* ពីអតីតបវរកញ្ញាក្លាយទៅជាជនសង្ស័យក្នុងសំណុំរឿងឆបោក៖ រឿងអាស្រូវមូលនិធិសប្បុរសធម៌ ដែលកំពុងអង្រួនប្រទេសថៃ
* រាជរដ្ឋាភិបាលដាក់គោលដៅប្រមូលចំណូលឱ្យបានប្រមាណជិត ៨ពាន់លានដុល្លារ នៅឆ្នាំ២០២៧, គយ និងពន្ធដារ ត្រូវរកចំណូលឱ្យបានប្រមាណជិត ៧ ពាន់លានដុល្លារ
* រយៈពេល ៩ខែដើមឆ្នាំ២០២៦ ប្រជាពលរដ្ឋជាង ៥៦ម៉ឺននាក់ ទទួលបានអត្ថប្រយោជន៍នៃរបបសន្តិសុខសង្គមពីបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.)
* រាជរដ្ឋាភិបាលដំឡើងប្រាក់បំណាច់ដល់ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និងមន្ត្រីភូមិ សម្រាប់ឆ្នាំ២០២៧
* លោក ហ្សេលេនស្គី ផ្តល់គ្រឿងឥស្សរិយយសជូនស្ត្រីទីមួយអាមេរិក Melania Trump ជុំវិញការសម្រេចបានបទឈប់បាញ់ និងជម្លៀសប្រជាជនក្រុង Oleshky
* សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ សម រង្ស៉ី ហ៊ានសរសេរសំបុត្រទៅ ប្រធានាធិបតីបារាំង ស្នើមិនឱ្យមកទស្សនកិច្ចកម្ពុជា តែមិនហ៊ានសរសេរសំបុត្រ ទៅកាសែតថៃ ដែលផ្សាយសម្តីខ្លួនខុស រឿងនិយាយថា «ខ្មែរបាញ់មុន»
* រដ្ឋមន្ត្រីការបរទេសចិន កម្ពុជា និងថៃ ជួបពិភាក្សាប្រកបដោយលក្ខណៈស្ថាបនា ស្តីពីការជំរុញកិច្ចសហប្រតិបត្តិការ និងការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងកម្ពុជា-ថៃ
* ថៃ៖ កំពូលចេតិយនៅវត្ត Mai Nong Hoi ក្នុងខេត្ត Chiang Mai ស្រាប់តែបាក់រលំភ្លាមៗ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា កម្ពុជាធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំហ្វ្រង់កូហ្វូនី លើកទី២០ ហើយមានប្រទេស៧០ហើយបានចុះឈ្មោះចូលរួម ហើយនឹងមានប្រធានាធិបតី ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលជាង២០ប្រទេសមកចូលរួម
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា សម រង្ស៉ី ហ៊ានសរសេរសំបុត្រទៅ ប្រធានាធិបតីបារាំង ម៉ាក្រុង ស្នើមិនឱ្យមកទស្សនកិច្ចកម្ពុជា តែមិនហ៊ានសរសេរសំបុត្រ ទៅកាសែតថៃ ដែលផ្សាយសម្តីខ្លួនខុស រឿងនិយាយថា «ខ្មែរបាញ់មុន»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា សមាសភាពគណៈរដ្ឋមន្រ្តី២៣តុលា របស់ លោក សម រង្ស៉ី គឺតែងតាំងតែអ្នកពូកែជេរ តាមបណ្តាញសង្គម ជាពិសេស សម្តេចចំអកឱ្យ លោក អ៊ុំ សំអាន ដែលមិនចេះមើលផែនទី តែចេះប្រើញាណពិសេស
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ដរាបណា CPP នៅតែមានឱកាសដឹកនាំ យើងនឹងដោះស្រាយបញ្ហារបស់ប្រជាជនបន្តរហូត
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ម្សិលមិញសម្តេចបានឯកភាពលើគម្រោងប្រមាណ២៧០លានដុល្លារ រយៈពេល១៨ខែ ដែលកម្ពុជាធ្វើការជាមួយធនាគារពិភពលោក ដើម្បីធ្វើផ្លូវ ហើយប្រជាពលរដ្ឋសហគមន៍ដែលចូលរួមធ្វើផ្លូវជាមួយគម្រោងនេះ នឹងទទួលបានចំណូល
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា មកដល់ពេលនេះ រដ្ឋចំណាយប្រមាណ៦០០លានដុល្លារហើយ ដើម្បីទប់ទល់នឹងការកើនឡើងតម្លៃប្រេងឥន្ធនៈ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចែកពូជស្រូវ និងស្បៀង ជូនប្រជាពលរដ្ឋរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងនៅខេត្តពោធិសាត់ នាព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៦
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

