* ជើងហោះហើរជាច្រើននៅអឺរ៉ុប បង្ខំចិត្តប្តូរទិសដៅចុះចតបន្ទាន់សាជាថ្មី ដោយសារការគំរាមបំផ្ទុះគ្រាប់បែកក្លែងក្លាយ
* វិភាគអន្តរជាតិ៖ ២ឆ្នាំចុងក្រោយនៃអាណត្តិរបស់លោក ត្រាំ តើពិភពលោកនឹងបានឃើញសង្រ្គាម ឬសន្តិភាព?
* តុលាការព្រហ្មទណ្ឌថៃ ចេញដីកាចាប់ខ្លួនអតីតបវរកញ្ញាថៃ Boom Panadda និងស្វាមី ពីបទឆបោកប្រាក់សប្បុរសធម៌ និងលាងលុយកខ្វក់
* ជួបសម្តេចនាយករដ្ឋមន្ត្រី, នាយកប្រតិបត្តិអង្គការ HFHI កោតសរសើរគោលនយោបាយអភិវឌ្ឍលំនៅដ្ឋានរបស់កម្ពុជា
* ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា ប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅ
* សេតវិមានក្រើនរំលឹកថា លោក ដូណាល់ ត្រាំ «នៅតែជាប្រធានាធិបតីរបស់អ្នក» ក្រោយបក្សសាធារណរដ្ឋរងបរាជ័យយ៉ាងធ្ងន់ធ្ងរ ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ
* ពីអតីតបវរកញ្ញាក្លាយទៅជាជនសង្ស័យក្នុងសំណុំរឿងឆបោក៖ រឿងអាស្រូវមូលនិធិសប្បុរសធម៌ ដែលកំពុងអង្រួនប្រទេសថៃ
* រាជរដ្ឋាភិបាលដាក់គោលដៅប្រមូលចំណូលឱ្យបានប្រមាណជិត ៨ពាន់លានដុល្លារ នៅឆ្នាំ២០២៧, គយ និងពន្ធដារ ត្រូវរកចំណូលឱ្យបានប្រមាណជិត ៧ ពាន់លានដុល្លារ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

អ្នកនាំពាក្យនៃក្រសួងការងារ៖ រយៈពេលជាង ២ខែ កម្មវិធីទទួលស្គាល់ជំនាញអតីតពលករពីប្រទេសថៃ សម្រេចបានជាង ៧,៥០០នាក់

13-07-2026 15:41

(ភ្នំពេញ)៖ លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឱ្យដឹងថា ក្នុងរយៈពេលជាង ២ខែប៉ុណ្ណោះ កម្មវិធីទទួលស្គាល់ជំនាញអតីតពលករខ្មែរ ដែលវិលត្រឡប់មកពីប្រទេសថៃ សម្រេចបានអ្នកចូលរួមជាង ៧,៥០០នាក់ ដែលជាលទ្ធផលលើសការរំពឹងទុក បើធៀបនឹងផែនការដែលគ្រោងសម្រេចនៅក្នុងឆ្នាំ២០២៦។ បច្ចុប្បន្ន ក៏នៅមានអតីតពលករជាច្រើនរយនាក់ទៀត កំពុងបន្តចុះឈ្មោះដើម្បីទទួលការវាយតម្លៃ និងទទួលស្គាល់ជំនាញ។

នាឱកាសនេះដែរ លោក ស៊ុន មេសា បានបញ្ជាក់ថា កម្មវិធីនេះជាជំហានដំបូងក្នុងការជួយអតីតពលករឱ្យទទួលបានវិញ្ញាបនបត្រទទួលស្គាល់ជំនាញផ្លូវការ។ ប្រសិនបើមានតម្រូវការបន្ថែម រាជរដ្ឋាភិបាលនឹងពង្រីកកម្មវិធីទៅកាន់វិស័យផ្សេងៗទៀត ដើម្បីផ្តល់ឱកាសដល់អតីតពលករ និងពលរដ្ឋខ្មែរនៅក្នុងប្រទេស។
ជាក់ស្តែង ក្រោយទទួលបានវិញ្ញាបនបត្រទទួលស្គាល់ជំនាញ ប្រាក់ចំណូលរបស់កម្មករជំនាញបានកើនឡើងគួរឱ្យកត់សម្គាល់។ អ្នកខ្លះដែលធ្លាប់រកបានប្រមាណ ២៥០បាតក្នុងមួយថ្ងៃនៅប្រទេសថៃ អាចរកចំណូលបានពី ៦ម៉ឺន ទៅ ៨ម៉ឺនរៀលក្នុងមួយថ្ងៃនៅកម្ពុជា ខណៈអ្នកមានបទពិសោធន៍គ្រប់គ្រងការដ្ឋាន អាចទទួលបានរហូតដល់ ១០ម៉ឺនរៀលក្នុងមួយថ្ងៃ។

អ្នកនាំពាក្យរូបនេះ បានបន្តថា អ្នកដែលមានជំនាញអគ្គិសនី ឬជំនាញផ្សេងៗ ក៏អាចចេញប្រកបអាជីវកម្មដោយខ្លួនឯង ដោយសារមានវិញ្ញាបនបត្របញ្ជាក់សមត្ថភាព និងទទួលបានទំនុកចិត្តពីអតិថិជនកាន់តែខ្ពស់។ កម្មវិធីនេះ ទទួលបានការគាំទ្រពីវិស័យឯកជន ព្រោះការវាយតម្លៃសមត្ថភាពត្រូវបានអនុវត្ត ដោយអ្នកជំនាញមកពីវិស័យឯកជន ដែលធានាគុណភាព និងឆ្លើយតបនឹងតម្រូវការទីផ្សារការងារ។

ជាមួយគ្នានេះ រាជរដ្ឋាភិបាលក៏បានដកចេញនូវរបាំងនានា ដើម្បីសម្រួលដល់អតីតពលករក្នុងការចូលរួម ដោយរដ្ឋជាអ្នករ៉ាប់រងការចំណាយទាំងស្រុង និងបន្ធូរបន្ថយលក្ខខណ្ឌឯកសារ។ សម្រាប់អ្នកមិនចេះអក្សរ ក៏មានមន្ត្រីជួយអានសំណួរ និងបំពេញឯកសារជូនផងដែរ។ កម្មវិធីទទួលស្គាល់ជំនាញនេះ ត្រូវបានចាត់ទុកថា ជាយុទ្ធសាស្ត្រសំខាន់ក្នុងការអភិវឌ្ឍធនធានមនុស្ស បង្កើនឱកាសការងារ លើកកម្ពស់ប្រាក់ចំណូល និងជួយពង្រឹងសមត្ថភាពកម្លាំងពលកម្មកម្ពុជា ឱ្យឆ្លើយតបនឹងតម្រូវការទីផ្សារការងារកាន់តែមានប្រសិទ្ធភាព៕

សូមទស្សនាវីដេអូទាំងស្រុងដូចខាងក្រោម៖