* វិបត្តិជំងឺកញ្រ្ជឹលនៅបង់ក្លាដែស ផ្តាច់ជីវិតកុមារដល់លើស១០០០នាក់ ខណៈជំងឺគ្រុនឈាម ក៏កំពុងកើនឡើងខ្លាំង
* សម្តេចមហាបវរធិបតី អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ជួបសម្តែងការគួរសម
* មេស៉ីម៉ាក់៖ សម្រែករកយុត្តិធម៌សម្រាប់ប្រាសាទព្រះវិហារ ដែលត្រូវទាហ៊ានថៃទម្លាក់គ្រាប់បែក និងបាញ់ប្រហារចំនួន ៥០១គោលដៅ ត្រូវបានលាតត្រដាងជាបណ្តេីរៗហេីយ!
* នាយករដ្ឋមន្ត្រីន័រវែស៖ យន្ដហោះរបស់លោក ហ្សេលេនស្គី ប៊ិះត្រូវបានវាយប្រហារដោយដ្រូន ពេលហោះឆ្ពោះទៅកាន់ទីក្រុង Oslo
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យគណៈប្រតិភូសភាពាណិជ្ជកម្មអាមេរិក-កម្ពុជា ជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចមហាបវរធិបតី អនុញ្ញាតឱ្យប្រធានសមាគមជប៉ុន-កម្ពុជា ជួបសម្តែងការគួរសម
* ឆេះស្រឡាងនៅហ្វីលីពីន ផ្ដាច់ជីវិតមនុស្ស ៥នាក់ និង៨៧នាក់បាត់ខ្លួន
* Apple ប្រកាសបង្ហាញ iPhone អេក្រង់បត់ជាលើកដំបូង
* វិមានក្រឹមឡាំង៖ រុស្ស៉ី នៅតែបើកចំហទំនាក់ទំនងជាមួយហុងគ្រី បើទោះបីជាមានការបណ្តេញអ្នកការទូត
* រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលអះអាងថា គ្មានផែនការបណ្តេញពលរដ្ឋប៉ាឡេស្ទីនចេញពីតំបន់ហ្គាហ្សាឡើយ
* គម្រោងវិនិយោគចំនួន៣៧ ក្នុងទំហំទុនវិនិយោគសរុប២៣៣លានដុល្លារ ត្រូវបានចុះបញ្ជីនៅកម្ពុជា
* សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកគុនខ្មែរ ដែលបានឈ្នះមេដាយ៧១គ្រឿង ក្នុងព្រឹត្តិការណ៍ជើងឯកគុនខ្មែរទ្វីបអាស៊ី លើកទី១ នៅប្រទេសវៀតណាម
* សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យ ឯកអគ្គរដ្ឋទូតអុីរ៉ង់ ចូលជួបសម្ដែងការគួរសម និងប្រគល់សារតាំង
* វឌ្ឍនភាពព្រែកជីកហ្វូណន, ក្រុមហ៊ុនហ្វូណនតេជោ និងធនាគារ China Exim Bank ចុះកិច្ចព្រមព្រៀងហិរញ្ញប្បទានជិត ១ពាន់លានដុល្លារ សម្រាប់សាងសង់ព្រែកជីកហ្វូណនតេជោ
* អនុក្រឹត្យស្តីពីការរៀបចំ និងប្រព្រឹត្តទៅ នៃគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ, កម្លាំងទាហានលែងស្ថិតក្រោមគណៈបញ្ជាការឯកភាពរាជធានី-ខេត្តទៀតហើយ
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

សមាគមជនជាតិខ្មែររស់នៅជប៉ុន និងក្រុមហ៊ុនអាកាសចរណ៍ជាតិ ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យអាកាសចរណ៍

14-07-2026 17:30

(ភ្នំពេញ)៖ នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦នេះ លោក ហៃ វណ្ណា ប្រធានសមាគមជនជាតិ​ខ្មែររស់នៅប្រទេសជប៉ុន បានជួបពិភាក្សាការងារជាមួយលោក មាស សុខឆាយ នាយក​សា​ខា​ប្រចាំប្រទេសកម្ពុជា នៃក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា (Air Cambodia) ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការលើវិស័យអាកាសចរណ៍ ទេសចរណ៍ និងការតភ្ជាប់ទំនាក់ទំនង​រវាងកម្ពុជា និងជប៉ុន។

ក្នុងជំនួបនេះ ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈ និងពិភាក្សាអំពីការជំរុញឱ្យប្រជាពលរដ្ឋខ្មែរ​រស់​នៅប្រទេសជប៉ុន បន្តគាំទ្រការធ្វើដំណើរតាមអាកាសចរណ៍ជាតិកម្ពុជា (Air Cambo​dia) ព្រមទាំងសហការផ្សព្វផ្សាយ និងទាក់ទាញភ្ញៀវទេសចរជប៉ុន​ ឱ្យមកទស្សនាប្រទេស​កម្ពុជាកាន់តែច្រើន សំដៅរួមចំណែកលើកកម្ពស់វិស័យទេសចរណ៍ និងជំរុញកំណើនសេដ្ឋ​កិច្ចជាតិ។

ក្នុងឱកាសនោះ ភាគីទាំងពីរក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហការជាដៃគូឧបត្ថម្ភ (Official Sponsor Partnership) សម្រាប់កម្មវិធីពិព័រណ៍អាស៊ី – Asian Festival – Angkor Days 2026 in Tokyo ដែលនឹងប្រព្រឹត្តទៅនាពេលខាងមុខ។ កិច្ចសហការនេះ​មានគោលបំណងរួមចំណែកផ្សព្វផ្សាយវប្បធម៌ អរិយធម៌ សក្តានុពលទេសចរណ៍ និងឱកាស​វិនិយោគរបស់កម្ពុជា ទៅកាន់សហគមន៍អន្តរជាតិ។

កិច្ចសហការនេះ គឺជាជំហានដ៏មានសារៈសំខាន់ក្នុងការពង្រឹងទំនាក់ទំនងរវាងវិស័យឯកជន សហគមន៍ខ្មែរនៅក្រៅប្រទេស និងដៃគូអន្តរជាតិ ដើម្បីរួមចំណែកលើកកម្ពស់កិត្តិយសជាតិ និងពង្រីកការផ្សព្វផ្សាយកម្ពុជាលើឆាកអន្តរជាតិ៕