* លោក ហ្សេលេនស្គី ផ្តល់គ្រឿងឥស្សរិយយសជូនស្ត្រីទីមួយអាមេរិក Melania Trump ជុំវិញការសម្រេចបានបទឈប់បាញ់ និងជម្លៀសប្រជាជនក្រុង Oleshky
* សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ សម រង្ស៉ី ហ៊ានសរសេរសំបុត្រទៅ ប្រធានាធិបតីបារាំង ស្នើមិនឱ្យមកទស្សនកិច្ចកម្ពុជា តែមិនហ៊ានសរសេរសំបុត្រ ទៅកាសែតថៃ ដែលផ្សាយសម្តីខ្លួនខុស រឿងនិយាយថា «ខ្មែរបាញ់មុន»
* រដ្ឋមន្ត្រីការបរទេសចិន កម្ពុជា និងថៃ ជួបពិភាក្សាប្រកបដោយលក្ខណៈស្ថាបនា ស្តីពីការជំរុញកិច្ចសហប្រតិបត្តិការ និងការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងកម្ពុជា-ថៃ
* ថៃ៖ កំពូលចេតិយនៅវត្ត Mai Nong Hoi ក្នុងខេត្ត Chiang Mai ស្រាប់តែបាក់រលំភ្លាមៗ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា កម្ពុជាធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំហ្វ្រង់កូហ្វូនី លើកទី២០ ហើយមានប្រទេស៧០ហើយបានចុះឈ្មោះចូលរួម ហើយនឹងមានប្រធានាធិបតី ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលជាង២០ប្រទេសមកចូលរួម
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា សម រង្ស៉ី ហ៊ានសរសេរសំបុត្រទៅ ប្រធានាធិបតីបារាំង ម៉ាក្រុង ស្នើមិនឱ្យមកទស្សនកិច្ចកម្ពុជា តែមិនហ៊ានសរសេរសំបុត្រ ទៅកាសែតថៃ ដែលផ្សាយសម្តីខ្លួនខុស រឿងនិយាយថា «ខ្មែរបាញ់មុន»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា សមាសភាពគណៈរដ្ឋមន្រ្តី២៣តុលា របស់ លោក សម រង្ស៉ី គឺតែងតាំងតែអ្នកពូកែជេរ តាមបណ្តាញសង្គម ជាពិសេស សម្តេចចំអកឱ្យ លោក អ៊ុំ សំអាន ដែលមិនចេះមើលផែនទី តែចេះប្រើញាណពិសេស
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ដរាបណា CPP នៅតែមានឱកាសដឹកនាំ យើងនឹងដោះស្រាយបញ្ហារបស់ប្រជាជនបន្តរហូត
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ម្សិលមិញសម្តេចបានឯកភាពលើគម្រោងប្រមាណ២៧០លានដុល្លារ រយៈពេល១៨ខែ ដែលកម្ពុជាធ្វើការជាមួយធនាគារពិភពលោក ដើម្បីធ្វើផ្លូវ ហើយប្រជាពលរដ្ឋសហគមន៍ដែលចូលរួមធ្វើផ្លូវជាមួយគម្រោងនេះ នឹងទទួលបានចំណូល
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា មកដល់ពេលនេះ រដ្ឋចំណាយប្រមាណ៦០០លានដុល្លារហើយ ដើម្បីទប់ទល់នឹងការកើនឡើងតម្លៃប្រេងឥន្ធនៈ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចែកពូជស្រូវ និងស្បៀង ជូនប្រជាពលរដ្ឋរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងនៅខេត្តពោធិសាត់ នាព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៦
* វិភាគអន្តរជាតិ៖ សង្រ្គាម ពន្ធគយ និងចិន តើជ័យជម្នះរបស់គណបក្សប្រជាធិបតេយ្យមានន័យយ៉ាងណា?
* អ៊ីរ៉ង់ ព្រមានពង្រីកការវាយប្រហារហួសពីមូលដ្ឋានទ័ពអាមេរិក ប្រសិនបើប្រទេសឈូងសមុទ្រអនុញ្ញាតឱ្យអាមេរិកប្រើទឹកដីវាយប្រហារខ្លួន
* មេដឹកនាំកំពូលអ៊ីរ៉ង់៖ ភាពអរិភាពរបស់អាមេរិកនឹងនៅតែបន្ត មិនថាគណបក្សណាកាន់អំណាចឡើយ
* តំណាងពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ កោតសរសើរកម្ពុជាលើការអនុវត្តផែនការសកម្មភាពជាតិស្តីពីការបង្ការ និងការឆ្លើយតបចំពោះអំពើហិង្សាលើកុមារ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ភ្លើងស្តុបដំបូងគេបង្អស់នៅខេត្តត្បូងឃ្មុំ ត្រូវដាក់ឱ្យដំណើរការជាផ្លូវការនៅចំណុចប្រសព្វផ្លូវជាតិលេខ៧ និងផ្លូវជាតិលេខ៧១C ក្នុងឃុំស្រឡប់ ស្រុកត្បូងឃ្មុំ

