* ជួបសម្តេចនាយករដ្ឋមន្ត្រី, នាយកប្រតិបត្តិអង្គការ HFHI កោតសរសើរគោលនយោបាយអភិវឌ្ឍលំនៅដ្ឋានរបស់កម្ពុជា
* ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា ប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅ
* សេតវិមានក្រើនរំលឹកថា លោក ដូណាល់ ត្រាំ «នៅតែជាប្រធានាធិបតីរបស់អ្នក» ក្រោយបក្សសាធារណរដ្ឋរងបរាជ័យយ៉ាងធ្ងន់ធ្ងរ ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ
* ពីអតីតបវរកញ្ញាក្លាយទៅជាជនសង្ស័យក្នុងសំណុំរឿងឆបោក៖ រឿងអាស្រូវមូលនិធិសប្បុរសធម៌ ដែលកំពុងអង្រួនប្រទេសថៃ
* រាជរដ្ឋាភិបាលដាក់គោលដៅប្រមូលចំណូលឱ្យបានប្រមាណជិត ៨ពាន់លានដុល្លារ នៅឆ្នាំ២០២៧, គយ និងពន្ធដារ ត្រូវរកចំណូលឱ្យបានប្រមាណជិត ៧ ពាន់លានដុល្លារ
* រយៈពេល ៩ខែដើមឆ្នាំ២០២៦ ប្រជាពលរដ្ឋជាង ៥៦ម៉ឺននាក់ ទទួលបានអត្ថប្រយោជន៍នៃរបបសន្តិសុខសង្គមពីបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.)
* រាជរដ្ឋាភិបាលដំឡើងប្រាក់បំណាច់ដល់ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និងមន្ត្រីភូមិ សម្រាប់ឆ្នាំ២០២៧
* លោក ហ្សេលេនស្គី ផ្តល់គ្រឿងឥស្សរិយយសជូនស្ត្រីទីមួយអាមេរិក Melania Trump ជុំវិញការសម្រេចបានបទឈប់បាញ់ និងជម្លៀសប្រជាជនក្រុង Oleshky
* សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ សម រង្ស៉ី ហ៊ានសរសេរសំបុត្រទៅ ប្រធានាធិបតីបារាំង ស្នើមិនឱ្យមកទស្សនកិច្ចកម្ពុជា តែមិនហ៊ានសរសេរសំបុត្រ ទៅកាសែតថៃ ដែលផ្សាយសម្តីខ្លួនខុស រឿងនិយាយថា «ខ្មែរបាញ់មុន»
* រដ្ឋមន្ត្រីការបរទេសចិន កម្ពុជា និងថៃ ជួបពិភាក្សាប្រកបដោយលក្ខណៈស្ថាបនា ស្តីពីការជំរុញកិច្ចសហប្រតិបត្តិការ និងការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងកម្ពុជា-ថៃ
* ថៃ៖ កំពូលចេតិយនៅវត្ត Mai Nong Hoi ក្នុងខេត្ត Chiang Mai ស្រាប់តែបាក់រលំភ្លាមៗ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា កម្ពុជាធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំហ្វ្រង់កូហ្វូនី លើកទី២០ ហើយមានប្រទេស៧០ហើយបានចុះឈ្មោះចូលរួម ហើយនឹងមានប្រធានាធិបតី ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលជាង២០ប្រទេសមកចូលរួម
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា សម រង្ស៉ី ហ៊ានសរសេរសំបុត្រទៅ ប្រធានាធិបតីបារាំង ម៉ាក្រុង ស្នើមិនឱ្យមកទស្សនកិច្ចកម្ពុជា តែមិនហ៊ានសរសេរសំបុត្រ ទៅកាសែតថៃ ដែលផ្សាយសម្តីខ្លួនខុស រឿងនិយាយថា «ខ្មែរបាញ់មុន»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា សមាសភាពគណៈរដ្ឋមន្រ្តី២៣តុលា របស់ លោក សម រង្ស៉ី គឺតែងតាំងតែអ្នកពូកែជេរ តាមបណ្តាញសង្គម ជាពិសេស សម្តេចចំអកឱ្យ លោក អ៊ុំ សំអាន ដែលមិនចេះមើលផែនទី តែចេះប្រើញាណពិសេស
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ដរាបណា CPP នៅតែមានឱកាសដឹកនាំ យើងនឹងដោះស្រាយបញ្ហារបស់ប្រជាជនបន្តរហូត
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

