* ចំនួនមនុស្សស្លាប់កើនដល់ ៣៥នាក់ និង ៥៤នាក់បាត់ខ្លួន ក្នុងគ្រោះឆេះកប៉ាល់ដឹកអ្នកដំណើរ នៅហ្វីលីពីន
* អាកាសយានដ្ឋានអន្តរជាតិ Mandalay របស់មីយ៉ាន់ម៉ា ត្រូវបានបិទដំណើរការ ក្រោយរងការវាយប្រហារដោយដ្រូន
* រយៈពេល៣៣ឆ្នាំ CMAC បានបោសសម្អាត និងដុតកម្ទេចសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះប្រមាណ ៣.២លានគ្រាប់
* គ្រោះរញ្ជួយដី ៦.២រ៉ិចទ័រ វាយប្រហារនៅឥណ្ឌូណេស៉ី ប៉ុន្តែមិនបង្កឱ្យមានរលកយក្សស៊ូណាមិឡើយ
* ទិន្នន័យ Fresh AI កើនឡើងដល់ 1.6 Billions ក្លាយជាឃ្លាំងស្តុកទិន្នន័យដ៏ធំសម្បើមសម្រាប់ប្រជាជនកម្ពុជាងាយស្រួលក្នុងការស្វែងរកអ្វីផ្សេងៗ
* កម្ពុជា និងមីយ៉ាន់ម៉ា ចុះហត្ថលើខាលើឯកសារ៤ រួមមានការលុបបំបាត់ការយកពន្ធត្រួតគ្នាពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោក មីន អោង ឡាំង ជួបប្រជុំទ្វេភាគី
* ករណីជនជាតិឥណ្ឌូណេស៉ី ជាង ៤០០នាក់ ស្នាក់នៅព្រលានយន្តហោះពោធិ៍ចិនតុង, ស្ថានទូតឥណ្ឌូណេស៉ី ថា រដ្ឋាភិបាលខ្លួននៅតែប្តេជ្ញាចិត្តការពារពួកគេ
* លោក មីន អោងឡាំង ចង់ឃើញអ្នកវិនិយោគកម្ពុជា ទៅវិនិយោគនៅមីយ៉ាន់ម៉ាកាន់តែច្រើន
* ជំហរកម្ពុជា៖ ប្រទេសណារិះគន់មីយ៉ាន់ម៉ា ជារឿងរបស់គេ តែកម្ពុជាគោរពតាមគោលការណ៍អាស៊ាន មិនជ្រៀតជ្រែកកិច្ចការផ្ទៃ ក្នុងប្រទេសដទៃ
* កិច្ចព្រមព្រៀងចំនួន៤រវាងរដ្ឋាភិបាលកម្ពុជា និងមីយ៉ាន់ម៉ា នឹងត្រូវចុះហត្ថលេខា ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ លោក មីន អោងឡាំង
* ប្រធានាធិបតីមីយ៉ាន់ម៉ា គាំទ្រជំហរគោលការណ៍កម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ
* នាវាចម្បាំងរបស់កងទ័ពជើងទឹកឥណ្ឌា Kulish នឹងមកដល់មូលដ្ឋានសមុទ្ររាម នៅថ្ងៃស្អែក
* ជូនដំណឹង! ទាហានកម្ពុជា ត្រៀមបាញ់គ្រាប់ពិតត្រួតពិនិត្យគុណភាពអាវុធ ក្នុងភូមិសាស្ត្រភ្នំខ្យង ស្រុកស្វាយលើ ខេត្តសៀមរាប ចាប់ពីថ្ងៃទី១២-១៥ កញ្ញា, សូមបងប្អូនកុំចូលទៅតំបន់ខាងលើ ចៀសវាងគ្រោះថ្នាក់ណាមួយ!
* សម្តេចតេជោ ហ៊ុន សែន ប្រាប់លោក មីន អោងឡាំងថា កម្ពុជាផ្តល់សារៈសំខាន់ខ្ពស់ ចំពោះទំនាក់ទំនងយូរអង្វែងជាមួយមីយ៉ាន់ម៉ា
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

