* វិភាគអន្តរជាតិ៖ សង្រ្គាមអ៉ីរ៉ង់កំពុងធ្វើតេស្ដលើសម្ព័ន្ធភាពរបស់កូរ៉េខាងត្បូង ជាមួយសហរដ្ឋអាមេរិក
* រុស្ស៉ី ព្រមានតម្រង់ក្បាលគ្រាប់នុយក្លេអ៊ែរឆ្ពោះទៅប្រទេសលីទុយអានី ប្រសិនបើប្រទេសនេះទទួលដាក់ពង្រាយអាវុធរបស់សម្ព័ន្ធមិត្តណាតូ
* ចំនួនមនុស្សស្លាប់កើនដល់ ៣៥នាក់ និង ៥៤នាក់បាត់ខ្លួន ក្នុងគ្រោះឆេះកប៉ាល់ដឹកអ្នកដំណើរ នៅហ្វីលីពីន
* អាកាសយានដ្ឋានអន្តរជាតិ Mandalay របស់មីយ៉ាន់ម៉ា ត្រូវបានបិទដំណើរការ ក្រោយរងការវាយប្រហារដោយដ្រូន
* រយៈពេល៣៣ឆ្នាំ CMAC បានបោសសម្អាត និងដុតកម្ទេចសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះប្រមាណ ៣.២លានគ្រាប់
* គ្រោះរញ្ជួយដី ៦.២រ៉ិចទ័រ វាយប្រហារនៅឥណ្ឌូណេស៉ី ប៉ុន្តែមិនបង្កឱ្យមានរលកយក្សស៊ូណាមិឡើយ
* ទិន្នន័យ Fresh AI កើនឡើងដល់ 1.6 Billions ក្លាយជាឃ្លាំងស្តុកទិន្នន័យដ៏ធំសម្បើមសម្រាប់ប្រជាជនកម្ពុជាងាយស្រួលក្នុងការស្វែងរកអ្វីផ្សេងៗ
* កម្ពុជា និងមីយ៉ាន់ម៉ា ចុះហត្ថលើខាលើឯកសារ៤ រួមមានការលុបបំបាត់ការយកពន្ធត្រួតគ្នាពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោក មីន អោង ឡាំង ជួបប្រជុំទ្វេភាគី
* ករណីជនជាតិឥណ្ឌូណេស៉ី ជាង ៤០០នាក់ ស្នាក់នៅព្រលានយន្តហោះពោធិ៍ចិនតុង, ស្ថានទូតឥណ្ឌូណេស៉ី ថា រដ្ឋាភិបាលខ្លួននៅតែប្តេជ្ញាចិត្តការពារពួកគេ
* លោក មីន អោងឡាំង ចង់ឃើញអ្នកវិនិយោគកម្ពុជា ទៅវិនិយោគនៅមីយ៉ាន់ម៉ាកាន់តែច្រើន
* ជំហរកម្ពុជា៖ ប្រទេសណារិះគន់មីយ៉ាន់ម៉ា ជារឿងរបស់គេ តែកម្ពុជាគោរពតាមគោលការណ៍អាស៊ាន មិនជ្រៀតជ្រែកកិច្ចការផ្ទៃ ក្នុងប្រទេសដទៃ
* កិច្ចព្រមព្រៀងចំនួន៤រវាងរដ្ឋាភិបាលកម្ពុជា និងមីយ៉ាន់ម៉ា នឹងត្រូវចុះហត្ថលេខា ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ លោក មីន អោងឡាំង
* ប្រធានាធិបតីមីយ៉ាន់ម៉ា គាំទ្រជំហរគោលការណ៍កម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

អាជ្ញាធស្រុកព្រៃកប្បាស ចាប់ផ្ដើមដាំដើមផ្កាសាគូរ៉ា និងដើមផ្កាក្ងោក៣០០ដើមលម្អតាមដងផ្លូវ