រាជរដ្ឋាភិបាល ចាប់ផ្តើមរៀបចំការដំឡើងអំពូលភ្លើងបំភ្លឺផ្លូវដោយប្រើថាមពលពីពន្លឺព្រះអាទិត្យ តាមបណ្តាញផ្លូវជាតិ ផ្លូវសាធារណៈ និងតំបន់ទេសចរណ៍ (Video inside)

14-07-2026 11:48

(ភ្នំពេញ)៖ ក្រសួងរ៉ែ និងថាមពល ក្រសួងសាធារណការ និងដឹកជញ្ជូន អគ្គិសនីកម្ពុជា និងរដ្ឋបាលរាជធានីភ្នំពេញ រដ្ឋបាលខេត្តកណ្តាល រដ្ឋបាលខេត្តកំពង់ឆ្នាំង រដ្ឋបាលខេត្តបាត់ដំបង រដ្ឋបាលខេត្តបន្ទាយមានជ័យ រដ្ឋបាលខេត្តសៀមរាប រដ្ឋបាលខេត្តកំពង់ចាម រដ្ឋបាលខេត្តកំពង់ស្ពឺ រដ្ឋបាលខេត្តតាកែវ រដ្ឋបាលខេត្តព្រះសីហនុ រដ្ឋបាលខេត្តកោះកុង រដ្ឋបាលខេត្តកំពត រដ្ឋបាលខេត្តកែប បានចូលរួមចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការដំឡើងប្រព័ន្ធអំពូលភ្លើងបំភ្លឺផ្លូវប្រើថាមពលពីពន្លឺព្រះអាទិត្យ តាមបណ្តាញផ្លូវជាតិ និងផ្លូវសាធារណៈ និងផ្លូវស្ថិតក្នុងក្រុង ដែលជាទីប្រជុំជន និងជាតំបន់ទេសចរណ៍។

ពិធីចុះអនុស្សចុះអនុស្សរណៈនៃការយោគយល់គ្នានេះបានធ្វើឡើងនៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦នេះ ក្រោមវត្តអធិបតីភាពលោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងលោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងមានការចូលរួមពីលោកបណ្ឌិត ប្រាំង ជលសា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកអគ្គិសនីកម្ពុជា លោកអភិបាលខេត្តទាំង១៣ និងមានមន្ត្រីជាន់ខ្ពស់ក្រសួងរ៉ែ និងថាមពល ក្រសួងសាធារណការ និងដឹកជញ្ជូន និងអគ្គិសនីកម្ពុជាច្រើនរូបទៀត។

សូមបញ្ជាក់ថា បន្ទាប់ពីទទួលបានការគាំទ្រ និងសាទរពីប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន អំពីការសាកល្បងដំឡើងប្រព័ន្ធអំពូលភ្លើងបំភ្លឺផ្លូវប្រើថាមពលពីពន្លឺព្រះអាទិត្យនៅផ្លូវជាតិលេខ៥ ក្នុងខេត្តពោធិ៍សាត់ និងមានសំណូមពរជាច្រើនឱ្យបន្តពង្រីក បន្ថែមលើផ្លូវជាតិលេខ៥នេះទាំងមូល លោករដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងលោករដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានចង្អុលបង្ហាញឱ្យអគ្គិសនីកម្ពុជា ពិនិត្យលទ្ធភាពពង្រីកការដំឡើងប្រព័ន្ធអំពូលភ្លើងបំភ្លឺផ្លូវប្រើថាមពល ពីពន្លឺព្រះអាទិត្យបន្ថែមនៅតាមផ្លូវជាតិលេខ៥ លេខ៦ តំបន់ទេសចរណ៍នៅភាគខាងត្បូងនៃព្រះរាជាណាចក្រកម្ពុជា ដោយត្រូវប្រើប្រាស់ថវិកាមូលនិធិសង្គមរបស់អគ្គិសនីកម្ពុជា ដែលកំណត់ដោយរាជរដ្ឋាភិបាល និងមានការត្រួតពិនិត្យ ដោយសវនកម្មត្រឹមត្រូវ ។