កម្លាំងគណៈបញ្ជាការឯកភាពខេត្តបន្ទាយមានជ័យ បន្តបង្ក្រាបបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត រកឃើញជនបរទេសជិត ៤០នាក់

13-07-2026 20:44

(បន្ទាយមានជ័យ)៖ នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ លោក ប្រាក់ ប៉ូលី អភិបាលរងខេត្តបន្ទាយមានជ័យ បានដឹកនាំក្រុមការងារចម្រុះខេត្ត ក្រោមការសម្របសម្រួលនីតិវិធីដោយលោក សំរិទ្ធ សុខុន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត ចុះត្រួតពិនិត្យទីតាំងចំនួន៥ ក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត។ ជាលទ្ធផល ក្រុមការងារបានរកឃើញទីតាំងមួយពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)។

ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានរកឃើញជនបរទេសជិត៤០នាក់ ដោយមួយចំនួនត្រូវបានឃាត់ខ្លួន ដើម្បីសាកសួរ និងចាត់ការតាមនីតិវិធី។

ប្រតិបត្តិការនេះធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពីលោក អ៊ុំ រាត្រី ប្រធានគណៈបញ្ជាការឯកភាពខេត្តបន្ទាយមានជ័យ និងក្រោមការសម្របសម្រួលរបស់លោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ។

របាយការណ៍របស់អាជ្ញាធរខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា ក្រុមការងារបានចុះត្រួតពិនិត្យទីតាំងចំនួន៥ ដូចខាងក្រោម៖

- ទីតាំងទី១ ជាផ្ទះ២ល្វែង កម្ពស់៣ជាន់ មាន២៤បន្ទប់ ស្ថិតនៅភូមិផ្សារកណ្ដាល សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត។ នៅទីនោះមានជនជាតិឥណ្ឌា៤នាក់ (ប្រុសទាំងអស់) ស្នាក់នៅ។ ការត្រួតពិនិត្យមិនបានរកឃើញសម្ភារសង្ស័យឡើយ ហើយសមត្ថកិច្ចបានធ្វើការអប់រំ។

- ទីតាំងទី២ ជាផ្ទះ២ល្វែង កម្ពស់២ជាន់ មាន២២បន្ទប់ ស្ថិតនៅភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។ មានជនជាតិថៃ១៣នាក់ ស្រី៥នាក់ ស្នាក់នៅ។ ក្រុមការងារមិនបានរកឃើញសម្ភារសង្ស័យ និងបានធ្វើការអប់រំ។

- ទីតាំងទី៣ ជាអគារកម្ពស់៤ជាន់ មាន១២បន្ទប់ និង១ហល ស្ថិតនៅភូមិអូរជ្រៅ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។ ម្ចាស់ទីតាំងបានសហការរាយការណ៍ទៅសមត្ថកិច្ច ក្រោយមានការសង្ស័យថា ជនបរទេសដែលស្នាក់នៅទីនោះ លបលួចប្រព្រឹត្តបទល្មើស Online Scams។

ការចុះត្រួតពិនិត្យជាក់ស្តែង បានរកឃើញជនបរទេស៩នាក់ ស្រី៥នាក់ មាន៥សញ្ជាតិ រួមមាន៖ នីហ្សេរីយ៉ា៤នាក់ (ស្រី២នាក់), កាម៉េរូន១នាក់ (ស្រី), អាហ្វ្រិកខាងត្បូង១នាក់ (ស្រី), អេហ្ស៊ីប២នាក់ (ប្រុស) និងកេនយ៉ា១នាក់ (ស្រី)។

