* លោក ហ្សេលេនស្គី ផ្តល់គ្រឿងឥស្សរិយយសជូនស្ត្រីទីមួយអាមេរិក Melania Trump ជុំវិញការសម្រេចបានបទឈប់បាញ់ និងជម្លៀសប្រជាជនក្រុង Oleshky
* សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ សម រង្ស៉ី ហ៊ានសរសេរសំបុត្រទៅ ប្រធានាធិបតីបារាំង ស្នើមិនឱ្យមកទស្សនកិច្ចកម្ពុជា តែមិនហ៊ានសរសេរសំបុត្រ ទៅកាសែតថៃ ដែលផ្សាយសម្តីខ្លួនខុស រឿងនិយាយថា «ខ្មែរបាញ់មុន»
* រដ្ឋមន្ត្រីការបរទេសចិន កម្ពុជា និងថៃ ជួបពិភាក្សាប្រកបដោយលក្ខណៈស្ថាបនា ស្តីពីការជំរុញកិច្ចសហប្រតិបត្តិការ និងការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងកម្ពុជា-ថៃ
* ថៃ៖ កំពូលចេតិយនៅវត្ត Mai Nong Hoi ក្នុងខេត្ត Chiang Mai ស្រាប់តែបាក់រលំភ្លាមៗ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា កម្ពុជាធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំហ្វ្រង់កូហ្វូនី លើកទី២០ ហើយមានប្រទេស៧០ហើយបានចុះឈ្មោះចូលរួម ហើយនឹងមានប្រធានាធិបតី ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលជាង២០ប្រទេសមកចូលរួម
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា សម រង្ស៉ី ហ៊ានសរសេរសំបុត្រទៅ ប្រធានាធិបតីបារាំង ម៉ាក្រុង ស្នើមិនឱ្យមកទស្សនកិច្ចកម្ពុជា តែមិនហ៊ានសរសេរសំបុត្រ ទៅកាសែតថៃ ដែលផ្សាយសម្តីខ្លួនខុស រឿងនិយាយថា «ខ្មែរបាញ់មុន»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា សមាសភាពគណៈរដ្ឋមន្រ្តី២៣តុលា របស់ លោក សម រង្ស៉ី គឺតែងតាំងតែអ្នកពូកែជេរ តាមបណ្តាញសង្គម ជាពិសេស សម្តេចចំអកឱ្យ លោក អ៊ុំ សំអាន ដែលមិនចេះមើលផែនទី តែចេះប្រើញាណពិសេស
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ដរាបណា CPP នៅតែមានឱកាសដឹកនាំ យើងនឹងដោះស្រាយបញ្ហារបស់ប្រជាជនបន្តរហូត
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ម្សិលមិញសម្តេចបានឯកភាពលើគម្រោងប្រមាណ២៧០លានដុល្លារ រយៈពេល១៨ខែ ដែលកម្ពុជាធ្វើការជាមួយធនាគារពិភពលោក ដើម្បីធ្វើផ្លូវ ហើយប្រជាពលរដ្ឋសហគមន៍ដែលចូលរួមធ្វើផ្លូវជាមួយគម្រោងនេះ នឹងទទួលបានចំណូល
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា មកដល់ពេលនេះ រដ្ឋចំណាយប្រមាណ៦០០លានដុល្លារហើយ ដើម្បីទប់ទល់នឹងការកើនឡើងតម្លៃប្រេងឥន្ធនៈ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចែកពូជស្រូវ និងស្បៀង ជូនប្រជាពលរដ្ឋរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងនៅខេត្តពោធិសាត់ នាព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៦
* វិភាគអន្តរជាតិ៖ សង្រ្គាម ពន្ធគយ និងចិន តើជ័យជម្នះរបស់គណបក្សប្រជាធិបតេយ្យមានន័យយ៉ាងណា?
* អ៊ីរ៉ង់ ព្រមានពង្រីកការវាយប្រហារហួសពីមូលដ្ឋានទ័ពអាមេរិក ប្រសិនបើប្រទេសឈូងសមុទ្រអនុញ្ញាតឱ្យអាមេរិកប្រើទឹកដីវាយប្រហារខ្លួន
* មេដឹកនាំកំពូលអ៊ីរ៉ង់៖ ភាពអរិភាពរបស់អាមេរិកនឹងនៅតែបន្ត មិនថាគណបក្សណាកាន់អំណាចឡើយ
* តំណាងពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ កោតសរសើរកម្ពុជាលើការអនុវត្តផែនការសកម្មភាពជាតិស្តីពីការបង្ការ និងការឆ្លើយតបចំពោះអំពើហិង្សាលើកុមារ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

លោក ឆាយ ឫទ្ធិសែន អញ្ជើញជាអធិបតីក្នុងពិធីបិទសិក្ខាសាលាស្តីពី «ការចែករំលែកបទពិសោធន៍ក្នុងការរចនាប្លង់លម្អិត និងការត្រួតពិនិត្យគុណភាពការសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ»

14-07-2026 21:53

(ភ្នំពេញ)៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីក្នុងពិធីបិទសិក្ខាសាលាស្តីពី «ការចែករំលែកបទពិសោធន៍ក្នុងការរចនាប្លង់លម្អិត និងការត្រួតពិនិត្យគុណភាពការសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ» នារសៀលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួងអភិវឌ្ឍន៍ជនបទ។ ដោយមានវត្តមានអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំក្រសួង ថ្នាក់ដឹកនាំគម្រោងអភិវឌ្ឍន៍ផ្លូវជនបទ ទីប្រឹក្សាបច្ចេកទេសគម្រោង តំណាងអ្នកទទួលការសាងសង់ ព្រមទាំងមន្រ្តីបច្ចេកទេសផ្លូវជនបទ និងមន្ទីរអភិវឌ្ឍន៍ជនបទជធានី-ខេត្ត សរុបចំនួន ២៥០រូប។

