* អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជាង ៤០នាក់ ទៅយកព័ត៌មាននៅតំបន់ព្រំដែនខេត្តព្រះវិហារ ដើម្បីបង្ហាញផលប៉ះពាល់ដោយសង្គ្រាមឈ្លានពានរបស់យោធាថៃ
* ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ អះអាងថា សង្រ្គាមជាមួយអ៉ីរ៉ង់ នឹងចប់ភ្លាមៗក្រោយការបោះឆ្នោតសភាពាក់កណ្តាលអាណត្តិ នៅប៉ុន្មានខែខាងមុខ
* វិបត្តិជំងឺកញ្រ្ជឹលនៅបង់ក្លាដែស ផ្តាច់ជីវិតកុមារដល់លើស១០០០នាក់ ខណៈជំងឺគ្រុនឈាម ក៏កំពុងកើនឡើងខ្លាំង
* សម្តេចមហាបវរធិបតី អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ជួបសម្តែងការគួរសម
* មេស៉ីម៉ាក់៖ សម្រែករកយុត្តិធម៌សម្រាប់ប្រាសាទព្រះវិហារ ដែលត្រូវទាហ៊ានថៃទម្លាក់គ្រាប់បែក និងបាញ់ប្រហារចំនួន ៥០១គោលដៅ ត្រូវបានលាតត្រដាងជាបណ្តេីរៗហេីយ!
* នាយករដ្ឋមន្ត្រីន័រវែស៖ យន្ដហោះរបស់លោក ហ្សេលេនស្គី ប៊ិះត្រូវបានវាយប្រហារដោយដ្រូន ពេលហោះឆ្ពោះទៅកាន់ទីក្រុង Oslo
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យគណៈប្រតិភូសភាពាណិជ្ជកម្មអាមេរិក-កម្ពុជា ជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចមហាបវរធិបតី អនុញ្ញាតឱ្យប្រធានសមាគមជប៉ុន-កម្ពុជា ជួបសម្តែងការគួរសម
* ឆេះស្រឡាងនៅហ្វីលីពីន ផ្ដាច់ជីវិតមនុស្ស ៥នាក់ និង៨៧នាក់បាត់ខ្លួន
* Apple ប្រកាសបង្ហាញ iPhone អេក្រង់បត់ជាលើកដំបូង
* វិមានក្រឹមឡាំង៖ រុស្ស៉ី នៅតែបើកចំហទំនាក់ទំនងជាមួយហុងគ្រី បើទោះបីជាមានការបណ្តេញអ្នកការទូត
* រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលអះអាងថា គ្មានផែនការបណ្តេញពលរដ្ឋប៉ាឡេស្ទីនចេញពីតំបន់ហ្គាហ្សាឡើយ
* គម្រោងវិនិយោគចំនួន៣៧ ក្នុងទំហំទុនវិនិយោគសរុប២៣៣លានដុល្លារ ត្រូវបានចុះបញ្ជីនៅកម្ពុជា
* សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកគុនខ្មែរ ដែលបានឈ្នះមេដាយ៧១គ្រឿង ក្នុងព្រឹត្តិការណ៍ជើងឯកគុនខ្មែរទ្វីបអាស៊ី លើកទី១ នៅប្រទេសវៀតណាម
* សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យ ឯកអគ្គរដ្ឋទូតអុីរ៉ង់ ចូលជួបសម្ដែងការគួរសម និងប្រគល់សារតាំង
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

បទយកការណ៍៖ ការរីកចម្រើននៃដំណាំលម្មើក្នុងខេត្តបាត់ដំបង និងកិច្ចជ្រោមជ្រែងផ្នែកបច្ចេកទេសពីមន្ត្រីកសិកម្ម (Video inside)

14-07-2026 15:15

(បាត់ដំបង)៖ ខេត្តបាត់ដំបង ត្រូវបានគេស្គាល់ថាជាជង្រុកកសិកម្មដ៏មានសក្តានុពល និងជាដែនដីដ៏មានជីជាតិសម្រាប់ឈើហូបផ្លែគ្រប់ប្រភេទ។ ក្រៅពីដំណាំប្រពៃណីដូចជា មៀនប៉ៃលិន ឬទុរេន ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដំណាំឈើហូបផ្លែដែលផ្ដល់សេដ្ឋកិច្ចខ្ពស់មួយប្រភេទទៀត គឺ «ដំណាំលម្មើ» កំពុងតែបង្ហាញវត្តមានយ៉ាងលេចធ្លោ និងទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំង។

ពីមុនមក ផ្លែលម្មើភាគច្រើនត្រូវបាននាំចូលពីបរទេស និងមានតម្លៃថ្លៃ ដែលធ្វើឱ្យប្រជាពលរដ្ឋទូទៅពិបាកនឹងជាវមកទទួលទាន។ ប៉ុន្តែបច្ចុប្បន្ន កសិករនៅក្នុងខេត្តបាត់ដំបង បានចាប់ផ្តើមដាំដុះដំណាំនេះជាលក្ខណៈចម្ការធំៗ ដោយជោគជ័យ។ អ្វីដែលជាកត្តាជំរុញដ៏សំខាន់បំផុតនោះ គឺស្មារតីនៃការគាំទ្រកសិផលក្នុងស្រុកពីសំណាក់ប្រជាពលរដ្ឋខ្មែរ ដែលបានកើនឡើងស្ទើរតែ ១០០ភាគរយ ធ្វើឱ្យទីផ្សារលម្មើក្នុងស្រុកមានភាពរស់រវើកខ្លាំងជាងមុន។

