* ជួបសម្តេចនាយករដ្ឋមន្ត្រី, នាយកប្រតិបត្តិអង្គការ HFHI កោតសរសើរគោលនយោបាយអភិវឌ្ឍលំនៅដ្ឋានរបស់កម្ពុជា
* ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា ប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅ
* សេតវិមានក្រើនរំលឹកថា លោក ដូណាល់ ត្រាំ «នៅតែជាប្រធានាធិបតីរបស់អ្នក» ក្រោយបក្សសាធារណរដ្ឋរងបរាជ័យយ៉ាងធ្ងន់ធ្ងរ ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ
* ពីអតីតបវរកញ្ញាក្លាយទៅជាជនសង្ស័យក្នុងសំណុំរឿងឆបោក៖ រឿងអាស្រូវមូលនិធិសប្បុរសធម៌ ដែលកំពុងអង្រួនប្រទេសថៃ
* រាជរដ្ឋាភិបាលដាក់គោលដៅប្រមូលចំណូលឱ្យបានប្រមាណជិត ៨ពាន់លានដុល្លារ នៅឆ្នាំ២០២៧, គយ និងពន្ធដារ ត្រូវរកចំណូលឱ្យបានប្រមាណជិត ៧ ពាន់លានដុល្លារ
* រយៈពេល ៩ខែដើមឆ្នាំ២០២៦ ប្រជាពលរដ្ឋជាង ៥៦ម៉ឺននាក់ ទទួលបានអត្ថប្រយោជន៍នៃរបបសន្តិសុខសង្គមពីបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.)
* រាជរដ្ឋាភិបាលដំឡើងប្រាក់បំណាច់ដល់ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និងមន្ត្រីភូមិ សម្រាប់ឆ្នាំ២០២៧
* លោក ហ្សេលេនស្គី ផ្តល់គ្រឿងឥស្សរិយយសជូនស្ត្រីទីមួយអាមេរិក Melania Trump ជុំវិញការសម្រេចបានបទឈប់បាញ់ និងជម្លៀសប្រជាជនក្រុង Oleshky
* សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ សម រង្ស៉ី ហ៊ានសរសេរសំបុត្រទៅ ប្រធានាធិបតីបារាំង ស្នើមិនឱ្យមកទស្សនកិច្ចកម្ពុជា តែមិនហ៊ានសរសេរសំបុត្រ ទៅកាសែតថៃ ដែលផ្សាយសម្តីខ្លួនខុស រឿងនិយាយថា «ខ្មែរបាញ់មុន»
* រដ្ឋមន្ត្រីការបរទេសចិន កម្ពុជា និងថៃ ជួបពិភាក្សាប្រកបដោយលក្ខណៈស្ថាបនា ស្តីពីការជំរុញកិច្ចសហប្រតិបត្តិការ និងការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងកម្ពុជា-ថៃ
* ថៃ៖ កំពូលចេតិយនៅវត្ត Mai Nong Hoi ក្នុងខេត្ត Chiang Mai ស្រាប់តែបាក់រលំភ្លាមៗ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា កម្ពុជាធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំហ្វ្រង់កូហ្វូនី លើកទី២០ ហើយមានប្រទេស៧០ហើយបានចុះឈ្មោះចូលរួម ហើយនឹងមានប្រធានាធិបតី ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលជាង២០ប្រទេសមកចូលរួម
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា សម រង្ស៉ី ហ៊ានសរសេរសំបុត្រទៅ ប្រធានាធិបតីបារាំង ម៉ាក្រុង ស្នើមិនឱ្យមកទស្សនកិច្ចកម្ពុជា តែមិនហ៊ានសរសេរសំបុត្រ ទៅកាសែតថៃ ដែលផ្សាយសម្តីខ្លួនខុស រឿងនិយាយថា «ខ្មែរបាញ់មុន»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា សមាសភាពគណៈរដ្ឋមន្រ្តី២៣តុលា របស់ លោក សម រង្ស៉ី គឺតែងតាំងតែអ្នកពូកែជេរ តាមបណ្តាញសង្គម ជាពិសេស សម្តេចចំអកឱ្យ លោក អ៊ុំ សំអាន ដែលមិនចេះមើលផែនទី តែចេះប្រើញាណពិសេស
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ដរាបណា CPP នៅតែមានឱកាសដឹកនាំ យើងនឹងដោះស្រាយបញ្ហារបស់ប្រជាជនបន្តរហូត
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

