* ជើងហោះហើរជាច្រើននៅអឺរ៉ុប បង្ខំចិត្តប្តូរទិសដៅចុះចតបន្ទាន់សាជាថ្មី ដោយសារការគំរាមបំផ្ទុះគ្រាប់បែកក្លែងក្លាយ
* វិភាគអន្តរជាតិ៖ ២ឆ្នាំចុងក្រោយនៃអាណត្តិរបស់លោក ត្រាំ តើពិភពលោកនឹងបានឃើញសង្រ្គាម ឬសន្តិភាព?
* តុលាការព្រហ្មទណ្ឌថៃ ចេញដីកាចាប់ខ្លួនអតីតបវរកញ្ញាថៃ Boom Panadda និងស្វាមី ពីបទឆបោកប្រាក់សប្បុរសធម៌ និងលាងលុយកខ្វក់
* ជួបសម្តេចនាយករដ្ឋមន្ត្រី, នាយកប្រតិបត្តិអង្គការ HFHI កោតសរសើរគោលនយោបាយអភិវឌ្ឍលំនៅដ្ឋានរបស់កម្ពុជា
* ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា ប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅ
* សេតវិមានក្រើនរំលឹកថា លោក ដូណាល់ ត្រាំ «នៅតែជាប្រធានាធិបតីរបស់អ្នក» ក្រោយបក្សសាធារណរដ្ឋរងបរាជ័យយ៉ាងធ្ងន់ធ្ងរ ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ
* ពីអតីតបវរកញ្ញាក្លាយទៅជាជនសង្ស័យក្នុងសំណុំរឿងឆបោក៖ រឿងអាស្រូវមូលនិធិសប្បុរសធម៌ ដែលកំពុងអង្រួនប្រទេសថៃ
* រាជរដ្ឋាភិបាលដាក់គោលដៅប្រមូលចំណូលឱ្យបានប្រមាណជិត ៨ពាន់លានដុល្លារ នៅឆ្នាំ២០២៧, គយ និងពន្ធដារ ត្រូវរកចំណូលឱ្យបានប្រមាណជិត ៧ ពាន់លានដុល្លារ
* រយៈពេល ៩ខែដើមឆ្នាំ២០២៦ ប្រជាពលរដ្ឋជាង ៥៦ម៉ឺននាក់ ទទួលបានអត្ថប្រយោជន៍នៃរបបសន្តិសុខសង្គមពីបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.)
* រាជរដ្ឋាភិបាលដំឡើងប្រាក់បំណាច់ដល់ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និងមន្ត្រីភូមិ សម្រាប់ឆ្នាំ២០២៧
* លោក ហ្សេលេនស្គី ផ្តល់គ្រឿងឥស្សរិយយសជូនស្ត្រីទីមួយអាមេរិក Melania Trump ជុំវិញការសម្រេចបានបទឈប់បាញ់ និងជម្លៀសប្រជាជនក្រុង Oleshky
* សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ សម រង្ស៉ី ហ៊ានសរសេរសំបុត្រទៅ ប្រធានាធិបតីបារាំង ស្នើមិនឱ្យមកទស្សនកិច្ចកម្ពុជា តែមិនហ៊ានសរសេរសំបុត្រ ទៅកាសែតថៃ ដែលផ្សាយសម្តីខ្លួនខុស រឿងនិយាយថា «ខ្មែរបាញ់មុន»
* រដ្ឋមន្ត្រីការបរទេសចិន កម្ពុជា និងថៃ ជួបពិភាក្សាប្រកបដោយលក្ខណៈស្ថាបនា ស្តីពីការជំរុញកិច្ចសហប្រតិបត្តិការ និងការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងកម្ពុជា-ថៃ
* ថៃ៖ កំពូលចេតិយនៅវត្ត Mai Nong Hoi ក្នុងខេត្ត Chiang Mai ស្រាប់តែបាក់រលំភ្លាមៗ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា កម្ពុជាធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំហ្វ្រង់កូហ្វូនី លើកទី២០ ហើយមានប្រទេស៧០ហើយបានចុះឈ្មោះចូលរួម ហើយនឹងមានប្រធានាធិបតី ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលជាង២០ប្រទេសមកចូលរួម
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ក្រសួងសុខាភិបាល អំពាវនាវប្រជាពលរដ្ឋត្រៀមបង្ការ និងឆ្លើយតបនឹងគ្រោះទឹកជំនន់ ដើម្បីការពារសុខភាព និងអាយុជីវិត (Video inside)

