* ពីអតីតបវរកញ្ញាក្លាយទៅជាជនសង្ស័យក្នុងសំណុំរឿងឆបោក៖ រឿងអាស្រូវមូលនិធិសប្បុរសធម៌ ដែលកំពុងអង្រួនប្រទេសថៃ
* រាជរដ្ឋាភិបាលដាក់គោលដៅប្រមូលចំណូលឱ្យបានប្រមាណជិត ៨ពាន់លានដុល្លារ នៅឆ្នាំ២០២៧, គយ និងពន្ធដារ ត្រូវរកចំណូលឱ្យបានប្រមាណជិត ៧ ពាន់លានដុល្លារ
* រយៈពេល ៩ខែដើមឆ្នាំ២០២៦ ប្រជាពលរដ្ឋជាង ៥៦ម៉ឺននាក់ ទទួលបានអត្ថប្រយោជន៍នៃរបបសន្តិសុខសង្គមពីបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.)
* រាជរដ្ឋាភិបាលដំឡើងប្រាក់បំណាច់ដល់ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និងមន្ត្រីភូមិ សម្រាប់ឆ្នាំ២០២៧
* លោក ហ្សេលេនស្គី ផ្តល់គ្រឿងឥស្សរិយយសជូនស្ត្រីទីមួយអាមេរិក Melania Trump ជុំវិញការសម្រេចបានបទឈប់បាញ់ និងជម្លៀសប្រជាជនក្រុង Oleshky
* សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ សម រង្ស៉ី ហ៊ានសរសេរសំបុត្រទៅ ប្រធានាធិបតីបារាំង ស្នើមិនឱ្យមកទស្សនកិច្ចកម្ពុជា តែមិនហ៊ានសរសេរសំបុត្រ ទៅកាសែតថៃ ដែលផ្សាយសម្តីខ្លួនខុស រឿងនិយាយថា «ខ្មែរបាញ់មុន»
* រដ្ឋមន្ត្រីការបរទេសចិន កម្ពុជា និងថៃ ជួបពិភាក្សាប្រកបដោយលក្ខណៈស្ថាបនា ស្តីពីការជំរុញកិច្ចសហប្រតិបត្តិការ និងការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងកម្ពុជា-ថៃ
* ថៃ៖ កំពូលចេតិយនៅវត្ត Mai Nong Hoi ក្នុងខេត្ត Chiang Mai ស្រាប់តែបាក់រលំភ្លាមៗ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា កម្ពុជាធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំហ្វ្រង់កូហ្វូនី លើកទី២០ ហើយមានប្រទេស៧០ហើយបានចុះឈ្មោះចូលរួម ហើយនឹងមានប្រធានាធិបតី ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលជាង២០ប្រទេសមកចូលរួម
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា សម រង្ស៉ី ហ៊ានសរសេរសំបុត្រទៅ ប្រធានាធិបតីបារាំង ម៉ាក្រុង ស្នើមិនឱ្យមកទស្សនកិច្ចកម្ពុជា តែមិនហ៊ានសរសេរសំបុត្រ ទៅកាសែតថៃ ដែលផ្សាយសម្តីខ្លួនខុស រឿងនិយាយថា «ខ្មែរបាញ់មុន»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា សមាសភាពគណៈរដ្ឋមន្រ្តី២៣តុលា របស់ លោក សម រង្ស៉ី គឺតែងតាំងតែអ្នកពូកែជេរ តាមបណ្តាញសង្គម ជាពិសេស សម្តេចចំអកឱ្យ លោក អ៊ុំ សំអាន ដែលមិនចេះមើលផែនទី តែចេះប្រើញាណពិសេស
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ដរាបណា CPP នៅតែមានឱកាសដឹកនាំ យើងនឹងដោះស្រាយបញ្ហារបស់ប្រជាជនបន្តរហូត
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ម្សិលមិញសម្តេចបានឯកភាពលើគម្រោងប្រមាណ២៧០លានដុល្លារ រយៈពេល១៨ខែ ដែលកម្ពុជាធ្វើការជាមួយធនាគារពិភពលោក ដើម្បីធ្វើផ្លូវ ហើយប្រជាពលរដ្ឋសហគមន៍ដែលចូលរួមធ្វើផ្លូវជាមួយគម្រោងនេះ នឹងទទួលបានចំណូល
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា មកដល់ពេលនេះ រដ្ឋចំណាយប្រមាណ៦០០លានដុល្លារហើយ ដើម្បីទប់ទល់នឹងការកើនឡើងតម្លៃប្រេងឥន្ធនៈ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចែកពូជស្រូវ និងស្បៀង ជូនប្រជាពលរដ្ឋរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងនៅខេត្តពោធិសាត់ នាព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៦
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ពលករខ្មែរត្រឡប់ពីថៃ ចូលរួមប្រឡង RPL ដើម្បីទទួលបានវិញ្ញាបនបត្រជំនាញ បង្កើនឱកាសការងារ