សមត្ថកិច្ចខេត្តក្រចេះ ចុះអប់រំណែនាំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ជូនដល់ប្រជាពលរដ្ឋនៅស្រុកចិត្របុរី

14-07-2026 14:45

(ក្រចេះ)៖ នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦នេះ ការិយាល័យសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តក្រចេះ បានសហការជាមួយអធិការដ្ឋាននគរបាលស្រុកចិត្របុរី ចុះយុទ្ធនាការអប់រំផ្សព្វផ្សាយ ចែកខិតប័ណ្ណ និងឯកសារពាក់ព័ន្ធនឹងច្បាប់ស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក។

កាចុះអប់រំណែនាំនេះ ធ្វើឡើងនៅតាមបណ្តោយផ្លូវខេត្តលេខ៣៧៧ ស្ថិតក្នុងឃុំថ្មគ្រែ ស្រុកចិត្របុរី ខេត្តក្រចេះ ក្នុងគោលបំណងដាស់តឿនក្រើនរំលឹក និងបង្កើនការយល់ដឹងដល់ប្រជាពលរដ្ឋ អ្នកបើកបរយានយន្តគ្រប់ប្រភេទ ឲ្យចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ឲ្យនៅកម្រិតទាបបំផុត។

ក្នុងយុទ្ធនាការចុះអប់រំផ្សព្វផ្សាយផ្ទាល់នេះ ក្រុមការងារចម្រុះបានចែកជូននូវឯកសារច្បាប់ សម្ភារៈជំនួយស្មារតី និងចំណាំងផ្លាតសុវត្ថិភាព សរុបចំនួន៦៥៣សន្លឹក ដល់អ្នកធ្វើដំណើរតាមដងផ្លូវ រួមមាន ច្បាប់ចរាចរណ៍ផ្លូវគោក ចំនួន៤០ក្បាល, សៀវភៅ «អ្វីដែលអ្នកបើកបរត្រូវយល់ដឹង» មានចំនួន ១០០ក្បាល, ខិតប័ណ្ណជំនួយស្មារតីស្តីពីចរាចរណ៍ផ្លូវគោកចំនួន១០០សន្លឹក, ខិតប័ណ្ណ «អ្វីដែលអ្នកបើកបរត្រូវយល់ដឹង» ចំនួន១០០សន្លឹក, ខិតប័ណ្ណសីលធម៌ទាំង១០ សម្រាប់សុវត្ថិភាពចរាចរណ៍ ចំនួន១០០សន្លឹក, សៀវភៅឧបសម្ព័ន្ធសញ្ញាចរាចរណ៍៖ ចំនួន២ក្បាលប្រតិទិន ស្លាកសញ្ញាចរាចរណ៍ចំនួន១ក្បាល, ផ្ទាំងស្លាកសញ្ញាផ្សេងៗ និងបដាផ្សព្វផ្សាយ «ថ្ងៃនេះ ថ្ងៃស្អែក កុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍» ចំនួន១០ផ្ទាំង និងចំណាំងផ្លាតសុវត្ថិភាព (សម្រាប់បិទលើចំណានយានយន្ត) ចំនួន២០០សន្លឹក។

ជាមួយគ្នានេះ មន្ត្រីជំនាញក៏បានធ្វើការណែនាំផ្ទាល់មាត់ ដល់អ្នកបើកបរម៉ូតូត្រូវពាក់មួកសុវត្ថិភាពឲ្យបានត្រឹមត្រូវ រីឯអ្នកបើកបររថយន្ត និងរថយន្តដឹកទំនិញត្រូវពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត មិនត្រូវផ្ទុកលើសទម្ងន់កំណត់ និងត្រូវបិទស្ទីកគ័រចំណាំងផ្លាតនៅផ្នែកខាងក្រោយ ដើម្បីជួយបង្កើនមើលឃើញច្បាស់នៅពេលយប់ ជៀសវាងការបុករថយន្តពីក្រោយជាយថាហេតុ។ នៅយុទ្ធនាការនេះ ទទួលបានការចូលរួម និងគាំទ្រយ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ព្រមទាំងអ្នកធ្វើដំណើរ ដែលនេះស្តែងឲ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់របស់អាជ្ញាធរមានសមត្ថកិច្ច ក្នុងការការពារអាយុជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ ក្រោមពាក្យស្លោក «ថ្ងៃនេះ ថ្ងៃស្អែក កុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍»៕