ជាកិច្ចចាប់ផ្ដើម លោក ជ្រាយ ប៉ុម អគ្គនាយកបច្ចេកទេស បានឡើងរាយការណ៍ដោយសង្ខេបអំពីលទ្ធផលនៃសិក្ខាសាលាជូនអង្គពិធី ដោយបានបញ្ជាក់ជូនថា សិក្ខាសាលា ត្រូវបានរៀបចំឡើងរយៈពេល ០១ថ្ងៃ ដោយមានការធ្វើបទបង្ហាញនូវប្រធានបទសំខាន់ៗចំនួន ៣ រួមមាន៖ ទី១.ស្តីពី “បទពិសោធន៍ក្នុងការរចនាប្លង់លម្អិត និងការអនុវត្ត”, ទី២.ស្តីពី “ការពិនិត្យគុណភាពសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទក្រោមក្របខណ្ឌគម្រោងប្រើប្រាស់ថវិកាគាំទ្រពីដៃគូអភិវឌ្ឍន៍” និងទី៣.ស្តីពី “ការអនុវត្តកិច្ចសន្យា FIDIC” ព្រមទាំងមានការលើកឡើងជាសំនួរ ការពិភាក្សា និងចែករំលែកបទពិសោធន៍ល្អៗទៅលើបទបង្ហាញនីមួយៗប្រកបដោយន័យស្ថាបនាផងដែរ។

បន្ទាប់ពីបានស្ដាប់របាយការណ៍នៃសិក្ខាសាលារួចមក លោក ឆាយ ឫទ្ធិសែន បានថ្លែងអំណរគុណចំពោះ ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងអង្គសិក្ខាសាលាទាំងមូលដែលបានលះបង់ពេលវេលាដ៏មានតម្លៃចូលរួមក្នុងសិក្ខាសាលាដ៏មានសារៈសំខាន់នេះរហូតដល់ពិធីបិទបញ្ចប់ ព្រមទាំងបានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងារដែលខិតខំរៀបចំសិក្ខាសាលា ក៏ដូចជាវាគ្មិនដែលបានចំណាយកម្លាំងកាយ-ចិត្ត ចូលរួមធ្វើបទបង្ហាញ ចែករំលែកបទពិសោធន៍ទាក់ទងនឹងការរចនាប្លង់ ការអនុវត្ត និងការត្រួតពិនិត្យគុណភាពការសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទដើម្បីពង្រឹងគុណភាពនៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងគមនាគមន៍ជនបទឱ្យកាន់តែមានប្រសិទ្ធភាព និងប្រកបដោយគុណភាព។

លោករដ្ឋមន្ដ្រី បានគូសបញ្ជាក់ថា ផ្អែកតាមចក្ខុវិស័យនៃគោលនយោបាយជាតិស្តីពីការអភិវឌ្ឍជនបទ ដែលកំណត់ថា “កសាងសង្គមជនបទឱ្យមានវិបុលភាពប្រកបដោយបរិយាបន្ន សមធម៌ និងចីរភាព ទាំងផ្នែកសេដ្ឋកិច្ច សង្គម និងវប្បធម៌” ក្រសួងអភិវឌ្ឍន៍ជនបទ នៅតែបន្តយកចិត្តទុកដាក់ និងផ្តល់អាទិភាពខ្ពស់លើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនិងគមនាគមន៍ផ្លូវជនបទ ប្រកបដោយគុណភាព និងភាពធន់ ដែលជាបុរលក្ខខណ្ឌមិនអាចខ្វះបាន ដើម្បីបង្កើនការតភ្ជាប់និងធានាបាននូវការប្រើប្រាស់ឱ្យបានយូរអង្វែង មានភាពធន់នឹងការប្រែប្រួលអាកាសធាតុ និងជំរុញការធ្វើសមាហរណកម្មវិស័យសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌រវាងតំបន់ជនបទនិងទីក្រុង ផ្សារភ្ជាប់សកម្មភាពធុរកិច្ចផ្សេងៗឱ្យមានភាពរស់រវើកបន្ថែមទៀត ដែលនឹងចូលរួមចំណែកលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាជននៅតំបន់ជនបទឱ្យកាន់តែប្រសើរឡើង។

ជាមួយគ្នានោះដែរ លោករដ្ឋមន្ដ្រី បានអនុសាសន៍សំខាន់ៗមួយចំនួនជូនដល់អង្គសិក្ខាសាលា ដើម្បីយកទៅអនុវត្តលើការងារសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទឱ្យមានគុណភាព និងភាពធន់ ក្នុងគោលបំណងបម្រើដល់សេចក្តីត្រូវការរបស់ប្រជាពលរដ្ឋនៅតំបន់ជនបទមានប្រសិទ្ធភាព និងចូលរួមចំណែកអភិវឌ្ឍតំបន់ជនបទឱ្យកាន់តែរីកចម្រើន ដែលជាការចូលរួមសម្រេចឱ្យនូវចក្ខុវិស័យ “កម្ពុជាជាប្រទេសមានប្រាក់ចំណូលខ្ពស់នាឆ្នាំ២០៥០” ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកប ដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ជាទីបញ្ចប់ លោករដ្ឋមន្ដ្រី បានអញ្ជើញផ្ដល់កិត្តិយសប្រគល់លិខិតថ្លែងអំណរគុណជូនវាគ្មិនកិត្តិយសដែលបានធ្វើបទបង្ហាញជូនអង្គសិក្ខាសាលា ក្រោមបរិយាកាសរីករាយ និងស្និទ្ធស្នាលយ៉ាងក្រៃលែង៕