14-07-2026 16:46

(ភ្នំពេញ)៖ ពលករខ្មែរដែលបានវិលត្រឡប់មកពីប្រទេសថៃ បានបង្ហាញការគាំទ្រចំពោះការរៀបចំប្រឡងទទួលស្គាល់សមត្ថភាពជំនាញ (RPL) របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយចាត់ទុកថា វិញ្ញាបនបត្រនេះជួយបង្កើនឱកាសការងារ ប្រាក់ចំណូល និងការទទួលស្គាល់សមត្ថភាពវិជ្ជាជីវៈ។

នាឱកាសនេះដែរ លោក គីម ថេង ជាពលករត្រឡប់មកពីប្រទេសថៃ បានបញ្ជាក់ថា៖ «លោកបានមកប្រឡងយកវិញ្ញាបនបត្រជំនាញផ្នែកសំណង់នៅសាលាកប់ស្រូវ បន្ទាប់ពីធ្វើការនៅប្រទេសថៃ អស់រយៈពេលជិតមួយឆ្នាំ។ លោកបានលើកឡើងថា ការទទួលបានវិញ្ញាបនបត្រនឹងជួយឱ្យមានភាពងាយស្រួល ក្នុងការស្វែងរកការងារ ទទួលបានប្រាក់ឈ្នួលប្រសើរជាងមុន និងអាចបញ្ជាក់ពីសមត្ថភាពជំនាញនៅពេលដាក់ពាក្យចូលបម្រើការងារ»។

លោកបានបន្ថែមថា ការវិលត្រឡប់មកធ្វើការនៅកម្ពុជាមានភាពប្រសើរជាង ដោយសារនៅជិតក្រុមគ្រួសារ មានឱកាសការងារច្រើន ជាពិសេសក្នុងវិស័យសំណង់ និងរោងចក្រ។ លោកក៏បានអំពាវនាវដល់ពលករខ្មែរដែលកំពុងស្នាក់នៅប្រទេសថៃ ឱ្យពិចារណាវិលត្រឡប់មកប្រទេសកម្ពុជា និងចូលរួមប្រឡងយកវិញ្ញាបនបត្រជំនាញ ដើម្បីបង្កើនសមត្ថភាពប្រកួតប្រជែងក្នុងទីផ្សារការងារ។

ដោយឡែក លោក នាង ចំណាន មកពីខេត្តកំពង់ធំ បានឱ្យដឹងថា ការដែលចូលរួមប្រឡង RPL លើជំនាញបណ្តាញអគ្គិសនីក្នុងអគារ ដើម្បីទទួលបានសញ្ញាបត្របញ្ជាក់សមត្ថភាពវិជ្ជាជីវៈ។ លោកបានបន្តថា វិញ្ញាបនបត្រនេះមានសារៈសំខាន់ ព្រោះអាចយកមកប្រើប្រាស់ជាភស្តុតាងក្នុងការវាយតម្លៃសមត្ថភាព និងជួយឱ្យការស្វែងរកការងារកាន់តែងាយស្រួល។

លោកក៏បានលើកឡើងថា ប្រទេសកម្ពុជាបច្ចុប្បន្នមានឱកាសការងារច្រើន ហើយការធ្វើការនៅក្នុងស្រុកមានភាពងាយស្រួលជាង ព្រោះអាចរស់នៅជិតគ្រួសារ។ ជាមួយគ្នានេះ លោកបានអំពាវនាវឱ្យពលករដែលវិលត្រឡប់មកពីប្រទេសថៃ ចូលរួមប្រឡង RPL ដើម្បីទទួលបានវិញ្ញាបនបត្រជំនាញ និងបង្កើនឱកាសទទួលបានការងារល្អ និងប្រាក់ចំណូលសមរម្យ។

លើសពីនេះ ពលករទាំងពីរ ក៏បានថ្លែងអំណរគុណដល់ក្រសួងការងារ ដែលបានរៀបចំការប្រឡងទទួលស្គាល់សមត្ថភាពជំនាញ (RPL) ដើម្បីផ្តល់ឱកាសឱ្យពលករទទួលបានវិញ្ញាបនបត្រជំនាញ និងលើកកម្ពស់គុណភាពកម្លាំងពលកម្មកម្ពុជាឱ្យកាន់តែមានសមត្ថភាពប្រកួតប្រជែងក្នុងទីផ្សារការងារ៕