សមត្ថកិច្ចបានដកហូតវត្ថុតាងសង្ស័យមួយចំនួន រួមមាន កុំព្យូទ័រយួរដៃ២គ្រឿង, អាយផេត២គ្រឿង, ទូរសព្ទ៣៣គ្រឿង, មួកសមត្ថកិច្ចចិន២, ក្រវ៉ាត់កពណ៌ទឹកប៉ិច២, ស័កស្មា២, ស្លាកសញ្ញាអាវ៦, កាបូបដាក់កាតមានឡូហ្គូចិន២, ក្រណាត់ប៉ាក់អត្តលេខ២, វិទ្យុទាក់ទង២គ្រឿង, ឧបករណ៍ Wi-Fi ១គ្រឿង និងផ្ទាំងរូបសញ្ញាប្រទេសចិន១ផ្ទាំង។

ជនបរទេសទាំងនេះ ត្រូវបានបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីបន្តនីតិវិធី ខណៈវត្ថុតាងត្រូវបានដកហូតរក្សាទុក។ ដោយសារម្ចាស់ទីតាំងបានសហការជាមួយសមត្ថកិច្ច ក្រុមការងារសម្រេចមិនបិទសៀលអគារនោះទេ ដោយគ្រាន់តែចាក់សោទ្វារជាបណ្ដោះអាសន្ន រង់ចាំការសម្រេចចុងក្រោយ។

យោងតាមវីដេអូកាមេរ៉ាសុវត្ថិភាព សមត្ថកិច្ចបានសង្កេតឃើញរថយន្តម៉ាក LAND CRUISER ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AQ-6262 ចេញចូលទីតាំងជាញឹកញាប់ ដែលសង្ស័យជារថយន្តដឹកជនបរទេសមកស្នាក់នៅ។

បន្ទាប់ពីស្រាវជ្រាវបន្ត និងមានកិច្ចសហការពីម្ចាស់រថយន្ត (ជនជាតិខ្មែរ ដែលជួលរថយន្តបន្តឱ្យជនជាតិចិន) ក្រុមការងារបានរកឃើញរថយន្តនេះចតនៅមុខផ្ទះលេខ J050 ផ្លូវលេខ០៧ ក្នុងបុរីដឹផាកស៊ីធី ភូមិគីឡូលេខ៤ សង្កាត់ផ្សារកណ្ដាល។ ជនជាតិចិនដែលជាអ្នកជួលរថយន្តបានជិះម៉ូតូកង់បីគេចខ្លួន ខណៈនៅសល់បក្ខពួកជនជាតិចិន៣នាក់។

សមត្ថកិច្ចបានដកហូតទូរសព្ទ១១គ្រឿង, កុំព្យូទ័រយួរដៃ១គ្រឿង និងអាយផេត២គ្រឿង។ ការសាកសួរបានបង្ហាញថា ពួកគេជាក្រុមជាមួយជនជាតិចិន៧នាក់ (ស្រី១នាក់) ដែលស្នាក់នៅផ្ទះលេខ J048 ផ្លូវលេខ០៧។

ជនជាតិចិនសរុប១០នាក់ (ស្រី១នាក់) ត្រូវបានបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីបន្តនីតិវិធី ខណៈរថយន្តត្រូវបានដកហូតរក្សាទុកជាបណ្ដោះអាសន្ន។

ទីតាំងទី៤ ជាផ្ទះ១ល្វែង កម្ពស់២ជាន់ មាន២បន្ទប់ ស្ថិតនៅភូមិគីឡូលេខ៤ សង្កាត់ផ្សារកណ្ដាល។ នៅទីនោះមានជនជាតិចិន៣នាក់ (ប្រុស) ស្នាក់នៅ ដោយគ្មានលិខិតឆ្លងដែនជាប់ខ្លួន ហើយត្រូវបានបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្ត។

ទីតាំងទី៥ ជាផ្ទះ១ល្វែង កម្ពស់២ជាន់ មាន២បន្ទប់ ស្ថិតនៅភូមិគីឡូលេខ៤ សង្កាត់ផ្សារកណ្ដាល។ មានជនជាតិចិន៧នាក់ (ស្រី១នាក់) ស្នាក់នៅ ដោយគ្មានលិខិតឆ្លងដែនជាប់ខ្លួន និងត្រូវបានបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីបន្តនីតិវិធី៕