លោក សារិន វណ្ណា៖ ពលរដ្ឋខ្មែរ និងកម្មករកម្មការី ស្នាក់នៅ និងធ្វើការនៅក្រៅប្រទេស ដែលកកស្ទះមិនទាន់ទទួលបានបណ្ណកម្មសិទ្ធិ ដោយមូលហេតុ មិនជាប់បង់ពន្ធ ឬពន្ធសូន្យក្នុងរង្វង់ញាតិលើកទី១ សូមទាក់ទងផ្ញើបង្កាន់ដៃមកមន្ត្រីសុរិយោដី តាមរយៈ 017 830 840

14-07-2026 16:01

(ភ្នំពេញ)៖ លោក សារិន វណ្ណា ប្រធានមន្ទីររៀបចំដែនដីរាជធានីភ្នំពេញ នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦នេះ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋខ្មែរ និងបងប្អូនកម្មករ កម្មការី ស្នាក់នៅ និងធ្វើការនៅក្រៅប្រទេស ដែលមិនទាន់មកទទួលយកបណ្ណកម្មសិទ្ធិ ដោយមូលហេតុ មិនជាប់បង់ពន្ធ ឬពន្ធសូន្យក្នុងរង្វង់ញាតិលើកទី១ សូមទាក់ទងផ្ញើបង្កាន់ដៃមកមន្ត្រីសុរិយោដី តាមរយៈ 017 830 840 ដើម្បីចាត់ចែងសម្រួលជូន។

លោកថា អគ្គនាយកដ្ឋានពន្ឋដារ រដ្ឋបាលរាជធានីភ្នំពេញ និងមន្ទីររៀបចំដែនដីរាជធានីភ្នំពេញ កំពុងសិក្សាក្នុងការផ្ញើបណ្ណកម្មសិទ្ធិតាមក្រុមការងារចុះមូលដ្ឋានក្រៅប្រទេស ឬស្ថានទូតខ្មែរ បើកជូនកម្មសិទ្ធិករ ដោយមិនគិតពីនិន្នាការនយោបាយ ឬគណបក្សណាមួយឡើយ។

តាមរយៈបណ្តាញទំនាក់ទំនងសង្គមផ្លូវការ លោក សារិន វណ្ណា បានបញ្ជាក់ដូច្នេះថា៖ «ដើម្បីសំរួលដល់បងប្អូនប្រជាពលរដ្ឋខ្មែរ និងបងប្អូនកម្មករ កម្មការី ស្នាក់នៅ និងធ្វើការនៅក្រៅប្រទេស (ចំណាយប្រាក់ និងប៉ះពាល់ការងារ) អគ្គនាយកដ្ឋានពន្ឋដារ រដ្ឋបាលរាជធានីភ្នំពេញ និងមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ បាននិងកំពុងសិក្សារួមគ្នាលើកម្មសិទ្ធិកកស្ទះមួយចំនួន ដែលកម្មសិទ្ធិករមិនទាន់មកទទួលយក ដោយមូលហេតុផ្សេងៗគ្នា ដូចនេះ បណ្ណកម្មសិទ្ធិ មិនជាប់បង់ពន្ធ ឬពន្ធសូន្យក្នុងរង្វង់ញាតិលើកទី១ គួរបានផ្ញើជូនតាមក្រុមការងារចុះមូលដ្ឋានក្រៅប្រទេស ឬស្ថានទូតខ្មែរ បើកជូនកម្មសិទ្ធិករ ដោយមិនគិតពីនិន្នាការនយោបាយ ឬគណបក្សណាមួយឡើយ។ ខ្មែរត្រូវចេះជួយខ្មែរ។ សូមផ្តល់ព័ត័មាន និងបង្កាន់ដៃមន្ត្រីសុរិយោដីប្រគល់ជូនតាមរយៈ Telegram +855 17830840 Mr Seng Rithy»។

សូមជម្រាបថា លោក សារិន វណ្ណា ប្រធានមន្ទីររៀបចំដែនដីរាជធានីភ្នំពេញ បានបង្ហាញនូវការប្តេជ្ញាចិត្តខ្ពស់ ក្នុងការបម្រើសេវាសាធារណៈ ក្នុងវិស័យដីធ្លី ជូនបងប្អូនប្រជាពលរដ្ឋ ប្រកបដោយតម្លាភាព និងលុបបំបាត់អំពើពុករលួយ រួមទាំងភាពអសកម្មនានាផងដែរ។ ការប្តេជ្ញាចិត្តរបស់លោកទទួលបានការគាំទ្រ និងការសរសើរយ៉ាងខ្លាំងពីបងប្អូនប្រជាពលរដ្ឋ៕