* វិភាគអន្តរជាតិ៖ សង្រ្គាមអ៉ីរ៉ង់កំពុងធ្វើតេស្ដលើសម្ព័ន្ធភាពរបស់កូរ៉េខាងត្បូង ជាមួយសហរដ្ឋអាមេរិក
* រុស្ស៉ី ព្រមានតម្រង់ក្បាលគ្រាប់នុយក្លេអ៊ែរឆ្ពោះទៅប្រទេសលីទុយអានី ប្រសិនបើប្រទេសនេះទទួលដាក់ពង្រាយអាវុធរបស់សម្ព័ន្ធមិត្តណាតូ
* ចំនួនមនុស្សស្លាប់កើនដល់ ៣៥នាក់ និង ៥៤នាក់បាត់ខ្លួន ក្នុងគ្រោះឆេះកប៉ាល់ដឹកអ្នកដំណើរ នៅហ្វីលីពីន
* អាកាសយានដ្ឋានអន្តរជាតិ Mandalay របស់មីយ៉ាន់ម៉ា ត្រូវបានបិទដំណើរការ ក្រោយរងការវាយប្រហារដោយដ្រូន
* រយៈពេល៣៣ឆ្នាំ CMAC បានបោសសម្អាត និងដុតកម្ទេចសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះប្រមាណ ៣.២លានគ្រាប់
* គ្រោះរញ្ជួយដី ៦.២រ៉ិចទ័រ វាយប្រហារនៅឥណ្ឌូណេស៉ី ប៉ុន្តែមិនបង្កឱ្យមានរលកយក្សស៊ូណាមិឡើយ
* ទិន្នន័យ Fresh AI កើនឡើងដល់ 1.6 Billions ក្លាយជាឃ្លាំងស្តុកទិន្នន័យដ៏ធំសម្បើមសម្រាប់ប្រជាជនកម្ពុជាងាយស្រួលក្នុងការស្វែងរកអ្វីផ្សេងៗ
* កម្ពុជា និងមីយ៉ាន់ម៉ា ចុះហត្ថលើខាលើឯកសារ៤ រួមមានការលុបបំបាត់ការយកពន្ធត្រួតគ្នាពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោក មីន អោង ឡាំង ជួបប្រជុំទ្វេភាគី
* ករណីជនជាតិឥណ្ឌូណេស៉ី ជាង ៤០០នាក់ ស្នាក់នៅព្រលានយន្តហោះពោធិ៍ចិនតុង, ស្ថានទូតឥណ្ឌូណេស៉ី ថា រដ្ឋាភិបាលខ្លួននៅតែប្តេជ្ញាចិត្តការពារពួកគេ
* លោក មីន អោងឡាំង ចង់ឃើញអ្នកវិនិយោគកម្ពុជា ទៅវិនិយោគនៅមីយ៉ាន់ម៉ាកាន់តែច្រើន
* ជំហរកម្ពុជា៖ ប្រទេសណារិះគន់មីយ៉ាន់ម៉ា ជារឿងរបស់គេ តែកម្ពុជាគោរពតាមគោលការណ៍អាស៊ាន មិនជ្រៀតជ្រែកកិច្ចការផ្ទៃ ក្នុងប្រទេសដទៃ
* កិច្ចព្រមព្រៀងចំនួន៤រវាងរដ្ឋាភិបាលកម្ពុជា និងមីយ៉ាន់ម៉ា នឹងត្រូវចុះហត្ថលេខា ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ លោក មីន អោងឡាំង
* ប្រធានាធិបតីមីយ៉ាន់ម៉ា គាំទ្រជំហរគោលការណ៍កម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

អ្នកនាំពាក្យក្រសួងធនធានទឹក បង្ហាញបច្ចុប្បន្នភាពជំនន់ទឹកភ្លៀងនៅតាមបណ្តាខេត្តមួយចំនួន ខណៈស្ថានភាពស្ថិតក្នុងកម្រិតអាចគ្រប់គ្រងបាន (Video inside)

13-07-2026 15:11

​(ភ្នំពេញ)៖ លោក ចាន់ យុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងធនធានទឹក និងឧតុនិយម បានបង្ហាញបច្ចុប្បន្នភាពអំពីស្ថានភាពជំនន់ទឹកភ្លៀង ដែលបាននិងកំពុងកើតឡើងនៅតាមបណ្តាខេត្តមួយចំនួន ជាពិសេសនៅតំបន់ជួរភ្នំក្រ​វ៉ាញ ខណៈស្ថានភាពស្ថិតក្នុងកម្រិតអាចគ្រប់គ្រងបាន និងមិន​បានផ្តល់ផលប៉ះពាល់នោះទេ។

