* វិភាគអន្តរជាតិ៖ សង្រ្គាមអ៉ីរ៉ង់កំពុងធ្វើតេស្ដលើសម្ព័ន្ធភាពរបស់កូរ៉េខាងត្បូង ជាមួយសហរដ្ឋអាមេរិក
* រុស្ស៉ី ព្រមានតម្រង់ក្បាលគ្រាប់នុយក្លេអ៊ែរឆ្ពោះទៅប្រទេសលីទុយអានី ប្រសិនបើប្រទេសនេះទទួលដាក់ពង្រាយអាវុធរបស់សម្ព័ន្ធមិត្តណាតូ
* ចំនួនមនុស្សស្លាប់កើនដល់ ៣៥នាក់ និង ៥៤នាក់បាត់ខ្លួន ក្នុងគ្រោះឆេះកប៉ាល់ដឹកអ្នកដំណើរ នៅហ្វីលីពីន
* អាកាសយានដ្ឋានអន្តរជាតិ Mandalay របស់មីយ៉ាន់ម៉ា ត្រូវបានបិទដំណើរការ ក្រោយរងការវាយប្រហារដោយដ្រូន
* រយៈពេល៣៣ឆ្នាំ CMAC បានបោសសម្អាត និងដុតកម្ទេចសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះប្រមាណ ៣.២លានគ្រាប់
* គ្រោះរញ្ជួយដី ៦.២រ៉ិចទ័រ វាយប្រហារនៅឥណ្ឌូណេស៉ី ប៉ុន្តែមិនបង្កឱ្យមានរលកយក្សស៊ូណាមិឡើយ
* ទិន្នន័យ Fresh AI កើនឡើងដល់ 1.6 Billions ក្លាយជាឃ្លាំងស្តុកទិន្នន័យដ៏ធំសម្បើមសម្រាប់ប្រជាជនកម្ពុជាងាយស្រួលក្នុងការស្វែងរកអ្វីផ្សេងៗ
* កម្ពុជា និងមីយ៉ាន់ម៉ា ចុះហត្ថលើខាលើឯកសារ៤ រួមមានការលុបបំបាត់ការយកពន្ធត្រួតគ្នាពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោក មីន អោង ឡាំង ជួបប្រជុំទ្វេភាគី
* ករណីជនជាតិឥណ្ឌូណេស៉ី ជាង ៤០០នាក់ ស្នាក់នៅព្រលានយន្តហោះពោធិ៍ចិនតុង, ស្ថានទូតឥណ្ឌូណេស៉ី ថា រដ្ឋាភិបាលខ្លួននៅតែប្តេជ្ញាចិត្តការពារពួកគេ
* លោក មីន អោងឡាំង ចង់ឃើញអ្នកវិនិយោគកម្ពុជា ទៅវិនិយោគនៅមីយ៉ាន់ម៉ាកាន់តែច្រើន
* ជំហរកម្ពុជា៖ ប្រទេសណារិះគន់មីយ៉ាន់ម៉ា ជារឿងរបស់គេ តែកម្ពុជាគោរពតាមគោលការណ៍អាស៊ាន មិនជ្រៀតជ្រែកកិច្ចការផ្ទៃ ក្នុងប្រទេសដទៃ
* កិច្ចព្រមព្រៀងចំនួន៤រវាងរដ្ឋាភិបាលកម្ពុជា និងមីយ៉ាន់ម៉ា នឹងត្រូវចុះហត្ថលេខា ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ លោក មីន អោងឡាំង
* ប្រធានាធិបតីមីយ៉ាន់ម៉ា គាំទ្រជំហរគោលការណ៍កម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

អភិបាលស្រុកកំពង់លែង អំពាវនាវវិស័យឯកជន សប្បុរសជន អង្គការដៃគូអភិវឌ្ឍន៍ ជួយឧបត្ថម្ភគាំទ្រការបង្កើតតំបន់ទេសចរណ៍ធម្មជាតិ ដែលសំបូរសក្តានុពលផ្នែកទេសចរណ៍ស្រាប់

13-07-2026 14:36

(កំពង់ឆ្នាំង)៖ ដោយអនុវត្តទៅតាមគោលការណ៍របស់រាជរដ្ឋាភិបាល ទៅលើវិស័យធារាសាស្ត្រ និងវិស័យទេសចរណ៍ នៅព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦នេះ លោក យ៉ែម លក្ខិណា អភិបាលស្រុកកំពង់លែង បានដឹកនាំគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក សិស្សានុសិស្ស ប្រជាពលរដ្ឋក្នុងសហគមន៍ និងប្រជាពុទ្ធបរិស័ទជាសប្បុរសជន រៀបចំពិធីក្រុងពាលី ដើម្បីសុំសេចក្តីសុខពីម្ចាស់ទឹកម្ចាស់ដី កសាងទំនប់បង្ហៀរទឹកមួយកន្លែង នៅចំណុចជួរជើងភ្នំ ស្ថិតក្នុងឃុំដារ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ក្នុងគោលបំណងទប់ទឹក ដើម្បីស្រោចស្រពផលដំណាំរបស់ប្រជាកសិករផង និងបង្កើតជាតំបន់ទេសចរណ៍ធម្មជាតិនៅទីនេះផង។

