* ជើងហោះហើរជាច្រើននៅអឺរ៉ុប បង្ខំចិត្តប្តូរទិសដៅចុះចតបន្ទាន់សាជាថ្មី ដោយសារការគំរាមបំផ្ទុះគ្រាប់បែកក្លែងក្លាយ
* វិភាគអន្តរជាតិ៖ ២ឆ្នាំចុងក្រោយនៃអាណត្តិរបស់លោក ត្រាំ តើពិភពលោកនឹងបានឃើញសង្រ្គាម ឬសន្តិភាព?
* តុលាការព្រហ្មទណ្ឌថៃ ចេញដីកាចាប់ខ្លួនអតីតបវរកញ្ញាថៃ Boom Panadda និងស្វាមី ពីបទឆបោកប្រាក់សប្បុរសធម៌ និងលាងលុយកខ្វក់
* ជួបសម្តេចនាយករដ្ឋមន្ត្រី, នាយកប្រតិបត្តិអង្គការ HFHI កោតសរសើរគោលនយោបាយអភិវឌ្ឍលំនៅដ្ឋានរបស់កម្ពុជា
* ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា ប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅ
* សេតវិមានក្រើនរំលឹកថា លោក ដូណាល់ ត្រាំ «នៅតែជាប្រធានាធិបតីរបស់អ្នក» ក្រោយបក្សសាធារណរដ្ឋរងបរាជ័យយ៉ាងធ្ងន់ធ្ងរ ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ
* ពីអតីតបវរកញ្ញាក្លាយទៅជាជនសង្ស័យក្នុងសំណុំរឿងឆបោក៖ រឿងអាស្រូវមូលនិធិសប្បុរសធម៌ ដែលកំពុងអង្រួនប្រទេសថៃ
* រាជរដ្ឋាភិបាលដាក់គោលដៅប្រមូលចំណូលឱ្យបានប្រមាណជិត ៨ពាន់លានដុល្លារ នៅឆ្នាំ២០២៧, គយ និងពន្ធដារ ត្រូវរកចំណូលឱ្យបានប្រមាណជិត ៧ ពាន់លានដុល្លារ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

បណ្ឌិត គី សេរីវឌ្ឍន៍៖ បើទោះជាកម្ពុជារងផលប៉ះពាល់ពីការបិទព្រំដែនតិចជាងប្រទេសថៃ តែរដ្ឋាភិបាលគួរស្វែងរកដំណោះស្រាយទីផ្សារកសិកម្មបន្ថែមទៀត (Video inside)

13-07-2026 15:14

(ភ្នំពេញ)៖ លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ច បានលើកឡើងថា ការបិទព្រំដែនជាឯកតោភាគីរបស់ថៃ ធ្វើឲ្យថៃខ្លួនឯងរងផលប៉ះពាល់ខ្លាំងជាងកម្ពុជា ក៏ពិតមែន ប៉ុន្តែរាជរដ្ឋាភិបាល ក៏គួរតែស្វែងរកទីផ្សារកសិកម្មបន្ថែមទៀតជូនដល់កសិករ ដែលជិតដល់រដូវប្រមូលផលសម្រាប់ឆ្នាំថ្មីឆាប់ៗខាងមុខនេះ។ នេះបើតាមការបញ្ជាក់របស់លោកបណ្ឌិត នៅក្នុងកិច្ចពិភាក្សា Fresh Talk នាថ្ងៃសៅរ៍សប្ដាហ៍កន្លងទៅ។

យ៉ាងណាមិញលោកបណ្ឌិត មើលឃើញថា សម្រាប់ឆ្នាំដំបូងនៃការបិទព្រំដែន ប្រជាពលរដ្ឋ និងកសិករខ្មែរ ពិតជាបានរងផលប៉ះពាល់ ប៉ុន្តែដំណោះស្រាយរបស់រដ្ឋាភិបាលបានធ្វើឡើងលឿន និងមាប្រសិទ្ធភាពគួរឲ្យកត់សម្គាល់។ ហេតុដូច្នេះសម្រាប់រដូវប្រមូលផលខាងមុខ លោកបណ្ឌិត គី សេរីវឌ្ឍន៍ ជឿជាក់ថា រាជរដ្ឋាភិបាល និងអាចដោះស្រាយជួយដល់កសិផល របស់កសិករបានច្រើនជាងឆ្នាំកន្លងទៅ។

ជាបន្តដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនិកជនទស្សនាកិច្ចពិភាក្សាដូចតទៅ៖