* ជើងហោះហើរជាច្រើននៅអឺរ៉ុប បង្ខំចិត្តប្តូរទិសដៅចុះចតបន្ទាន់សាជាថ្មី ដោយសារការគំរាមបំផ្ទុះគ្រាប់បែកក្លែងក្លាយ
* វិភាគអន្តរជាតិ៖ ២ឆ្នាំចុងក្រោយនៃអាណត្តិរបស់លោក ត្រាំ តើពិភពលោកនឹងបានឃើញសង្រ្គាម ឬសន្តិភាព?
* តុលាការព្រហ្មទណ្ឌថៃ ចេញដីកាចាប់ខ្លួនអតីតបវរកញ្ញាថៃ Boom Panadda និងស្វាមី ពីបទឆបោកប្រាក់សប្បុរសធម៌ និងលាងលុយកខ្វក់
* ជួបសម្តេចនាយករដ្ឋមន្ត្រី, នាយកប្រតិបត្តិអង្គការ HFHI កោតសរសើរគោលនយោបាយអភិវឌ្ឍលំនៅដ្ឋានរបស់កម្ពុជា
* ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា ប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅ
* សេតវិមានក្រើនរំលឹកថា លោក ដូណាល់ ត្រាំ «នៅតែជាប្រធានាធិបតីរបស់អ្នក» ក្រោយបក្សសាធារណរដ្ឋរងបរាជ័យយ៉ាងធ្ងន់ធ្ងរ ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ
* ពីអតីតបវរកញ្ញាក្លាយទៅជាជនសង្ស័យក្នុងសំណុំរឿងឆបោក៖ រឿងអាស្រូវមូលនិធិសប្បុរសធម៌ ដែលកំពុងអង្រួនប្រទេសថៃ
* រាជរដ្ឋាភិបាលដាក់គោលដៅប្រមូលចំណូលឱ្យបានប្រមាណជិត ៨ពាន់លានដុល្លារ នៅឆ្នាំ២០២៧, គយ និងពន្ធដារ ត្រូវរកចំណូលឱ្យបានប្រមាណជិត ៧ ពាន់លានដុល្លារ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

បណ្ឌិត គី សេរីវឌ្ឍន៍៖ រដ្ឋាភិបាល គួរពង្រឹងគុណភាពទំនិញនាំចូលទីផ្សារកម្ពុជា ខណៈទំនិញក្នុងស្រុក គួរទទួលបានការជួយសម្របសម្រួលបន្ថែម

13-07-2026 15:29

(ភ្នំពេញ)៖ បន្ទាប់ពីព្រំដែនកម្ពុជា-ថៃ បានបិទនិងពលរដ្ឋកម្ពុជា មានឆន្ទៈខ្ពស់ក្នុងការបន្តធ្វើពហិការលើផលិតផលថៃ អស់រយៈពេលមួយឆ្នាំមកនេះ ក្នុងនាមអ្នកជំនាញសេដ្ឋកិច្ច លោកបណ្ឌិត គី សេរីវឌ្ឍន៍ បានជំរុញឲ្យរដ្ឋាភិបាល បន្តការយកចិត្តទុកដាក់ លើគុណភាពទំនិញ និងផលិតផលផ្សេងៗដែលនាំចូលមកកាន់ទីផ្សារកម្ពុជា ក្នុងកាលៈទេសៈដែលទីផ្សារកម្ពុជា ត្រូវការទំនិញមកជំនួស ផលិតផលថៃ ដែលធ្លាប់មាននៅកម្ពុជា។ នេះបើតាមការបញ្ជាក់ពីលោកបណ្ឌិត នៅក្នុងកិច្ចពិភាក្សា Fresh Talk នាថ្ងៃសៅរ៍សប្ដាហ៍កន្លងទៅ។

ជាមួយគ្នានេះ សម្រាប់ផលិតផលក្នុងស្រុក លោកបណ្ឌិត បានលើកទឹកចិត្តដល់សហគ្រិនតូចៗ គួរប្រមូលគ្នាឲ្យក្លាយជាបណ្ដុំសហគ្រិនធំមួយ ដើម្បីមានដើមទុនច្រើន បង្កើតបានផលិតផលកាន់តែមានគុណភាព និងស្តង់ដាខ្ពស់។ ចំណែករដ្ឋាភិបាលវិញ លោកបណ្ឌិត ជម្រុញឲ្យមានការជួយសម្របសម្រួល ដំណើរការនៃការចុះបញ្ជីផ្សេងៗ ឲ្យកាន់តែងាយស្រួល មានប្រសិទ្ធភាព និងឆាប់រហ័ស ដើម្បីឲ្យពាណិជ្ជករកម្ពុជា អាចបង្កើតបានទំនិញមានគុណភាព និងដាក់បំពេញទីផ្សារដែលកំពុងមានតម្រូវការខ្ពស់។

ជាបន្តដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនិកជនទស្សនាកិច្ចពិភាក្សាដូចតទៅ៖