* ក្រុមហ៊ុនអាមេរិក ចង់វិនិយោគនៅកម្ពុជា លើវិស័យភស្តុភារកម្ម កសិកម្ម និងគ្រឿងសង្ហារឹម
* ជួបសម្តេចមហាបវរធិបតី, សមាគមជប៉ុន-កម្ពុជា បង្ហាញការតាំងចិត្ត ជួយហៅជប៉ុន មកវិនិយោគនៅកម្ពុជា
* ក្នុងជំនួបជាមួយសម្តេចមហាបវរធិបតី, ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
* បច្ចុប្បន្នភាពប្រាសាទព្រះវិហារ! ទាហានថៃទម្លាក់គ្រាប់បែក និងបាញ់ប្រហារ ៥០១គោលដៅលើតួប្រាសាទបង្កឲ្យខូចខាតជាង ៥៦០កន្លែង
* អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជិត៥០នាក់ ទៅយកព័ត៌មាននៅតំបន់ព្រំដែនខេត្តព្រះវិហារ ដើម្បីបង្ហាញផលប៉ះពាល់ដោយសង្គ្រាមឈ្លានពានរបស់យោធាថៃ
* ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ អះអាងថា សង្រ្គាមជាមួយអ៉ីរ៉ង់ នឹងចប់ភ្លាមៗក្រោយការបោះឆ្នោតសភាពាក់កណ្តាលអាណត្តិ នៅប៉ុន្មានខែខាងមុខ
* វិបត្តិជំងឺកញ្រ្ជឹលនៅបង់ក្លាដែស ផ្តាច់ជីវិតកុមារដល់លើស១០០០នាក់ ខណៈជំងឺគ្រុនឈាម ក៏កំពុងកើនឡើងខ្លាំង
* សម្តេចមហាបវរធិបតី អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ជួបសម្តែងការគួរសម
* មេស៉ីម៉ាក់៖ សម្រែករកយុត្តិធម៌សម្រាប់ប្រាសាទព្រះវិហារ ដែលត្រូវទាហ៊ានថៃទម្លាក់គ្រាប់បែក និងបាញ់ប្រហារចំនួន ៥០១គោលដៅ ត្រូវបានលាតត្រដាងជាបណ្តេីរៗហេីយ!
* នាយករដ្ឋមន្ត្រីន័រវែស៖ យន្ដហោះរបស់លោក ហ្សេលេនស្គី ប៊ិះត្រូវបានវាយប្រហារដោយដ្រូន ពេលហោះឆ្ពោះទៅកាន់ទីក្រុង Oslo
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យគណៈប្រតិភូសភាពាណិជ្ជកម្មអាមេរិក-កម្ពុជា ជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចមហាបវរធិបតី អនុញ្ញាតឱ្យប្រធានសមាគមជប៉ុន-កម្ពុជា ជួបសម្តែងការគួរសម
* ឆេះស្រឡាងនៅហ្វីលីពីន ផ្ដាច់ជីវិតមនុស្ស ៥នាក់ និង៨៧នាក់បាត់ខ្លួន
* វិមានក្រឹមឡាំង៖ រុស្ស៉ី នៅតែបើកចំហទំនាក់ទំនងជាមួយហុងគ្រី បើទោះបីជាមានការបណ្តេញអ្នកការទូត
* រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលអះអាងថា គ្មានផែនការបណ្តេញពលរដ្ឋប៉ាឡេស្ទីនចេញពីតំបន់ហ្គាហ្សាឡើយ
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

ទូតជប៉ុនចប់អាណត្តិ៖ មិននឹកស្មានកម្ពុជា អាចមានការអភិវឌ្ឍដូចពេលបច្ចុប្បន្ននោះទេ (Video inside)

14-07-2026 13:28

(ភ្នំពេញ)៖ លោក អ៊ូអិណូ អាតស៊ូស៊ិ ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជាដែលទើបចប់​អាណត្តិការងារ បានបង្ហាញការស្ញប់ស្ញែងចំពោះភាពរីកចម្រើនរបស់កម្ពុជា ដែលកាលពី​៣០ឆ្នាំ​មុនលោកមិននឹកស្មានថា កម្ពុជា អាចមានការវិវឌ្ឍដូចពេលបច្ចុប្បន្ននេះឡើយ។

លោក អ៊ូអិណូ អាតស៊ូស៊ិ បានបញ្ចប់បេសកកម្មការងារជាឯកអគ្គរាជទូតជប៉ុនប្រចាំនៅ​កម្ពុជា​ហើយ បន្ទាប់ពីបំពេញបេសកកម្មការងាររយៈពេល៤ឆ្នាំ។ នៅព្រឹកថ្ងៃអង្គារ ទី១៤ ឆ្នាំ២០២៦​នេះ លោកឯកអគ្គរាជទូត បានដឹកនាំសហការីចូលជួបជម្រាបលាសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជានៅវិមានសាមគ្គីភាព។

លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភាកម្ពុជា បានឱ្យដឹងថា ក្នុងឱកាសនោះសម្តេចតេជោ បានសម្តែងក្តីរីករាយ បានជួបលោកឯកអគ្គរាជទូតជាថ្មី ជាពិសេសបានជួបជជែក មុនចាក​ចេញ​ពីប្រទេស​កម្ពុជា។

