* វិបត្តិជំងឺកញ្រ្ជឹលនៅបង់ក្លាដែស ផ្តាច់ជីវិតកុមារដល់លើស១០០០នាក់ ខណៈជំងឺគ្រុនឈាម ក៏កំពុងកើនឡើងខ្លាំង
* សម្តេចមហាបវរធិបតី អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ជួបសម្តែងការគួរសម
* មេស៉ីម៉ាក់៖ សម្រែករកយុត្តិធម៌សម្រាប់ប្រាសាទព្រះវិហារ ដែលត្រូវទាហ៊ានថៃទម្លាក់គ្រាប់បែក និងបាញ់ប្រហារចំនួន ៥០១គោលដៅ ត្រូវបានលាតត្រដាងជាបណ្តេីរៗហេីយ!
* នាយករដ្ឋមន្ត្រីន័រវែស៖ យន្ដហោះរបស់លោក ហ្សេលេនស្គី ប៊ិះត្រូវបានវាយប្រហារដោយដ្រូន ពេលហោះឆ្ពោះទៅកាន់ទីក្រុង Oslo
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យគណៈប្រតិភូសភាពាណិជ្ជកម្មអាមេរិក-កម្ពុជា ជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចមហាបវរធិបតី អនុញ្ញាតឱ្យប្រធានសមាគមជប៉ុន-កម្ពុជា ជួបសម្តែងការគួរសម
* ឆេះស្រឡាងនៅហ្វីលីពីន ផ្ដាច់ជីវិតមនុស្ស ៥នាក់ និង៨៧នាក់បាត់ខ្លួន
* Apple ប្រកាសបង្ហាញ iPhone អេក្រង់បត់ជាលើកដំបូង
* វិមានក្រឹមឡាំង៖ រុស្ស៉ី នៅតែបើកចំហទំនាក់ទំនងជាមួយហុងគ្រី បើទោះបីជាមានការបណ្តេញអ្នកការទូត
* រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលអះអាងថា គ្មានផែនការបណ្តេញពលរដ្ឋប៉ាឡេស្ទីនចេញពីតំបន់ហ្គាហ្សាឡើយ
* គម្រោងវិនិយោគចំនួន៣៧ ក្នុងទំហំទុនវិនិយោគសរុប២៣៣លានដុល្លារ ត្រូវបានចុះបញ្ជីនៅកម្ពុជា
* សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកគុនខ្មែរ ដែលបានឈ្នះមេដាយ៧១គ្រឿង ក្នុងព្រឹត្តិការណ៍ជើងឯកគុនខ្មែរទ្វីបអាស៊ី លើកទី១ នៅប្រទេសវៀតណាម
* សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យ ឯកអគ្គរដ្ឋទូតអុីរ៉ង់ ចូលជួបសម្ដែងការគួរសម និងប្រគល់សារតាំង
* វឌ្ឍនភាពព្រែកជីកហ្វូណន, ក្រុមហ៊ុនហ្វូណនតេជោ និងធនាគារ China Exim Bank ចុះកិច្ចព្រមព្រៀងហិរញ្ញប្បទានជិត ១ពាន់លានដុល្លារ សម្រាប់សាងសង់ព្រែកជីកហ្វូណនតេជោ
* អនុក្រឹត្យស្តីពីការរៀបចំ និងប្រព្រឹត្តទៅ នៃគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ, កម្លាំងទាហានលែងស្ថិតក្រោមគណៈបញ្ជាការឯកភាពរាជធានី-ខេត្តទៀតហើយ
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

សម្តេចនាយករដ្ឋមន្ត្រី អញ្ជើញធ្វើជំរឿនមន្ត្រី និងអំពាវនាវដល់មន្ត្រីរាជការឱ្យធ្វើជំរឿន

14-07-2026 18:33

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញធ្វើជំរឿន​មន្ត្រីរាជការ ព្រមទាំងអំពាវនាវដល់មន្ត្រីរាជការឱ្យចូលរួមធ្វើជំរឿន។

អមដោយរូបមួយសន្លឹកបង្ហាញពីសកម្មភាពចូលរួមធ្វើជំរឿនមន្ត្រីមន្ត្រីរាជការ សម្តេចមហាបវរ​ធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦នេះ សម្តេចបានអញ្ជើញធ្វើជំរឿនមន្ត្រី ដែលសម្តេចចាត់ទុកជាការបំពេញនូវកាតព្វកិច្ចដ៏សំខាន់​ក្នុងនាមជាមន្ត្រីរាជរដ្ឋាភិបាលមួយរូប។

សម្តេចនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ការធ្វើជំរឿនមន្ត្រី គឺជាកាតព្វកិច្ច និងជាការទទួលខុស​ត្រូវរបស់មន្ត្រីរាជការគ្រប់រូប ក្នុងការ​ចូលរួមបង្កើនប្រសិទ្ធភាពស្ថាប័នរដ្ឋ ព្រោះថាការធ្វើជំរឿន​មន្ត្រី គឺដើម្បីប្រមូលទិន្នន័យជាក់ស្តែង សម្រាប់ធ្វើជាមូលដ្ឋានក្នុងការពង្រឹង​រដ្ឋបាល​សាធារ​ណៈ លុបបំបាត់ភាពមិនប្រក្រតី និងធានាប្រសិទ្ធភាពនៃការគ្រប់គ្រងធនធានមនុស្ស។

សម្តេចនាយករដ្ឋមន្ត្រី ក៏បានអំពាវនាវដល់មន្ត្រីរាជរដ្ឋាភិបាលទាំងអស់ ដែលមានកាតព្វ​កិច្ច​ធ្វើ​ជំរឿនមន្ត្រី ចូលរួមឱ្យបានគ្រប់ៗគ្នា។

សូមបញ្ជាក់ថា ការធ្វើកំណែទម្រង់រដ្ឋបាលសាធារណៈជាកម្មវិធីនយោបាយដ៏សំខាន់របស់​រាជរដ្ឋាភិបាលក្នុងនីតិកាលថ្មី។ ក្រៅពីការពង្រឹងប្រសិទ្ធភាពនៃការគ្រប់គ្រងមន្ត្រី​រាជការ​ហើយ ការធ្វើកំណែទម្រង់រដ្ឋបាលសាធារណៈ ក៏ជាការរួមចំណែកកាត់បន្ថយដល់ការ​ចំណាយ​ថវិកាជាតិ។ បច្ចុប្បន្នគ្រប់ក្រសួង ស្ថាប័នរបស់រដ្ឋកំពុងនឹងធ្វើជំរឿនមន្ត្រីរាជការ៕