* អាកាសយានដ្ឋានអន្តរជាតិ Mandalay របស់មីយ៉ាន់ម៉ា ត្រូវបានបិទដំណើរការ ក្រោយរងការវាយប្រហារដោយដ្រូន
* រយៈពេល៣៣ឆ្នាំ CMAC បានបោសសម្អាត និងដុតកម្ទេចសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះប្រមាណ ៣.២លានគ្រាប់
* គ្រោះរញ្ជួយដី ៦.២រ៉ិចទ័រ វាយប្រហារនៅឥណ្ឌូណេស៉ី ប៉ុន្តែមិនបង្កឱ្យមានរលកយក្សស៊ូណាមិឡើយ
* ទិន្នន័យ Fresh AI កើនឡើងដល់ 1.6 Billions ក្លាយជាឃ្លាំងស្តុកទិន្នន័យដ៏ធំសម្បើមសម្រាប់ប្រជាជនកម្ពុជាងាយស្រួលក្នុងការស្វែងរកអ្វីផ្សេងៗ
* កម្ពុជា និងមីយ៉ាន់ម៉ា ចុះហត្ថលើខាលើឯកសារ៤ រួមមានការលុបបំបាត់ការយកពន្ធត្រួតគ្នាពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោក មីន អោង ឡាំង ជួបប្រជុំទ្វេភាគី
* ករណីជនជាតិឥណ្ឌូណេស៉ី ជាង ៤០០នាក់ ស្នាក់នៅព្រលានយន្តហោះពោធិ៍ចិនតុង, ស្ថានទូតឥណ្ឌូណេស៉ី ថា រដ្ឋាភិបាលខ្លួននៅតែប្តេជ្ញាចិត្តការពារពួកគេ
* លោក មីន អោងឡាំង ចង់ឃើញអ្នកវិនិយោគកម្ពុជា ទៅវិនិយោគនៅមីយ៉ាន់ម៉ាកាន់តែច្រើន
* ជំហរកម្ពុជា៖ ប្រទេសណារិះគន់មីយ៉ាន់ម៉ា ជារឿងរបស់គេ តែកម្ពុជាគោរពតាមគោលការណ៍អាស៊ាន មិនជ្រៀតជ្រែកកិច្ចការផ្ទៃ ក្នុងប្រទេសដទៃ
* កិច្ចព្រមព្រៀងចំនួន៤រវាងរដ្ឋាភិបាលកម្ពុជា និងមីយ៉ាន់ម៉ា នឹងត្រូវចុះហត្ថលេខា ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ លោក មីន អោងឡាំង
* ប្រធានាធិបតីមីយ៉ាន់ម៉ា គាំទ្រជំហរគោលការណ៍កម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ
* នាវាចម្បាំងរបស់កងទ័ពជើងទឹកឥណ្ឌា Kulish នឹងមកដល់មូលដ្ឋានសមុទ្ររាម នៅថ្ងៃស្អែក
* ជូនដំណឹង! ទាហានកម្ពុជា ត្រៀមបាញ់គ្រាប់ពិតត្រួតពិនិត្យគុណភាពអាវុធ ក្នុងភូមិសាស្ត្រភ្នំខ្យង ស្រុកស្វាយលើ ខេត្តសៀមរាប ចាប់ពីថ្ងៃទី១២-១៥ កញ្ញា, សូមបងប្អូនកុំចូលទៅតំបន់ខាងលើ ចៀសវាងគ្រោះថ្នាក់ណាមួយ!
* សម្តេចតេជោ ហ៊ុន សែន ប្រាប់លោក មីន អោងឡាំងថា កម្ពុជាផ្តល់សារៈសំខាន់ខ្ពស់ ចំពោះទំនាក់ទំនងយូរអង្វែងជាមួយមីយ៉ាន់ម៉ា
* អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ៖ ការខូចប្រាសាទព្រះវិហារដោយសារការបាញ់ផ្លោងសព្វាវុធធុនធ្ងន់ របស់យោធាថៃ គឺជាវិនាសកម្មចំពោះបេតិកភណ្ឌពិភពលោក
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគកម្ពុជា-អាល្លឺម៉ង់ កាន់តែប្រសើរ, ពលរដ្ឋអាល្លឺម៉ង់ កំណត់យកកម្ពុជា ជាគោលដៅទេសចរណ៍

14-07-2026 12:40

(ភ្នំពេញ)៖ ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់​ប្រចាំនៅកម្ពុជា ដែលទើបចប់អាណត្តិការងារ លោក ស្តេហ្វាន អានតុន ម៉េសសឺរើ (Stefan Anton Messerer) បានបង្ហាញការកត់សម្គាល់ថា ក្នុងអាណត្តិការងារ៤ឆ្នាំរបស់លោក វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគរវាងកម្ពុជា និងអាល្លឺម៉ង់ មានភាពកាន់តែប្រសើរ។

លោកឯកអគ្គរដ្ឋទូត បានគូសរំលេចបែបនេះ ក្នុងឱកាសអញ្ជើញជួបជម្រាបលាសម្តេច​តេ​ជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នាព្រឹកថ្ងៃអង្គារ ទី១៤ ខែកក្កដា ឆ្នាំ២០២៦នេះ បន្ទាប់ពីចប់អាណត្តិការងារ៤ឆ្នាំរបស់លោក។

លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភាកម្ពុជា បានឱ្យដឹងថា ក្នុងជំនួបនោះ ​សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងការរីករាយក្នុងការជួបជាមួយ​លោកឯអគ្គ​រដ្ឋ​ទូត សាជាថ្មីមុននឹង​លោក​ចាកចេញពីកម្ពុជាបន្ទាប់​ពីផុតអាណត្តិ​ជាឯកអគ្គរដ្ឋទូតអាល្លឺម៉ង់​ប្រចាំកម្ពុជា។ សម្ដេចតេជោ ហ៊ុន សែន បានវាតម្លៃខ្ពស់ចំពោះតួនាទីរបស់​លោកឯក​អគ្គរដ្ឋ​ទូត​អាល្លឺម៉ង់ បាន​ញ៉ាំង និងសម្របសម្រួលឱ្យទំនាក់ទំនងរវាងកម្ពុជា និងអាល្លឺម៉ង់កាន់តែ​មាន​ភាព​រីកចម្រើន។

លោកឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ បានថ្លែងអំណរគុណសម្ដេចតេជោ ហ៊ុន សែន ដែលបាន​អនុ​ញ្ញាត​ឱ្យ​រូបលោក និងសហការី បានជួបជម្រាបលា។ លោកឯកអគ្គរដ្ឋទូតចប់អាណត្តិ​ការ​ងារ​រូបនេះ បានលើកឡើងថា រយៈពេល៤ឆ្នាំនៃការបំពេញការងារនៅកម្ពុជា គឺបានប្រព្រឹត្តទៅ​លឿន​​ខ្លាំង​ណាស់។ រយៈពេល៤ឆ្នាំនេះ លោក បានធ្វើកិច្ចការងារជាមួយ​ភាគីកម្ពុជា និងបាន​សម្រេច​លទ្ធ​ផលជាច្រើនសម្រាប់ពូនជ្រុំទំនាក់ទំនងរវាងកម្ពុជា និងអាល្លឺម៉ង់។

លោកឯកអគ្គរដ្ឋទូត បានថ្លែងអំណរគុណភាគីកម្ពុជាដែលបានសហការយ៉ាងជិតស្និទ្ធបំផុត​ជាមួយរូបលោក និងក្រុមការងារ ក្នុងទិសដៅនៃការពង្រីកទំនាក់ទំនង​រវាងកម្ពុជា និង​អាល្លឺ​ម៉ង់។ លោកឯកអគ្គរដ្ឋទូត ក៏បានរំលេចអំពីស្នាដៃសំខាន់ៗក្នុងពេលបំពេញការងារជាឯកអគ្គ​រដ្ឋ​ទូត​នៅកម្ពុជា ដូចជាការសម្របសម្រួលឱ្យមានដំណើរទស្សនកិច្ចរបស់ប្រធានាធិបតី​អាល្លឺ​ម៉ង់​មកកាន់ប្រទេសកម្ពុជា ការលើកកម្ពស់នូវកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ក៏ដូចជាវប្បធម៌ និងទេសចរណ៍។

លោកឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពរបស់កម្ពុជា ហើយប្រជាជន​អាល្លឺ​ម៉ង់ ចាប់អារម្មណ៍ក្នុងការមកទស្សនាប្រទេសកម្ពុជា។ លោកឯកអគ្គរដ្ឋទូត បានបញ្ជាក់​ថា ប្រទេសកម្ពុជា បានស្ថិតនៅក្នុងបញ្ជីមួយរបស់ប្រជាជនអាល្លឺម៉ង់ ជាគោលដៅ​ទេស​ចរណ៍​។​ ជាពិសេសសម្រាប់ពលរដ្ឋអាល្លឺម៉ង់ដែលចូលនិវត្តន៍ គឺសម្លឹង​ឃើញកម្ពុជា ជាទី​កន្លែង​​​មនោ​រម្យសម្រាប់ពួកគេមកទស្សនា និងមកកម្សាន្ត។

សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងការពេញចិត្តចំពោះការលើកឡើងរបស់លោកឯកអគ្គរដ្ឋ​ទូត​អាល្លឺម៉ង់ ទាក់ទងទៅនឹងទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងអាល្លឺម៉ង់។ សម្ដេចតេជោ បានយល់ស្របទាំងស្រុងចំពោះការវិវឌ្ឍន៍លើទំនាក់ទំនងផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្ម។ សម្ដេច​តេជោ បានលើកឡើងថា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ គឺជាស្នូលនៃទំនាក់​ទំនងរវាងប្រទេសទាំងពីរ។

សម្ដេចតេជោប្រធានព្រឹទ្ធសភាកម្ពុជា បង្ហាញក្តីសង្ឃឹមថា អ្នកវិនិយោគរបស់ល្លឺម៉ង់ កាន់តែ​ច្រើន​នឹង​មកវិនិយោគនៅកម្ពុជា។​ សម្ដេចតេជោ ហ៊ុន សែន ក៏បានអរគុណ​អាល្លឺម៉ង់ ដែល​បាន​ជួយជ្រោមជ្រែង​កម្ពុជា​នាពេល​កន្លង​មក​ ជាពិសេសជួយធ្វើកំណែទម្រង់​រដ្ឋ​បាល​សាធា​រណៈនៅថ្នាក់ក្រោមជាតិ ការជួយក្នុងការអភិវឌ្ឍជនបទជាដើម។ ទាំងនេះជាសមិទ្ធផល​បាន​ចូលរួមចំណែកជួយកម្ពុជា។

ក្នុងឱកាសនោះ សម្ដេចតេជោ ហ៊ុន សែន បានជូនពរលោកឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ ទទួល បានជោគជ័យជាមួយបេសកកម្មការងារថ្មី។ សម្តេចតេជោ សង្ឃឹមថា លោកឯកអគ្គរដ្ឋទូត នឹងធ្វើជាឯកអគ្គរាជទូតរបស់កម្ពុជា ជួយផ្សព្វផ្សាយឱ្យពិភពលោក ក៏ដូចជាប្រជាជន​អាល្លឺ​ម៉ង់ កាន់តែចាប់អារម្មណ៍ និងពេញចិត្តចំពោះប្រទេសកម្ពុជា៕