* វិភាគអន្តរជាតិ៖ សង្រ្គាមអ៉ីរ៉ង់កំពុងធ្វើតេស្ដលើសម្ព័ន្ធភាពរបស់កូរ៉េខាងត្បូង ជាមួយសហរដ្ឋអាមេរិក
* រុស្ស៉ី ព្រមានតម្រង់ក្បាលគ្រាប់នុយក្លេអ៊ែរឆ្ពោះទៅប្រទេសលីទុយអានី ប្រសិនបើប្រទេសនេះទទួលដាក់ពង្រាយអាវុធរបស់សម្ព័ន្ធមិត្តណាតូ
* ចំនួនមនុស្សស្លាប់កើនដល់ ៣៥នាក់ និង ៥៤នាក់បាត់ខ្លួន ក្នុងគ្រោះឆេះកប៉ាល់ដឹកអ្នកដំណើរ នៅហ្វីលីពីន
* អាកាសយានដ្ឋានអន្តរជាតិ Mandalay របស់មីយ៉ាន់ម៉ា ត្រូវបានបិទដំណើរការ ក្រោយរងការវាយប្រហារដោយដ្រូន
* រយៈពេល៣៣ឆ្នាំ CMAC បានបោសសម្អាត និងដុតកម្ទេចសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះប្រមាណ ៣.២លានគ្រាប់
* គ្រោះរញ្ជួយដី ៦.២រ៉ិចទ័រ វាយប្រហារនៅឥណ្ឌូណេស៉ី ប៉ុន្តែមិនបង្កឱ្យមានរលកយក្សស៊ូណាមិឡើយ
* ទិន្នន័យ Fresh AI កើនឡើងដល់ 1.6 Billions ក្លាយជាឃ្លាំងស្តុកទិន្នន័យដ៏ធំសម្បើមសម្រាប់ប្រជាជនកម្ពុជាងាយស្រួលក្នុងការស្វែងរកអ្វីផ្សេងៗ
* កម្ពុជា និងមីយ៉ាន់ម៉ា ចុះហត្ថលើខាលើឯកសារ៤ រួមមានការលុបបំបាត់ការយកពន្ធត្រួតគ្នាពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោក មីន អោង ឡាំង ជួបប្រជុំទ្វេភាគី
* ករណីជនជាតិឥណ្ឌូណេស៉ី ជាង ៤០០នាក់ ស្នាក់នៅព្រលានយន្តហោះពោធិ៍ចិនតុង, ស្ថានទូតឥណ្ឌូណេស៉ី ថា រដ្ឋាភិបាលខ្លួននៅតែប្តេជ្ញាចិត្តការពារពួកគេ
* លោក មីន អោងឡាំង ចង់ឃើញអ្នកវិនិយោគកម្ពុជា ទៅវិនិយោគនៅមីយ៉ាន់ម៉ាកាន់តែច្រើន
* ជំហរកម្ពុជា៖ ប្រទេសណារិះគន់មីយ៉ាន់ម៉ា ជារឿងរបស់គេ តែកម្ពុជាគោរពតាមគោលការណ៍អាស៊ាន មិនជ្រៀតជ្រែកកិច្ចការផ្ទៃ ក្នុងប្រទេសដទៃ
* កិច្ចព្រមព្រៀងចំនួន៤រវាងរដ្ឋាភិបាលកម្ពុជា និងមីយ៉ាន់ម៉ា នឹងត្រូវចុះហត្ថលេខា ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ លោក មីន អោងឡាំង
* ប្រធានាធិបតីមីយ៉ាន់ម៉ា គាំទ្រជំហរគោលការណ៍កម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

ក្រសួងសាធារណការឃាត់ត្រួតពិនិត្យរថយន្តជាង ១លានគ្រឿង រកឃើញរថយន្តផ្ទុកលើសទម្ងន់ជាង ៣២ម៉ឺនគ្រឿង នៅរយៈពេល ៦ខែដើមឆ្នាំនេះ

13-07-2026 16:32

(ភ្នំពេញ)៖ លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ឱ្យដឹងថា ក្រសួងសាធារណការ បានបន្តចុះបង្ក្រាបរថយន្តដឹកលើសទម្ងន់ជាបន្តបន្ទាប់ តាមរយៈទីតាំងស្ថានីយជញ្ជីង និងក្រុមការងារចល័តរបស់ក្រសួង ដែលក្នុងនោះរយៈពេល ៦ខែ ដើម្បីឆ្នាំ២០២៦នេះ ក្រសួងបានឃាត់រថយន្តត្រួតពិនិត្យសរុបចំនួន ១,១៤៤,៦២៣គ្រឿង រកឃើញរថយន្តផ្ទុកលើសទម្ងន់ចំនួន ៣២១,៧៦១គ្រឿង, រថយន្តត្រូវពិន័យសរុបចំនួន ៨៥៧គ្រឿង។

ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នាថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦នេះ លោក ផន រឹម បានបញ្ជាក់ឱ្យដឹងថា រយៈពេល ៦ខែ ដើមឆ្នាំ២០២៦នេះ ក្រសួងសាធារណការ បានត្រួតពិនិត្យរថយន្តសរុបចំនួន ១,១៤៤,៦២៣ គ្រឿង, រថយន្តផ្ទុកមិនលើសទម្ងន់ចំនួន ៨២២,៨៦២គ្រឿង និងរកឃើញមានរថយន្តផ្ទុកលើសទម្ងន់ចំនួន ៣២១,៧៦១ គ្រឿង ស្មើនឹង ២៨.១១% ។

លោក ផន រឹម បានបន្ថែមថា​ ក្នុងចំណោមរថយន្តផ្ទុកលើសទម្ងន់ចំនួន ៣២១,៧៦១គ្រឿង ស្មើនឹង ២៨.១១% ក្នុងនេះមាន៖ រថយន្តផ្ទុកលើសទម្ងន់ក្រោម ៥% ចំនួន ៣២០,៩០៤គ្រឿង ស្មើនឹង ២៨.០៤%, រថយន្តផ្ទុកលើសទម្ងន់ពី ៥%ទៅ ១០% ចំនួន ១៩៣គ្រឿង ស្មើនឹង ០.០២% រថយន្តផ្ទុកលើសទម្ងន់ ពី ១០%ទៅ ២០% ចំនួន ២៣១ គ្រឿង ស្មើនឹង ០.០២% រថយន្តផ្ទុកលើសទម្ងន់ លើសពី២០% ចំនួន ៤៣៣ គ្រឿង ស្មើនឹង ០.០៤%, រថយន្តត្រូវពិន័យសរុបចំនួន ៨៥៧គ្រឿង៕