* ជើងហោះហើរជាច្រើននៅអឺរ៉ុប បង្ខំចិត្តប្តូរទិសដៅចុះចតបន្ទាន់សាជាថ្មី ដោយសារការគំរាមបំផ្ទុះគ្រាប់បែកក្លែងក្លាយ
* វិភាគអន្តរជាតិ៖ ២ឆ្នាំចុងក្រោយនៃអាណត្តិរបស់លោក ត្រាំ តើពិភពលោកនឹងបានឃើញសង្រ្គាម ឬសន្តិភាព?
* តុលាការព្រហ្មទណ្ឌថៃ ចេញដីកាចាប់ខ្លួនអតីតបវរកញ្ញាថៃ Boom Panadda និងស្វាមី ពីបទឆបោកប្រាក់សប្បុរសធម៌ និងលាងលុយកខ្វក់
* ជួបសម្តេចនាយករដ្ឋមន្ត្រី, នាយកប្រតិបត្តិអង្គការ HFHI កោតសរសើរគោលនយោបាយអភិវឌ្ឍលំនៅដ្ឋានរបស់កម្ពុជា
* ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា ប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅ
* សេតវិមានក្រើនរំលឹកថា លោក ដូណាល់ ត្រាំ «នៅតែជាប្រធានាធិបតីរបស់អ្នក» ក្រោយបក្សសាធារណរដ្ឋរងបរាជ័យយ៉ាងធ្ងន់ធ្ងរ ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ
* ពីអតីតបវរកញ្ញាក្លាយទៅជាជនសង្ស័យក្នុងសំណុំរឿងឆបោក៖ រឿងអាស្រូវមូលនិធិសប្បុរសធម៌ ដែលកំពុងអង្រួនប្រទេសថៃ
* រាជរដ្ឋាភិបាលដាក់គោលដៅប្រមូលចំណូលឱ្យបានប្រមាណជិត ៨ពាន់លានដុល្លារ នៅឆ្នាំ២០២៧, គយ និងពន្ធដារ ត្រូវរកចំណូលឱ្យបានប្រមាណជិត ៧ ពាន់លានដុល្លារ
* រយៈពេល ៩ខែដើមឆ្នាំ២០២៦ ប្រជាពលរដ្ឋជាង ៥៦ម៉ឺននាក់ ទទួលបានអត្ថប្រយោជន៍នៃរបបសន្តិសុខសង្គមពីបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.)
* រាជរដ្ឋាភិបាលដំឡើងប្រាក់បំណាច់ដល់ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និងមន្ត្រីភូមិ សម្រាប់ឆ្នាំ២០២៧
* លោក ហ្សេលេនស្គី ផ្តល់គ្រឿងឥស្សរិយយសជូនស្ត្រីទីមួយអាមេរិក Melania Trump ជុំវិញការសម្រេចបានបទឈប់បាញ់ និងជម្លៀសប្រជាជនក្រុង Oleshky
* សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ សម រង្ស៉ី ហ៊ានសរសេរសំបុត្រទៅ ប្រធានាធិបតីបារាំង ស្នើមិនឱ្យមកទស្សនកិច្ចកម្ពុជា តែមិនហ៊ានសរសេរសំបុត្រ ទៅកាសែតថៃ ដែលផ្សាយសម្តីខ្លួនខុស រឿងនិយាយថា «ខ្មែរបាញ់មុន»
* រដ្ឋមន្ត្រីការបរទេសចិន កម្ពុជា និងថៃ ជួបពិភាក្សាប្រកបដោយលក្ខណៈស្ថាបនា ស្តីពីការជំរុញកិច្ចសហប្រតិបត្តិការ និងការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងកម្ពុជា-ថៃ
* ថៃ៖ កំពូលចេតិយនៅវត្ត Mai Nong Hoi ក្នុងខេត្ត Chiang Mai ស្រាប់តែបាក់រលំភ្លាមៗ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា កម្ពុជាធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំហ្វ្រង់កូហ្វូនី លើកទី២០ ហើយមានប្រទេស៧០ហើយបានចុះឈ្មោះចូលរួម ហើយនឹងមានប្រធានាធិបតី ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលជាង២០ប្រទេសមកចូលរួម
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ក្រសួងទេសចរណ៍ បើកវគ្គបណ្តុះបណ្តាលគ្រូបង្គោលជាតិ និងអ្នកវាយតម្លៃជំនាញសេវាកម្មសណ្ឋាគារ ស្របតាមស្តង់ដា ASEAN MRA-TP

13-07-2026 22:22

(សៀមរាប)៖ ក្រសួងទេសចរណ៍ សហការជាមួយរដ្ឋបាលខេត្តសៀមរាប និងសមាគមក្លឹបទេសចរណ៍ខេត្តសៀមរាប ក្រោមការគាំទ្រថវិកាពីមូលនិធិអភិវឌ្ឍជំនាញ នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦នេះ បានបើកវគ្គបណ្តុះបណ្តាល «គ្រូបង្គោលជាតិ និងអ្នកវាយតម្លៃបង្គោលជាតិ នៃសេវាកម្មសណ្ឋាគារ» ស្របតាមកម្មវិធី ASEAN MRA-TP។

វគ្គបណ្តុះបណ្តាលនេះ ធ្វើឡើងដើម្បីពង្រឹងគុណភាពធនធានមនុស្សក្នុងវិស័យសណ្ឋាគារ ស្របតាមស្តង់ដាអាស៊ាន តាមរយៈការកសាងសមត្ថភាពអ្នកជំនាញឱ្យក្លាយជាគ្រូបង្គោល និងអ្នកវាយតម្លៃ ដែលមានសមត្ថភាពគ្រប់គ្រាន់ក្នុងការផ្ទេរចំណេះដឹង និងបណ្តុះបណ្តាលបន្តដល់បុគ្គលិកក្នុងអង្គភាពរបស់ខ្លួន។

ថ្លែងក្នុងឱកាសនោះ លោកស្រី វណ្ណ សេរីរ័ត្ន អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ បានណែនាំដល់សិក្ខាកាមឱ្យយកចិត្តទុកដាក់ខ្ពស់ក្នុងការសិក្សា និងគោរពវិន័យ ដើម្បីទទួលបានចំណេះដឹងពិតប្រាកដ ហើយក្រោយបញ្ចប់វគ្គនេះ សិក្ខាកាមទាំងអស់ត្រូវដើរតួនាទីជាអ្នកចែករំលែកចំណេះដឹងបន្ត និងបំពេញការងារដោយស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការផ្តល់សេវាកម្មជូនអតិថិជន។ ជាពិសេស ត្រូវបង្កើតទំនាក់ទំនងល្អ និងគោរពវិន័យ សិក្សាឱ្យបានខ្ជាប់ខ្ជួន ដើម្បីទទួលបាននូវចំណេះដឹង និងជំនាញបន្ថែម សម្រាប់ធ្វើការអភិវឌ្ឍសមត្ថភាពរបស់ខ្លួនស្របតាមស្តង់ដាអាស៊ាន។

លោកស្រីក៏បានថ្លែងអំណរគុណចំពោះរដ្ឋបាលខេត្តសៀមរាប ដែលតែងតែចូលរួមគាំទ្រ និងផ្តល់កិច្ចសហការល្អជាមួយក្រសួងទេសចរណ៍ និងកិច្ចខិតខំប្រឹងប្រែងរួមចំណែកក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ ក៏ដូចជាការចូលរួមពីគ្រប់ ភាគីពាក់ព័ន្ធទាំងអស់។

លោក ង៉ូវ សេងកាក់ អភិបាលរងខេត្តសៀមរាប បានលើកឡើងថា ការអភិវឌ្ឍធនធានមនុស្ស មិនមែនជាការចំណាយទេ ប៉ុន្តែជាការវិនិយោគដែលផ្តល់ផលចំណេញយូរអង្វែង ហើយការអភិវឌ្ឍធនធានមនុស្ស គឺជាការវិនិយោគលើអនាគតវិស័យទេសចរណ៍ និងសេដ្ឋកិច្ចជាតិ។

លោកបានបន្តថា គ្រូបង្គោល និងអ្នកវាយតម្លៃទាំងអស់ មិនត្រឹមតែជាអ្នកបង្រៀនប៉ុណ្ណោះទេ ប៉ុន្តែជាអ្នកកំណត់ស្ដង់ដា និងអ្នកដឹកនាំការផ្លាស់ប្តូរវប្បធម៌សេវាកម្ម ដែលនឹងជះឥទ្ធិពលផ្ទាល់ដល់គុណភាពទេសចរណ៍កម្ពុជានៅលើឆាកអន្តរជាតិ។ រាល់ជំនាញដែលលោកអ្នកបណ្តុះបណ្តាល និងរាល់ស្តង់ដារដែលលោកអ្នកអនុវត្ត នឹងជះឥទ្ធិពលដល់គុណភាពសេវាកម្មរបស់កម្ពុជានាពេលអនាគត។

លោកអភិបាលរងខេត្ត ក៏បានសំណូមពរដល់សិក្ខាកាមទាំងអស់ ប្រើប្រាស់ចំណេះដឹង ជំនាញ និងបទពិសោធន៍ដែលទទួលបានពីវគ្គបណ្តុះបណ្តាលនេះ ដើម្បីបន្តបណ្តុះបណ្តាលអ្នកជំនាន់ក្រោយ រក្សាស្តង់ដារវិជ្ជាជីវៈ និងរួមចំណែកលើកកម្ពស់កិត្តិយសរបស់វិស័យទេសចរណ៍កម្ពុជានៅក្នុងតំបន់ និងលើឆាកអន្តរជាតិ។

លោកបណ្ឌិត ជួប រតនា ប្រធាននាយកដ្ឋានបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ បានបង្ហាញថា វគ្គបណ្តុះបណ្តាលនេះមានរយៈពេល ៧ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ទី១៩ ខែកក្កដា ឆ្នាំ២០២៦ ដែលមានសិក្ខាកាមចូលរួមសរុប ៧០រូប។ វគ្គសិក្សានេះនឹងមានទាំងទ្រឹស្តី ការពិភាក្សាក្រុម ការអនុវត្តជាក់ស្តែង និងការធ្វើបទបង្ហាញ។ នៅថ្ងៃបញ្ចប់វគ្គ សិក្ខាកាមនឹងត្រូវឆ្លងកាត់ការវាយតម្លៃសមត្ថភាពដោយគ្រូបង្គោលអាស៊ាន ដើម្បីទទួលស្គាល់គុណវុឌ្ឍិជាផ្លូវការផងដែរ៕