* វិភាគអន្តរជាតិ៖ សង្រ្គាមអ៉ីរ៉ង់កំពុងធ្វើតេស្ដលើសម្ព័ន្ធភាពរបស់កូរ៉េខាងត្បូង ជាមួយសហរដ្ឋអាមេរិក
* រុស្ស៉ី ព្រមានតម្រង់ក្បាលគ្រាប់នុយក្លេអ៊ែរឆ្ពោះទៅប្រទេសលីទុយអានី ប្រសិនបើប្រទេសនេះទទួលដាក់ពង្រាយអាវុធរបស់សម្ព័ន្ធមិត្តណាតូ
* ចំនួនមនុស្សស្លាប់កើនដល់ ៣៥នាក់ និង ៥៤នាក់បាត់ខ្លួន ក្នុងគ្រោះឆេះកប៉ាល់ដឹកអ្នកដំណើរ នៅហ្វីលីពីន
* អាកាសយានដ្ឋានអន្តរជាតិ Mandalay របស់មីយ៉ាន់ម៉ា ត្រូវបានបិទដំណើរការ ក្រោយរងការវាយប្រហារដោយដ្រូន
* រយៈពេល៣៣ឆ្នាំ CMAC បានបោសសម្អាត និងដុតកម្ទេចសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះប្រមាណ ៣.២លានគ្រាប់
* គ្រោះរញ្ជួយដី ៦.២រ៉ិចទ័រ វាយប្រហារនៅឥណ្ឌូណេស៉ី ប៉ុន្តែមិនបង្កឱ្យមានរលកយក្សស៊ូណាមិឡើយ
* ទិន្នន័យ Fresh AI កើនឡើងដល់ 1.6 Billions ក្លាយជាឃ្លាំងស្តុកទិន្នន័យដ៏ធំសម្បើមសម្រាប់ប្រជាជនកម្ពុជាងាយស្រួលក្នុងការស្វែងរកអ្វីផ្សេងៗ
* កម្ពុជា និងមីយ៉ាន់ម៉ា ចុះហត្ថលើខាលើឯកសារ៤ រួមមានការលុបបំបាត់ការយកពន្ធត្រួតគ្នាពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោក មីន អោង ឡាំង ជួបប្រជុំទ្វេភាគី
* ករណីជនជាតិឥណ្ឌូណេស៉ី ជាង ៤០០នាក់ ស្នាក់នៅព្រលានយន្តហោះពោធិ៍ចិនតុង, ស្ថានទូតឥណ្ឌូណេស៉ី ថា រដ្ឋាភិបាលខ្លួននៅតែប្តេជ្ញាចិត្តការពារពួកគេ
* លោក មីន អោងឡាំង ចង់ឃើញអ្នកវិនិយោគកម្ពុជា ទៅវិនិយោគនៅមីយ៉ាន់ម៉ាកាន់តែច្រើន
* ជំហរកម្ពុជា៖ ប្រទេសណារិះគន់មីយ៉ាន់ម៉ា ជារឿងរបស់គេ តែកម្ពុជាគោរពតាមគោលការណ៍អាស៊ាន មិនជ្រៀតជ្រែកកិច្ចការផ្ទៃ ក្នុងប្រទេសដទៃ
* កិច្ចព្រមព្រៀងចំនួន៤រវាងរដ្ឋាភិបាលកម្ពុជា និងមីយ៉ាន់ម៉ា នឹងត្រូវចុះហត្ថលេខា ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ លោក មីន អោងឡាំង
* ប្រធានាធិបតីមីយ៉ាន់ម៉ា គាំទ្រជំហរគោលការណ៍កម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

រដ្ឋមន្ដ្រីអប់រំ៖ កម្មវិធីសិក្សាបែបជប៉ុននៅកម្ពុជា មានលក្ខណៈពេញលេញទាំងស្រុង ខណៈភាសាជាតិនៅតែត្រូវបានលើកកម្ពស់

13-07-2026 16:30

(ភ្នំពេញ)៖ ការអនុវត្តប្រព័ន្ធអប់រំ និងកម្មវិធីសិក្សាបែបជប៉ុននៅកម្ពុជា មានលក្ខណៈពេញលេញទាំងស្រុង បើធៀបរយៈពេល ១០ឆ្នាំមុន ដោយមិនត្រឹមតែផ្ដល់ការអប់រំកម្រិតខ្ពស់ប៉ុណ្ណោះទេ ថែមទាំងបានចូលរួមលើកកម្ពស់ភាសាខ្មែរឲ្យកាន់តែរឹងមាំទៀតផង។

នេះបើតាមប្រសាសន៍លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា ក្រោយដឹកនាំប្រតិភូធ្វើដំណើរទស្សនកិច្ចនៅសាលា ជេផេន អ៉ីនធ័រណាសិនណល់ ស៊ីសេហ្វ លីឌ័រ អាខាដេមី (JICLA) នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ បន្ទាប់ពីការធ្វើអន្ដរជាតូបនីយកម្មវិវឌ្ឍទៅជាសាលាអន្ដរជាតិ កាលពីចុងឆ្នាំ២០២៥ កន្លងទៅ។