13-07-2026 14:35

(តាកែវ)៖ អភិបាលស្រុកព្រៃកប្បាស លោក គិន​ ភក្ដី នៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦នេះ បានដឹកនាំមន្ដ្រីក្រោមឱវាទ សិស្សានុសិស្ស និងប្រជាពលរដ្ឋប្រមាណ៣០០នាក់ ចុះដាំដើមផ្កាសាគូរ៉ា ចំនួន១០០ដើម និងដើមក្ងោក ចំនួន២០០ដើម ដោយពិធីនេះបានរៀបចំធ្វើឡើងនៅឃុំចំប៉ា និងឃុំតាំងយ៉ាប។

លោក គិន ភក្ដី អភិបាលស្រុកព្រៃកប្បាស បានឲ្យដឹងថា ការរៀបចំដាំដើមផ្កាសាគូរ៉ា និងដើមក្ងោកនេះ គឺដោយយោងតាមការណែនាំរបស់លោកអភិបាលខេត្តតាកែវ វ៉ី សំណាង ដែលតែងតែណែនាំឲ្យអាជ្ញាធស្រុក ធ្វើការដាំដើមឈើ និងដាំដើមផ្កាតាមដងផ្លូវ ដើម្បីកែកម្អសោភ័ណភាពស្រុកឲ្យកាន់តែស្រស់បំព្រងធ្វេឡើង ហើយក៏ដេីម្បីចូលរួមអបអរសាទរ​ «រុក្ខទិវា​ ៩​ កក្កដា​ ២០២៦​» និងប្រកាសបើកយុទ្ធនាការ «លើកកម្ពស់សោភ័ណភាពបរិស្ថាន សុវត្ថិភាព និងអភិវឌ្ឍន៍បែបបៃតង ក្នុងស្រុកព្រៃកប្បាស» ផងដែរ។

លោកអភិបាលស្រុកព្រៃកប្បាស បានបន្ថែមថា បច្ចុប្បន្ននេះរដ្ឋបាលស្រុកព្រៃកប្បាស បានខិតខំកែលម្អហេដ្ឋារចនាសម្ព័ន្ធសាធារណៈនានា រួមទាំងការដាំដើមឈើ ការដាំដើមផ្កាលំអបន្ថែមទៀត ដើម្បីធ្វើយ៉ាងណាឲ្យស្រុកព្រៃកប្បាស កាន់តែមានភាពស្រស់បំព្រងល្អប្រសើឡើង ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋលើផ្នែកបរិស្ថាន និងសុខភាព។

ឆ្លៀតក្នុងឱកាសនោះ លោកអភិបាលស្រុកព្រៃកប្បាស គិន ភក្ដី បានអំពាវនាវដល់អាជ្ញាធឃុំ ភូមិ ម្ចាស់ទីតាំងរោងចក្រ សហគ្រាស ជាពិសេសប្រជាពលរដ្ឋត្រូវរួមគ្នាដាំដើមឈើ និងជួយថែទាំដើមផ្កា ដែលអាជ្ញាធរបានដាំលម្អតាមដងផ្លូវ ហើយត្រូវចូលរួមសម្អាតបរិស្ថានតាមរយៈសំអាតនៅមុខផ្ទះ និងទីតាំងអាជីវកម្មរបស់ខ្លួនឱ្យបានជាប់ជាប្រចាំ ហើយត្រូវវេចខ្ចប់កាកសំណល់សំរាម ឱ្យបានល្អ មិនត្រូវបោះចោលសំរាម គ្មានសណ្តាប់ធ្នាប់នៅតាមទីសាធារណៈនោះទេ។ បើធ្វើដូច្នោះបានទើបអាចធ្វើឲ្យស្រុកព្រៃកប្បាស មានអនាម័យបរិស្ថានបានល្អ និងមានសោភ័ណភាព កាន់តែស្រស់បំព្រងមួយកម្រិតទៀត៕