* វិភាគអន្តរជាតិ៖ សង្រ្គាមអ៉ីរ៉ង់កំពុងធ្វើតេស្ដលើសម្ព័ន្ធភាពរបស់កូរ៉េខាងត្បូង ជាមួយសហរដ្ឋអាមេរិក
* រុស្ស៉ី ព្រមានតម្រង់ក្បាលគ្រាប់នុយក្លេអ៊ែរឆ្ពោះទៅប្រទេសលីទុយអានី ប្រសិនបើប្រទេសនេះទទួលដាក់ពង្រាយអាវុធរបស់សម្ព័ន្ធមិត្តណាតូ
* ចំនួនមនុស្សស្លាប់កើនដល់ ៣៥នាក់ និង ៥៤នាក់បាត់ខ្លួន ក្នុងគ្រោះឆេះកប៉ាល់ដឹកអ្នកដំណើរ នៅហ្វីលីពីន
* អាកាសយានដ្ឋានអន្តរជាតិ Mandalay របស់មីយ៉ាន់ម៉ា ត្រូវបានបិទដំណើរការ ក្រោយរងការវាយប្រហារដោយដ្រូន
* រយៈពេល៣៣ឆ្នាំ CMAC បានបោសសម្អាត និងដុតកម្ទេចសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះប្រមាណ ៣.២លានគ្រាប់
* គ្រោះរញ្ជួយដី ៦.២រ៉ិចទ័រ វាយប្រហារនៅឥណ្ឌូណេស៉ី ប៉ុន្តែមិនបង្កឱ្យមានរលកយក្សស៊ូណាមិឡើយ
* ទិន្នន័យ Fresh AI កើនឡើងដល់ 1.6 Billions ក្លាយជាឃ្លាំងស្តុកទិន្នន័យដ៏ធំសម្បើមសម្រាប់ប្រជាជនកម្ពុជាងាយស្រួលក្នុងការស្វែងរកអ្វីផ្សេងៗ
* កម្ពុជា និងមីយ៉ាន់ម៉ា ចុះហត្ថលើខាលើឯកសារ៤ រួមមានការលុបបំបាត់ការយកពន្ធត្រួតគ្នាពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោក មីន អោង ឡាំង ជួបប្រជុំទ្វេភាគី
* ករណីជនជាតិឥណ្ឌូណេស៉ី ជាង ៤០០នាក់ ស្នាក់នៅព្រលានយន្តហោះពោធិ៍ចិនតុង, ស្ថានទូតឥណ្ឌូណេស៉ី ថា រដ្ឋាភិបាលខ្លួននៅតែប្តេជ្ញាចិត្តការពារពួកគេ
* លោក មីន អោងឡាំង ចង់ឃើញអ្នកវិនិយោគកម្ពុជា ទៅវិនិយោគនៅមីយ៉ាន់ម៉ាកាន់តែច្រើន
* ជំហរកម្ពុជា៖ ប្រទេសណារិះគន់មីយ៉ាន់ម៉ា ជារឿងរបស់គេ តែកម្ពុជាគោរពតាមគោលការណ៍អាស៊ាន មិនជ្រៀតជ្រែកកិច្ចការផ្ទៃ ក្នុងប្រទេសដទៃ
* កិច្ចព្រមព្រៀងចំនួន៤រវាងរដ្ឋាភិបាលកម្ពុជា និងមីយ៉ាន់ម៉ា នឹងត្រូវចុះហត្ថលេខា ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ លោក មីន អោងឡាំង
* ប្រធានាធិបតីមីយ៉ាន់ម៉ា គាំទ្រជំហរគោលការណ៍កម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ លើកទឹកចិត្តគ្រប់តួអង្គពាក់ព័ន្ធ បន្តសហការអនុវត្តបានជាប្រចាំ និងដូចភ្លៀងរលឹមដើម្បីធានាឲ្យមូលដ្ឋានគ្មានបទល្មើស

