* ជួបសម្តេចនាយករដ្ឋមន្ត្រី, នាយកប្រតិបត្តិអង្គការ HFHI កោតសរសើរគោលនយោបាយអភិវឌ្ឍលំនៅដ្ឋានរបស់កម្ពុជា
* ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា ប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅ
* សេតវិមានក្រើនរំលឹកថា លោក ដូណាល់ ត្រាំ «នៅតែជាប្រធានាធិបតីរបស់អ្នក» ក្រោយបក្សសាធារណរដ្ឋរងបរាជ័យយ៉ាងធ្ងន់ធ្ងរ ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ
* ពីអតីតបវរកញ្ញាក្លាយទៅជាជនសង្ស័យក្នុងសំណុំរឿងឆបោក៖ រឿងអាស្រូវមូលនិធិសប្បុរសធម៌ ដែលកំពុងអង្រួនប្រទេសថៃ
* រាជរដ្ឋាភិបាលដាក់គោលដៅប្រមូលចំណូលឱ្យបានប្រមាណជិត ៨ពាន់លានដុល្លារ នៅឆ្នាំ២០២៧, គយ និងពន្ធដារ ត្រូវរកចំណូលឱ្យបានប្រមាណជិត ៧ ពាន់លានដុល្លារ
* រយៈពេល ៩ខែដើមឆ្នាំ២០២៦ ប្រជាពលរដ្ឋជាង ៥៦ម៉ឺននាក់ ទទួលបានអត្ថប្រយោជន៍នៃរបបសន្តិសុខសង្គមពីបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.)
* រាជរដ្ឋាភិបាលដំឡើងប្រាក់បំណាច់ដល់ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និងមន្ត្រីភូមិ សម្រាប់ឆ្នាំ២០២៧
* លោក ហ្សេលេនស្គី ផ្តល់គ្រឿងឥស្សរិយយសជូនស្ត្រីទីមួយអាមេរិក Melania Trump ជុំវិញការសម្រេចបានបទឈប់បាញ់ និងជម្លៀសប្រជាជនក្រុង Oleshky
* សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ សម រង្ស៉ី ហ៊ានសរសេរសំបុត្រទៅ ប្រធានាធិបតីបារាំង ស្នើមិនឱ្យមកទស្សនកិច្ចកម្ពុជា តែមិនហ៊ានសរសេរសំបុត្រ ទៅកាសែតថៃ ដែលផ្សាយសម្តីខ្លួនខុស រឿងនិយាយថា «ខ្មែរបាញ់មុន»
* រដ្ឋមន្ត្រីការបរទេសចិន កម្ពុជា និងថៃ ជួបពិភាក្សាប្រកបដោយលក្ខណៈស្ថាបនា ស្តីពីការជំរុញកិច្ចសហប្រតិបត្តិការ និងការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងកម្ពុជា-ថៃ
* ថៃ៖ កំពូលចេតិយនៅវត្ត Mai Nong Hoi ក្នុងខេត្ត Chiang Mai ស្រាប់តែបាក់រលំភ្លាមៗ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា កម្ពុជាធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំហ្វ្រង់កូហ្វូនី លើកទី២០ ហើយមានប្រទេស៧០ហើយបានចុះឈ្មោះចូលរួម ហើយនឹងមានប្រធានាធិបតី ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលជាង២០ប្រទេសមកចូលរួម
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា សម រង្ស៉ី ហ៊ានសរសេរសំបុត្រទៅ ប្រធានាធិបតីបារាំង ម៉ាក្រុង ស្នើមិនឱ្យមកទស្សនកិច្ចកម្ពុជា តែមិនហ៊ានសរសេរសំបុត្រ ទៅកាសែតថៃ ដែលផ្សាយសម្តីខ្លួនខុស រឿងនិយាយថា «ខ្មែរបាញ់មុន»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា សមាសភាពគណៈរដ្ឋមន្រ្តី២៣តុលា របស់ លោក សម រង្ស៉ី គឺតែងតាំងតែអ្នកពូកែជេរ តាមបណ្តាញសង្គម ជាពិសេស សម្តេចចំអកឱ្យ លោក អ៊ុំ សំអាន ដែលមិនចេះមើលផែនទី តែចេះប្រើញាណពិសេស
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ដរាបណា CPP នៅតែមានឱកាសដឹកនាំ យើងនឹងដោះស្រាយបញ្ហារបស់ប្រជាជនបន្តរហូត
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

RPL៖ ពលករខ្មែរត្រឡប់ពីថៃ ទទួលបានឱកាសវាយតម្លៃជំនាញដោយឥតគិតថ្លៃ ដើម្បីទទួលវិញ្ញាបនបត្រផ្លូវការ ដែលទទួលស្គាល់ដោយក្រសួងការងារ

