* វិភាគអន្តរជាតិ៖ សង្រ្គាមអ៉ីរ៉ង់កំពុងធ្វើតេស្ដលើសម្ព័ន្ធភាពរបស់កូរ៉េខាងត្បូង ជាមួយសហរដ្ឋអាមេរិក
* រុស្ស៉ី ព្រមានតម្រង់ក្បាលគ្រាប់នុយក្លេអ៊ែរឆ្ពោះទៅប្រទេសលីទុយអានី ប្រសិនបើប្រទេសនេះទទួលដាក់ពង្រាយអាវុធរបស់សម្ព័ន្ធមិត្តណាតូ
* ចំនួនមនុស្សស្លាប់កើនដល់ ៣៥នាក់ និង ៥៤នាក់បាត់ខ្លួន ក្នុងគ្រោះឆេះកប៉ាល់ដឹកអ្នកដំណើរ នៅហ្វីលីពីន
* អាកាសយានដ្ឋានអន្តរជាតិ Mandalay របស់មីយ៉ាន់ម៉ា ត្រូវបានបិទដំណើរការ ក្រោយរងការវាយប្រហារដោយដ្រូន
* រយៈពេល៣៣ឆ្នាំ CMAC បានបោសសម្អាត និងដុតកម្ទេចសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះប្រមាណ ៣.២លានគ្រាប់
* គ្រោះរញ្ជួយដី ៦.២រ៉ិចទ័រ វាយប្រហារនៅឥណ្ឌូណេស៉ី ប៉ុន្តែមិនបង្កឱ្យមានរលកយក្សស៊ូណាមិឡើយ
* ទិន្នន័យ Fresh AI កើនឡើងដល់ 1.6 Billions ក្លាយជាឃ្លាំងស្តុកទិន្នន័យដ៏ធំសម្បើមសម្រាប់ប្រជាជនកម្ពុជាងាយស្រួលក្នុងការស្វែងរកអ្វីផ្សេងៗ
* កម្ពុជា និងមីយ៉ាន់ម៉ា ចុះហត្ថលើខាលើឯកសារ៤ រួមមានការលុបបំបាត់ការយកពន្ធត្រួតគ្នាពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោក មីន អោង ឡាំង ជួបប្រជុំទ្វេភាគី
* ករណីជនជាតិឥណ្ឌូណេស៉ី ជាង ៤០០នាក់ ស្នាក់នៅព្រលានយន្តហោះពោធិ៍ចិនតុង, ស្ថានទូតឥណ្ឌូណេស៉ី ថា រដ្ឋាភិបាលខ្លួននៅតែប្តេជ្ញាចិត្តការពារពួកគេ
* លោក មីន អោងឡាំង ចង់ឃើញអ្នកវិនិយោគកម្ពុជា ទៅវិនិយោគនៅមីយ៉ាន់ម៉ាកាន់តែច្រើន
* ជំហរកម្ពុជា៖ ប្រទេសណារិះគន់មីយ៉ាន់ម៉ា ជារឿងរបស់គេ តែកម្ពុជាគោរពតាមគោលការណ៍អាស៊ាន មិនជ្រៀតជ្រែកកិច្ចការផ្ទៃ ក្នុងប្រទេសដទៃ
* កិច្ចព្រមព្រៀងចំនួន៤រវាងរដ្ឋាភិបាលកម្ពុជា និងមីយ៉ាន់ម៉ា នឹងត្រូវចុះហត្ថលេខា ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ លោក មីន អោងឡាំង
* ប្រធានាធិបតីមីយ៉ាន់ម៉ា គាំទ្រជំហរគោលការណ៍កម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញជាអធិបតី ចុះហត្ថអនុស្សរណៈលើការពង្រឹងកិច្ចសហប្រតិបត្តិការ និងជំរុញការអនុវត្តគម្រោងអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូនបៃតងនៅកម្ពុជា

13-07-2026 14:40

(ភ្នំពេញ)៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានអញ្ជើញជាអធិបតីភាពលើការចុះអនុស្សារណៈនៃការយោគយល់គ្នារវាងក្រុមហ៊ុន ជែនរិច អ៊ិនវ៉េសមែន(GenRich Investment)ជាក្រុមហ៊ុនរបស់កូនខ្មែរ ជាមួយក្រុមហ៊ុន ហ្គ្រាប ផាយ អន អឺនឺជី សូលូតហ្សិន( Graphion Energy Solutions )របស់សហរដ្ឋអាមេរិក។ ពិធីនេះប្រព្រឹត្ដទៅនៅរសៀលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦។

ក្រុមហ៊ុន GenRich Investment Co.,ltd គឺជាក្រុមហ៊ុនរបស់កូនខ្មែរ បានសហការជាមួយ Graphion Energy Solutions របស់សហរដ្ឋអាមេរិក បានរៀបចំពិធីបើកដំណើរការ Cambodia Green Mobility Initiative 2026 ក្រោមប្រធានបទ «Building Cambodia's Electric Future Together» នៅសណ្ឋាគារ Hyatt Regency Phnom Penh ដែលពិធីនេះក៏បានការអញ្ជើញពីលោកអ្នកឧកញ៉ា លោកឧកញ៉ា តំណាងវិស័យឯកជន វិនិយោគិន ដៃគូអាជីវកម្ម អ្នកជំនាញ និងភាគីពាក់ព័ន្ធជាច្រើននាក់។

ពិធីនេះបានប្រារព្ធឡើងក្នុងគោលបំណងជំរុញការអភិវឌ្ឍវិស័យយានយន្តអគ្គិសនី និងលើកកម្ពស់ការធ្វើដំណើរប្រកបដោយចីរភាពនៅកម្ពុជា និងការប្តេជ្ញាចិត្តរួមគ្នារបស់ក្រុមហ៊ុនទាំងពីរក្នុងការគាំទ្រការអភិវឌ្ឍថាមពលស្អាត និងប្រព័ន្ធដឹកជញ្ជូនបៃតងនៅកម្ពុជា។

បើតាមការបញ្ជាក់របស់លោក Ki Young Nam ស្ថាបនិកនៃ Graphion Energy Solutions បានធ្វើបទបង្ហាញអំពីចក្ខុវិស័យ និងទិសដៅរបស់គម្រោង Cambodia Green Mobility Initiative 2026 ដោយផ្តោតលើការពន្លឿនការប្រើប្រាស់យានយន្តអគ្គិសនី ការអភិវឌ្ឍបណ្តាញស្ថានីយសាកថ្ម និងការកសាងប្រព័ន្ធអេកូឡូស៊ីដែលគាំទ្រដល់ការផ្លាស់ប្តូរទៅកាន់ថាមពលស្អាត។

ក្នុងនោះលោក Lim Lork Johnson អគ្គនាយកក្រុមហ៊ុន GenRich Investment ក៏បានលើកឡើងពីសារៈសំខាន់នៃកិច្ចសហការរវាងវិស័យរដ្ឋ និងឯកជន ក្នុងការទាក់ទាញការវិនិយោគ ការនាំចូលបច្ចេកវិទ្យាទំនើប និងការបង្កើតឱកាសថ្មីៗសម្រាប់ការអភិវឌ្ឍវិស័យយានយន្តអគ្គិសនីនៅកម្ពុជា។

បន្ទាប់មក ក៏មានការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) រវាងក្រុមហ៊ុន GENRICH Investment និងក្រុមហ៊ុន GRAPHION Energy Solution ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងជំរុញការអនុវត្តគម្រោងដែលនឹងរួមចំណែកដល់ការអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូនបៃតងរបស់ប្រទេស៕