ក្នុងដំណើរទស្សនកិច្ចខាងលើ លោកឧបនាយករដ្ឋមន្ដ្រីបានគូសរំលេច សាលាជប៉ុននៅភ្នំពេញបច្ចុប្បន្នមានចំនួន ៣ តែ JICLA គឺជាគ្រឹះស្ថានអប់រំតែមួយគត់ ដែលអនុវត្តកម្មសិក្សា ៣ភាសា(ខ្មែរ ជប៉ុន និងអង់គ្លេស)។ អ្វីដែលលោកចាប់អារម្មណ៍ គឺការប្រើប្រាស់ភាសាខ្មែរយ៉ាងច្បាស់ បន្ថែមលើភាសាបរទេសដែលពួកគេបានរៀន ជាមួយគ្រូបង្រៀនជាភាសាខ្មែរ ដែលអាចឲ្យសិស្សានុសិស្សពង្រឹងសមត្ថភាពខ្លួនឯងជាមួយភាសាជាតិ ហើយបង្កើនប្រសិទ្ធភាពសិក្សា តាមប្រព័ន្ធអប់រំ STEAM, កម្មវិធី SURALA និងការសិក្សាពីជប៉ុបបែបរិះរកជាដើម ដែលសាលាកំពុងអនុវត្ត។

ជាមួយការអនុវត្តនូវកម្មវិធីអប់រំ ក្រោមការច្របាច់បញ្ចូលគ្នារវាងចំណុចខ្លាំងនៃប្រព័ន្ធអប់រំជប៉ុន និងកម្ពុជានេះ លោករដ្ឋមន្ដ្រី ហង់ជួន ណារ៉ុន បានធ្វើការវាយតម្លៃខ្ពស់ ចំពោះវឌ្ឍនភាពរបស់ JICLA ទោះបីហេដ្ឋារចនាសម្ព័ន្ធរឹងមិនទាន់ត្រូវបានពង្រីកក្ដី តែលោកមើលឃើញការអនុវត្តកម្មវិធីសិក្សា មានវិវឌ្ឍគួរឲ្យកោតសរសើរ ពិសេសវិធីសាស្ដ្របង្រៀនបែបទំនើប សកម្ម និងអន្ដរកម្ម រវាងគ្រូ និងសិស្សតែម្ដង។ លោកសង្កត់ធ្ងន់ថា «ខ្ញុំឃើញថា បច្ចុប្បន្ននេះ ការអនុវត្តកម្មសិក្សាតាមបែបជប៉ុននេះ គឺមានលក្ខណៈពេញលេញទាំងស្រុង បើប្រៀបធៀបការចាប់ផ្ដើមពី ១០ឆ្នាំមុន»។

ទន្ទឹមជាមួយគ្នាដែរ តបតាមសំណើររបស់ថ្នាក់ដឹកនាំសាលា លោកឧបនាយករដ្ឋមន្ដ្រី ក៏បានអនុញ្ញាតជាគោលការណ៍ ៣ចំណុច រួមមាន៖ ១-ការបញ្ជូនគ្រូឧទ្ទេសបង្រៀន ៣រូប ដើម្បីអាចធ្វើការផ្លាស់ប្ដូរ និងដកបទពិសោធន៍ក្នុងការបង្រៀននៅ JICLA, ២-ការអនុញ្ញាតឲ្យសាលា JICLA ចេញសញ្ញាបត្រដោយខ្លួនឯង និងឱកាសសម្រាប់សិស្សចូលរៀននៅសាលារៀនជំនាន់ថ្មី និង ៣-ការទទួលស្គាល់សមមូលសញ្ញាបត្រ ទាំងកម្រិតសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ ក៏ដូចជាសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដោយក្រសួងអប់រំ យុវជន និងកីឡា។

សម្រាប់ដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំក្រសួងអប់រំខាងលើ គឺដើម្បីពិនិត្យវឌ្ឍនភាពការគ្រប់គ្រងសាលា និងការកែទម្រង់ការអប់រំ បន្ទាប់ពី JICLA បានក្លាយជាសាលាអន្ដរជាតិ ជាមួយការទស្សនាការបង្រៀនជាក់ស្ដែង នូវការអប់រំ STEAM, ការសិក្សាលក្ខណៈសមស្របរបស់បុគ្គលម្នាក់ៗដោយប្រើប្រាស់កម្មវិធី SURALA និងការសិក្សាពីជប៉ុបបែបរិះរក ដែលទាំងអស់នេះ អនុញ្ញាតឲ្យសិស្សអាចសិក្សាប្រកបដោយភាពម្ចាស់ការលើការសិក្សារបស់ខ្លួនឯង ចេះសហការគ្នាក្នុងការរៀន មានទំនួលខុសត្រូវ និងអាចវិវឌ្ឍន៍ខ្លួនជាបន្ដបន្ទាប់ ដើម្បីក្លាយជាធនធានមនុស្សដ៏មានសក្ដានុពលក្នុងការប្រកួតប្រជែង និងចូលរួមអភិវឌ្ឍន៍សង្គមជាតិនាថ្ងៃអនាគត៕