* វិភាគអន្តរជាតិ៖ សង្រ្គាមអ៉ីរ៉ង់កំពុងធ្វើតេស្ដលើសម្ព័ន្ធភាពរបស់កូរ៉េខាងត្បូង ជាមួយសហរដ្ឋអាមេរិក
* រុស្ស៉ី ព្រមានតម្រង់ក្បាលគ្រាប់នុយក្លេអ៊ែរឆ្ពោះទៅប្រទេសលីទុយអានី ប្រសិនបើប្រទេសនេះទទួលដាក់ពង្រាយអាវុធរបស់សម្ព័ន្ធមិត្តណាតូ
* ចំនួនមនុស្សស្លាប់កើនដល់ ៣៥នាក់ និង ៥៤នាក់បាត់ខ្លួន ក្នុងគ្រោះឆេះកប៉ាល់ដឹកអ្នកដំណើរ នៅហ្វីលីពីន
* អាកាសយានដ្ឋានអន្តរជាតិ Mandalay របស់មីយ៉ាន់ម៉ា ត្រូវបានបិទដំណើរការ ក្រោយរងការវាយប្រហារដោយដ្រូន
* រយៈពេល៣៣ឆ្នាំ CMAC បានបោសសម្អាត និងដុតកម្ទេចសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះប្រមាណ ៣.២លានគ្រាប់
* គ្រោះរញ្ជួយដី ៦.២រ៉ិចទ័រ វាយប្រហារនៅឥណ្ឌូណេស៉ី ប៉ុន្តែមិនបង្កឱ្យមានរលកយក្សស៊ូណាមិឡើយ
* ទិន្នន័យ Fresh AI កើនឡើងដល់ 1.6 Billions ក្លាយជាឃ្លាំងស្តុកទិន្នន័យដ៏ធំសម្បើមសម្រាប់ប្រជាជនកម្ពុជាងាយស្រួលក្នុងការស្វែងរកអ្វីផ្សេងៗ
* កម្ពុជា និងមីយ៉ាន់ម៉ា ចុះហត្ថលើខាលើឯកសារ៤ រួមមានការលុបបំបាត់ការយកពន្ធត្រួតគ្នាពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោក មីន អោង ឡាំង ជួបប្រជុំទ្វេភាគី
* ករណីជនជាតិឥណ្ឌូណេស៉ី ជាង ៤០០នាក់ ស្នាក់នៅព្រលានយន្តហោះពោធិ៍ចិនតុង, ស្ថានទូតឥណ្ឌូណេស៉ី ថា រដ្ឋាភិបាលខ្លួននៅតែប្តេជ្ញាចិត្តការពារពួកគេ
* លោក មីន អោងឡាំង ចង់ឃើញអ្នកវិនិយោគកម្ពុជា ទៅវិនិយោគនៅមីយ៉ាន់ម៉ាកាន់តែច្រើន
* ជំហរកម្ពុជា៖ ប្រទេសណារិះគន់មីយ៉ាន់ម៉ា ជារឿងរបស់គេ តែកម្ពុជាគោរពតាមគោលការណ៍អាស៊ាន មិនជ្រៀតជ្រែកកិច្ចការផ្ទៃ ក្នុងប្រទេសដទៃ
* កិច្ចព្រមព្រៀងចំនួន៤រវាងរដ្ឋាភិបាលកម្ពុជា និងមីយ៉ាន់ម៉ា នឹងត្រូវចុះហត្ថលេខា ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ លោក មីន អោងឡាំង
* ប្រធានាធិបតីមីយ៉ាន់ម៉ា គាំទ្រជំហរគោលការណ៍កម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

ពន្លឺនៃក្តីមេត្តា៖ ក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្ត ដឹកនាំដោយលោក ជិត ប៉ុណ្ណារ៉ា និងលោកស្រី យូ ស្រីលាភ ចុះពិនិត្យ និងវះកាត់ភ្នែក ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ នៅស្រុកបវេល