បន្ទាប់ពីការចុះពិនិត្យនិងសិក្សារួចមក ក្រសួងរ៉ែ និងថាមពល ក្រសួងសាធារណការ និងដឹកជញ្ជូន បានអនុញ្ញាតឱ្យអគ្គិសនីកម្ពុជា ផ្តល់អំណោយប្រព័ន្ធអំពូលភ្លើងបំភ្លឺផ្លូវប្រើថាមពលពីពន្លឺព្រះអាទិត្យ នៅតាមបណ្តាញ ផ្លូវជាតិមួយចំនួនទៀតដែលនៅមិនទាន់បានបំពាក់អំពូលភ្លើងបំភ្លឺ រួមមាន៖ កំណាត់ផ្លូវជាតិលេខ៥ ចន្លោះពីព្រំប្រទល់រាជធានីភ្នំពេញ-ខេត្តកណ្តាល ដល់ព្រំប្រទល់ខេត្តកំពង់ឆ្នាំង-ពោធិ៍សាត់ និងពីព្រំប្រទល់ខេត្តពោធិ៍សាត់-បាត់ដំបង ដល់ខេត្តបន្ទាយមានជ័យ ដោយត្រូវដំឡើងប្រព័ន្ធអំពូល ភ្លើងបំភ្លឺនៅលើមេនីដ្យានទ្រូងផ្លូវ។ កំណាត់ផ្លូវជាតិលេខ៦ ស្ថិតក្នុងភូមិសាស្ត្រខេត្តកំពង់ចាម សៀមរាប និងបន្ទាយមានជ័យ ចាប់ពីស្រុកជើងព្រៃ(ស្គន់) ដល់ព្រំប្រទល់ ខេត្តកំពង់ធំ និងចាប់ពីស្រុកជីក្រែង ដល់ក្រុងសេរីសោភ័ណ ដោយត្រូវដំឡើងប្រព័ន្ធអំពូលភ្លើងបំភ្លឺនៅអមសងខាងផ្លូវ។

កំណាត់ផ្លូវជាតិលេខ៧ ពីស្រុកជើងព្រៃ (ស្គន់) ដល់ទីក្រុងកំពង់ចាម ក្នុងខេត្តកំពង់ចាម ដោយត្រូវដំឡើងប្រព័ន្ធអំពូលភ្លើងបំភ្លឺនៅលើមេនីដ្យានទ្រូងផ្លូវ, ផ្លូវជាតិលេខ២១ ពីក្រុងតាខ្មៅក្នុងខេត្តកណ្តាល ដល់ព្រំដែនប្រទេសវៀតណាម ដោយត្រូវដំឡើងប្រព័ន្ធអំពូល ភ្លើងបំភ្លឺនៅអមសងខាងផ្លូវ, ផ្លូវក្រវាត់ក្រុងទី២ និងផ្លូវក្រវាត់ក្រុងទី៣ នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ដោយត្រូវដំឡើងប្រព័ន្ធអំពូលភ្លើង បំភ្លឺនៅអមសងខាង និងលើមេនីដ្យានទ្រូងផ្លូវ, ផ្លូវស្ថិតក្នុងក្រុង ដែលជាទីប្រជុំជន និងជាតំបន់ទេសចរណ៍ នៅក្នុងភូមិសាស្ត្រ ខេត្តកំពង់ស្ពឺ ខេត្តតាកែវ ខេត្តព្រះសីហនុ ខេត្តកោះកុង ខេត្តកំពត និងខេត្តកែប ។

