* វិភាគអន្តរជាតិ៖ សង្រ្គាមអ៉ីរ៉ង់កំពុងធ្វើតេស្ដលើសម្ព័ន្ធភាពរបស់កូរ៉េខាងត្បូង ជាមួយសហរដ្ឋអាមេរិក
* រុស្ស៉ី ព្រមានតម្រង់ក្បាលគ្រាប់នុយក្លេអ៊ែរឆ្ពោះទៅប្រទេសលីទុយអានី ប្រសិនបើប្រទេសនេះទទួលដាក់ពង្រាយអាវុធរបស់សម្ព័ន្ធមិត្តណាតូ
* ចំនួនមនុស្សស្លាប់កើនដល់ ៣៥នាក់ និង ៥៤នាក់បាត់ខ្លួន ក្នុងគ្រោះឆេះកប៉ាល់ដឹកអ្នកដំណើរ នៅហ្វីលីពីន
* អាកាសយានដ្ឋានអន្តរជាតិ Mandalay របស់មីយ៉ាន់ម៉ា ត្រូវបានបិទដំណើរការ ក្រោយរងការវាយប្រហារដោយដ្រូន
* រយៈពេល៣៣ឆ្នាំ CMAC បានបោសសម្អាត និងដុតកម្ទេចសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះប្រមាណ ៣.២លានគ្រាប់
* គ្រោះរញ្ជួយដី ៦.២រ៉ិចទ័រ វាយប្រហារនៅឥណ្ឌូណេស៉ី ប៉ុន្តែមិនបង្កឱ្យមានរលកយក្សស៊ូណាមិឡើយ
* ទិន្នន័យ Fresh AI កើនឡើងដល់ 1.6 Billions ក្លាយជាឃ្លាំងស្តុកទិន្នន័យដ៏ធំសម្បើមសម្រាប់ប្រជាជនកម្ពុជាងាយស្រួលក្នុងការស្វែងរកអ្វីផ្សេងៗ
* កម្ពុជា និងមីយ៉ាន់ម៉ា ចុះហត្ថលើខាលើឯកសារ៤ រួមមានការលុបបំបាត់ការយកពន្ធត្រួតគ្នាពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោក មីន អោង ឡាំង ជួបប្រជុំទ្វេភាគី
* ករណីជនជាតិឥណ្ឌូណេស៉ី ជាង ៤០០នាក់ ស្នាក់នៅព្រលានយន្តហោះពោធិ៍ចិនតុង, ស្ថានទូតឥណ្ឌូណេស៉ី ថា រដ្ឋាភិបាលខ្លួននៅតែប្តេជ្ញាចិត្តការពារពួកគេ
* លោក មីន អោងឡាំង ចង់ឃើញអ្នកវិនិយោគកម្ពុជា ទៅវិនិយោគនៅមីយ៉ាន់ម៉ាកាន់តែច្រើន
* ជំហរកម្ពុជា៖ ប្រទេសណារិះគន់មីយ៉ាន់ម៉ា ជារឿងរបស់គេ តែកម្ពុជាគោរពតាមគោលការណ៍អាស៊ាន មិនជ្រៀតជ្រែកកិច្ចការផ្ទៃ ក្នុងប្រទេសដទៃ
* កិច្ចព្រមព្រៀងចំនួន៤រវាងរដ្ឋាភិបាលកម្ពុជា និងមីយ៉ាន់ម៉ា នឹងត្រូវចុះហត្ថលេខា ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ លោក មីន អោងឡាំង
* ប្រធានាធិបតីមីយ៉ាន់ម៉ា គាំទ្រជំហរគោលការណ៍កម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

អភិបាលខេត្តរតនគិរី ជំរុញពលរដ្ឋរួមគ្នាថែរក្សាការពារព្រៃឈើ សត្វព្រៃ និងដាំដើមឈើឲ្យបានគ្រប់គ្នា

13-07-2026 14:44

(រតនគិរី)៖ លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី ជំរុញដល់ប្រជាពលរដ្ឋត្រូវតែរួមគ្នាថែរក្សាការពារព្រៃឈើ និងសត្វព្រៃ និងដាំដើមឈើឲ្យបានគ្រប់ៗគ្នា និងគ្រប់ទីកន្លែង ដើម្បីឈានទៅសម្រេចបាននូវសហគមន៍អធ្យាក្រឹតកាបូន និងបង្កើន គម្របព្រៃឈើឲ្យបាន៦០% នៅឆ្នាំ២០៥០។ ការលើកឡើងរបស់លោក ញ៉ែម សំអឿន ធ្វើឡើងនៅក្នុងពិធីអបអរសាទរបុណ្យ «រុក្ខទិវា» ៩ កក្កដា ២០២៦ ដែលបានប្រារព្ធធ្វើនៅវិមានឯករាជ្យ ក្រុងបានលុង នាព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦នេះ។

លោកអភិបាលខេត្ត បានបន្តថា ព្រៃឈើមានតម្លៃជាពហុប្រយោជន៍ ទាំងផ្នែកវប្បធម៌ សេដ្ឋកិច្ច និងសង្គម និងមានតម្លៃយ៉ាងធំធេង និងសង្គម នឹងមានតម្លែយ៉ាងធំធេង សម្រាប់មនុស្សជាតិ ជាសរសៃឈាម ក្នុងវិស័យកសិកម្ម ទេសចរណ៍ ហើយក៏ជាអាយុជីវិតរបស់ប្រជាកសិករ ព្រមទាំងជាប្រភពនៃកំណើនសេដ្ឋកិច្ចជាតិ តាមរយៈយុទ្ធនាការដាំដើមឈើយ៉ាងហោចណាស់១លានដើមក្នុង១ឆ្នាំ។ ដូច្នេះយើងទាំងអស់គ្នា ត្រូវតែរួមគ្នាថែរក្សា ការពារព្រៃឈើ និងសត្វព្រៃ និង ដាំដើមឈើ ឱ្យបានគ្រប់ៗគ្នា និងគ្រប់ទីកន្លែង។

លោក ញ៉ែម សំអឿន បានថ្លែងថា ពិធីអបអរសាទរបុណ្យរុក្ខទិវា នាថ្ងៃនេះ នៅទីនេះ និងនៅកន្លែងផ្សេងទៀត នៅទូទាំងប្រទេស គឺពិតជាមានអត្ថន័យនិងសារៈសំខាន់ដ៏ជ្រាលជ្រៅបំផុត ក្នុងការបំផុស ស្មារតីប្រជាពលរដ្ឋ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងអាជ្ញាធរដែនដីគ្រប់ លំដាប់ថ្នាក់ ឱ្យចូលរួមដាំដើមឈើ ថែរក្សា និងការពារព្រៃឈើ និងសត្វព្រៃឱ្យបានគង់វង្ស។ លើសពីនេះ អភិវឌ្ឍធនធានទាំងនេះឱ្យកាន់តែសម្បូរឡើង សម្រាប់ជាមូលដ្ឋានគ្រឹះនៃការ អភិវឌ្ឍសេដ្ឋកិច្ចបៃតង ដើម្បីរួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។

លោកបានបន្ថែមថា ការចូលរួមទាំងអស់គ្នាយ៉ាងច្រើនកុះករ និងក្លៀវក្លា ក្នុងការដាំដើមឈើនាពេលនេះ បង្ហាញពីនិរន្តរភាពក្នុងការបន្តនូវវប្បធម៌ប្រពៃណី ដ៏ល្អដែលមានតាំងពីយូរលង់ណាស់មកហើយ ដើម្បីអភិវឌ្ឍន៍ និងថែរក្សាព្រៃឈើ ដែលជាសម្បត្តិធម្មជាតិដ៏មានតម្លៃរបស់មនុស្សជាតិ។ លោកសង្ឃឹមជឿជាក់ថា ព្រះថេរានុថេរៈ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធកងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ ប្រជាពលរដ្ឋ នឹងបន្តដើរតួនាទីជាកម្លាំងចលករដ៏សកម្ម យកព្រះទ័យ និងយកចិត្តទុកដាក់ ដាំដើមឈើគ្រប់ប្រភេទឱ្យបានច្រើនជាអតិបរមា នៅតាមវត្តអារាម ភូមិដ្ឋានទីសាធារណៈ សាលារៀន មន្ទីរពេទ្យ ប្រព័ន្ធទំនប់ប្រឡាយ និងតាមដងផ្លូវនានា ដើម្បីបង្កើតជា «របង បៃតង» និង «ទីក្រុងបៃតង» ព្រមទាំងខិតខំថែរក្សាឱ្យដុះលូតលាស់ល្អឡើង ដើម្បីជាប្រយោជន៍ដល់ខ្លួនឯងផ្ទាល់ផង និងដល់ប្រព័ន្ធអេកូឡូស៊ីនៃភពផែនដី រាប់ជំនាន់ក្រោយៗ ទៀត នៃមនុស្សជាតិ។

សូមបញ្ជាក់ថា ពិធីបុណ្យរុក្ខទិវាឆ្នាំ២០២៦នេះ ខណ្ឌរដ្ឋបាលព្រៃឈើ ខេត្តរតនគិរី បានយកកូនឈើចម្រុះសរុប ចំនួន៦,៧៥០ដើម ក្នុងនោះ២០០ដើម ដាំនៅព្រលានយន្តហោះចាស់ និងដាំតាមក្រុង-ស្រុកចំនួន៦,៥៥០ដើម៕