* អាកាសយានដ្ឋានអន្តរជាតិ Mandalay របស់មីយ៉ាន់ម៉ា ត្រូវបានបិទដំណើរការ ក្រោយរងការវាយប្រហារដោយដ្រូន
* រយៈពេល៣៣ឆ្នាំ CMAC បានបោសសម្អាត និងដុតកម្ទេចសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះប្រមាណ ៣.២លានគ្រាប់
* គ្រោះរញ្ជួយដី ៦.២រ៉ិចទ័រ វាយប្រហារនៅឥណ្ឌូណេស៉ី ប៉ុន្តែមិនបង្កឱ្យមានរលកយក្សស៊ូណាមិឡើយ
* ទិន្នន័យ Fresh AI កើនឡើងដល់ 1.6 Billions ក្លាយជាឃ្លាំងស្តុកទិន្នន័យដ៏ធំសម្បើមសម្រាប់ប្រជាជនកម្ពុជាងាយស្រួលក្នុងការស្វែងរកអ្វីផ្សេងៗ
* កម្ពុជា និងមីយ៉ាន់ម៉ា ចុះហត្ថលើខាលើឯកសារ៤ រួមមានការលុបបំបាត់ការយកពន្ធត្រួតគ្នាពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោក មីន អោង ឡាំង ជួបប្រជុំទ្វេភាគី
* ករណីជនជាតិឥណ្ឌូណេស៉ី ជាង ៤០០នាក់ ស្នាក់នៅព្រលានយន្តហោះពោធិ៍ចិនតុង, ស្ថានទូតឥណ្ឌូណេស៉ី ថា រដ្ឋាភិបាលខ្លួននៅតែប្តេជ្ញាចិត្តការពារពួកគេ
* លោក មីន អោងឡាំង ចង់ឃើញអ្នកវិនិយោគកម្ពុជា ទៅវិនិយោគនៅមីយ៉ាន់ម៉ាកាន់តែច្រើន
* ជំហរកម្ពុជា៖ ប្រទេសណារិះគន់មីយ៉ាន់ម៉ា ជារឿងរបស់គេ តែកម្ពុជាគោរពតាមគោលការណ៍អាស៊ាន មិនជ្រៀតជ្រែកកិច្ចការផ្ទៃ ក្នុងប្រទេសដទៃ
* កិច្ចព្រមព្រៀងចំនួន៤រវាងរដ្ឋាភិបាលកម្ពុជា និងមីយ៉ាន់ម៉ា នឹងត្រូវចុះហត្ថលេខា ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ លោក មីន អោងឡាំង
* ប្រធានាធិបតីមីយ៉ាន់ម៉ា គាំទ្រជំហរគោលការណ៍កម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ
* នាវាចម្បាំងរបស់កងទ័ពជើងទឹកឥណ្ឌា Kulish នឹងមកដល់មូលដ្ឋានសមុទ្ររាម នៅថ្ងៃស្អែក
* ជូនដំណឹង! ទាហានកម្ពុជា ត្រៀមបាញ់គ្រាប់ពិតត្រួតពិនិត្យគុណភាពអាវុធ ក្នុងភូមិសាស្ត្រភ្នំខ្យង ស្រុកស្វាយលើ ខេត្តសៀមរាប ចាប់ពីថ្ងៃទី១២-១៥ កញ្ញា, សូមបងប្អូនកុំចូលទៅតំបន់ខាងលើ ចៀសវាងគ្រោះថ្នាក់ណាមួយ!
* សម្តេចតេជោ ហ៊ុន សែន ប្រាប់លោក មីន អោងឡាំងថា កម្ពុជាផ្តល់សារៈសំខាន់ខ្ពស់ ចំពោះទំនាក់ទំនងយូរអង្វែងជាមួយមីយ៉ាន់ម៉ា
* អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ៖ ការខូចប្រាសាទព្រះវិហារដោយសារការបាញ់ផ្លោងសព្វាវុធធុនធ្ងន់ របស់យោធាថៃ គឺជាវិនាសកម្មចំពោះបេតិកភណ្ឌពិភពលោក
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ ចុះសួរសុខទុក្ខ និងនាំយកថវិការបស់នាយឧត្តមសេនីយ៍ ស ថេត ឧបត្ថម្ភដល់មន្ត្រីនគរបាលជាតិដែលមានជំងឺប្រចាំកាយ កំពុងសម្រាកព្យាបាលគេហដ្ឋាន ក្នុងខេត្តបាត់ដំបង

