* អាកាសយានដ្ឋានអន្តរជាតិ Mandalay របស់មីយ៉ាន់ម៉ា ត្រូវបានបិទដំណើរការ ក្រោយរងការវាយប្រហារដោយដ្រូន
* រយៈពេល៣៣ឆ្នាំ CMAC បានបោសសម្អាត និងដុតកម្ទេចសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះប្រមាណ ៣.២លានគ្រាប់
* គ្រោះរញ្ជួយដី ៦.២រ៉ិចទ័រ វាយប្រហារនៅឥណ្ឌូណេស៉ី ប៉ុន្តែមិនបង្កឱ្យមានរលកយក្សស៊ូណាមិឡើយ
* ទិន្នន័យ Fresh AI កើនឡើងដល់ 1.6 Billions ក្លាយជាឃ្លាំងស្តុកទិន្នន័យដ៏ធំសម្បើមសម្រាប់ប្រជាជនកម្ពុជាងាយស្រួលក្នុងការស្វែងរកអ្វីផ្សេងៗ
* កម្ពុជា និងមីយ៉ាន់ម៉ា ចុះហត្ថលើខាលើឯកសារ៤ រួមមានការលុបបំបាត់ការយកពន្ធត្រួតគ្នាពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោក មីន អោង ឡាំង ជួបប្រជុំទ្វេភាគី
* ករណីជនជាតិឥណ្ឌូណេស៉ី ជាង ៤០០នាក់ ស្នាក់នៅព្រលានយន្តហោះពោធិ៍ចិនតុង, ស្ថានទូតឥណ្ឌូណេស៉ី ថា រដ្ឋាភិបាលខ្លួននៅតែប្តេជ្ញាចិត្តការពារពួកគេ
* លោក មីន អោងឡាំង ចង់ឃើញអ្នកវិនិយោគកម្ពុជា ទៅវិនិយោគនៅមីយ៉ាន់ម៉ាកាន់តែច្រើន
* ជំហរកម្ពុជា៖ ប្រទេសណារិះគន់មីយ៉ាន់ម៉ា ជារឿងរបស់គេ តែកម្ពុជាគោរពតាមគោលការណ៍អាស៊ាន មិនជ្រៀតជ្រែកកិច្ចការផ្ទៃ ក្នុងប្រទេសដទៃ
* កិច្ចព្រមព្រៀងចំនួន៤រវាងរដ្ឋាភិបាលកម្ពុជា និងមីយ៉ាន់ម៉ា នឹងត្រូវចុះហត្ថលេខា ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ លោក មីន អោងឡាំង
* ប្រធានាធិបតីមីយ៉ាន់ម៉ា គាំទ្រជំហរគោលការណ៍កម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ
* នាវាចម្បាំងរបស់កងទ័ពជើងទឹកឥណ្ឌា Kulish នឹងមកដល់មូលដ្ឋានសមុទ្ររាម នៅថ្ងៃស្អែក
* ជូនដំណឹង! ទាហានកម្ពុជា ត្រៀមបាញ់គ្រាប់ពិតត្រួតពិនិត្យគុណភាពអាវុធ ក្នុងភូមិសាស្ត្រភ្នំខ្យង ស្រុកស្វាយលើ ខេត្តសៀមរាប ចាប់ពីថ្ងៃទី១២-១៥ កញ្ញា, សូមបងប្អូនកុំចូលទៅតំបន់ខាងលើ ចៀសវាងគ្រោះថ្នាក់ណាមួយ!
* សម្តេចតេជោ ហ៊ុន សែន ប្រាប់លោក មីន អោងឡាំងថា កម្ពុជាផ្តល់សារៈសំខាន់ខ្ពស់ ចំពោះទំនាក់ទំនងយូរអង្វែងជាមួយមីយ៉ាន់ម៉ា
* អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ៖ ការខូចប្រាសាទព្រះវិហារដោយសារការបាញ់ផ្លោងសព្វាវុធធុនធ្ងន់ របស់យោធាថៃ គឺជាវិនាសកម្មចំពោះបេតិកភណ្ឌពិភពលោក
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

ក្រសួងអភិវឌ្ឍន៍ជនបទ បើកសិក្ខាសាលាស្តីពី «ការចែករំលែកបទពិសោធន៍ក្នុងការរចនាប្លង់លម្អិត និងការត្រួតពិនិត្យគុណភាពការសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ»

