* កម្ពុជា-ហ្វីលីពីន ឯកភាពជំរុញកិច្ចសហប្រតិបត្តិការរវាងកងទ័ព និងកងទ័ពឱ្យកាន់តែស៊ីជម្រៅ
* តម្លៃប្រេងអន្តរជាតិបន្តស្ថិតនៅកម្រិតជាង ១០៩ដុល្លារក្នុងមួយបារ៉ែល ទោះជាមាននិន្នាការធ្លាក់ចុះដោយសារលំហូរប្រេងរុស្ស៉ី ប៉ុន្តែហានិភ័យនៃការផ្គត់ផ្គង់ពីមជ្ឈិមបូព៌ានៅតែមាន
* អ៊ុយក្រែនចោទអាមេរិកថាមានចេតនាពន្យារពេលប្រគល់គ្រាប់មីស៊ីល ខណៈលោក ត្រាំលើកឡើងពីកិច្ចប្រជុំគ្មានលោក ហ្សេលេនស្គី
* កម្ពុជាទទួលបានអ្នកដំណើរតាមផ្លូវអាកាសជាង៤.៥លាននាក់ ថយចុះ១១ភាគរយ ក្នុងរយៈពេល៩ខែ ឆ្នាំ២០២៦
* លោក ត្រាំ ស្វាគមន៍គំនិតរៀបចំកិច្ចប្រជុំជាមួយលោក ស៊ី ជីនពីង និងលោក ពូទីន នៅខែក្រោយ
* វិភាគអន្តរជាតិ៖ ហេតុអ្វីភ្នែករបស់សហរដ្ឋអាមេរិកនៅលើមេឃសំខាន់សម្រាប់អ៊ុយក្រែនម្ល៉េះ?
* ក្រុមអ្នកនយោបាយរុស្ស៊ី សាទរភាពប្រេះឆារវាងលោក ត្រាំ និងលោក ហ្សេលេនស្គី ប៉ុន្តែនៅតែប្រុងប្រយ័ត្នខ្ពស់
* កម្ពុជាបំបែកកំណត់ត្រាប្រវត្តិសាស្ត្រថ្មីក្នុងការនាំចេញអង្ករផ្លូវការ កើនឡើងលើស ១លានតោន!
* បារាំង គ្រោងដាក់បម្រាមគោចរនៅតំបន់មួយចំនួន ក្រោយផ្ទុះកុបកម្ម និងការលួចប្លន់ទ្រព្យសម្បត្តិ
* គណៈកម្មការផ្សះផ្សា UNCLOS ប្រកាសវិធានការកសាងទំនុកចិត្តរវាងកម្ពុជា និងថៃ នៅទីក្រុងឡាអេ ខណៈកម្ពុជាប្រកាសគាំទ្រពេញទំហឹង
* Fresh Exclusive/ Commentary: មេរៀនសម្រាប់ អ៊ុំ សំអាន៖ ចោទប្រកាន់រឿងបាត់បង់ទឹកដី ត្រូវមានភស្តុតាង!
* លោក តូ ឡឹម ផ្ញើសារថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន និងប្តេជ្ញាបន្តពូនជ្រុំទំនាក់ទំនងកម្ពុជា-វៀតណាម ឱ្យកាន់តែរីកចម្រើនរឹងមាំ
* ជាជនជាតិប៉ូឡូញ តែមានបេះដូងជាខ្មែរ ស្រឡាញ់សម្លៀកបំពាក់ខ្មែរ ស្រឡាញ់ឈ្មោះជាខ្មែរ ហើយបានដាក់ទុនវិនិយោគដ៏ច្រើននៅខ្មែរ
* ជួបសម្តេចមហាបវរធិបតី, ក្រុមហ៊ុន IM Capital Holding ប្ដេជ្ញាជំរុញការភ្ជាប់ទំនាក់ទំនងរវាងវិស័យឯកជនកម្ពុជា-ប៉ូឡូញ
* រដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុប ប្រទេសក្រូអាស៊ី ប្តេជ្ញាជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

សាលាដំបូងខេត្តសៀមរាប ចេញសេចក្ដីប្រកាសព័ត៌មានពីចំណាត់ការលើសំណុំរឿងរក្សាការពារ និងអនុវត្តរក្សាការពារ រវាងម្ចាស់បំណុលឈ្មោះ យូរ ហួរ និងកូនបំណុលឈ្មោះ ទេង ខេង

14-07-2026 22:12

(សៀមរាប)៖ អ្នកនាំពាក្យសាលាដំបូងខេត្តសៀមរាប បានឱ្យដឹងថា កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៧ សាលាដំបូងខេត្តសៀមរាប បានចេញដីកាសម្រេចចាត់ចែងជាបណ្តោះអាសន្នលេខ ៣៣១/២០១៧ ចុះថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៧ ដែលមានខ្លឹមសារ៖ ១.កំណត់ដីដែលមានទទឹងទំហំ ៣,៨២ ម៉ែត្រ និងបណ្តោយ ៤៧,៧៧ម៉ែត្រ ដែលកាន់កាប់ដោយឈ្មោះ ទេង ខេង ភេទស្រី ស្ថិតនៅភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ជាផ្លូវសេវភាព និងហាមឃាត់កូនបំណុលឈ្មោះ ទេង ខេង ធ្វើសកម្មភាពសាងសង់លើដីផ្លូវសេវភាពជាបណ្តោះអាសន្នរហូតដល់តុលាការសម្រេចដល់អង្គសេចក្តី។