លោកបានបញ្ជាក់ថា ភ្លៀងបានចាប់ផ្តើមធ្លាក់ខ្លាំងតាំងពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ ដោយធ្លាក់ជាប់ៗគ្នានៅតំបន់ជួរភ្នំក្រវាញ ក្នុងភូមិសាស្ត្រខេត្តបាត់ដំបង ពោធិ៍សាត់ កំពង់ស្ពឺ កោះកុង ព្រះសីហនុ និងផ្នែកខ្លះនៃខេត្តប៉ៃលិន រួមទាំងតំបន់ឆ្នេរ និងលំហសមុទ្រផងដែរ។

ក្រៅពីនេះ ជំនន់ទឹកភ្លៀងក៏បានកើតឡើងនៅក្រុងកំពត ដោយសារភ្លៀងធ្លាក់ជាង ១១០មីលីម៉ែត្រ ប៉ុន្តែស្ថានភាពបានធូរស្រាលទៅវិញហើយ។ ចំណែកនៅខេត្តកោះកុង ​មានជំនន់ហូរស្រុងពីតំបន់ជួរភ្នំ បណ្តាលឱ្យរាំងស្ទះដល់ ការធ្វើដំណើរនៅតំបន់ខ្លះ ហើយអាជ្ញាធរបានផ្អាកផ្លូវមួយចំនួនជាបណ្តោះអាសន្ន។ ចំណែកនៅជីផាត ស្ថានភាពទឹកក៏កំពុងស្រកបណ្តើរៗ។

ដោយឡែកនៅខេត្តព្រះសីហនុ ផ្លូវជាតិលេខ៤ ដែលធ្លាប់លិច នៅឆ្នាំនេះ មិនមានការលិចនោះទេ ដោយសារក្រសួងសាធារណការបានកែសម្រួលរួចរាល់ ប៉ុន្តែផ្លូវនៅក្នុងឃុំមួយចំនួនដូចជាឃុំអូរត្រេះ និងឃុំដងពែង នៅតែលិច ហើយស្ថានភាពរំពឹងថានឹងធូរស្រាលនៅពេលល្ងាច។

រីឯនៅនៅខេត្តបាត់ដំបងវិញ ភ្លៀងធ្លាក់ខ្លាំងនៅស្រុកសំឡូត ប៉ុន្តែទឹកបានធូរស្រាលច្រើនហើយ និងបា​នហូរចូលអាងទឹកសេកសក បន្ទាប់ពីក្រសួងបានបើកទ្វាររំដោះទឹកចេញ។ តែយ៉ាងណាលោកបញ្ជាក់ថា ស្ថានភាពទឹកស្ទឹងសង្កែ កំពុងងើបឡើង ដូច្នេះប្រជាពលរដ្ឋដែលរស់នៅអមសងខាងស្ទឹង ត្រូវមានការប្រុងប្រយ័ត្ន។

ដោយឡែកនៅខេត្តកំពង់ស្ពឺ ដែលកាលពីថ្ងៃទី១២ កក្កដា មានបាក់ស្ពាននៅស្រុកភ្នំស្រួច និង មានជំនន់ទឹកភ្លៀងនៅតំបន់ខ្នងផ្សារ ភ្នំឱរ៉ាល់ បានធូរស្រាលហើយ ស្របពេលដែលទឹកស្ទឹងព្រែកត្នោត ក៏មិនទាន់បង្ហាញសញ្ញាណអ្វីដែរ។

​លោក ចាន់ យុត្ថា បានបញ្ជាក់ថា ស្ថានភាពទឹកជំនន់ទាំងមូលគឺអាចគ្រប់គ្រងបានទាំងស្រុង។ តែយ៉ាងណា លោកសម្តែងការសោកស្តាយ ចំពោះករណីលិចទូកនេសាទបណ្តាលឱ្យប្រជានេសាទម្នាក់ស្លាប់នៅឃុំថ្មស ស្រុកបទុមសាគរ ខេត្តកោះកុង។ គិតត្រឹមរសៀលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ ​សពអ្នកនេសាទរូបនេះក៏ត្រូវបានរកឃើញផងដែរ​៕