* វិភាគអន្តរជាតិ៖ សង្រ្គាមអ៉ីរ៉ង់កំពុងធ្វើតេស្ដលើសម្ព័ន្ធភាពរបស់កូរ៉េខាងត្បូង ជាមួយសហរដ្ឋអាមេរិក
* រុស្ស៉ី ព្រមានតម្រង់ក្បាលគ្រាប់នុយក្លេអ៊ែរឆ្ពោះទៅប្រទេសលីទុយអានី ប្រសិនបើប្រទេសនេះទទួលដាក់ពង្រាយអាវុធរបស់សម្ព័ន្ធមិត្តណាតូ
* ចំនួនមនុស្សស្លាប់កើនដល់ ៣៥នាក់ និង ៥៤នាក់បាត់ខ្លួន ក្នុងគ្រោះឆេះកប៉ាល់ដឹកអ្នកដំណើរ នៅហ្វីលីពីន
* អាកាសយានដ្ឋានអន្តរជាតិ Mandalay របស់មីយ៉ាន់ម៉ា ត្រូវបានបិទដំណើរការ ក្រោយរងការវាយប្រហារដោយដ្រូន
* រយៈពេល៣៣ឆ្នាំ CMAC បានបោសសម្អាត និងដុតកម្ទេចសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះប្រមាណ ៣.២លានគ្រាប់
* គ្រោះរញ្ជួយដី ៦.២រ៉ិចទ័រ វាយប្រហារនៅឥណ្ឌូណេស៉ី ប៉ុន្តែមិនបង្កឱ្យមានរលកយក្សស៊ូណាមិឡើយ
* ទិន្នន័យ Fresh AI កើនឡើងដល់ 1.6 Billions ក្លាយជាឃ្លាំងស្តុកទិន្នន័យដ៏ធំសម្បើមសម្រាប់ប្រជាជនកម្ពុជាងាយស្រួលក្នុងការស្វែងរកអ្វីផ្សេងៗ
* កម្ពុជា និងមីយ៉ាន់ម៉ា ចុះហត្ថលើខាលើឯកសារ៤ រួមមានការលុបបំបាត់ការយកពន្ធត្រួតគ្នាពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោក មីន អោង ឡាំង ជួបប្រជុំទ្វេភាគី
* ករណីជនជាតិឥណ្ឌូណេស៉ី ជាង ៤០០នាក់ ស្នាក់នៅព្រលានយន្តហោះពោធិ៍ចិនតុង, ស្ថានទូតឥណ្ឌូណេស៉ី ថា រដ្ឋាភិបាលខ្លួននៅតែប្តេជ្ញាចិត្តការពារពួកគេ
* លោក មីន អោងឡាំង ចង់ឃើញអ្នកវិនិយោគកម្ពុជា ទៅវិនិយោគនៅមីយ៉ាន់ម៉ាកាន់តែច្រើន
* ជំហរកម្ពុជា៖ ប្រទេសណារិះគន់មីយ៉ាន់ម៉ា ជារឿងរបស់គេ តែកម្ពុជាគោរពតាមគោលការណ៍អាស៊ាន មិនជ្រៀតជ្រែកកិច្ចការផ្ទៃ ក្នុងប្រទេសដទៃ
* កិច្ចព្រមព្រៀងចំនួន៤រវាងរដ្ឋាភិបាលកម្ពុជា និងមីយ៉ាន់ម៉ា នឹងត្រូវចុះហត្ថលេខា ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ លោក មីន អោងឡាំង
* ប្រធានាធិបតីមីយ៉ាន់ម៉ា គាំទ្រជំហរគោលការណ៍កម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

ឆ្នាំក្រោយ ក្រសួងបរិស្ថាន ត្រៀមកូនទុរេន និងពូជដើមសំរ៉ង់ ចែកជូនពលរដ្ឋយកទៅដាំដោយឥតគិតថ្លៃ (Video inside)