14-07-2026 13:27

(ភ្នំពេញ)៖ លោក ហ៊ិន ច័ន្ទតារា ប្រធានមជ្ឈមណ្ឌលវាយតម្លៃសមត្ថភាព នៃ (NPIC) បានលើកឡើងថា វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា កំពុងរៀបចំការវាយតម្លៃសមត្ថភាពតាមប្រព័ន្ធ RPL (Recognition of Prior Learning) សម្រាប់បងប្អូនពលករខ្មែរដែលត្រឡប់មកពីប្រទេសថៃ ដើម្បីទទួលបានវិញ្ញាបនបត្រជំនាញវិជ្ជាជីវៈកម្រិត ២ ដែលទទួលស្គាល់ដោយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។

នាឱកាសនេះដែរ លោក ហ៊ិន ច័ន្ទតារា បានឲ្យដឹងថា RPLគឺជាដំណើរការនៃការវាយតម្លៃស្តង់ដាជាតិស្តង់ដាជាតិ ដែលយើងមានតម្លៃសមត្ថភាពវាស់វែង នូវសមត្ថភាពពិតទាំងចំណេះដឹង ទាំងជំនាញ និងអ្នកដែលសិក្សាពីមុន ដើម្បីទទួលបាននូវវិញ្ញាបនបត្រជំនាញកម្រិតពីរ ផ្លូវការមួយ ចំពោះការធ្វើតេស្ដនេះ គឺធ្វើសម្រាប់បងប្អូនពលករដែលមកពីថៃ ហើយនៅក្នុងនេះគឺមានចំនួន ជំនាញនៅវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា ជំនាញទីមួយ គឺការងារកំបោ, ការងារការ៉ូ, ការដំឡើងពុម្ព, ការដំឡើងបំពង់ទឹក, ការដំឡើងបណ្ដាញអគ្គិសនីក្នុងអគារ,ការងារដំឡើងសរសៃដែក, ការងាររន្ទា និងការផ្សារអគ្គិសនី។ ជំនាញទាំងនេះ កំពុងមានតម្រូវការខ្ពស់នៅលើទីផ្សារការងារទាំងក្នុងរាជធានីភ្នំពេញ និងតាមបណ្ដាខេត្ត។

លោកបានបន្ដថា អ្វីដែលជាចំណុចពិសេសនោះ គឺបេក្ខជនមិនត្រូវបង់ថ្លៃសេវាវាយតម្លៃឡើយ ដោយរាជរដ្ឋាភិបាលជាអ្នកទទួលបន្ទុកចំណាយទាំងស្រុង។ ការចូលរួមវាយតម្លៃនេះ មិនត្រឹមតែជួយសន្សំពេលវេលា និងកាត់បន្ថយការចំណាយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់ឱកាសទទួលបានវិញ្ញាបនបត្រផ្លូវការ បង្កើនឱកាសការងារ និងបង្កើនប្រាក់ចំណូលផងដែរ។

បន្ថែមពីនេះ ប្រធានមជ្ឈមណ្ឌលវាយតម្លៃសមត្ថភាពរូបនេះ បានបញ្ជាក់ថា ការវាយតម្លៃត្រូវបានអនុវត្តប្រកបដោយសុក្រឹតភាព យុត្តិធម៌ និងតម្លាភាព។ អ្នកវាយតម្លៃសុទ្ធតែជាអ្នកជំនាញ ដែលបានឆ្លងកាត់ការបណ្តុះបណ្តាលពីក្រសួងការងារ និងមានបទពិសោធន៍ជាក់ស្តែងក្នុងវិស័យសំណង់។ ដំណើរការវាយតម្លៃទាំងមូលក៏មានការថតវីដេអូ និងត្រួតពិនិត្យដោយនាយកដ្ឋានស្តង់ដារ ដើម្បីធានាថាលទ្ធផលមានភាពត្រឹមត្រូវ និងអាចទុកចិត្តបាន។

សូមបញ្ជាក់ដែរថា កម្មវិធីនេះ ត្រូវបានចាត់ទុកថាជាឱកាសដ៏មានតម្លៃសម្រាប់ពលករខ្មែរដែលមានបទពិសោធន៍ការងារពីក្រៅប្រទេស ក្នុងការទទួលបានការទទួលស្គាល់សមត្ថភាពជាផ្លូវការ និងពង្រឹងការប្រកួតប្រជែងនៅលើទីផ្សារការងារក្នុងប្រទេស៕