* អាកាសយានដ្ឋានអន្តរជាតិ Mandalay របស់មីយ៉ាន់ម៉ា ត្រូវបានបិទដំណើរការ ក្រោយរងការវាយប្រហារដោយដ្រូន
* រយៈពេល៣៣ឆ្នាំ CMAC បានបោសសម្អាត និងដុតកម្ទេចសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះប្រមាណ ៣.២លានគ្រាប់
* គ្រោះរញ្ជួយដី ៦.២រ៉ិចទ័រ វាយប្រហារនៅឥណ្ឌូណេស៉ី ប៉ុន្តែមិនបង្កឱ្យមានរលកយក្សស៊ូណាមិឡើយ
* ទិន្នន័យ Fresh AI កើនឡើងដល់ 1.6 Billions ក្លាយជាឃ្លាំងស្តុកទិន្នន័យដ៏ធំសម្បើមសម្រាប់ប្រជាជនកម្ពុជាងាយស្រួលក្នុងការស្វែងរកអ្វីផ្សេងៗ
* កម្ពុជា និងមីយ៉ាន់ម៉ា ចុះហត្ថលើខាលើឯកសារ៤ រួមមានការលុបបំបាត់ការយកពន្ធត្រួតគ្នាពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោក មីន អោង ឡាំង ជួបប្រជុំទ្វេភាគី
* ករណីជនជាតិឥណ្ឌូណេស៉ី ជាង ៤០០នាក់ ស្នាក់នៅព្រលានយន្តហោះពោធិ៍ចិនតុង, ស្ថានទូតឥណ្ឌូណេស៉ី ថា រដ្ឋាភិបាលខ្លួននៅតែប្តេជ្ញាចិត្តការពារពួកគេ
* លោក មីន អោងឡាំង ចង់ឃើញអ្នកវិនិយោគកម្ពុជា ទៅវិនិយោគនៅមីយ៉ាន់ម៉ាកាន់តែច្រើន
* ជំហរកម្ពុជា៖ ប្រទេសណារិះគន់មីយ៉ាន់ម៉ា ជារឿងរបស់គេ តែកម្ពុជាគោរពតាមគោលការណ៍អាស៊ាន មិនជ្រៀតជ្រែកកិច្ចការផ្ទៃ ក្នុងប្រទេសដទៃ
* កិច្ចព្រមព្រៀងចំនួន៤រវាងរដ្ឋាភិបាលកម្ពុជា និងមីយ៉ាន់ម៉ា នឹងត្រូវចុះហត្ថលេខា ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ លោក មីន អោងឡាំង
* ប្រធានាធិបតីមីយ៉ាន់ម៉ា គាំទ្រជំហរគោលការណ៍កម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ
* នាវាចម្បាំងរបស់កងទ័ពជើងទឹកឥណ្ឌា Kulish នឹងមកដល់មូលដ្ឋានសមុទ្ររាម នៅថ្ងៃស្អែក
* ជូនដំណឹង! ទាហានកម្ពុជា ត្រៀមបាញ់គ្រាប់ពិតត្រួតពិនិត្យគុណភាពអាវុធ ក្នុងភូមិសាស្ត្រភ្នំខ្យង ស្រុកស្វាយលើ ខេត្តសៀមរាប ចាប់ពីថ្ងៃទី១២-១៥ កញ្ញា, សូមបងប្អូនកុំចូលទៅតំបន់ខាងលើ ចៀសវាងគ្រោះថ្នាក់ណាមួយ!
* សម្តេចតេជោ ហ៊ុន សែន ប្រាប់លោក មីន អោងឡាំងថា កម្ពុជាផ្តល់សារៈសំខាន់ខ្ពស់ ចំពោះទំនាក់ទំនងយូរអង្វែងជាមួយមីយ៉ាន់ម៉ា
* អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ៖ ការខូចប្រាសាទព្រះវិហារដោយសារការបាញ់ផ្លោងសព្វាវុធធុនធ្ងន់ របស់យោធាថៃ គឺជាវិនាសកម្មចំពោះបេតិកភណ្ឌពិភពលោក
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

អគ្គស្នងការដ្ឋាននគរបាលជាតិ បញ្ចប់ការហាត់សមក្បួនហែរអមទ្រង់ទ្រាយធំលើកទី៣ ចាប់ពីកោះពេជ្រ រហូតដល់អាកាសដ្ឋានអន្ដរជាតិតេជោ ប្រកបដោយជោគជ័យ

