* វិភាគអន្តរជាតិ៖ សង្រ្គាមអ៉ីរ៉ង់កំពុងធ្វើតេស្ដលើសម្ព័ន្ធភាពរបស់កូរ៉េខាងត្បូង ជាមួយសហរដ្ឋអាមេរិក
* រុស្ស៉ី ព្រមានតម្រង់ក្បាលគ្រាប់នុយក្លេអ៊ែរឆ្ពោះទៅប្រទេសលីទុយអានី ប្រសិនបើប្រទេសនេះទទួលដាក់ពង្រាយអាវុធរបស់សម្ព័ន្ធមិត្តណាតូ
* ចំនួនមនុស្សស្លាប់កើនដល់ ៣៥នាក់ និង ៥៤នាក់បាត់ខ្លួន ក្នុងគ្រោះឆេះកប៉ាល់ដឹកអ្នកដំណើរ នៅហ្វីលីពីន
* អាកាសយានដ្ឋានអន្តរជាតិ Mandalay របស់មីយ៉ាន់ម៉ា ត្រូវបានបិទដំណើរការ ក្រោយរងការវាយប្រហារដោយដ្រូន
* រយៈពេល៣៣ឆ្នាំ CMAC បានបោសសម្អាត និងដុតកម្ទេចសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះប្រមាណ ៣.២លានគ្រាប់
* គ្រោះរញ្ជួយដី ៦.២រ៉ិចទ័រ វាយប្រហារនៅឥណ្ឌូណេស៉ី ប៉ុន្តែមិនបង្កឱ្យមានរលកយក្សស៊ូណាមិឡើយ
* ទិន្នន័យ Fresh AI កើនឡើងដល់ 1.6 Billions ក្លាយជាឃ្លាំងស្តុកទិន្នន័យដ៏ធំសម្បើមសម្រាប់ប្រជាជនកម្ពុជាងាយស្រួលក្នុងការស្វែងរកអ្វីផ្សេងៗ
* កម្ពុជា និងមីយ៉ាន់ម៉ា ចុះហត្ថលើខាលើឯកសារ៤ រួមមានការលុបបំបាត់ការយកពន្ធត្រួតគ្នាពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោក មីន អោង ឡាំង ជួបប្រជុំទ្វេភាគី
* ករណីជនជាតិឥណ្ឌូណេស៉ី ជាង ៤០០នាក់ ស្នាក់នៅព្រលានយន្តហោះពោធិ៍ចិនតុង, ស្ថានទូតឥណ្ឌូណេស៉ី ថា រដ្ឋាភិបាលខ្លួននៅតែប្តេជ្ញាចិត្តការពារពួកគេ
* លោក មីន អោងឡាំង ចង់ឃើញអ្នកវិនិយោគកម្ពុជា ទៅវិនិយោគនៅមីយ៉ាន់ម៉ាកាន់តែច្រើន
* ជំហរកម្ពុជា៖ ប្រទេសណារិះគន់មីយ៉ាន់ម៉ា ជារឿងរបស់គេ តែកម្ពុជាគោរពតាមគោលការណ៍អាស៊ាន មិនជ្រៀតជ្រែកកិច្ចការផ្ទៃ ក្នុងប្រទេសដទៃ
* កិច្ចព្រមព្រៀងចំនួន៤រវាងរដ្ឋាភិបាលកម្ពុជា និងមីយ៉ាន់ម៉ា នឹងត្រូវចុះហត្ថលេខា ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ លោក មីន អោងឡាំង
* ប្រធានាធិបតីមីយ៉ាន់ម៉ា គាំទ្រជំហរគោលការណ៍កម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

លោក ចាន់ យុត្ថា៖ ជំនន់ទឹកភ្លៀង​ដែលកើតឡើងនាពេលនេះ ជាផលវិជ្ជមានសម្រាប់វិស័យកសិកម្ម, ក្រសួង​កំពុងបង្វែរ​​ជំនន់ទឹកភ្លៀងពីតំបន់រងគ្រោះ ទៅតំបន់ដែលកំពុងត្រូវការទឹកសម្រាប់បង្កបង្កើនផលស្រូវ (Video inside)