14-07-2026 20:27

(ត្បូងឃ្មុំ)៖ នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦នេះ ភ្លើងសញ្ញាបញ្ជាចរាចរណ៍ (ភ្លើងស្តុប) ដំបូងគេបង្អស់លើទឹកដីខេត្តត្បូងឃ្មុំ ត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការ នៅចំណុចប្រសព្វផ្លូវជាតិលេខ៧ និងផ្លូវជាតិលេខ៧១C ក្នុងឃុំស្រឡប់ ស្រុកត្បូងឃ្មុំ។ ក្នុងឱកាសដ៏សំខាន់នេះ អនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តត្បូងឃ្មុំ បានរៀបចំយុទ្ធនាការផ្សព្វផ្សាយសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងចែកមួកសុវត្ថិភាពជូនដល់បងប្អូនប្រជាពលរដ្ឋអ្នកធ្វើដំណើរយ៉ាងច្រើនកុះករ។

ពិធីនេះបានធ្វើឡើងក្រោមអធិបតីភាពលោក ម៉ាស៊ុន ហួត អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន។ ទីតាំងរៀបចំធ្វើឡើងស្ថិតនៅចំណុចប្រសព្វរវាងផ្លូវជាតិលេខ៧ និងផ្លូវជាតិលេខ៧១C ក្នុងឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ដែលជាកន្លែងដំឡើងភ្លើងសញ្ញាបញ្ជាចរាចរណ៍ (ភ្លើងស្តុប)ដំបូងគេបង្អស់លើទឹកដីខេត្តត្បូងឃ្មុំក្រោមជំនួយរបស់ក្រុមហ៊ុនសាងសង់ផ្លូវជាតិលេខ៧១C។ ក្នុងនោះមានការអញ្ជើញចូលរួមពីប្រតិភូក្រសួង លោក ប៉េង សម្បត្តិ អភិបាលរងខេត្ត លោកប្រធាន-អនុប្រធាន មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត និងសហការី កងកម្លាំងទាំង៣ប្រភេទ នាយកសាខាកាកបាទក្រហមកម្ពុជាខេត្ត យុវជនកាកបាទក្រហម លោកគ្រូ-អ្នកគ្រូ និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

ក្នុងឱកាសនោះ លោក ម៉ាស៊ុន ហួត បានលើកឡើងថា ការរៀបចំយុទ្ធនាការនាពេលនេះ គឺក្នុងគោលបំណងបង្កើនការយល់ដឹង និងដាស់តឿនដល់បងប្អូនប្រជាពលរដ្ឋឱ្យចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកឱ្យបានខ្ជាប់ខ្ជួន។ លោកបន្ថែមថា ជាពិសេសត្រូវយកចិត្តទុកដាក់ចំពោះភ្លើងបញ្ជាសញ្ញាចរាចរណ៍ដែលទើបនឹងដំឡើងថ្មី ដើម្បីធានាបាននូវសណ្តាប់ធ្នាប់ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ក្នុងមូលដ្ឋាន។

លោក ប៉េង សម្បត្តិ អភិបាលរងខេត្ត បានលើកឡើងថា ការដាក់ឱ្យប្រើប្រាស់នូវភ្លើងបញ្ជាសញ្ញាចរាចរណ៍ថ្មីនេះ គឺជាកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាលខេត្ត និងក្រសួងជំនាញ ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូនឱ្យមានរបៀបរៀបរយ និងកាត់បន្ថយការកកស្ទះ ជាពិសេសគឺបង្ការគ្រោះថ្នាក់ដែលមើលមិនឃើញ។ ដូច្នេះ ការយល់ដឹង និងការគោរពតាមសញ្ញាភ្លើង គឺជាកាតព្វកិច្ចរបស់អ្នកបើកបរគ្រប់រូប។

លោកបានសង្កត់ធ្ងន់ថា៖ «ថ្ងៃនេះ យើងមិនត្រឹមតែចុះមកផ្សព្វផ្សាយដោយទ្រឹស្តីប៉ុណ្ណោះទេ ប៉ុន្តែយើងក៏បាននាំយកមួកសុវត្ថិភាពមកចែកជូនបងប្អូនថែមទៀត។ ការពាក់មួកសុវត្ថិភាព ដើម្បីការពារក្បាល និងអាយុជីវិតរបស់បងប្អូននៅពេលមានឧបទ្ទវហេតុជាយថាហេតុដោយប្រការណាមួយ។ ខ្ញុំសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមកុំមើលរំលងគ្រោះថ្នាក់ចរាចរណ៍ សូម្បីតែមួយវិនាទី ហើយត្រូវចងចាំថា គ្រួសារកំពុងរង់ចាំអ្នកនៅផ្ទះដោយក្តីសង្ឃឹម»។

ក្នុងឱកាសនោះ ក្រុមការងារក៏បានចែកឯកសារ និងខិតបណ្ណផ្សព្វផ្សាយដល់អ្នកចូលរួម និងអ្នកធ្វើដំណើរ នូវមួកសុវត្ថិភាព ចំនួន២០មួក សៀវភៅ និងខិតបណ្ណ សរុបប្រមាណ១៥០០សន្លឹក រួមមាន៖ ស្ទីកឃ័រ ថ្ងៃនេះ ថ្ងៃស្អែក កុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍ចំនួន ០៥ផ្ទាំង, ផ្ទាំងសញ្ញាសិទ្ធិអាទិភាព ១០ផ្ទាំង, ផ្ទាំងថ្មើរជើង ១០ផ្ទាំង, ផ្ទាំងកាត់ទ្រុងរថយន្ត ១០ផ្ទាំង, ផ្ទាំងសញ្ញាចរាចរណ៍ ១០ផ្ទាំង, សៀវភៅដែលអ្នកជិះម៉ូតូ គួរយល់ដឹង ៤០០ក្បាល, សៀវភៅច្បាប់ចរាចរណ៍ ផ្លូវគោក ១០០ក្បាល, ស្ទីកឃ័រចំណាំងផ្លាត ១០០សន្លឹក, ខិតបណ្ណសុវត្ថិភាពចរាចរណ៍ ៤០០សន្លឹក និងជំនួយស្មារតីច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក(បត់បីផ្នត់) ៤០០សន្លឹក។

ជាការឆ្លើយតប ប្រជាពលរដ្ឋដែលបានចូលរួម បានសម្តែងនូវក្តីរីករាយ និងថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ និងក្រុមការងារ ដែលបានខិតខំយកចិត្តទុកដាក់ចំពោះសុវត្ថិភាពនៃការធ្វើដំណើររបស់ពួកគាត់ និងសន្យាថានឹងចូលរួមគោរពច្បាប់ចរាចរណ៍ឱ្យបានល្អប្រសើរ ដើម្បីការពារអាយុជីវិតខ្លួនឯង និងអ្នកដទៃ៕