​សម្ដេចតេជោ បានបង្ហាញក្តីសង្ឃឹមថា ទោះបីលោក​ឯកអគ្គរាជទូតផុត​អាណត្តិការ​ងារ​នៅ​កម្ពុជាយ៉ាងណាក្តី លោក​នឹងនឹកឃើញអនុស្សាវរីយ៍ដែលបានខិតខំប្រឹងប្រែងក្នុងការកសាង​ពូនជ្រុំទំនាក់ទំនងរវាងកម្ពុជា និងជប៉ុន ឱ្យកាន់តែរីកចម្រើន។ មកដល់ពេលនេះ ប្រទេស​ទាំង​ពីរ បានក្លាយជាដៃគូយុទ្ធ​សាស្ត្រគ្រប់ជ្រុងជ្រោយជាមួយគ្នា។

លោកឯកអគ្គរាជទូត បានថ្លែងអំណរគុណសម្តេចតេជោ ដែលបានផ្តល់ឱកាសឱ្យរូបលោក និងសហការី បានជួបសម្តែងការគួរសម និងជម្រាបលា។ លោកឯកអគ្គរាជទូត បានលើក​ឡើង​​ក្នុងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ កម្ពុជា និងជប៉ុន ​បាន​រីកចម្រើន​ស្ទើរគ្រប់​វិស័យ​ ជា​ពិសេសគឺវឌ្ឍនភាពនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ទាំងក្នុងវិស័យសន្តិសុខ វិស័យ​សេដ្ឋ​កិច្ច ពាណិជ្ជកម្ម វិនិយោគ ប្រជាជន និងប្រជាជន គឺមានភាពផុសផុល និងរីក​ចម្រើន​ជា​លំ​ដាប់ ដែលបង្ហាញយ៉ាងច្បាស់អំពីទំនាក់ទំនងរវាងកម្ពុជា និងជប៉ុន កាន់តែរឹង​មាំ​បន្តទៀត។

លោកឯកអគ្គរាជទូត បានកោតសរសើរចំពោះការរីកចម្រើនរបស់កម្ពុជា​។ លោកឯកអគ្គរាជ​ទូត បានគូសរំលេចថា មិនមែនទើបតែក្នុងពេលបំពេញការងារជាឯកអគ្គរាជទូតជប៉ុន​នៅ​កម្ពុជា​​នោះទេ លោកបានអញ្ជើញមកដល់កម្ពុជាតាំងពីឆ្នាំ១៩៩១មកម្ល៉េះ ហើយបានឃើញ​អំពីភាពរីកចម្រើនរបស់កម្ពុជា។

លោកឯកអគ្គរាជទូត បានបញ្ជាក់ថា រយៈពេលជាង៣០ឆ្នាំកន្លងមកនេះ លោកមិននឹក​ស្មាន​ថា កម្ពុជា អាចដើរមក​ដល់ការអភិវឌ្ឍរីកចម្រើនដូចពេលបច្ចុប្បន្ននោះទេ។

សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងការពេញចិត្តចំពោះការវាយតម្លៃ របស់លោកឯកអគ្គរាជ​ទូត​លើទំនាក់ទំនងទ្វេភាគីកម្ពុជា និងជប៉ុន។ សម្ដេចតេជោ ក៏បានថ្លែងអំណរគុញលោកឯក​អគ្គ​រាជទូត ដែលបានចូលរួមចំណែកក្នុងការលើកស្ទួយទំនាក់ទំនង​ទ្វាយភាគី​រវាង​កម្ពុជា​ និង​ជប៉ុន ឱ្យកាន់តែរឹងមាំបន្ថែមទៀត។

សម្ដេចតេជោ ហ៊ុន សែន ក៏ឆ្លៀតលើកឡើង​ពីដំណើរបស់កម្ពុជាកាលពីអតីតកាល ដោយ​បាន​​​​​អរគុណចំពោះជប៉ុន ដែលតែងតែគាំទ្រ និងជួយកម្ពុជានាពេលកន្លង​មកទាំង​ក្នុង​ក្រប​ខណ្ឌនៃចូលរួមដោះស្រាយបញ្ហាផ្ទៃក្នុងរបស់កម្ពុជា ដែលជាផ្នែកនៃការរកសន្តិភាព​សម្រាប់​កម្ពុជា ការចូលរួមចំណែកក្នុងការដោះមីននៅកម្ពុជា។ ជាពិសេសការ​គាំទ្រ​របស់ជប៉ុន គឺការ​កសាងហេដ្ឋារចនាសម្ព័ន្ធរបស់កម្ពុជា​ ដែលមិនអាចកាត់ផ្ដាច់​​តួនាទី​របស់​ជប៉ុននោះ​ បាននៅ​ទេ ដូចជាការកសាងផ្លូវស្ពាន និងកំពង់ផែជាដើម ដែលជប៉ុនបានចូល​រួម​ចំណែកយ៉ាង​សកម្ម​ក្នុងការជួយដល់ប្រទេសកម្ពុជា។

សម្ដេចតេជោ ហ៊ុន សែន បាន​ជូនពរ​ឱ្យ​លោកឯក​អគ្គរាជទូត ទទួលបានជោគជ័យ​ក្នុងភារកិច្ច​បន្តទៀត៕