14-07-2026 07:40

(ភ្នំពេញ)៖ ដោយអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងជាប្រធានអនុគណៈកម្មការទី៤ (សន្តិសុខ សណ្តាប់ធ្នាប់ និងសង្រ្គោះ) នៃកិច្ចប្រជុំពូលហ្រ្វង់កូហ្វូនី នៅយប់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦នេះ កងកម្លាំងនគរបាល នៃនាយកដ្ឋានអង្គរក្ស អគ្គស្នងការដ្ឋាននគរបាលជាតិ បានធ្វើហាត់សមក្បួនហែរអមទ្រង់ទ្រាយធំលើកទី៣ ចាប់ពីកោះពេជ្រ រហូតដល់អាកាសដ្ឋានអន្ដរជាតិតេជោ ដែលជាការហ្វឹកហាត់ក្បួនហែរអម ត្រៀមការពារសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាព ក្នុងកិច្ចប្រជុំពូលហ្រ្វង់កូហ្វូនី ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនាពេលខាងមុខ។

លោកឧត្តមសេនីយ៍ឯក យឹម លាង អគ្គស្នងការរងនគរបាលជាតិ ដែលទទួលបន្ទុកដឹកនាំការងារនាយកដ្ឋានអង្គរក្ស បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការចូលរួម និងការយោគយល់អាធ្យាស្រ័យពីប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរផងដែរ ចំពោះការកកស្ទះពេលក្បួនឆ្លងកាត់។

លោកឧត្តមសេនីយ៍ឯក យឹម លាង បញ្ជាក់ទៀតថា ការហាត់សមនេះ បានបញ្ចប់ដោយរលូនតាមផែនការដែលបានគ្រោងទុក ទន្ទឹមនោះកងកម្លាំងទាំងអស់មានស្មារតីទទួលខុសត្រូវខ្ពស់ និងម្ចាស់ការពីចម្ងាយ។

បើតាមលោកឧត្តមសេនីយ៍ឯក យឹម លាង បានឲ្យដឹងថា សម្រាប់តម្រាយផ្លូវនៃការហ្វឹកហាត់នេះ គឺចាប់ផ្ដើមចេញពី៖
១៖ បរិវេណមុខសាលមហាស្រពកោះពេជ្រ
២៖ ផ្លូវនាគបាញ់ទឹក
៣៖ វិមានឯករាជ្យ
៤៖ ផ្លូវព្រះសីហនុ
៥៖ អាគារ៤២ជាន់ ស្ដុបពេទ្យចិន (បត់ឆ្វេងតាមបណ្ដោយផ្លូវមុន្នីវង្ស)
៥៖ ស្ពានអាកាសសម្ដេចតេជោ ហ៊ុន សែន
៧៖ មហាវិថីសម្តេចតេជោ ហ៊ុន សែន (ផ្លូវ ៦០ម៉ែត្រ)
៨៖ ឆ្ពោះទៅអាកាសដ្ឋានអន្ដរជាតិតេជោ ក្រុងតាខ្មៅ ខេត្តកណ្តាល

*ដោយឡែកផ្លូវត្រលប់ចេញពីអាកាសយានដ្ឋានអន្ដរជាតិតេជោ
១៖ មហាវិថីសម្តេចតេជោ ហ៊ុន សែន (ផ្លូវ ៦០ម៉ែត្រ)
២៖ មហាវិថីព្រះមុនីវង្ស
៣៖ ឆ្លងកាត់ស្ពានមិត្តភាពកម្ពុជា-ជប៉ុន(ជ្រោយចង្វារ)
៤៖ សណ្ឋាគារ រ៉េស៊ីដង់ សុខា ភ្នំពេញ
*ដោយឡែកត្រឡប់ចេញពីសណ្ឋាគារ រ៉េស៊ីដង់ សុខា ភ្នំពេញ
១៖ ឆ្លងកាត់ស្ពានមិត្តភាពកម្ពុជា-ចិន
២៖ មហាវិថីព្រះមុនីវង្ស
៣៖ ផ្លូបេកាសេ បត់ឆ្វេងមកផ្លូវភ្លោះពេទ្យអង្គឌួង
៤៖ មហាវិធីព្រះនរោត្តម
៥៖ វិមានឯករាជ្យ
៦៖ ផ្លូវនាគបាញ់ទឹក
៧៖ បញ្ចប់នៅបរិវេណមុខសាលមហាស្រពកោះពេជ្យ៕