13-07-2026 16:15

(ភ្នំពេញ)៖ លោក ចាន់ យុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងធនធានទឹក និងឧតុនិយម បានលើកឡើងថា ជំនន់ទឹកភ្លៀងដែលកើតឡើងប៉ុន្មានថ្ងៃចុងក្រោយនេះ គឺជាកត្តាវិជ្ជមាន​ និងផ្តល់ប្រយោជន៍សម្រាប់ វិស័យកសិកម្មនៅកម្ពុជា​ ខណៈបច្ចុប្បន្ននេះ ក្រសួង​កំពុង​បង្វែរទឹកជំនន់ពីតំបន់រងគ្រោះ ​ទៅកាន់តំបន់ដែលកំពុងត្រូវការទឹកសម្រាប់បង្កបង្កើនផលស្រូវ។

ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦នេះ លោកបានឱ្យដឹងថា ភ្លៀងបានចាប់ផ្តើមធ្លាក់ខ្លាំងតាំងពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ ដោយធ្លាក់ជាប់ៗគ្នានៅតំបន់ជួរភ្នំក្រវាញ ក្នុងភូមិសាស្ត្រខេត្តបាត់ដំបង ពោធិ៍សាត់ កំពង់ស្ពឺ កោះកុង ​និងផ្នែ​កខ្លះនៃខេត្តប៉ៃលិន រួមទាំងតំបន់មាត់សមុទ្រ​ ​ដូចជានៅខេត្តកំពត និងខេត្តព្រះសីហនុ ដែលធ្វើឱ្យខេត្តទាំងនេះ កំពុងរងនូវជំនន់ទឹកភ្លៀង។ ចំណែកនៅតំបន់ទំនាបវិញមិនមានបញ្ហាអ្វីនោះទេ។

លោកបានបញ្ជាក់ថា បើ​ទោះបីជានៅខេត្តខ្លះ កំពុងរងនូវជំនន់ទឹកភ្លៀង​ក្តី​ ប៉ុន្តែស្ថានភាពពេលនេះគឺមិនអីទេ គឺអាចគ្រប់គ្រងបានទាំងស្រុង ​ហើយផ្ទុយមកវិញ ភ្លៀងធ្លាក់ជាប់ៗគ្នានេះ បានផលវិជ្ជមាន​សម្រាប់វិស័យកសិកម្មទៅវិញនោះទេ។

​ជាក់ស្តែង នៅខេត្តបាត់ដំបង ភ្លៀងធ្លាក់ខ្លាំងនៅស្រុកសំឡូត បានធ្វើឱ្យ​ទឹកហូរចូលទៅក្នុងអាងទឹកសេកសកយ៉ាងច្រើន។ ក្រសួងបានបើកទ្វារទឹកសេកសក ក្នុងស្រុករតនមណ្ឌល រំដោះទឹកចេញ ​តាមស្ទឹងសង្កែ និងបានបែងចែកតាមប្រឡាយមេ និងប្រឡាយរង ចូលទៅក្នុងផ្ទៃដីស្រែជាច្រើនម៉ឺនហិកតា ដែលកំពុងត្រូវការទឹកយ៉ាងខ្លាំង ជាពិសេសនៅស្រុកបាណន់ និងតំបន់ជុំវិញ។

លោកបានបញ្ជាក់ថា ​«កន្លងមកយើងបាន​ជំនន់មួយសារដែរ ប៉ុន្តែការបែងចែកទឹកនឹងមិនគ្រប់គ្រាន់ទេ នៅមានការខ្វះខាតច្រើន ព្រោះអីផ្ទៃដីក្រហត់នេះរហូតដល់៦ម៉ឺនហិកតា។ អ៊ីចឹងទេនេះគឺជាកត្តាវិជ្ជមានវិញទេសម្រាប់ ជំនន់ស្ទឹងសង្កែ»។​

​​ដោយឡែក សម្រាប់ស្ទឹងមង្គលបុរីវិញ នៅផ្នែកខាងលើ ក្នុងស្រុកបវេល និងស្រុកកំរៀងកម្រិតទឹកក៏ចាប់ផ្តើមឡើងដែរ។ លោកបានឱ្យដឹងថា កន្លងមកស្ទឹងនេះ ក៏មាន​ជំនន់ម្តងដែរ ប៉ុន្តែមិនទាន់បានបែងចែក​​បានគ្រប់គ្រាន់នោះទេ ខណៈ​ដីស្រែមួយចំនួនធំ នៅក្នុងស្រុកបវេល ​ ​ស្រុកមង្គលបុរី ​កំពុងត្រូវការទឹ​ក។ ​ការហក់ឡើងនូវទឹកជំនន់នេះ គឺជារឿងមួយដែលល្អ ក្នុងការបែងចែកទឹកទៅកាន់ប្រព័នស្រោចស្រពផ្សេងៗ៕