* បច្ចុប្បន្នភាពប្រាសាទព្រះវិហារ! ទាហានថៃទម្លាក់គ្រាប់បែក និងបាញ់ប្រហារ ៥០១គោលដៅលើតួប្រាសាទបង្កឲ្យខូចខាតជាង ៥៦០កន្លែង
* អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជិត៥០នាក់ ទៅយកព័ត៌មាននៅតំបន់ព្រំដែនខេត្តព្រះវិហារ ដើម្បីបង្ហាញផលប៉ះពាល់ដោយសង្គ្រាមឈ្លានពានរបស់យោធាថៃ
* ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ អះអាងថា សង្រ្គាមជាមួយអ៉ីរ៉ង់ នឹងចប់ភ្លាមៗក្រោយការបោះឆ្នោតសភាពាក់កណ្តាលអាណត្តិ នៅប៉ុន្មានខែខាងមុខ
* វិបត្តិជំងឺកញ្រ្ជឹលនៅបង់ក្លាដែស ផ្តាច់ជីវិតកុមារដល់លើស១០០០នាក់ ខណៈជំងឺគ្រុនឈាម ក៏កំពុងកើនឡើងខ្លាំង
* សម្តេចមហាបវរធិបតី អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ជួបសម្តែងការគួរសម
* មេស៉ីម៉ាក់៖ សម្រែករកយុត្តិធម៌សម្រាប់ប្រាសាទព្រះវិហារ ដែលត្រូវទាហ៊ានថៃទម្លាក់គ្រាប់បែក និងបាញ់ប្រហារចំនួន ៥០១គោលដៅ ត្រូវបានលាតត្រដាងជាបណ្តេីរៗហេីយ!
* នាយករដ្ឋមន្ត្រីន័រវែស៖ យន្ដហោះរបស់លោក ហ្សេលេនស្គី ប៊ិះត្រូវបានវាយប្រហារដោយដ្រូន ពេលហោះឆ្ពោះទៅកាន់ទីក្រុង Oslo
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យគណៈប្រតិភូសភាពាណិជ្ជកម្មអាមេរិក-កម្ពុជា ជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចមហាបវរធិបតី អនុញ្ញាតឱ្យប្រធានសមាគមជប៉ុន-កម្ពុជា ជួបសម្តែងការគួរសម
* ឆេះស្រឡាងនៅហ្វីលីពីន ផ្ដាច់ជីវិតមនុស្ស ៥នាក់ និង៨៧នាក់បាត់ខ្លួន
* វិមានក្រឹមឡាំង៖ រុស្ស៉ី នៅតែបើកចំហទំនាក់ទំនងជាមួយហុងគ្រី បើទោះបីជាមានការបណ្តេញអ្នកការទូត
* រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលអះអាងថា គ្មានផែនការបណ្តេញពលរដ្ឋប៉ាឡេស្ទីនចេញពីតំបន់ហ្គាហ្សាឡើយ
* គម្រោងវិនិយោគចំនួន៣៧ ក្នុងទំហំទុនវិនិយោគសរុប២៣៣លានដុល្លារ ត្រូវបានចុះបញ្ជីនៅកម្ពុជា
* សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកគុនខ្មែរ ដែលបានឈ្នះមេដាយ៧១គ្រឿង ក្នុងព្រឹត្តិការណ៍ជើងឯកគុនខ្មែរទ្វីបអាស៊ី លើកទី១ នៅប្រទេសវៀតណាម
* សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យ ឯកអគ្គរដ្ឋទូតអុីរ៉ង់ ចូលជួបសម្ដែងការគួរសម និងប្រគល់សារតាំង
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

អគ្គិសនីកម្ពុជា ត្រៀមកញ្ចប់ថវិកា ១០លានដុល្លារ ជួយពង្រាយទីតាំងសាកថ្មរថយន្តអគ្គិសនី នៅតាមទីកន្លែងដែលវិស័យឯកជនមិនចាប់អារម្មណ៍ (Video inside)

14-07-2026 14:46

(ភ្នំពេញ)៖ លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានថ្លែងបញ្ជាក់ថា រាជរដ្ឋាភិបាលបានឱ្យអគ្គិសនីកម្ពុជា (EDC) ត្រៀមកញ្ចប់ថវិកាប្រមាណ ១០លានដុល្លារ ជាជំហ៊ានទី១ ដើម្បីជួយពង្រាយទីតាំងសាកថ្មរថយន្តអគ្គិសនី នៅតាមកន្លែងសាធារណៈ ដែលប្រជាពលរដ្ឋទៅហាត់ប្រាណ និងកន្លែងកម្សាន្ត ក៏ដូចជាតំបន់ទេសចរណ៍ផ្សេងៗ ដែលជាកន្លែងដែលវិស័យឯកជន មិនបានចាប់អារម្មណ៍ដាក់។

លោក កែវ រតនៈ បានបញ្ជាក់ដូចន​េះ នាថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦នេះ នាឱកាសដែលលោក និងលោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន អញ្ជើញជាអធិបតីក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការដំឡើងប្រព័ន្ធអំពូលភ្លើងបំភ្លឺផ្លូវ ប្រើថាមពលពីពន្លឺព្រះអាទិត្យ តាមបណ្តាញផ្លូវជាតិ និងផ្លូវសាធារណៈ និងផ្លូវស្ថិតក្នុងក្រុង ដែលជាទីប្រជុំជន និងជាតំបន់ទេសចរណ៍។

ជុំវិញទីតាំងតំឡើងកន្លែងសាកថ្មរថយន្តអគ្គិសនី លោក កែវ រតនៈ បានថ្លែងបញ្ជាក់ថា «យើងនឹងធ្វើការជាមួយ EDC ដើម្បីមើលថា កន្លែងដែលវិស័យឯកជនមិនបានចាប់អារម្មណ៍ តែជាកន្លែងសាធារណៈ ដែលបងប្អូនប្រជាពលរដ្ឋទៅ ដូចជាកន្លែងហាត់ប្រាណ និងកន្លែងកម្សាន្តពេលល្ងាច ទៅបុណ្យទាន យើងក៏ចង់ដាក់ពង្រាយមួយចំនួន ហើយកន្លែងនោះមិនមានអ្នកណាដាក់នោះទេ»

ជុំវិញបញ្ហានេះលោក កែវ រតនៈ បានបញ្ជាក់ថាទៀត រាជរដ្ឋាភិបាលបានសំណូមពរឱ្យអគ្គិសនីកម្ពុជា EDC ត្រៀមកញ្ចប់ថវិកា ១០លានដុល្លារ ជាជំហ៊ានទី១ ដើម្បីជួយពង្រាយទីតាំងសាកថ្មរថយន្តអគ្គិសនី ដែលវិស័យឯកជនមិនដាក់ ប៉ុន្តែជាកន្លែងសាធារណៈដែលមានប្រជាពលរដ្ឋទៅលេង៕

សូមស្តាប់ប្រសាសន៍របស់លោក កែវ រតនៈ៖