13-07-2026 18:55

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល បានចេញសេចក្តីអំពាវនាវដល់ប្រជាពលរដ្ឋទូទាំងប្រទេស ឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ និងអនុវត្តតាមវិធានការណែនាំនានា ដើម្បីការពារសុខភាព និងអាយុជីវិត ត្រៀមបង្ការ និងឆ្លើយតបនឹងគ្រោះទឹកជំនន់ ដែលអាចកើតមានឡើងជាយថាហេតុ។

ការអំពាវនាវនេះ ធ្វើឡើងបន្ទាប់ពីក្រសួងធនធានទឹក និងឧតុនិយមបានជូនដំណឹងជាបន្តបន្ទាប់អំពីស្ថានភាពភ្លៀងធ្លាក់ច្រើន ដែលអាចបង្កជាជំនន់ទឹកភ្លៀងរហ័ស និងការហក់ឡើងនៃកម្រិតទឹកស្ទឹង ព្រែក។

ដើម្បីកាត់បន្ថយហានិភ័យ និងផលប៉ះពាល់ពីគ្រោះធម្មជាតិនេះ ក្រសួងសុខាភិបាលបានណែនាំឱ្យប្រជាពលរដ្ឋតាមដានស្ថានភាពទឹកជំនន់ជាប្រចាំ ត្រៀមទីទួលសុវត្ថិភាព បម្រុងទុកស្បៀងអាហារ និងឱសថសង្គ្រោះបន្ទាន់។ ក្នុងអំឡុងពេលមានទឹកជំនន់ ប្រជាពលរដ្ឋត្រូវជៀសវាងចូលទៅក្នុងផ្ទះ ឬអគារទ្រុឌទ្រោម និងមិនត្រូវប៉ះពាល់គ្រឿងប្រើប្រាស់អគ្គិសនី ដោយដៃសើម ឬកំពុងឈរនៅក្នុងទឹកជាដាច់ខាត។

ទន្ទឹមនឹងនេះ ការការពារជំងឺក៏ជាចំណុចសំខាន់ផងដែរ ដោយត្រូវសម្រាន្តក្នុងមុងគ្រប់ពេល ដើម្បីការពារជំងឺគ្រុនឈាម គ្រុនចាញ់ និងគ្រុនឈីក។ ត្រូវងូតទឹកដុះសាប៊ូឱ្យបានស្អាត ដើម្បីបង្ការជំងឺសើស្បែក។ ចំពោះស្ត្រីមានផ្ទៃពោះ ត្រូវតាមដាន និងពិនិត្យផ្ទៃពោះតាមកាលកំណត់ ហើយបើជិតដល់ពេលសម្រាល ត្រូវរកកន្លែងស្នាក់នៅក្បែរមណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលនៅជិតបំផុត។

ក្រសួងក៏បានអំពាវនាវឱ្យមានការយកចិត្តទុកដាក់ជួយមនុស្សចាស់ កុមារ និងជនពិការភាព ដោយត្រៀមឈើច្រត់ រទេះរុញ ឬឱសថដែលពួកគាត់កំពុងប្រើប្រាស់ជាប្រចាំ។ លើសពីនេះ ការធ្វើដំណើរតាមទូក ឬកាណូត មិនត្រូវដាក់មនុស្សហួសកម្រិតឡើយ ហើយត្រូវមានភ្លើងបំភ្លឺ និងអាវពោងសុវត្ថិភាពជានិច្ច។ ការប្រុងប្រយ័ត្នចំពោះសត្វអសិរពិសក៏ចាំបាច់ផងដែរ។

ក្រសួងសុខាភិបាលសង្ឃឹមយ៉ាងមុតមាំថា ប្រជាពលរដ្ឋទាំងអស់នឹងចូលរួមអនុវត្តតាមការណែនាំទាំងនេះ ដើម្បីធានាសុវត្ថិភាព និងកាត់បន្ថយផលប៉ះពាល់ជាអតិបរមាពីគ្រោះទឹកជំនន់៕