13-07-2026 15:47

(ភ្នំពេញ)៖ ឆ្លើយតបនឹងការស្នើសុំរបស់ប្រជាពលរដ្ឋ ! លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានប្រកាសថា ក្នុងពិធី «ពន្លកបៃតង» ឆ្នាំ២០២៧ ក្រសួងបរិស្ថាន នឹងត្រៀមកូនទុរេន និងពូជដើមសំរ៉ង់ ចែកជូនពលរដ្ឋយកទៅដាំដោយឥតគិតថ្លៃ។

ក្នុងឱកាសផ្តល់បទសម្ភាសន៍ដល់ក្រុមអ្នកសារព័ត៌មាន ក្រោយបញ្ចប់ពិធីបិទពិព័រណ៍ផ្សព្វផ្សាយ និងចែកកូនឈើ «ពន្លកបៃតង» ដែលរៀបចំដោយក្រសួងបរិស្ថាន រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ លោកបណ្ឌិត អ៊ាង សុផល្លែត បានឱ្យដឹងថា៖ «មានបងប្អូនយើងច្រើននិយាយលេង គាត់សុំកូនទុរេន អ៊ឹចឹងទេឆ្នាំក្រោយ មានកូនទុរេន ខ្ញុំធានាថាមានតិចច្រើនមិនទាន់ដឹងទេប៉ុន្តែនឹងមានឱ្យគាត់»។

ជាមួយគ្នានេះដែរ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ក៏ប្រកាសបន្ថែមពូជកូនសំរ៉ង់ សម្រាប់ចែកជូនប្រជាពលរដ្ឋយកទៅដាំឱ្យច្រើន ដើម្បីធ្វើយ៉ាងណាបង្កើនចំនួនដើមសំរ៉ង់នេះឱ្យកាន់តែច្រើនឡើង និងធានាថាដើមសំរ៉ង់មិនដាច់ពូជនៅក្នុងព្រៃធម្មជាតិ។

គួរឱ្យដឹងថា ពិព័រណ៍ផ្សព្វផ្សាយ និងចែកកូនឈើ «ពន្លកបៃតង» ដែលបានប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ ក្រសួងបរិស្ថាន បានចែកកូនឈើចម្រុះបានចំនួន ១,២លានដើម។ ព្រឹត្តិការណ៍នេះគឺជាឆ្នាំទី៣ ហើយដែលក្រសួងបានរៀបចំឡើង ដោយរួមបញ្ចូលទាំងការប្រកាសព្រឹត្តិការណ៍ «ដាំដើមត្នោតមួយលានដើម» នៅមុខទីស្តីការក្រសួងបរិស្ថាន ប្រកបដោយភាពអធិកអធម និងមានអ្នកចូលរួមយ៉ាងច្រើនកុះករ។

លោកបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងថា ពិព័រណ៍ «ពន្លកបៃតង» មិនត្រឹមតែជាពិធីចែកកូនឈើប៉ុណ្ណោះទេ ប៉ុន្តែជាការចាប់ផ្តើមរួមគ្នាជាចលនាជាតិមួយ ដែលមានគោលបំណងលើកកម្ពស់ការចូលរួមរបស់ប្រជាពលរដ្ឋគ្រប់រូបក្នុងការការពារ និងស្ដារធនធានធម្មជាតិ។ ឯកឧត្តមបានបញ្ជាក់ថា «ពន្លកបៃតង» គឺជានិមិត្តរូបនៃក្តីសង្ឃឹម ការទទួលខុសត្រូវ និងការចាប់ផ្តើមថ្មី សម្រាប់កម្ពុជាបៃតង ស្អាត និងប្រកបដោយចីរភាព។

លោករដ្ឋមន្ត្រីក៏បានប្រកាសថាក្រសួងបរិស្ថាននឹងបន្តរៀបចំពិព័រណ៍ «ពន្លកបៃតង» លើកទី៤ នៅឆ្នាំករោយទៀត ដើម្បីឱ្យប្រជាពលរដ្ឋខ្មែរទាំងអស់គ្នាអាចចូលរួមបានគ្រប់ៗគ្នា៕