13-07-2026 12:59

(បាត់ដំបង)៖ នៅថ្ងៃអាទិត្យ ១៣រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦ នៅទីស្នាក់ការគណបក្សស្រុកបវេល បានប្រែក្លាយទៅជាមជ្ឈមណ្ឌលនៃក្តីសង្ឃឹម ដោយមានការចុះពិនិត្យ ព្យាបាល និងវះកាត់ភ្នែក ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោក សក់ សេដ្ឋា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកបវេល។

កម្មវិធីមនុស្សធម៌ក្នុងថ្ងៃនេះ ទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដែលបានមកទទួលសេវាពិនិត្យយ៉ាងច្រើនកុះករ ក្រោមការដឹកនាំសម្របសម្រួលយ៉ាងយកចិត្តទុកដាក់ ពីសំណាក់ លោក សុខ ប៊ុនថា និង លោកស្រី អុង សុភាវី ព្រមទាំងក្រុមការងារចុះមូលដ្ឋានស្រុកបវេល។

កម្មវិធីនេះបានសម្រេចលទ្ធផល វាស់ភ្នែក និងចែកវ៉ែនតា ចំនួន១,៩៩៩វ៉ែនតា, ផ្តល់ថ្នាំព្យាបាលភ្នែក ជូនប្រជាពលរដ្ឋ ចំនួន១,២៨០នាក់, វះកាត់ និងព្យាបាលដោយជោគជ័យ វះកាត់បាយភ្នែក ២៤នាក់, វះកាត់កន្ទុយថ្លែន ១១នាក់, វះកាត់ពពែភ្នែក ១នាក់ (លើរថយន្តវះកាត់ចល័តនៅទីតាំងផ្ទាល់)។

ក្នុងឱកាសនោះ លោក សក់ សេដ្ឋា បានមានប្រសាសន៍ថា សុខុមាលភាពរបស់ប្រជាពលរដ្ឋ គឺជាអាទិភាពចម្បងដែលរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា តែងតែយកចិត្តទុកដាក់ខ្ពស់បំផុត។ ការចុះមកដល់មូលដ្ឋាននៅពេលនេះ មិនត្រឹមតែជាការផ្តល់សេវាព្យាបាលភ្នែកប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាការឆ្លុះបញ្ចាំងពីស្មារតីសាមគ្គីភាព ដែលយើងគ្រប់គ្នាត្រូវតែបន្តរួមដៃគ្នា ដើម្បីលើកកម្ពស់គុណភាពជីវិត និងសុខភាពរបស់ប្រជាពលរដ្ឋយើងឱ្យបានកាន់តែប្រសើរឡើងថែមទៀត។

លោកទេសរដ្ឋមន្ត្រី បានកោតសរសើរយ៉ាងខ្លាំងដល់ក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្ត ដែលដឹកនាំដោយ លោក ជិត ប៉ុណ្ណារ៉ា និង លោកស្រី យូ ស្រីលាភ ទីប្រឹក្សាក្រសួងមហាផ្ទៃ ដែលបានលះបង់កម្លាំងកាយចិត្តក្នុងការបម្រើប្រជាពលរដ្ឋដោយមិនខ្លាចនឿយហត់។ សកម្មភាពនេះគឺជាសក្ខីភាពបញ្ជាក់ពីការយកចិត្តទុកដាក់យ៉ាងជ្រាលជ្រៅរបស់ថ្នាក់ដឹកនាំ ចំពោះសុខុមាលភាពរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។

គួរជម្រាបជូនថា នេះមិនមែនជាលើកទីមួយនោះទេ ដែល លោក ជិត ប៉ុណ្ណារ៉ា ប្រធានក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្ត និង លោកស្រី យូ ស្រីលាភ ទីប្រឹក្សាក្រសួងមហាផ្ទៃ បានដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ចុះបំពេញបេសកកម្មមនុស្សធម៌ដ៏ថ្លៃថ្លានេះ។ តាមរយៈបទពិសោធន៍ដ៏ជោគជ័យកន្លងមក ក្រុមគ្រូពេទ្យទាំងមូល បានបន្តប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបម្រើសេវាថែទាំសុខភាព ជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាននានាជាបន្តបន្ទាប់ ដោយទទួលបានការកោតសរសើរ និងការគាំទ្រយ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋ៕