* ជើងហោះហើរជាច្រើននៅអឺរ៉ុប បង្ខំចិត្តប្តូរទិសដៅចុះចតបន្ទាន់សាជាថ្មី ដោយសារការគំរាមបំផ្ទុះគ្រាប់បែកក្លែងក្លាយ
* វិភាគអន្តរជាតិ៖ ២ឆ្នាំចុងក្រោយនៃអាណត្តិរបស់លោក ត្រាំ តើពិភពលោកនឹងបានឃើញសង្រ្គាម ឬសន្តិភាព?
* តុលាការព្រហ្មទណ្ឌថៃ ចេញដីកាចាប់ខ្លួនអតីតបវរកញ្ញាថៃ Boom Panadda និងស្វាមី ពីបទឆបោកប្រាក់សប្បុរសធម៌ និងលាងលុយកខ្វក់
* ជួបសម្តេចនាយករដ្ឋមន្ត្រី, នាយកប្រតិបត្តិអង្គការ HFHI កោតសរសើរគោលនយោបាយអភិវឌ្ឍលំនៅដ្ឋានរបស់កម្ពុជា
* ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា ប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅ
* សេតវិមានក្រើនរំលឹកថា លោក ដូណាល់ ត្រាំ «នៅតែជាប្រធានាធិបតីរបស់អ្នក» ក្រោយបក្សសាធារណរដ្ឋរងបរាជ័យយ៉ាងធ្ងន់ធ្ងរ ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ
* ពីអតីតបវរកញ្ញាក្លាយទៅជាជនសង្ស័យក្នុងសំណុំរឿងឆបោក៖ រឿងអាស្រូវមូលនិធិសប្បុរសធម៌ ដែលកំពុងអង្រួនប្រទេសថៃ
* រាជរដ្ឋាភិបាលដាក់គោលដៅប្រមូលចំណូលឱ្យបានប្រមាណជិត ៨ពាន់លានដុល្លារ នៅឆ្នាំ២០២៧, គយ និងពន្ធដារ ត្រូវរកចំណូលឱ្យបានប្រមាណជិត ៧ ពាន់លានដុល្លារ
* រយៈពេល ៩ខែដើមឆ្នាំ២០២៦ ប្រជាពលរដ្ឋជាង ៥៦ម៉ឺននាក់ ទទួលបានអត្ថប្រយោជន៍នៃរបបសន្តិសុខសង្គមពីបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.)
* រាជរដ្ឋាភិបាលដំឡើងប្រាក់បំណាច់ដល់ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និងមន្ត្រីភូមិ សម្រាប់ឆ្នាំ២០២៧
* លោក ហ្សេលេនស្គី ផ្តល់គ្រឿងឥស្សរិយយសជូនស្ត្រីទីមួយអាមេរិក Melania Trump ជុំវិញការសម្រេចបានបទឈប់បាញ់ និងជម្លៀសប្រជាជនក្រុង Oleshky
* សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ សម រង្ស៉ី ហ៊ានសរសេរសំបុត្រទៅ ប្រធានាធិបតីបារាំង ស្នើមិនឱ្យមកទស្សនកិច្ចកម្ពុជា តែមិនហ៊ានសរសេរសំបុត្រ ទៅកាសែតថៃ ដែលផ្សាយសម្តីខ្លួនខុស រឿងនិយាយថា «ខ្មែរបាញ់មុន»
* រដ្ឋមន្ត្រីការបរទេសចិន កម្ពុជា និងថៃ ជួបពិភាក្សាប្រកបដោយលក្ខណៈស្ថាបនា ស្តីពីការជំរុញកិច្ចសហប្រតិបត្តិការ និងការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងកម្ពុជា-ថៃ
* ថៃ៖ កំពូលចេតិយនៅវត្ត Mai Nong Hoi ក្នុងខេត្ត Chiang Mai ស្រាប់តែបាក់រលំភ្លាមៗ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា កម្ពុជាធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំហ្វ្រង់កូហ្វូនី លើកទី២០ ហើយមានប្រទេស៧០ហើយបានចុះឈ្មោះចូលរួម ហើយនឹងមានប្រធានាធិបតី ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលជាង២០ប្រទេសមកចូលរួម
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

អគារសម្រាកព្យាបាល មណ្ឌលសុខភាព កំពង់ស្រឡៅ ជាប់ព្រំដែនឡាវ តម្លៃជិត៦មុឺនដុល្លារ ត្រូវបានបញ្ចុះបឋមសិលាសាងសង់, អភិបាលខេត្តព្រះវិហារ៖ កំពង់ស្រឡៅលែងជាតំបន់ដាច់ស្រយាលទៀតហើយ អាចទិញអីវ៉ាន់ដល់គោលដៅត្រឹមរយៈពេល២ថ្ងៃ

13-07-2026 22:18

(ព្រះវិហារ)៖ ថ្លែងនៅក្នុងពិធីបញ្ចុះបឋមសិលាសាងសង់អគារសម្រាកព្យាបាលថ្មី នៅមណ្ឌលសុខភាពកំពង់សឡៅ ស្ថិតក្នុងភូមិកំបង់ស្រឡៅ ឃុំកំពង់ស្រឡៅមួយ ស្រុកឆែប នៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានសម្តែងនូវការត្រេកអរយ៉ាងខ្លាំងចំពោះការរីកចម្រើននៃប្រព័ន្ធគមនាគមន៍ និងសេវាដឹកជញ្ជូន ដែលបានកែប្រែមុខមាត់តំបន់ដាច់ស្រយាលមួយនេះ ឱ្យមានការតភ្ជាប់យ៉ាងរហ័ស។

