* ជួបសម្តេចនាយករដ្ឋមន្ត្រី, នាយកប្រតិបត្តិអង្គការ HFHI កោតសរសើរគោលនយោបាយអភិវឌ្ឍលំនៅដ្ឋានរបស់កម្ពុជា
* ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា ប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅ
* សេតវិមានក្រើនរំលឹកថា លោក ដូណាល់ ត្រាំ «នៅតែជាប្រធានាធិបតីរបស់អ្នក» ក្រោយបក្សសាធារណរដ្ឋរងបរាជ័យយ៉ាងធ្ងន់ធ្ងរ ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ
* ពីអតីតបវរកញ្ញាក្លាយទៅជាជនសង្ស័យក្នុងសំណុំរឿងឆបោក៖ រឿងអាស្រូវមូលនិធិសប្បុរសធម៌ ដែលកំពុងអង្រួនប្រទេសថៃ
* រាជរដ្ឋាភិបាលដាក់គោលដៅប្រមូលចំណូលឱ្យបានប្រមាណជិត ៨ពាន់លានដុល្លារ នៅឆ្នាំ២០២៧, គយ និងពន្ធដារ ត្រូវរកចំណូលឱ្យបានប្រមាណជិត ៧ ពាន់លានដុល្លារ
* រយៈពេល ៩ខែដើមឆ្នាំ២០២៦ ប្រជាពលរដ្ឋជាង ៥៦ម៉ឺននាក់ ទទួលបានអត្ថប្រយោជន៍នៃរបបសន្តិសុខសង្គមពីបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.)
* រាជរដ្ឋាភិបាលដំឡើងប្រាក់បំណាច់ដល់ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និងមន្ត្រីភូមិ សម្រាប់ឆ្នាំ២០២៧
* លោក ហ្សេលេនស្គី ផ្តល់គ្រឿងឥស្សរិយយសជូនស្ត្រីទីមួយអាមេរិក Melania Trump ជុំវិញការសម្រេចបានបទឈប់បាញ់ និងជម្លៀសប្រជាជនក្រុង Oleshky
* សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ សម រង្ស៉ី ហ៊ានសរសេរសំបុត្រទៅ ប្រធានាធិបតីបារាំង ស្នើមិនឱ្យមកទស្សនកិច្ចកម្ពុជា តែមិនហ៊ានសរសេរសំបុត្រ ទៅកាសែតថៃ ដែលផ្សាយសម្តីខ្លួនខុស រឿងនិយាយថា «ខ្មែរបាញ់មុន»
* រដ្ឋមន្ត្រីការបរទេសចិន កម្ពុជា និងថៃ ជួបពិភាក្សាប្រកបដោយលក្ខណៈស្ថាបនា ស្តីពីការជំរុញកិច្ចសហប្រតិបត្តិការ និងការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងកម្ពុជា-ថៃ
* ថៃ៖ កំពូលចេតិយនៅវត្ត Mai Nong Hoi ក្នុងខេត្ត Chiang Mai ស្រាប់តែបាក់រលំភ្លាមៗ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា កម្ពុជាធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំហ្វ្រង់កូហ្វូនី លើកទី២០ ហើយមានប្រទេស៧០ហើយបានចុះឈ្មោះចូលរួម ហើយនឹងមានប្រធានាធិបតី ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលជាង២០ប្រទេសមកចូលរួម
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា សម រង្ស៉ី ហ៊ានសរសេរសំបុត្រទៅ ប្រធានាធិបតីបារាំង ម៉ាក្រុង ស្នើមិនឱ្យមកទស្សនកិច្ចកម្ពុជា តែមិនហ៊ានសរសេរសំបុត្រ ទៅកាសែតថៃ ដែលផ្សាយសម្តីខ្លួនខុស រឿងនិយាយថា «ខ្មែរបាញ់មុន»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា សមាសភាពគណៈរដ្ឋមន្រ្តី២៣តុលា របស់ លោក សម រង្ស៉ី គឺតែងតាំងតែអ្នកពូកែជេរ តាមបណ្តាញសង្គម ជាពិសេស សម្តេចចំអកឱ្យ លោក អ៊ុំ សំអាន ដែលមិនចេះមើលផែនទី តែចេះប្រើញាណពិសេស
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ដរាបណា CPP នៅតែមានឱកាសដឹកនាំ យើងនឹងដោះស្រាយបញ្ហារបស់ប្រជាជនបន្តរហូត
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

