* វិភាគអន្តរជាតិ៖ សង្រ្គាមអ៉ីរ៉ង់កំពុងធ្វើតេស្ដលើសម្ព័ន្ធភាពរបស់កូរ៉េខាងត្បូង ជាមួយសហរដ្ឋអាមេរិក
* រុស្ស៉ី ព្រមានតម្រង់ក្បាលគ្រាប់នុយក្លេអ៊ែរឆ្ពោះទៅប្រទេសលីទុយអានី ប្រសិនបើប្រទេសនេះទទួលដាក់ពង្រាយអាវុធរបស់សម្ព័ន្ធមិត្តណាតូ
* ចំនួនមនុស្សស្លាប់កើនដល់ ៣៥នាក់ និង ៥៤នាក់បាត់ខ្លួន ក្នុងគ្រោះឆេះកប៉ាល់ដឹកអ្នកដំណើរ នៅហ្វីលីពីន
* អាកាសយានដ្ឋានអន្តរជាតិ Mandalay របស់មីយ៉ាន់ម៉ា ត្រូវបានបិទដំណើរការ ក្រោយរងការវាយប្រហារដោយដ្រូន
* រយៈពេល៣៣ឆ្នាំ CMAC បានបោសសម្អាត និងដុតកម្ទេចសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះប្រមាណ ៣.២លានគ្រាប់
* គ្រោះរញ្ជួយដី ៦.២រ៉ិចទ័រ វាយប្រហារនៅឥណ្ឌូណេស៉ី ប៉ុន្តែមិនបង្កឱ្យមានរលកយក្សស៊ូណាមិឡើយ
* ទិន្នន័យ Fresh AI កើនឡើងដល់ 1.6 Billions ក្លាយជាឃ្លាំងស្តុកទិន្នន័យដ៏ធំសម្បើមសម្រាប់ប្រជាជនកម្ពុជាងាយស្រួលក្នុងការស្វែងរកអ្វីផ្សេងៗ
* កម្ពុជា និងមីយ៉ាន់ម៉ា ចុះហត្ថលើខាលើឯកសារ៤ រួមមានការលុបបំបាត់ការយកពន្ធត្រួតគ្នាពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោក មីន អោង ឡាំង ជួបប្រជុំទ្វេភាគី
* ករណីជនជាតិឥណ្ឌូណេស៉ី ជាង ៤០០នាក់ ស្នាក់នៅព្រលានយន្តហោះពោធិ៍ចិនតុង, ស្ថានទូតឥណ្ឌូណេស៉ី ថា រដ្ឋាភិបាលខ្លួននៅតែប្តេជ្ញាចិត្តការពារពួកគេ
* លោក មីន អោងឡាំង ចង់ឃើញអ្នកវិនិយោគកម្ពុជា ទៅវិនិយោគនៅមីយ៉ាន់ម៉ាកាន់តែច្រើន
* ជំហរកម្ពុជា៖ ប្រទេសណារិះគន់មីយ៉ាន់ម៉ា ជារឿងរបស់គេ តែកម្ពុជាគោរពតាមគោលការណ៍អាស៊ាន មិនជ្រៀតជ្រែកកិច្ចការផ្ទៃ ក្នុងប្រទេសដទៃ
* កិច្ចព្រមព្រៀងចំនួន៤រវាងរដ្ឋាភិបាលកម្ពុជា និងមីយ៉ាន់ម៉ា នឹងត្រូវចុះហត្ថលេខា ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ លោក មីន អោងឡាំង
* ប្រធានាធិបតីមីយ៉ាន់ម៉ា គាំទ្រជំហរគោលការណ៍កម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