លោក សាន សុខន ម្ចាស់ចម្ការយ៉ាដា បានដាំដុះដំណាំនេះដោយផ្ទាល់នៅក្នុងស្រុកសំពៅលូន លើផ្ទៃដីជាង៥ហិចតា ដែលបានចាប់ផ្តើមប្រឡូកក្នុងរបរនេះតាំងពីឆ្នាំ២០១៧។ តាមបទពិសោធន៍របស់អ្នកដាំដុះ ដំណាំលម្មើដែលនិយមដាំ និងមានឱជារសឆ្ងាញ់ មានដូចជាពូជបាហីលឿង (Barhee) នាំចូលពីចក្រភពអង់គ្លេស ពូជបាហីក្រហម ពូជប្រែម (Khuneizi) និងពូជខូនីស៊ី (Khonizi) ជាដើម។

ទោះបីជាលម្មើជាដំណាំដែលផ្តល់តម្លៃសេដ្ឋកិច្ចខ្ពស់ និងមានអាយុកាលវែងក៏ដោយ ប៉ុន្តែវាក៏ទាមទារនូវបច្ចេកទេសថែទាំយ៉ាងដិតដល់ និងម៉ត់ចត់បំផុត។ ចម្ការលម្មើដែលទទួលបានជោគជ័យ ត្រូវតែអនុវត្តតាមស្តង់ដារបច្ចេកទេស ជៀសវាងជំងឺរលួយឫស ឬសត្វល្អិតដូចជាដួងស៊ីបំផ្លាញពីខាងក្នុង។

នៅក្នុងកម្រិតគ្រប់គ្រងមូលដ្ឋាន មន្ត្រីកសិកម្មឃុំមានតួនាទីយ៉ាងសំខាន់ក្នុងការចុះណែនាំកសិករ ទាំងរឿងការជ្រើសរើសដី ការគ្រប់គ្រងប្រភពទឹក និងជាពិសេសគឺយុទ្ធសាស្ត្រកាត់បន្ថយថ្លៃដើមផលិត ក្នុងបរិបទដែលជីនិងថ្នាំកសិកម្មឡើងថ្លៃ។

ផ្អែកតាមទិន្នន័យពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង គិតមកទល់ពេលនេះ ផ្ទៃដីដាំដុះដំណាំល្មើទូទាំងខេត្តមានចំនួនប្រមាណ ៥៥ហិកតា ក្នុងនោះផ្ទៃដីដែលកំពុងផ្តល់ផលមានប្រមាណ ៣៩ហិកតា ដោយភាគច្រើនប្រមូលផ្តុំនៅតំបន់ភាគខាងលិច ដូចជាស្រុករតនមណ្ឌល និងស្រុកសំពៅលូន។

ដើម្បីជួយជំរុញដំណាំនេះឱ្យមាននិរន្តរភាព និងអាចប្រកួតប្រជែងបាន មន្ទីរកសិកម្មខេត្តមិនត្រឹមតែចុះជួយផ្នែកបច្ចេកទេសប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានរៀបចំយន្តការការពារផលប្រយោជន៍កសិករ តាមរយៈការជំរុញស្តង់ដារការអនុវត្តកសិកម្មល្អ (CamGAP) និងការប្រើប្រាស់បច្ចេកវិទ្យាដើម្បីទប់ស្កាត់ការក្លែងបន្លំទំនិញភូមិសាស្ត្រ។

ការអភិវឌ្ឍឈានឡើងនៃដំណាំលម្មើនៅខេត្តបាត់ដំបង មិនត្រឹមតែជាជម្រើសថ្មីមួយក្នុងការដោះដូរមុខដំណាំ ពីដំណាំប្រពៃណីដែលប្រឈមនឹងហានិភ័យទីផ្សារប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាមេរៀនមួយបង្ហាញពីកិច្ចសហការយ៉ាងស្អិតរមួតរវាងកសិករ មន្ត្រីបច្ចេកទេសមូលដ្ឋាន និងមន្ត្រីជំនាញថ្នាក់ខេត្ត។

ថ្វីត្បិតតែដំណាំនេះត្រូវការទុនវិនិយោគខ្ពស់លើកូនពូជបណ្តុះជាលិកា និងទាមទារការថែទាំកម្រិតខ្ពស់ ប៉ុន្តែតាមរយៈការងាកមកប្រើប្រាស់ជីធម្មជាតិដើម្បីកាត់បន្ថយថ្លៃដើម ផ្សំជាមួយកម្លាំងគាំទ្រយ៉ាងពេញទំហឹងពីអ្នកប្រើប្រាស់ក្នុងស្រុក ដំណាំលម្មើបាននិងកំពុងក្លាយជា «មាសបៃតង» ថ្មីមួយ ដែលផ្តល់ក្តីសង្ឃឹមយ៉ាងមុតមាំក្នុងការស្រោចស្រង់ និងពង្រឹងសេដ្ឋកិច្ចគ្រួសារកសិករខ្មែរឱ្យមានភាពរឹងមាំ និងមាននិរន្តរភាពទៅថ្ងៃអនាគត៕