14-07-2026 13:02

(បាត់ដំបង)៖ ក្រោមការយកចិត្តទុកដាក់ខ្ពស់លើសុខទុក្ខ និងជីវភាពរស់នៅរបស់មន្ត្រីក្រោមឱវាទ នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦នេះ ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានដឹកនាំមន្ត្រីនគរបាលជាតិក្រោមឱវាទ ចុះសួរសុខទុក្ខអនុសេនីយ៍ឯក មួង សាវុធ មន្ត្រីការិយាល័យបច្ចេកទេស នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន អគ្គស្នងការដ្ឋាននគរបាលជាតិ ដែលកំពុងសម្រាកព្យាបាលជំងឺប្រចាំកាយនៅគេហដ្ឋានឋិតនៅសង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

ការយកចិត្តទុកដាក់ និងមនោសញ្ចេតនាដ៏កក់ក្តៅ
នៅក្នុងឱកាសជួបសំណេះសំណាលនោះ ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ បានពាំនាំនូវការសួរសុខទុក្ខ និងក្តីនឹករលឹកយ៉ាងជ្រាលជ្រៅពីសំណាក់ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ជូនចំពោះលោកអនុសេនីយ៍ឯក មួង សាវុធ និងក្រុមគ្រួសារ។

ជាមួយគ្នានោះដែរ លោកនាយកមន្ទីរ ក៏បានសម្តែងនូវការកោតសរសើរ ចំពោះការខិតខំប្រឹងប្រែង បំពេញភារកិច្ចបម្រើជាតិមាតុភូមិនាពេលកន្លងមក និងបានផ្ដាំផ្ញើឱ្យរូបលោកខិតខំថែទាំសុខភាព សម្រាកព្យាបាល និងអនុវត្តតាមការណែនាំរបស់គ្រូពេទ្យឱ្យបានខ្ជាប់ខ្ជួន ដើម្បីឆាប់បានជាសះស្បើយ និងវិលត្រឡប់មកបំពេញការងារជូនអង្គភាពវិញ។

សូមជ្រាបជូនថា ការចុះសួរសុខទុក្ខមន្ត្រីដែលមានជំងឺ ឬជួបការលំបាក គឺជាវប្បធម៌នៃការចែករំលែក និងជាការបង្ហាញពីសាមគ្គីភាព ឯកភាពផ្ទៃក្នុងយ៉ាងរឹងមាំរបស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដោយមិនទុកឱ្យមន្ត្រីណាម្នាក់នៅឯកោឡើយ។

ដើម្បីជួយសម្រាលបន្ទុកជីវភាព និងការចំណាយលើការព្យាបាលជំងឺ ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ ក៏បាននាំយកថវិកាឧបត្ថម្ភរបស់ នាយឧត្តមសេនីយ៍អគ្គស្នងការនគរបាលជាតិ ចំនួន១០លានរៀល ជូនដល់លោក អនុសេនីយ៍ឯក មួង សាវុធ ដើម្បីជួយសម្រួលដល់ការចំណាយលើការព្យាបាលជំងឺ។

លោក មួង សាវុធ និងក្រុមគ្រួសារ បានសម្តែងនូវសេចក្តីរំភើបរីករាយ និងដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ លោកនាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន និងសហការីទាំងអស់ ដែលតែងតែយកចិត្តទុកដាក់ មិនបោះបង់ និងផ្តល់ភាពកក់ក្តៅយ៉ាងខ្លាំង ដល់មន្ត្រីក្រោមឱវាទគ្រប់ពេលវេលា ជាពិសេសក្នុងគ្រាមានអាសន្ន និងមានជំងឺដង្កាត់បែបនេះ៕