14-07-2026 10:44

(ភ្នំពេញ)៖ លោក ឈឹម សៅគី រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នាព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាស្តីពី «ការចែករំលែកបទពិសោធន៍ក្នុងការរចនាប្លង់លម្អិត និងការត្រួតពិនិត្យគុណភាព ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ» ដោយមានវត្តមានអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំក្រសួង ថ្នាក់ដឹកនាំគម្រោងអភិវឌ្ឍន៍ផ្លូវជនបទ ទីប្រឹក្សាបច្ចេកទេសគម្រោង តំណាងអ្នកទទួលការសាងសង់ ព្រមទាំងមន្រ្តីបច្ចេកទេសផ្លូវជនបទ និងមន្ទីរអភិវឌ្ឍន៍ជនបទជធានី-ខេត្ត សរុបចំនួន ២៥០រូប នៅទីស្ដីការក្រសួងអភិវឌ្ឍន៍ជនបទ។

សិក្ខាសាលានេះ មានគោលបំណងពង្រឹងនិងបង្កើនសមត្ថភាពមន្រ្តីបច្ចេកទេសរបស់ក្រសួង និងនៅមន្ទីរអភិវឌ្ឍន៍ជនបទរាជធានី ខេត្ត ព្រមទាំងអ្នកពាក់ព័ន្ធទាំងអស់ លើការងាររចនាប្លង់លម្អិត និងការត្រួតពិនិត្យគុណភាពឱ្យកាន់តែមានប្រសិទ្ធភាព លើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ ឆ្លើយតបទៅនឹងកំណើននៃតម្រូវ និងបរិបទនៃការអនុវត្តជាក់ស្តែង។

ឆ្លៀតក្នុងឱកាសនោះ លោករដ្ឋលេខាធិការប្រចាំការ បានមានប្រសាសន៍លើកឡើងអំពីកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ លោកបានបន្ដទៀតថា ដើម្បីចូលរួមចំណែកអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ក្រសួងអភិវឌ្ឍន៍ជនបទ បាននិងកំពុងអនុវត្តនូវគោលនយោបាយជាតិស្តីពី ការអភិវឌ្ឍជនបទឆ្នាំ២០២៥-២០៣៥ ដោយបានកំណត់ចក្ខុវិស័យ «កសាងសង្គមជនបទកម្ពុជាឱ្យមានវិបុលភាពប្រកបដោយបរិយាបន្ន សមធម៌ និងចីរភាព» ដោយយកយុទ្ធសាស្រ្តគន្លឹះទាំង៥ នៃគោលនយោបាយជាតិធ្វើជាកម្មវិធីអាទិភាព ដើម្បីឈានទៅសម្រេចបានចក្ខុវិស័យរបស់រាជរដ្ឋាភិបាលក្លាយជាប្រទេសមានប្រាក់ចំណូលខ្ពស់ នៅក្នុងឆ្នាំ២០៥០។

លោក ឈឹម សៅគី បានគូសបញ្ជាក់សង្កត់ធ្ងន់ថា ហេដ្ឋារចនាសម្ព័ន្ធជនបទ ដើរតួនាទីយ៉ាងសំខាន់ក្នុងការសម្រួលដល់ការធ្វើដំណើរ ការដឹកជញ្ជូនកសិផល ការធ្វើធុរកិច្ចនានាដែលជាកត្តាជំរុញឱ្យមានកំណើនសេដ្ឋកិច្ចនៅតំបន់ជនបទ និងធ្វើឱ្យសេដ្ឋកិច្ចជាតិមានការរីកចម្រើន។ ដូច្នេះដើម្បីធានាបាននូវគុណភាព និងប្រសិទ្ធភាពនៃការសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទប្រកបដោយភាពធន់ ទាមទារឱ្យមាននូវបទដ្ឋានបច្ចេកទេស ការសិក្សាគំនូសប្លង់លម្អិត ជាពិសេសការស្ថាបនាផ្លូវប្រកបដោយគុណភាព និងមានការចុះត្រួតពិនិត្យដែលស្របតាមគោលការណ៍ និងនីតិវិធីបច្ចេកទេសផងដែរ។ ក្នុងន័យនេះសិក្ខាសាលានាថ្ងៃនេះ ពិតជាមានមានភាពចាំបាច់ដើម្បីបង្កើន និងពង្រឹងប្រសិទ្ធភាពបន្ថែមទៀត និងស្វែងរកធាតុចូលពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ដើម្បីជំរុញ និងបង្កើនគុណភាពនៃការរចនាប្លង់លម្អិត និងការត្រួតពិនិត្យការសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទឱ្យកាន់តែប្រសើរឡើង។

ជាចុងក្រោយ លោករដ្ឋលេខាធិការប្រចាំការ បានផ្ដល់អនុសាសន៍សំខាន់ៗមួយចំនួន ដើម្បីចូលរួមឱ្យដំណើរសិក្ខាសាលានានា ប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យដូចការរំពឹងទុក៕⁩