* UNHCR៖ មនុស្សប្រហែល ៩០លាននាក់ដែលត្រូវបង្ខំឱ្យចាកចេញពីលំនៅដ្ឋាន កំពុងប្រឈមហានិភ័យពីការគំរាមកំហែងដោយបញ្ហាអាកាសធាតុ
* កាណាដា ប្រកាសដាក់ចេញនូវកញ្ចប់ថវិកា ដើម្បីកាត់បន្ថយការពឹងផ្អែកលើសហរដ្ឋអាមេរិក
* ជួបគ្នានៅមូស្គូ ប្រមុខសន្តិសុខអ៉ីរ៉ង់ប្រគល់សំបុត្ររបស់លោក Khamenei ទៅឱ្យលោក ពូទីន
* ប្រធានាធិបតីអ៉ីស្រាអែល សន្យាតែងតាំងបេក្ខជនដើម្បីបង្កើតរដ្ឋាភិបាល នៅថ្ងៃអាទិត្យចុងសប្ដាហ៍នេះ
* សហរដ្ឋអាមេរិក ដាក់ទណ្ឌកម្មលើបុគ្គលចំនួន ៤រូប និងអង្គភាពចំនួន ៤១ ដែលជាប់ពាក់ព័ន្ធជាមួយ Prince Group នៅកម្ពុជា
* រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Rubio ច្រានចោលគម្រោងលាលែងពីតំណែង ដើម្បីឈរឈ្មោះជាបេក្ខជនប្រធានាធិបតី
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតថ្លែងក្នុងឱកាសអបអរសាទរ ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣ ក្រោមប្រធានបទ «ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»
* ជើងហោះហើរជាច្រើននៅអឺរ៉ុប បង្ខំចិត្តប្តូរទិសដៅចុះចតបន្ទាន់សាជាថ្មី ដោយសារការគំរាមបំផ្ទុះគ្រាប់បែកក្លែងក្លាយ
* វិភាគអន្តរជាតិ៖ ២ឆ្នាំចុងក្រោយនៃអាណត្តិរបស់លោក ត្រាំ តើពិភពលោកនឹងបានឃើញសង្រ្គាម ឬសន្តិភាព?
* តុលាការព្រហ្មទណ្ឌថៃ ចេញដីកាចាប់ខ្លួនអតីតបវរកញ្ញាថៃ Boom Panadda និងស្វាមី ពីបទឆបោកប្រាក់សប្បុរសធម៌ និងលាងលុយកខ្វក់
* ជួបសម្តេចនាយករដ្ឋមន្ត្រី, នាយកប្រតិបត្តិអង្គការ HFHI កោតសរសើរគោលនយោបាយអភិវឌ្ឍលំនៅដ្ឋានរបស់កម្ពុជា
* ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា ប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅ
* សេតវិមានក្រើនរំលឹកថា លោក ដូណាល់ ត្រាំ «នៅតែជាប្រធានាធិបតីរបស់អ្នក» ក្រោយបក្សសាធារណរដ្ឋរងបរាជ័យយ៉ាងធ្ងន់ធ្ងរ ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ
* ពីអតីតបវរកញ្ញាក្លាយទៅជាជនសង្ស័យក្នុងសំណុំរឿងឆបោក៖ រឿងអាស្រូវមូលនិធិសប្បុរសធម៌ ដែលកំពុងអង្រួនប្រទេសថៃ
* រាជរដ្ឋាភិបាលដាក់គោលដៅប្រមូលចំណូលឱ្យបានប្រមាណជិត ៨ពាន់លានដុល្លារ នៅឆ្នាំ២០២៧, គយ និងពន្ធដារ ត្រូវរកចំណូលឱ្យបានប្រមាណជិត ៧ ពាន់លានដុល្លារ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ប្រធានសហភាពការងារកម្ពុជា៖ ការទទួលស្គាល់ជំនាញ ជួយបង្កើនឱកាសការងារ និងចំណូលរបស់ពលករ (Video inside)

13-07-2026 17:05

(ភ្នំពេញ)៖ លោក គង់ អាទិត្យ ប្រធានសហភាពការងារកម្ពុជា បានលើកឡើងថា កម្មវិធីវាយតម្លៃ និងទទួលស្គាល់ជំនាញវិជ្ជាជីវៈ បានឆ្លើយតបយ៉ាងចំតម្រូវការរបស់ពលករខ្មែរ ដែលត្រឡប់មកពីប្រទេសថៃ។ ទោះបីជាពួកគាត់មានបទពិសោធន៍ការងារច្រើនក៏ដោយ ប៉ុន្តែភាគច្រើននៅមិនទាន់មានវិញ្ញាបនបត្រ ឬការទទួលស្គាល់ជាផ្លូវការតាមស្តង់ដារជាតិ ដែលជាកត្តាសំខាន់សម្រាប់ការស្វែងរកការងារ និងការបង្កើនប្រាក់ចំណូល។

លោក គង់ អាទិត្យ បានបន្ដថា ការផ្តល់សេវាទទួលស្គាល់ជំនាញនេះ មិនត្រឹមតែជួយបញ្ជាក់ពីសមត្ថភាពរបស់ពលករប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើនទំនុកចិត្តពី និយោជក និងម្ចាស់គម្រោងផងដែរ។ ក្នុងទីផ្សារការងារ ដែលមានតម្រូវការអ្នកជំនាញកាន់តែខ្ពស់ អ្នកដែលមានការទទួលស្គាល់ជំនាញជាផ្លូវការ នឹងមានឱកាសទទួលបានការងារល្អ ប្រាក់ខែខ្ពស់ និងអាចចរចាតម្លៃការងារបានប្រសើរជាងអ្នកដែលមិនមានវិញ្ញាបនបត្រ។

ប្រធានសហភាពរូបនេះ ក៏បានអំពាវនាវដល់បងប្អូនពលករខ្មែរ ដែលបានវិលត្រឡប់មកពីប្រទេសថៃ ឱ្យមកដាក់ពាក្យចូលរួមវាយតម្លៃ និងទទួលស្គាល់ជំនាញ តាមរយៈក្រសួងការងារ និងគ្រឹះស្ថានបណ្តុះបណ្តាលបច្ចេកទេសនានា ដើម្បីទទួលបានវិញ្ញាបនបត្រស្តង់ដារ បង្កើនឱកាសការងារ ប្រាក់ចំណូល និងលើកកម្ពស់ជីវភាពគ្រួសារ។

ជាមួយគ្នានេះ លោក គង់ អាទិត្យ ក៏បានស្នើឱ្យពង្រឹងការផ្សព្វផ្សាយកម្មវិធីនេះឱ្យបានទូលំទូលាយ និងពង្រីកវិសាលភាពនៃការផ្តល់សេវា ដើម្បីឱ្យពលករ អាចទទួលបានការវាយតម្លៃ និងការទទួលស្គាល់ជំនាញបានឆាប់រហ័ស ស្របតាមតម្រូវការជាក់ស្តែងនៃទីផ្សារការងារ៕

សូមទស្សនាវីដេអូទាំងស្រុងដូចខាងក្រោម៖