ថ្លែងសំណេះសំណាលទៅកាន់មន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋ លោកអភិបាលខេត្តព្រះវិហារ បានលើកឡើងថា កំពង់ស្រឡៅដែលធ្លាប់ជាតំបន់ដាច់ស្រយាលបំផុតមួយ ពេលនេះបានក្លាយជាតំបន់ដែលអាអាចកម្ម៉ង់ទិញទំនិញផ្សេងៗ និងដឹកជញ្ជូនមកដល់គោលដៅក្នុងរយៈពេលយ៉ាងយូរត្រឹមតែពីរថ្ងៃប៉ុណ្ណោះ ដែលបង្ហាញអំពីភាពជឿនលឿននៃប្រព័ន្ធទូរគមនាគមន៍របស់យើងផង ហើយក៏បង្ហាញពីការតភ្ជាប់ពីខេត្តមកស្រុកផងដែរ។

ពាក់ព័ន្ធពិធីបញ្ចុះបឋមសិលានាពេលនេះ លោកអភិបាលខេត្តព្រះវិហារ បានថ្លែង នូវការកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអង្គការទស្សនៈពិភពលោក (World Vision) ដែលតែងតែមានវត្តមានជួយអន្តរាគមន៍ដល់តំបន់ខ្វះខាត និងដាច់ស្រយាល ជាពិសេសលើវិស័យសុខាភិបាល អនាម័យ និងវិស័យអប់រំ។ លោកក៏ថ្លែងអំណរគុណផងដែរដល់ក្រុមហ៊ុន ហ្គ្រែប (Grab) ដែលបានចូលរួមចំណែកក្នុងការងារមនុស្សធម៌ តាមរយៈការចែករំលែកផលចំណេញរបស់ក្រុមហ៊ុនមកជួយដល់សង្គម ធ្វើការសាងសង់អគារសម្រាកព្យាបាលនៅមណ្ឌលសុខភាពកំពង់ស្រឡៅនាពេលនេះ។

លោក គីម រិទ្ធី ក៏បានថ្លែងលើកទឹកចិត្តដល់ក្មួយៗសិស្សានុសិស្ស ក៏ដូចជាលោកគ្រូអ្នកគ្រូ ឱ្យចាប់យកបច្ចេកវិទ្យាទូរគមនាគមន៍ និងបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ដើម្បីជាជំនួយក្នុងការសិក្សាស្រាវជ្រាវ និងការផ្ទៀងផ្ទាត់ព័ត៌មានពិត ជៀសវាងការជឿលើព័ត៌មានមិនពិត និងការវាយប្រហារផ្សេងៗនៅលើបណ្តាញសង្គម។ លោកក៏អំពាវនាវដល់យុវជនយើង សូមចៀសឱ្យឆ្ងាយពីគ្រឿងញៀនគ្រប់ប្រភេទ ដោយចាប់យកការលេងកីឡាដើម្បីសុខភាព។ តាមសំណូមពររបស់លោកប្រធាមន្ទីរសុខាភិបាលខេត្ត លោក គីម រិទ្ធី និងឧបត្ថម្ភរថយន្តសង្រ្គោះ១គ្រឿង ម៉ាសុីនឆ្លុះអេកូ១គ្រឿង ដល់មណ្ឌលសុខភាពកំពង់ស្រឡៅ នៅថ្ងៃសម្ពោធអគារនេះ។

ដោយឡែក លោកវេជ្ជបណ្ឌិត គួង ឡូ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហារ បានថ្លែងថា អគាសំរាកព្យាបាលនៅក្នុងមណ្ឌលសុខភាពកំពង់ស្រឡៅ ដែលរៀបចំពិធីបញ្ចុះបឋមសិលាសាងសង់នាពេលនេះ ជាអំណោយរបស់ក្រុមហ៊ុន ហ្គ្រែប តាមអង្គការទស្សនៈពិភពលោក ដោយសាងសង់អំពីបេតុង ប្រក់ក្បឿង កម្ពស់១ជាន់ ទំហំ ២០ម៉ែត្រ គុណ១០ម៉ែត្រ មានបន្ទប់ចំនួន៧ ដោយសាងសង់អស់ថវិកាចំនួន ៥៩ ០០០ដុល្លារ។

លោកប្រធានមន្ទីរសុខាភិបាល បានថ្លែងគូសបញ្ជាក់ថា ក្រោយពេលអគារសម្រាកព្យាបាលថ្មីនេះសាងសង់រួចរាល់ វានឹងផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនដល់ប្រជាពលរដ្ឋនៅក្នុងតំបន់ដាច់ស្រយាលនេះ រួមមាន៖ ជួយឱ្យការទទួល និងព្យាបាលជំងឺកាន់តែមានប្រសិទ្ធភាព ស័ក្តិសិទ្ធិភាព និងផាសុកភាព, កាត់បន្ថយការចំណាយ និងពេលវេលារបស់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរទៅព្យាបាលនៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលនៅឆ្ងាយៗ, ជួយលើកកម្ពស់កម្រិតជីវភាព និងសុខុមាលភាពប្រជាពលរដ្ឋ ស្របទៅនឹងផែនការយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល៕