អាជ្ញាធរចុះស្តារប្រព័ន្ធលូ ជាអាទិភាព នៅភូមិសាស្ត្រខណ្ឌ៧មករា

13-07-2026 14:39

(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ បានបន្តចុះស្តារប្រព័ន្ធលូជាអាទិភាព សំដៅធ្វើយ៉ាងណាការពារការដក់ទឹក និងការលិចដោយទឹកភ្លៀងលើផ្លូវសំខាន់ៗជាបន្តបន្ទាប់។ ជាក់ស្តែងនាព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ លោក ឯក ឃុនដឿន អភិបាលរងរាជធានីភ្នំពេញ តំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដឹកនាំក្រុមការងារចុះស្តារប្រព័ន្ធលូ ដើម្បីកាយភក់ និងសំរាម ដែលអាចធ្វើឱ្យរាំងស្ទះដល់លំហូរទឹកភ្លៀង ដែលចាប់ផ្តើមពីចំណុចផ្លូវលេខ២១១ និងទៅកាន់ផ្លូវសំខាន់ៗជាច្រើនទៀត ដូចជាផ្លូវលេខ២១៥, ផ្លូវលេខ១៨២, ប្រមាណជា ៣.២៣៤ម៉ែត្រ ក្នុងភូមិសាស្ត្រខណ្ឌ ៧មករា ដែលជាខណ្ឌអទិភាព និងស្ថិតនៅកណ្តាលរាជធានីភ្នំពេញ។

ក្នុងឱកាសនេះលោក ឯក ឃុនដឿន បានឱ្យក្រុមការងារអនុវត្តតាមការណែនាំរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដែលបានណែនាំឱ្យយកចិត្តទុកដាក់ ចំពោះផ្លូវណា ឬតំបន់ណាដែលចាំបាច់ ត្រូវធ្វើការស្តារភ្លាមៗ ដើម្បីធានាថា ប្រព័ន្ធលូមិនរាំងស្ទះកាកសំណល់ និងសំរាម សំដៅបើកមុខលូឱ្យស្អាតល្អ និងធ្វើឱ្យលំហូរទឹកភ្លៀងអាចហូរចេញបានលឿន និងបានឱ្យក្រុមការងារឆែកមើលតាមប្រព័ន្ធលូ ដែលមិនទាន់មានការតភ្ជាប់បង្ហូរចេញត្រូវតភ្ជាប់ ខណៈបណ្តាញលូណាដែលមិនទាន់បើកមុខធំ ក៏ត្រូវបើកឱ្យអស់ ដោយសារស្ថានីយបូមទឹកមួយចំនួន បានសាងសង់រួចរាល់ អាចធានាដល់លំហូរទឹកភ្លៀងបានហើយ។

លោក ឯក ឃុនដឿន ក្នុងនាមរដ្ឋបាលរាជធានីភ្នំពេញ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ មេត្តាកុំចាក់សាប រៀបការូឡាលើគម្របលូ និងយកដីចាក់បិទមាត់លូផងដែរ។

សម្រាប់យុទ្ធនាការស្ដារលូ អណ្ដូងលូ កាយភក់ និងសំរាម ក្នុងខណ្ឌកណ្ដាលក្រុងទាំង ៥នេះ ជាផែនការរបស់រដ្ឋបាលរាជធានីភ្នំពេញ ហើយការងារទាំងនេះ ធ្វើឡើងក្រោមការយកចិត្តទុកដាក់ពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងផែនការត្រៀមរំដោះជំនន់ទឹកភ្លៀង ដេីម្បីបញ្ចៀសការជន់លិចផ្ទះសម្បែង និងហេដ្ឋារចនាសម្ព័ន្ធនានាក្នុងរដូវវស្សានេះ។

គួរបញ្ជាក់ដែរថា សកម្មភាពចុះស្តារ និងកាយភក់យកសំរាម ចេញពីបណ្តាញលូ ក្នុងខណ្ឌ៧មករា នាពេលនេះ គឺជាការពង្រីកសកម្មភាពស្តារ និងកាយភក់ និងសំរាមបន្តពីខណ្ឌសំខាន់ៗផ្សេងៗ ជាពិសេសខណ្ឌដែលនៅកណ្តាល​រាជធានីភ្នំពេញទាំង ៥តែម្តង ពោលរដ្ឋបាលរាជធានីភ្នំពេញ បានអនុវត្តចំពោះខណ្ឌដូនពេញ, ខណ្ឌចំការមន និងខណ្ឌ ៧មករា ជាខណ្ឌទី៣ ផងដែរ។ ក្នុងប្រតិបត្តិការចុះស្តារលូ និងកាយភក់យកសំរាមចេញពីប្រព័ន្ធលូនេះ ធ្វើឡើងដោយមានគ្រឿងចក្រជាច្រើនគ្រឿង រដ្ឋបាលរាជធានីនិងពីមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញផងដែរ៕