* ក្រុមហ៊ុនអាមេរិក ចង់វិនិយោគនៅកម្ពុជា លើវិស័យភស្តុភារកម្ម កសិកម្ម និងគ្រឿងសង្ហារឹម
* ជួបសម្តេចមហាបវរធិបតី, សមាគមជប៉ុន-កម្ពុជា បង្ហាញការតាំងចិត្ត ជួយហៅជប៉ុន មកវិនិយោគនៅកម្ពុជា
* ក្នុងជំនួបជាមួយសម្តេចមហាបវរធិបតី, ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
* បច្ចុប្បន្នភាពប្រាសាទព្រះវិហារ! ទាហានថៃទម្លាក់គ្រាប់បែក និងបាញ់ប្រហារ ៥០១គោលដៅលើតួប្រាសាទបង្កឲ្យខូចខាតជាង ៥៦០កន្លែង
* អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជិត៥០នាក់ ទៅយកព័ត៌មាននៅតំបន់ព្រំដែនខេត្តព្រះវិហារ ដើម្បីបង្ហាញផលប៉ះពាល់ដោយសង្គ្រាមឈ្លានពានរបស់យោធាថៃ
* ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ អះអាងថា សង្រ្គាមជាមួយអ៉ីរ៉ង់ នឹងចប់ភ្លាមៗក្រោយការបោះឆ្នោតសភាពាក់កណ្តាលអាណត្តិ នៅប៉ុន្មានខែខាងមុខ
* វិបត្តិជំងឺកញ្រ្ជឹលនៅបង់ក្លាដែស ផ្តាច់ជីវិតកុមារដល់លើស១០០០នាក់ ខណៈជំងឺគ្រុនឈាម ក៏កំពុងកើនឡើងខ្លាំង
* សម្តេចមហាបវរធិបតី អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ជួបសម្តែងការគួរសម
* មេស៉ីម៉ាក់៖ សម្រែករកយុត្តិធម៌សម្រាប់ប្រាសាទព្រះវិហារ ដែលត្រូវទាហ៊ានថៃទម្លាក់គ្រាប់បែក និងបាញ់ប្រហារចំនួន ៥០១គោលដៅ ត្រូវបានលាតត្រដាងជាបណ្តេីរៗហេីយ!
* នាយករដ្ឋមន្ត្រីន័រវែស៖ យន្ដហោះរបស់លោក ហ្សេលេនស្គី ប៊ិះត្រូវបានវាយប្រហារដោយដ្រូន ពេលហោះឆ្ពោះទៅកាន់ទីក្រុង Oslo
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យគណៈប្រតិភូសភាពាណិជ្ជកម្មអាមេរិក-កម្ពុជា ជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចមហាបវរធិបតី អនុញ្ញាតឱ្យប្រធានសមាគមជប៉ុន-កម្ពុជា ជួបសម្តែងការគួរសម
* ឆេះស្រឡាងនៅហ្វីលីពីន ផ្ដាច់ជីវិតមនុស្ស ៥នាក់ និង៨៧នាក់បាត់ខ្លួន
* វិមានក្រឹមឡាំង៖ រុស្ស៉ី នៅតែបើកចំហទំនាក់ទំនងជាមួយហុងគ្រី បើទោះបីជាមានការបណ្តេញអ្នកការទូត
* រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលអះអាងថា គ្មានផែនការបណ្តេញពលរដ្ឋប៉ាឡេស្ទីនចេញពីតំបន់ហ្គាហ្សាឡើយ
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

រដ្ឋមន្ត្រី ប៉េង ពោធិ៍នា៖ ការដំឡើងភ្លើងបំភ្លឺតាមបណ្តាផ្លូវជាតិ និងផ្លូវសំខាន់ៗ រួមចំណែកជួយកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ( Video inside)

14-07-2026 14:00

(ភ្នំពេញ)៖ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងបញ្ជាក់ថា ការដំឡើងភ្លើងបំភ្លឺតាមបណ្តាផ្លូវជាតិ និងបណ្តាផ្លូវសំខាន់ៗ មានអត្ថប្រយោជន៍សំខាន់ណាស់សម្រាប់ប្រជាពលរដ្ឋ និងអ្នកប្រើប្រាស់ផ្លូវ ដោយផ្លូវដែលមានពន្លឺអំពូលភ្លើងគ្រប់គ្រាន់ នឹងរួមចំណែកជួយកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។

លោក ប៉េង ពោធិ៍នា បានថ្លែងដូចនេះនាថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦នេះ នាឱកាសដែលលោក និងលោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល អញ្ជើជាអធិបតីក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការដំឡើងប្រព័ន្ធអំពូលភ្លើងបំភ្លឺផ្លូវប្រើថាមពលពីពន្លឺព្រះអាទិត្យ តាមបណ្តាញផ្លូវជាតិ និងផ្លូវសាធារណៈ និងផ្លូវស្ថិតក្នុងក្រុង ដែលជាទីប្រជុំជន និងជាតំបន់ទេសចរណ៍។

លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងបញ្ជាក់ថា «ការដំឡើងភ្លើងបំភ្លឺតាមបណ្តាផ្លូវ មានអត្ថប្រយោជន៍សំខាន់ណាស់ សម្រាប់ប្រជាពលរដ្ឋ និងអ្នកប្រើប្រាស់ផ្លូវ ជាក់ស្តែងផ្លូវដែលមានចរាចរណ៍មមាញឹក ដូចជា ផ្លូវជាតិលេខ ៥ ផ្លូវជាតិលេខ៦, ផ្លូវដែលមានគ្រោះថ្នាក់ចររាចរណ៍ច្រើន, ផ្លូវទីប្រជុំជន, ផ្លូវជនបទ, ផ្លូវមុខមន្ទីរពេទ្យ, សាលារៀន និងតាមផ្សារនានា សុទ្ធតែមានសារៈសំខាន់ក្នុងការដំឡើងភ្លើងបំភ្លឺផ្លូវ ដោយប្រើពន្លឺព្រះអាទិត្យនេះ ហើយជាពិសេសទៀតគឺកាត់បន្ថយគ្រោះថ្នាក់ចររាចរណ៍»

លោក ប៉េង ពោធិ៍នា បានបន្ថែមថា ការសិក្សារបស់វិទ្យាស្ថានអន្តរជាតិ ពាក់ព័ន្ធនឹងផ្លូវថ្នល់ បានបញ្ជាក់ឱ្យដឹងថា ពន្លឺអំពូលភ្លើងដែលមានពន្លឺគ្រប់គ្រាន់នៅតាមដងផ្លូវជាតិ និងផ្លូវសំខាន់ៗមួយចំនួន អាចជួយកាត់បន្ថយគ្រោះថ្នាក់ចររាចរណ៍បានប្រមាណ ២០ ទៅ ៣០% ដូចនេះការដំឡើងប្រព័ន្ធអំពូលភ្លើងបំភ្លឺផ្លូវប្រើថាមពលពីពន្លឺព្រះអាទិត្យ តាមបណ្តាញផ្លូវជាតិ និងផ្លូវសាធារណៈ នឹងជួយកាត់បន្ថយគ្រោះថ្នាក់បានច្រើនផងដែរ៕