* វិបត្តិជំងឺកញ្រ្ជឹលនៅបង់ក្លាដែស ផ្តាច់ជីវិតកុមារដល់លើស១០០០នាក់ ខណៈជំងឺគ្រុនឈាម ក៏កំពុងកើនឡើងខ្លាំង
* សម្តេចមហាបវរធិបតី អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ជួបសម្តែងការគួរសម
* មេស៉ីម៉ាក់៖ សម្រែករកយុត្តិធម៌សម្រាប់ប្រាសាទព្រះវិហារ ដែលត្រូវទាហ៊ានថៃទម្លាក់គ្រាប់បែក និងបាញ់ប្រហារចំនួន ៥០១គោលដៅ ត្រូវបានលាតត្រដាងជាបណ្តេីរៗហេីយ!
* នាយករដ្ឋមន្ត្រីន័រវែស៖ យន្ដហោះរបស់លោក ហ្សេលេនស្គី ប៊ិះត្រូវបានវាយប្រហារដោយដ្រូន ពេលហោះឆ្ពោះទៅកាន់ទីក្រុង Oslo
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យគណៈប្រតិភូសភាពាណិជ្ជកម្មអាមេរិក-កម្ពុជា ជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចមហាបវរធិបតី អនុញ្ញាតឱ្យប្រធានសមាគមជប៉ុន-កម្ពុជា ជួបសម្តែងការគួរសម
* ឆេះស្រឡាងនៅហ្វីលីពីន ផ្ដាច់ជីវិតមនុស្ស ៥នាក់ និង៨៧នាក់បាត់ខ្លួន
* Apple ប្រកាសបង្ហាញ iPhone អេក្រង់បត់ជាលើកដំបូង
* វិមានក្រឹមឡាំង៖ រុស្ស៉ី នៅតែបើកចំហទំនាក់ទំនងជាមួយហុងគ្រី បើទោះបីជាមានការបណ្តេញអ្នកការទូត
* រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលអះអាងថា គ្មានផែនការបណ្តេញពលរដ្ឋប៉ាឡេស្ទីនចេញពីតំបន់ហ្គាហ្សាឡើយ
* គម្រោងវិនិយោគចំនួន៣៧ ក្នុងទំហំទុនវិនិយោគសរុប២៣៣លានដុល្លារ ត្រូវបានចុះបញ្ជីនៅកម្ពុជា
* សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកគុនខ្មែរ ដែលបានឈ្នះមេដាយ៧១គ្រឿង ក្នុងព្រឹត្តិការណ៍ជើងឯកគុនខ្មែរទ្វីបអាស៊ី លើកទី១ នៅប្រទេសវៀតណាម
* សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យ ឯកអគ្គរដ្ឋទូតអុីរ៉ង់ ចូលជួបសម្ដែងការគួរសម និងប្រគល់សារតាំង
* វឌ្ឍនភាពព្រែកជីកហ្វូណន, ក្រុមហ៊ុនហ្វូណនតេជោ និងធនាគារ China Exim Bank ចុះកិច្ចព្រមព្រៀងហិរញ្ញប្បទានជិត ១ពាន់លានដុល្លារ សម្រាប់សាងសង់ព្រែកជីកហ្វូណនតេជោ
* អនុក្រឹត្យស្តីពីការរៀបចំ និងប្រព្រឹត្តទៅ នៃគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ, កម្លាំងទាហានលែងស្ថិតក្រោមគណៈបញ្ជាការឯកភាពរាជធានី-ខេត្តទៀតហើយ
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

វដ្តជីវិត និងការបម្លាស់ទី តាមរដូវកាលរបស់សត្វក្អែកទឹក នៅតំបន់រ៉ាមសារ នៃស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង

14-07-2026 17:15

(ស្ទឹងត្រែង)៖ ស្រុកបុរីអូរស្វាយសែនជ័យ គឺជាស្រុកមួយរបស់ខេត្តស្ទឹងត្រែង ដែលមានជីវៈចម្រុះ និងសត្វស្លាបទឹកដ៏សម្បូរបែបជាច្រើនប្រភេទ និងបំពេញមុខងារយ៉ាងសំខាន់ ក្នុងប្រព័ន្ធអេកូឡូស៊ី។ ក្នុងនោះលោក ស្រេង លីដា គឺជាបុគ្គលិករបស់មជ្ឈមណ្ឌលឯកសារកម្ពុជា ប្រចាំសាខាខេត្តស្ទឹងត្រែង បានធ្វើការសិក្សាស្រាវជ្រាវពីវដ្ដជីវិត និងការបម្លាស់ទីរបស់សត្វក្អែកទឹក។

សត្វក្អែកទឹក គឺជាសត្វស្លាបមួយប្រភេទដែលមានភាពវៃឆ្លាត និងមានភាពបទបែនក្នុងការរស់នៅតាមដងទន្លេមេគង្គ ទន្លេសាប ស្របទៅតាមការបម្លាស់ទីរបស់ហ្វូងត្រី។ ជារៀងរាល់ឆ្នាំ ក្អែកទឹក តែងតែធ្វើការបម្លាស់ទីទៅមកចន្លោះពីតំបន់បឹងទន្លេសាប និងតំបន់ទន្លេមេគង្គលើ ដែលបង្កើតឡើងនូវភាពបទបែនក្នុងការរស់នៅរបស់សត្វស្លាបប្រភេទនេះ»។