លោកកអភិបាលស្រុក បានបញ្ជាក់ថា ដោយមានការយកចិត្តទុកដាក់ទៅលើវិស័យធារាសាស្ត្រ និងវិស័យទេសចរណ៍ ដែលវិស័យធារាសាស្រ្តដើរតួនាទីយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍកសិកម្ម និងសេដ្ឋកិច្ច កត្តាដ៏សំខាន់នេះ រាជរដ្ឋាភិបាលក៏បានដាក់ចេញនូវយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ ដែលមានអាទិភាពខ្ពស់លើការគ្រប់គ្រងធនធានទឹក និងប្រព័ន្ធធានាសាស្ត្រ។ ដោយឡែក វិស័យទេសចរណ៍ រាជរដ្ឋាភិបាលកម្ពុជា ក៏មានគោលនយោបាយច្បាស់លាស់ ក្នុងការប្រែក្លាយទីតាំងមួយចំនួនក្នុងតំបន់ការពារធម្មជាតិ ដែលមានសក្តានុពលទេសចរណ៍ទៅជាតំបន់ទេសចរណ៍ធម្មជាតិ ដោយបាននាំមកនូវអត្ថប្រយោជន៍ជាច្រើន ទាំងកំណើនសេដ្ឋកិច្ច ក្នុងសហគមន៍ទាំងការអភិរក្សធនធានធម្មជាតិ និងជីវៈចម្រុះផងដែរ។

លោកអភិបាលស្រុក បានបន្ថែមថា កន្លងមកលោកបានផ្ដួចផ្ដើមក្នុងការកសាងប្រព័ន្ធធារាសាស្ត្រ មានដូចជាទំនប់បង្ហៀរទឹក និងបានប្រែក្លាយតំបន់នោះឲ្យទៅជាតំបន់ទេសចរណ៍ធម្មជាតិបាន១ទីតាំង គឺនៅចំណុចទំនប់អាងភ្នំព្រិច ស្ថិតក្នុងឃុំដារ ទីនោះក៏មានសក្តានុពលផ្នែកទេសចរណ៍ធម្មជាតិ ដែលសំបូរទៅដោយទេសភាពព្រៃភ្នំ ជុំវិញ គឺកសាងដោយថវិការបស់រដ្ឋបាលស្រុក បច្ចុប្បន្ននៅទីនោះកំពុងមានការទាក់ទាញភ្ញៀវទេសចរទៅលេងកម្សាន្ដជាបន្តបន្ទាប់។

ចំពោះការកសាងទំនប់បងកហៀរទឹកនៅទីនេះ លោកក៏នឹងប្រែក្លាយទីនេះឲ្យទៅជាតំបន់ទេសចរណ៍ធម្មជាតិ ដូចនៅតំបន់អាងភ្នំព្រិចនោះដែរ នៅទីនេះក្រៅពីផ្ដល់នូវអត្ថប្រយោជន៍ដល់ប្រជាកសិករ ទៅលើផ្នែកធារាសាស្ត្រវាក៏បានផ្ដល់នូវអត្ថប្រយោជន៍ដ៏សំខាន់ ទៅលើវិស័យទេសចរណ៍ធម្មជាតិ ដោយសារនៅតំបន់នេះ គឺមានសក្តានុពលផ្នែកទេសចរណ៍ដ៏សំខាន់ៗ ព្រោះជាតំបន់ជើងភ្នំជាច្រើនខ្នងតម្រាបជួរលាតសន្ធឹងវែងអន្លាយ លាយឡំទៅនិងធម្មជាតិព្រៃភ្នំមានពណ៌ខៀវស្រង៉ាត់ ដែលគួរជាទីគយគន់ និងមានភាពទាក់ទាញ។

ការផ្ដួចផ្ដើមកសាងទំនប់បង្ហៀរទឹក និងការកសាងផ្លូវមួយខ្សែនៅតាមបណ្ដោយជើងភ្នំនេះ ក្នុងគោលបំណងសំខាន់គឺដើម្បីលើកស្ទួយជីវភាពរ ស់នៅរបស់ប្រជាសហគមន៍ក្នុងមូលដ្ឋាន និងជំរុញការទាក់ទាញទេសចរណ៍ជាតិ-អន្តរជាតិ ក៏ដូចជាផ្ដល់ឱកាសការងារដល់ពលរដ្ឋក្នុងសហគមន៍ ពិសេសពង្រឹងប្រសិទ្ធភា ពក្នុងការអភិរក្សធនធានធម្មជាតិ និងជីវៈចម្រុះក៏ដូចជាបរិស្ថាន។ ការបង្កើតតំបន់ទេសចរណ៍ ដើម្បីទទួលបានភាពជោគជ័យក៏ត្រូវទាមទារឲ្យមានកិច្ចសហប្រតិបត្តិការរវាងវិស័យឯកជន សហគមន៍ និងដៃគូអភិវឌ្ឍន៍ផងដែរ៕