* លោក ហ្សេលេនស្គី ផ្តល់គ្រឿងឥស្សរិយយសជូនស្ត្រីទីមួយអាមេរិក Melania Trump ជុំវិញការសម្រេចបានបទឈប់បាញ់ និងជម្លៀសប្រជាជនក្រុង Oleshky
* សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ សម រង្ស៉ី ហ៊ានសរសេរសំបុត្រទៅ ប្រធានាធិបតីបារាំង ស្នើមិនឱ្យមកទស្សនកិច្ចកម្ពុជា តែមិនហ៊ានសរសេរសំបុត្រ ទៅកាសែតថៃ ដែលផ្សាយសម្តីខ្លួនខុស រឿងនិយាយថា «ខ្មែរបាញ់មុន»
* រដ្ឋមន្ត្រីការបរទេសចិន កម្ពុជា និងថៃ ជួបពិភាក្សាប្រកបដោយលក្ខណៈស្ថាបនា ស្តីពីការជំរុញកិច្ចសហប្រតិបត្តិការ និងការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងកម្ពុជា-ថៃ
* ថៃ៖ កំពូលចេតិយនៅវត្ត Mai Nong Hoi ក្នុងខេត្ត Chiang Mai ស្រាប់តែបាក់រលំភ្លាមៗ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា កម្ពុជាធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំហ្វ្រង់កូហ្វូនី លើកទី២០ ហើយមានប្រទេស៧០ហើយបានចុះឈ្មោះចូលរួម ហើយនឹងមានប្រធានាធិបតី ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលជាង២០ប្រទេសមកចូលរួម
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា សម រង្ស៉ី ហ៊ានសរសេរសំបុត្រទៅ ប្រធានាធិបតីបារាំង ម៉ាក្រុង ស្នើមិនឱ្យមកទស្សនកិច្ចកម្ពុជា តែមិនហ៊ានសរសេរសំបុត្រ ទៅកាសែតថៃ ដែលផ្សាយសម្តីខ្លួនខុស រឿងនិយាយថា «ខ្មែរបាញ់មុន»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា សមាសភាពគណៈរដ្ឋមន្រ្តី២៣តុលា របស់ លោក សម រង្ស៉ី គឺតែងតាំងតែអ្នកពូកែជេរ តាមបណ្តាញសង្គម ជាពិសេស សម្តេចចំអកឱ្យ លោក អ៊ុំ សំអាន ដែលមិនចេះមើលផែនទី តែចេះប្រើញាណពិសេស
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ដរាបណា CPP នៅតែមានឱកាសដឹកនាំ យើងនឹងដោះស្រាយបញ្ហារបស់ប្រជាជនបន្តរហូត
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ម្សិលមិញសម្តេចបានឯកភាពលើគម្រោងប្រមាណ២៧០លានដុល្លារ រយៈពេល១៨ខែ ដែលកម្ពុជាធ្វើការជាមួយធនាគារពិភពលោក ដើម្បីធ្វើផ្លូវ ហើយប្រជាពលរដ្ឋសហគមន៍ដែលចូលរួមធ្វើផ្លូវជាមួយគម្រោងនេះ នឹងទទួលបានចំណូល
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា មកដល់ពេលនេះ រដ្ឋចំណាយប្រមាណ៦០០លានដុល្លារហើយ ដើម្បីទប់ទល់នឹងការកើនឡើងតម្លៃប្រេងឥន្ធនៈ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចែកពូជស្រូវ និងស្បៀង ជូនប្រជាពលរដ្ឋរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងនៅខេត្តពោធិសាត់ នាព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៦
* វិភាគអន្តរជាតិ៖ សង្រ្គាម ពន្ធគយ និងចិន តើជ័យជម្នះរបស់គណបក្សប្រជាធិបតេយ្យមានន័យយ៉ាងណា?
* អ៊ីរ៉ង់ ព្រមានពង្រីកការវាយប្រហារហួសពីមូលដ្ឋានទ័ពអាមេរិក ប្រសិនបើប្រទេសឈូងសមុទ្រអនុញ្ញាតឱ្យអាមេរិកប្រើទឹកដីវាយប្រហារខ្លួន
* មេដឹកនាំកំពូលអ៊ីរ៉ង់៖ ភាពអរិភាពរបស់អាមេរិកនឹងនៅតែបន្ត មិនថាគណបក្សណាកាន់អំណាចឡើយ
* តំណាងពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ កោតសរសើរកម្ពុជាលើការអនុវត្តផែនការសកម្មភាពជាតិស្តីពីការបង្ការ និងការឆ្លើយតបចំពោះអំពើហិង្សាលើកុមារ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ឧបនាយករដ្ឋមន្ត្រី ស សុខា ដឹកនាំដាំកូនឈើរាប់ពាន់ដើម នៅតំបន់ទួលព័ន្ធតាឡីបឹងស្នេហ៍ ខេត្តព្រៃវែង ដើម្បីអភិរក្សជម្រកសត្វស្លាប