ក្អែកទឹក គឺជាសត្វស្លាបទឹកមួយប្រភេទដែលមានរូបរាងស្រដៀងនឹងសត្វទា ប៉ុន្តែមានទំហំតូចជាងបន្តិច។ ក្អែកទឹកមានលក្ខណៈសម្គាល់ងាយមើលដឹង តាមរយៈមានរោមពណ៌ខ្មៅរលោង ចំពុះវែងពណ៌ប្រផេះ ភ្នែកខ្មៅ និងមានប្រអប់ជើងជាប់គ្នាដូចជើងទា ដែលជាអំណោយផលយ៉ាងប្រសើរសម្រាប់ការហែលទឹក។

លក្ខណៈពិសេសរបស់ក្អែកទឹក គឺមានសមត្ថភាពទាំងការហោះហើរលើអាកាស និងការជ្រមុជទឹកបានយ៉ាងជ្រៅ និងរហ័ស ដើម្បីដេញចាប់ត្រីធ្វើជាចំណី។ បន្ទាប់ពីចាប់ត្រីបានហើយ ក្អែកទឹកតែងតែហើរទៅទុំនៅលើមែកឈើងាប់ៗ ដែលដុះតាមដងទន្លេមេគង្គ, ស្ទឹង ឬតំបន់ឆ្នេរ ដើម្បីសម្រាក និងលាតស្លាបរបស់ខ្លួនហាលថ្ងៃឱ្យស្ងួត។

លោក ស្រេង លីដា បានបន្ដែមទៀតថា «តាមរយៈការអង្កេតនៅអំឡុងខែវិច្ឆិកា ឬខែធ្នូ ជារៀងរាល់ឆ្នាំ ក្អែកទឹក តែងតែបម្លាស់ទីចាកចេញពីតំបន់ទំនាបជុំវិញបឹងទន្លេសាប ឡើងមកកាន់តំបន់ទន្លេមេគង្គលើ ក្នុងតំបន់រ៉ាមសារ (ដីសើម) នៃស្រុកបុរីអូរស្វាយ សែនជ័យ ខេត្តស្ទឹងត្រែង។

ការរំកិលខ្លួនមកកាន់តំបន់រ៉ាមសារ គឺធ្វើឡើងស្របពេលដែលហ្វូង «ត្រីរៀល» និងត្រីតូចៗដទៃទៀត បម្លាស់ទីឡើងមកកាន់ខ្សែទឹកខាងលើដូចគ្នា។ ត្រីរៀលជាចំណីដ៏មានឱជារស និងងាយស្រួលចាប់បំផុតសម្រាប់ក្អែកទឹក»។

ក្អែកទឹក បន្តរស់នៅ និងរកចំណីយ៉ាងកុះករនៅតាមដងទន្លេមេគង្គ ពិសេសនៅក្នុងតំបន់រ៉ាមសារ ក្នុងស្រុកបុរីអូរស្វាយ សែនជ័យ ខេត្តស្ទឹងត្រែង ដែលបង្កលក្ខណៈងាយស្រួល និងបង្កើនភាពទាក់ទាញដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិក្នុងការមកទស្សនាកម្សាន្ត។

នៅរដូវវស្សាឆ្នាំនេះ ក្រុមការងាររបស់មជ្ឈមណ្ឌលឯកសារកម្ពុជា សាខាខេត្តស្ទឹងត្រែង បានឃើញហ្វូងក្អែកទឹកជាច្រើន ចាប់ផ្តើមធ្វើដំណើរត្រឡប់ទៅកាន់តំបន់បឹងទន្លេសាបវិញ ដោយហេតុផល ដូចជា៖
១៖ នៅក្នុងខែកក្កដានេះ ទឹកទន្លេមេគង្គចាប់ផ្តើមឡើងខ្លាំង និងមានសភាពល្អក់កករ ដែលធ្វើឱ្យក្អែកទឹកពិបាកមើលធ្លុះទៅក្នុងទឹក ដើម្បីជ្រមុជចាប់ចំណី
២៖ នាដើមរដូវវស្សានេះ គឺជាពេលវេលាដែលហ្វូងត្រីរៀល ត្រូវធ្វើដំណើរត្រឡប់ទៅវិញ គឺវិលត្រឡប់ទៅកាន់ទន្លេសាប បន្ទាប់ពីទម្លាក់ពង-កូន នៅតំបន់រ៉ាមសាររួចរាល់
៣៖ ការវិលត្រឡប់ទៅកាន់បឹងទន្លេសាបវិញ មិនត្រឹមតែដើម្បីភាពងាយស្រួលក្នុងការស្វែងរកចំណីតែប៉ុណ្ណោះទេ ប៉ុន្តែជារដូវកាលដ៏សំខាន់ដែលក្អែកទឹកត្រូវកសាងសម្បុក ដើម្បីបន្តពូជ និងពងកូន៕