* វិបត្តិជំងឺកញ្រ្ជឹលនៅបង់ក្លាដែស ផ្តាច់ជីវិតកុមារដល់លើស១០០០នាក់ ខណៈជំងឺគ្រុនឈាម ក៏កំពុងកើនឡើងខ្លាំង
* សម្តេចមហាបវរធិបតី អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ជួបសម្តែងការគួរសម
* មេស៉ីម៉ាក់៖ សម្រែករកយុត្តិធម៌សម្រាប់ប្រាសាទព្រះវិហារ ដែលត្រូវទាហ៊ានថៃទម្លាក់គ្រាប់បែក និងបាញ់ប្រហារចំនួន ៥០១គោលដៅ ត្រូវបានលាតត្រដាងជាបណ្តេីរៗហេីយ!
* នាយករដ្ឋមន្ត្រីន័រវែស៖ យន្ដហោះរបស់លោក ហ្សេលេនស្គី ប៊ិះត្រូវបានវាយប្រហារដោយដ្រូន ពេលហោះឆ្ពោះទៅកាន់ទីក្រុង Oslo
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យគណៈប្រតិភូសភាពាណិជ្ជកម្មអាមេរិក-កម្ពុជា ជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចមហាបវរធិបតី អនុញ្ញាតឱ្យប្រធានសមាគមជប៉ុន-កម្ពុជា ជួបសម្តែងការគួរសម
* ឆេះស្រឡាងនៅហ្វីលីពីន ផ្ដាច់ជីវិតមនុស្ស ៥នាក់ និង៨៧នាក់បាត់ខ្លួន
* Apple ប្រកាសបង្ហាញ iPhone អេក្រង់បត់ជាលើកដំបូង
* វិមានក្រឹមឡាំង៖ រុស្ស៉ី នៅតែបើកចំហទំនាក់ទំនងជាមួយហុងគ្រី បើទោះបីជាមានការបណ្តេញអ្នកការទូត
* រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលអះអាងថា គ្មានផែនការបណ្តេញពលរដ្ឋប៉ាឡេស្ទីនចេញពីតំបន់ហ្គាហ្សាឡើយ
* គម្រោងវិនិយោគចំនួន៣៧ ក្នុងទំហំទុនវិនិយោគសរុប២៣៣លានដុល្លារ ត្រូវបានចុះបញ្ជីនៅកម្ពុជា
* សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកគុនខ្មែរ ដែលបានឈ្នះមេដាយ៧១គ្រឿង ក្នុងព្រឹត្តិការណ៍ជើងឯកគុនខ្មែរទ្វីបអាស៊ី លើកទី១ នៅប្រទេសវៀតណាម
* សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យ ឯកអគ្គរដ្ឋទូតអុីរ៉ង់ ចូលជួបសម្ដែងការគួរសម និងប្រគល់សារតាំង
* វឌ្ឍនភាពព្រែកជីកហ្វូណន, ក្រុមហ៊ុនហ្វូណនតេជោ និងធនាគារ China Exim Bank ចុះកិច្ចព្រមព្រៀងហិរញ្ញប្បទានជិត ១ពាន់លានដុល្លារ សម្រាប់សាងសង់ព្រែកជីកហ្វូណនតេជោ
* អនុក្រឹត្យស្តីពីការរៀបចំ និងប្រព្រឹត្តទៅ នៃគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ, កម្លាំងទាហានលែងស្ថិតក្រោមគណៈបញ្ជាការឯកភាពរាជធានី-ខេត្តទៀតហើយ
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

ពូជដំណាំស្វាយចន្ទី និងជីកសិកម្ម ចែកជូនប្រជាពលរដ្ឋ ២១៧គ្រួសារ នៅខេត្តស្ទឹងត្រែង ដើម្បីលើកកម្ពស់ជីវភាព

14-07-2026 17:24

(ស្ទឹងត្រែង)៖ ប្រជាពលរដ្ឋចំនួន ២១៧គ្រួសារ ដែលរស់នៅចំណុចអូរសែវ ឃុំស្តៅ ស្រុកសេសាន ខេត្តស្ទឹងត្រែង ក្រោមគម្រោងកម្មវិធីផ្តល់ដីការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍប្រកបដោយចីរភាព (ផ.ក.អ.) បានទទួលពូជដំណាំស្វាយចន្ទី និងជីកសិកម្ម កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦។

ពិធីចែកជូននេះ ត្រូវបានប្រារព្ធឡើងក្រោមអធិបតីភាពលោក សរ សុវណ្ណ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានលេខាធិការដ្ឋាន ផ.ក.អ. រួមជាមួយ លោក សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង។

លោក ទុំ នីរ៉ូ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្ទឹងត្រែង បានបញ្ជាក់ថា ពូជដំណាំស្វាយចន្ទីប្រភេទ M23 ចំនួន ២២.០០០ ដើម និងជីកសិកម្មចំនួន ៥តោនកន្លះ ស្មើនឹង ១១០ បេ ត្រូវបានចែកជូនប្រជាពលរដ្ឋទាំង ២១៧ គ្រួសារ។ ក្នុងមួយគ្រួសារៗ ទទួលបានកូនស្វាយចន្ទីចំនួន ១០០ ដើម និងជីកសិកម្ម ២៥ គីឡូក្រាម។

លោក សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង បានសង្កត់ធ្ងន់ថា ការផ្តល់ពូជដំណាំ និងជីកសិកម្មនេះ គឺមានគោលបំណងជំរុញឱ្យប្រជាពលរដ្ឋយកទៅដាំដុះ ដើម្បីបង្កើនប្រភពចំណូល បង្កើតមុខរបរថ្មី និងលើកកម្ពស់សន្តិសុខស្បៀងនៅក្នុងសហគមន៍។ គម្រោងនេះ ក៏មានបំណងដោះស្រាយជីវភាពប្រជាពលរដ្ឋក្រីក្រ កាត់បន្ថយការពឹងផ្អែកលើអនុផលព្រៃឈើ ទប់ស្កាត់ការទន្ទ្រានដីរដ្ឋ និងជំរុញការចូលរួមអភិរក្សធនធានធម្មជាតិប្រកបដោយចីរភាព។

លោក សរ សុវណ្ណ ប្រធានលេខាធិការដ្ឋានគម្រោង ផ.ក.អ. បានបន្ថែមថា គោលបំណងចម្បងគឺដើម្បីឱ្យប្រជាពលរដ្ឋយកពូជស្វាយចន្ទីទៅដាំដុះពិតប្រាកដនៅលើដីរៀងៗខ្លួន សំដៅលើកកម្ពស់កម្រិតជីវភាព និងពង្រឹងសេដ្ឋកិច្ចគ្រួសារនៅមូលដ្ឋានឱ្យកាន់តែប្រសើរឡើង ស្របតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។ ក្រៅពីការជំរុញការដាំដុះ ប្រជាពលរដ្ឋក៏ទទួលបានការតម្រង់ទិសជាប្រចាំលើការលើកកម្ពស់សុខភាព អនាម័យ និងការអភិវឌ្ឍសមត្ថភាពគំនិត ដើម្បីផ្លាស់ប្តូរផ្នត់គំនិតពីអវិជ្ជមានទៅវិជ្ជមាន សន្សំសំចៃ ឧស្សាហ៍ព្យាយាម និងជឿជាក់លើខ្លួនឯង។ នេះជាការរួមចំណែកដ៏សំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសហគមន៍ប្រកបដោយនិរន្តរភាព៕