13-07-2026 15:16

(បន្ទាយមានជ័យ)៖ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោក ផាន់ ចាន់ធុល បានលើកទឹកចិត្តដល់កងកម្លាំងមានសមត្ថកិច្ច និងរដ្ឋបាលខេត្ត ក្រុង-ស្រុក ឃុំ-សង្កាត់ទាំងអស់ បន្តសហការអនុវត្តបានជាប្រចាំ និងដូចភ្លៀងរលឹម ដើម្បីធានាឲ្យមូលដ្ឋានគ្រប់ថ្នាក់ឈានទៅគ្មានបទល្មើស និងបន្តធានាបង្ក្រាបបទល្មើសឲ្យបានលើសពី៨០%។

លោក ផាន់ ចាន់ធុល បានថ្លែងបែបនេះ ក្នុងឱកាសអញ្ជេីញជាអធិបតីភាព កិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» ប្រចាំឆមាសទី១ និងលើកទិសដៅអនុវត្តការងារឆមាសទី២ ឆ្នាំ២០២៦ នៅរដ្ឋបាលខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦។

ក្នុងនាមគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត លោក អ៊ុំ រាត្រី ក៏បានរាយការណ៍សង្ខេបពីកិច្ចការងារដែលសម្រេចបាននាពេលកន្លងមក និងបន្តប្តេជ្ញា ខិតខំយកចិត្តទុកដាក់ដឹកនាំអនុវត្តច្បាប់ អនុក្រឹត្យ របស់រាជរដ្ឋាភិបាល និងប្រកាសរបស់ក្រសួងមហាផ្ទៃ ក៏ដូចជាបទបញ្ជានានា ដែលពាក់ព័ន្ធនឹងការប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ការប្រយុទ្ធប្រឆាំងគ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ ជំរុញអនុវត្តយ៉ាងសកម្មនូវវិធានការទាំង៥ពាក់ព័ន្ធនឹងគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព»។

នាឱកាសនោះ លោក ផាន់ ចាន់ធុល បានគាំទ្រចំពោះការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដែលមានស្នងការដ្ឋាននគរបាលខេត្ត ជាសេនាធិការ ដែលបានខិតខំយកចិត្តទុកដាក់អនុវត្តតាមផែនការណែនាំរបស់ក្រសួងមហាផ្ទៃ ដោយបានផ្តោតលើកិច្ចការអប់រំផ្សព្វផ្សាយ ការរៀបចំវេទិកាសាធារណៈ ការកសាងចលនាប្រជាការពារ ការពង្រឹងប៉ុស្ដិ៍នគរបាលរដ្ឋបាល និងការអនុវត្តយ៉ាងយកចិត្តទុកដាក់នូវលក្ខណៈសម្បត្តិទាំង៧ ដើម្បីឈានទៅទទួលបានជ័យលាភីក្នុងចលនា ប្រឡងប្រណាំអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» នាពេលខាងមុខ។

លោកបានបន្តថា ដើម្បីឲ្យទិសដៅការងារបន្តមានលក្ខណៈត្រឹមត្រូវ ច្បាស់លាស់ គឺត្រូវធ្វើយ៉ាងណាឲ្យឆ្លើយតបទៅនឹងផែនការណែនាំ យុទ្ធសាស្ត្រស្តីពីការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» របស់រាជរដ្ឋាភិបាល និងផែនការយុទ្ធសាស្ត្រ ស្តីពីការលើកកម្ពស់ការគ្រប់គ្រង រដ្ឋបាលដែនដី សន្តិសុខជាតិ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមរបស់ក្រសួងមហាផ្ទៃ ច្បាប់ស្តីពីអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ព្រមទាំងព្រឹត្តិការណ៍ថ្មីៗ ដែលពាក់ព័ន្ធដល់ការងារសន្តិសុខ សណ្តាប់ធ្នាប់ នៅក្នុងភូមិសាស្ត្រជាក់ស្តែងរបស់ខេត្តផងដែរ៕