លើកឡើងនៅក្នុងពិធីចុះអនុស្សចុះអនុស្សរណៈនៃការយោគយល់គ្នានេះ លោកបណ្ឌិត ប្រាំង ជលសា បានបញ្ជាក់ឱ្យដឹងថា ក្នុងការងារដំឡើងប្រព័ន្ធអំពូលភ្លើងបំភ្លឺផ្លូវដោយប្រើថាមពលពីពន្លឺព្រះអាទិត្យ តាមបណ្តាញផ្លូវជាតិ និងផ្លូវសាធារណៈក្នុងរាជធានី-ខេត្ត ទាំង ១៣ខាងលើនេះ អគ្គិសនីកម្ពុជាបានប៉ាន់ស្មានចំណាយប្រមាណ ៥លានដុល្លារអាមេរិក ក្នុងអនុវត្តការងារពង្រីកការដំឡើងប្រព័ន្ធអំពូលភ្លើងបំភ្លឺផ្លូវប្រើថាមពលពីពន្លឺព្រះអាទិត្យនៅតាមកំណាត់ផ្លូវជាតិ បណ្តាញផ្លូវថ្នល់សរុបប្រមាណ ១.០០០គីឡូម៉ែត្រ។

លោកបណ្ឌិត ប្រាំង ជលសា បានបន្ថែមថា សម្រាប់ការរៀបចំដំឡើងប្រព័ន្ធអំពូលភ្លើងបំភ្លឺផ្លូវប្រើថាមពលពីពន្លឺព្រះអាទិត្យនៅតាមកំណាត់ផ្លូវជាតិ បណ្តាញផ្លូវថ្នល់សរុបប្រមាណ ១.០០០គីឡូម៉ែត្រនេះ អគ្គិសនីកម្ពុជានឹងដំឡើងឱ្យបានរួចរាល់ក្នុងរយៈពេលយ៉ាងយូរ ២ឆ្នាំ ហើយបន្ទាប់ពីបញ្ចប់ការសាងសង់រួច ក្រសួងរ៉ែ និងថាមពល និងអគ្គិសនីកម្ពុជា នឹងប្រគល់ជូនក្រសួងសាធារណការ និងដឹកជញ្ជូន រដ្ឋបាលរាជធានី-ខេត្ត បន្តគ្រប់គ្រង និងដំណើរការថែទាំ ដើម្បីឱ្យហេដ្ឋារចនាសម្ព័ន្ធនេះ នៅបន្តបំភ្លឺជូនបងប្អូនប្រជាពលរដ្ឋជានិរន្តរ៍។

នាឱកាសនោះថ្នាក់ដឹកនាំក្រសួងរ៉ែ និងថាមពល ថ្នាក់ដឹកនាំក្រសួងសាធារណការ និងដឹកជញ្ជូន អគ្គិសនីកម្ពុជា និងរដ្ឋបាលរាជធានី-ខេត្តពាក់ព័ន្ធ មានជំនឿចិត្តយ៉ាងមុតមាំថា ការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់រួមគ្នានាថ្ងៃនេះ នឹងបានជាប្រយោជន៍ដល់ប្រជាពលរដ្ឋនូវសុខសុវត្ថិភាព លើកស្ទួយសោភ័ណភាព និងសុខុមាលភាពក្នុងការរស់នៅ ជាពិសេសកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងបទល្មើសផ្សេងៗ ក៏ដូចជាជួយជំរុញបង្កើនសកម្មភាពសេដ្ឋកិច្ចពេលយប់ តាមរយៈទេសចរណ៍ជាដើម៕