រដ្ឋសភា​អនុម័ត​ទាំងស្រុងឱ្យកម្ពុជាចូលរ​ដ្ឋភាគីអនុសញ្ញា និងពិធីសារអាកាសយាន ដើម្បី​ជំរុញវិស័យអាកាសចរណ៍របស់កម្ពុជាឱ្យកាន់តែរីកចម្រើន (Video inside)

14-07-2026 13:22

(ភ្នំពេញ)៖ ក្នុងសម័យប្រជុំពេញអង្គរដ្ឋសភា នាថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦នេះ ​រដ្ឋសភាបានសម្រេចអនុម័តទាំងស្រុងក្នុងសំលេង១១០/១១០​ លើ «សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមឱ្យព្រះរាជាណាចក្រកម្ពុជា ចូលជារដ្ឋភាគីនៃអនុសញ្ញា ស្តីពីប្រាតិភោគជាអន្តរជាតិ ចំពោះឧបករណ៍ចល័ត និងពិធីសារនៃអនុសញ្ញា ស្ដីពីប្រាតិភោគជាអន្តរជាតិ ចំពោះឧបករណ៍ចល័តពាក់ព័ន្ធនឹងករណីជាក់លាក់នៃឧបករណ៍អាកាសយាន» ក្នុងគោលដៅជំរុញវិស័យអាកាសចរណ៍របស់កម្ពុជា ឱ្យកាន់តែរីកចម្រើនថែមទៀត​។​​​

«សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រម ឱ្យព្រះរាជាណាចក្រកម្ពុជាចូលជារដ្ឋភាគី នៃអនុសញ្ញាស្តីពីប្រាតិភោគជាអន្តរជាតិ ចំពោះឧបករណ៍ចល័ត និងពិធីសារនៃអនុសញ្ញា ស្ដីពីប្រាតិភោគជាអន្តរជាតិ ចំពោះឧបករណ៍ចល័តពាក់ព័ន្ធនឹងករណីជាក់លាក់នៃឧបករណ៍អាកាសយាន»​ ត្រូវបានគណៈរដ្ឋមន្ត្រីអនុម័ត កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦។ ​

មុននឹងរដ្ឋសភាអនុម័ត លោក​បណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល​ ​បានឡើងការពារ និងលើកឡើងពីអត្ថប្រយោជន៍ដែលកម្ពុជា នឹងទទួលបានបន្ទាប់ពីកម្ពុជា ​បន្ទាប់ពីចូលរ​ដ្ឋភាគីអនុសញ្ញា និងពិធីសារអាកាសយាននេះ។

​​​លោក​បានលើក​ឡើងថា អនុសញ្ញានិងពិធីសារអាកាសយាន ត្រូវបានរៀបចំឡើងជាគោលការណ៍ដើម្បីដោះស្រាយបញ្ហាក្នុងការអនុវត្តសិទ្ធិប្រកបដោយការធានា និងមានលក្ខណៈងាយ ស្រួល ចំពោះឧបករណ៍អាកាសយានដែលមានតម្លៃខ្ពស់ ដូចជាតួអាកាសយាន ម៉ាស៊ីន អាកាសយាន និងឧទ្ធម្ភាគចក្រជាដើម ហើយវត្ថុនេះមានចរិតជាធម្មជាតិ គឺពុំស្ថិតនៅ ​ទីតាំងតែមួយ។

លោកបញ្ជាក់ថា ដូច្នេះបញ្ហានៃការអនុវត្តសិទ្ធិ គឺត្រូវបានប្រើប្រាស់តាមមធ្យោបាយខុសៗគ្នា តាមរយៈប្រព័ន្ធច្បាប់ផ្សេងៗគ្នា ដើម្បីធានារក្សាកម្មសិទ្ធិនិងសិទ្ធិជួលអាកាសយាន ជាដើម ដែលនាំឱ្យអ្នកផ្តល់ហិរញ្ញប្បទានមានភាពស្ទាក់ស្ទើរ និងបង្កើនថ្លៃនៃប្រាក់កម្ចី ដើម្បីផ្តល់ហិរញ្ញប្បទានទិញឬជួលអាកាសយាន។ អនុសញ្ញានិងពិធីសារអាកាសយាន បានផ្ដល់មូលដ្ឋានថ្មីមួយ ដើម្បីកំណត់បទប្បញ្ញត្តិគ្រប់គ្រងរួមដែលជួយដោះស្រាយឱ្យបានលឿនរាល់ការតវ៉ារបស់ម្ចាស់ បំណុល ជាមួយគ្រប់ភាគីពាក់ព័ន្ធ ដូចជាករណីការទាមទាររបស់ម្ចាស់អាកាសយាន ដែលជាអ្នកផ្តល់ហិរញ្ញប្បទាន ជាមួយក្រុមហ៊ុនអាកាសចរណ៍ណាមួយ ដែលជាអ្នក ទិញឬជួលអាកាសយានយកមកប្រើប្រាស់ជាដើម។

លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ បានអះអាងថា ការចូលជាភាគីនៃអនុសញ្ញា និងពិធីសារអាកាសយាននេះ នឹងនាំមកនូវអត្ថប្រយោជន៍យ៉ាងសំខាន់ទាំងផ្នែកច្បាប់ និងសេដ្ឋកិច្ចសម្រាប់កម្ពុជា។ តាមរយៈការបង្កើតប្រព័ន្ធចុះបញ្ជីអន្តរជាតិជាប្រព័ន្ធអេឡិចត្រូនិច អនុសញ្ញានេះនឹងជួយពង្រឹងការអនុវត្តកិច្ចព្រមព្រៀងធានាបំណុល ការលក់មានលក្ខខណ្ឌ និងកិច្ចព្រមព្រៀងជួលចំពោះឧបករណ៍អាកាសយានដែលមានតម្លៃខ្ពស់ ដូចជាតួអាកាសយាន ម៉ាស៊ីនអាកាសយាន និងឧទ្ធម្ភាគចក្រជាដើម។ នេះនឹងផ្ញើសារវិជ្ជមានទៅកាន់ទីផ្សារហិរញ្ញវត្ថុ និងអាកាសចរណ៍អន្តរជាតិថា កម្ពុជាបានបន្តធ្វើសមាហរណកម្មទៅក្នុងប្រព័ន្ធច្បាប់ពាណិជ្ជកម្មអន្តរជាតិ។

លើសពីនេះ អនុសញ្ញានេះនឹងផ្តល់ជំនឿទុកចិត្តដល់បណ្តាអ្នកវិនិយោគ និងអ្នកឱ្យខ្ចីប្រាក់ ក្នុងការផ្តល់ហិរញ្ញប្បទានកាន់តែច្រើនឡើង ដើម្បីទិញ ឬជួលឧបករណ៍ចល័តទាំងនេះ។ ​បន្ថែមពីនេះ នឹងកាត់បន្ថយថ្លៃដើមពីការជួលអាកាសយានសម្រាប់ក្រុមហ៊ុនអាកាសចរណ៍កម្ពុជា ការពង្រីកបន្ថែមអាកាសយានថ្មីៗ ព្រមទាំងបង្កើនភាពទាក់ទាញដល់ក្រុមហ៊ុនជួលអាកាសយាន និងអ្នកផ្តល់ហិរញ្ញប្បទានអន្តរជាតិមកកាន់កម្ពុជា។ ជាពិសេស វានឹងជួយដល់ក្រុមហ៊ុនអាកាសចរណ៍កម្ពុជា ក្នុងការចរចាទិញអាកាសយានថ្មីៗពីក្រុមហ៊ុនផលិតយន្តហោះល្បីៗលើលក្ខខណ្ឌអនុគ្រោះផ្នែកហិរញ្ញវត្ថុ និងកសាងទំនុកចិត្តដល់ក្រុមហ៊ុនផ្គត់ផ្គង់អាកាសយាន។

​គិតត្រឹមខែមិថុនា ឆ្នាំ២០២៦ មានប្រទេសចំនួន ១២៤ បានចូលជារដ្ឋភាគីនៃអនុសញ្ញា និង ១០៤ ប្រទេសបានចូលជារដ្ឋភាគីនៃពិធីសារអាកាសយាននេះ។ ក្នុងក្របខ័ណ្ឌអាស៊ាន ប្រទេសចំនួន៥ រួមមាន ម៉ាឡេស៊ី ឥណ្ឌូនេស៊ី សិង្ហបុរី មីយ៉ាន់ម៉ា និងវៀតណាម ក៏បានចូលជាភាគីរួចហើយដែរ។ ការចូលរួមរបស់កម្ពុជានឹងគាំទ្រ ដល់ការរីកចម្រើនប្រកបដោយភាពធន់នៃប្រព័ន្ធដឹកជញ្ជូនតាមផ្លូវអាកាសទាំងមូល ទេសចរណ៍ ពាណិជ្ជកម្ម និងការដោះដូរវប្បធម៌អន្តរជាតិ៕