14-07-2026 21:47

(ព្រៃវែង)៖ ក្រោមការយកចិត្តទុកដាក់ពីសំណាក់ឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង រួមជាមួយថ្នាក់ដឹកនាំខេត្ត និងក្រសួងពាក់ព័ន្ធជាច្រើនទៀត បានរួមគ្នាដាំកូនឈើរាប់ពាន់ដើមឡើងវិញ នៅតំបន់ប្រើប្រាស់ច្រើនយ៉ាងទួលព័ន្ធតាឡីបឹងស្នេហ៍។ សកម្មភាពនេះមានគោលបំណងសំខាន់ គឺដើម្បីពង្រឹង និងពង្រីកជម្រកធម្មជាតិដ៏សំខាន់សម្រាប់សត្វស្លាប និងជីវៈចម្រុះដទៃទៀត។

តំបន់ប្រើប្រាស់ច្រើនយ៉ាងទួលព័ន្ធតាឡីបឹងស្នេហ៍ ដែលជាផ្ទះដ៏កក់ក្តៅនៃជីវៈចម្រុះ និងជាដង្ហើមសេដ្ឋកិច្ច-ធម្មជាតិដ៏សំខាន់របស់ប្រជាពលរដ្ឋនៅក្នុងខេត្តព្រៃវែង។ ទោះជាយ៉ាងណា សម្រស់ដ៏ស្រស់ត្រកាល និងសន្តិភាពនៃតំបន់អភិរក្សមួយនេះ ពេលខ្លះត្រូវបានរំខានដោយពាក្យចចាមអារ៉ាម និងព័ត៌មានបំភ្លៃពីខាងក្រៅផងដែរ។ ដើម្បីស្វែងរកការពិត និងយល់ដឹងកាន់តែច្បាស់អំពីទឹកដីដ៏មានសក្ដានុពលមួយនេះ ក្រុមការងារអ្នកសារព័ត៍មានប្រចាំខេត្តព្រៃវែង បានចុះទៅជួបសម្ភាសន៍ផ្ទាល់ជាមួយអ្នកថែរក្សាការពារ ក៏ដូចជាប្រជាពលរដ្ឋដែលរស់នៅជុំវិញតំបន់នេះ។

បើតាមលោក នួន សារ៉េត អនុប្រធានសហគមន៍តំបន់ប្រើប្រាស់ច្រើនយ៉ាងទួលព័ន្ធតាឡីបឹងស្នេហ៍ បានរៀបរាប់ដោយស្នាមញញឹមថា សហគមន៍តំបន់ប្រើប្រាស់ច្រើនយ៉ាងទួលពន្ធ័តាឡីបឹងស្នេហ៍ គឺករកើតឡើងក្នុងឆ្នាំ២០០៦ នៅអំឡុងឆ្នាំ២០១៩កន្លងទៅនេះ គឺសហគមន៍បានបង្កើតឡើងវិញដោយមានលោកមេឃុំគឺគាត់បានបង្កើតឱ្យរៀបចំជាសហគមន៍អភិរក្សសត្វទួលពន្ធ័តាឡីបឹងស្នេហ៍ ក្រោយពីបានបង្កើតសហគមន៍រួច សហគមន៍នេះ ក៏បានទទួលភ្ញៀវទេសចរណ៍នៅឆ្នាំ២០២០ ដែលមានភ្ញៀវទេសចរចូលមកលេងទស្សនានៅក្នុងតំបន់នេះរាប់រយរាប់ពាន់នាក់ផងដែរ។ តំបន់នេះមានការការពារសត្វស្លាបការដាំដុះព្រៃលិចទឹក និងរុក្ខជាតិឡើងវិញ ដែលជាបេសកកម្មចំបងរបស់សហគមន៍នៅទីនេះផងដែរ។

លោក នួន សារ៉េត បានបន្តថា ក្រោមយកចិត្តទុកដាក់និងគិតគូរខ្ពស់ ពីឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ,ក្រសួងបរិស្ថាន និងថ្នាក់ដឹកនាំខេត្តព្រៃវែង និងមន្ទីរបរិស្ថានខេត្ត លោកអភិបាលស្រុកបាភ្នំ បានរៀបចំតំបន់នេះឱ្យមានភ្ញៀវទេសចរឡើងវិញ គឺមានការអភិវឌ្ឍ ក្នុងនោះបានដាំដុះកូនឈើឡើងវិញ ដោយសារកូនឈើមួយចំនួនបានងាប់ ខណៈសត្វស្លាបនៅតំបន់នេះវាច្រើន ដូច្នេះបានប្រឹងប្រែងរកគ្រប់វិធីដើម្បីទាក់ទាញ ដើម្បីដាំកូនឈើឡើងវិញដើម្បីទុកជម្រកសត្វស្លាបដ៏មានសក្តានុពលនេះផងដែរ៕