បន្ទាប់ពីចេញដីកាសម្រេចនេះកូនបំណុលបានដាក់ពាក្យសុំតវ៉ា ហើយតុលាការបានសម្រេចតម្កល់ដីកាសម្រេចចាត់ចែងជាបណ្តោះអាសន្នលេខ ៣៣១/២០១៧ ចុះថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៧ ទុកជាបានការដដែល។

កូនបំណុលបានប្តឹងជំទាស់នឹងដីកាសម្រេចនេះ ហើយសាលាឧទ្ធរណ៍បាត់ដំបង បានតម្កល់សេចក្តីសម្រេច របស់សាលាដំបូងខេត្តសៀមរាប តាមដីកាសម្រេចលេខ ០២ ក្រ.VI.ច ចុះថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១ ទុកជាបានការដដែល។

នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៨ តំណាងអយ្យការអមសាលាដំបូងខេត្តសៀមរាប និងអាជ្ញាសាលាបានចុះទៅអនុវត្តដោយបើកផ្លូវសេវភាព តាមដីកាសម្រេចឱ្យអនុវត្តជំនួសលេខ ៧៥(ឃ)ព.ស. អវរ/១៨ ចុះថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៨ និងបានធ្វើកំណត់ហេតុស្ដីពីការអនុវត្តត្រឹមត្រូវតាមនីតិវិធីច្បាប់ជា ធរមាន។

ដោយយល់ឃើញថា ដីកាសម្រេចចាត់ចែងជាបណ្តោះអាសន្នលេខ ៣៣១/២០១៧ ចុះថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៧ ពុំបានសម្រេចឱ្យកូនបំណុលធ្វើការកាប់គាស់ដើមឈើគ្រប់ប្រភេទ រុះរើសម្ភារៈ និងសំណង់ផ្សេងៗ លើផ្លូវសេវភាព ហើយកូនបំណុលបានដាំដើមឈើ ក្រោយបើកផ្លូវសេវភាពជាបណ្តោះអាសន្ន (ដូចក្នុងភស្តុតាងជាវីដេអូដែលកូនបំណុលបានធ្វើសកម្មភាពដាំដើមឈើ) ដែលធ្វើឱ្យម្ចាស់បំណុលពិបាកក្នុងការចេញ ចូលលើដីផ្លូវសេវភាពខាងលើ ទើបម្ចាស់បំណុលដាក់ពាក្យសុំចេញដីកាសម្រេចចាត់ចែងជាបណ្តោះអាសន្ន មកតុលាការម្ដងទៀតនៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦។

តុលាការយល់ឃើញថាម្ចាស់បំណុលមានអត្ថិភាពនៃសិទ្ធិប្រើប្រាស់ដីសេវភាពខាងលើជាបណ្តោះអាសន្ន ស្របតាមមាត្រា ២៩០ កថាខណ្ឌទី១ (ករណីយកិច្ច របស់កម្មសិទ្ធិករនៃដីបម្រើ) និងមាត្រា ២៩៤ (សិទ្ធិទាមទារដោយផ្អែកលើសិទ្ធិប្រត្យក្សរបស់ម្ចាស់បំណុលពិសេសសេវភាព) នៃក្រមរដ្ឋប្បវេណី ហើយតុលាការអាចសម្រេចតាមការស្នើសុំរបស់ម្ចាស់បំណុលស្របតាម មាត្រា ៥៤៨ កថាខណ្ឌទី៤ វាក្យខណ្ឌទី២ នៃក្រមនីតិវិធីរដ្ឋប្បវេណី ដែលបានចែងថា «ចំពោះករណីដែលមានស្ថានភាពដែលនាំឱ្យពុំអាចសម្រេចគោលបំណងនៃពាក្យសុំឱ្យចេញដីកាសម្រេចចាត់ចែងជាបណ្តោះអាសន្ន តុលាការអាចចេញដីកាសម្រេចចាត់ចែងជាបណ្តោះអាសន្នដោយមិនឆ្លងកាត់តាមកាលបរិច្ឆេទនៃការទាញហេតុផលដោយផ្ទាល់មាត់ ឬតាមកាលបរិច្ឆេទនៃការសួរដែលកូនបំណុលអាចចូលរួមបាន»។

តុលាការសម្រេចចេញដីកាសម្រេចចាត់ចែងជាបណ្តោះអាសន្នលេខ៣៦៥៤ ពស.រវ/ ចុះថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ ដែលមានខ្លឹមសារ៖

១/បង្គាប់ឱ្យកូនបំណុលឈ្មោះ ទេង ខេង ធ្វើការកាប់គាស់ដើមឈើគ្រប់ប្រភេទ រុះរើសម្ភារៈ និងសំណង់ផ្សេងៗ ចេញពីច្រកផ្លូវទំហំទទឹង ៣,៨២ម៉ែត្រ និងបណ្តោយ ៤៧,៧៧ម៉ែត្រ ស្ថិតនៅក្នុងក្បាលដីលេខ៤ មានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុលេខ១៧១០០២១១-០០០៤ មានទីតាំងស្ថិតនៅភូមិ ស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។

២/ហាមឃាត់កូនបំណុលឈ្មោះ ទេង ខេង មិនឱ្យធ្វើសកម្មភាពដាំដើមឈើ ចោលសំរាម កាយប្រឡាយទឹក និងសកម្មភាពផ្សេងៗទៀត ដែលប៉ះពាល់ដល់ការប្រើប្រាស់ផ្លូវចេញចូលរបស់ម្ចាស់បំណុល។

តាមពាក្យសុំអនុវត្តរបស់ម្ចាស់បំណុលនៃការអនុវត្តតុលាការអនុវត្តរក្សាការពារបានកោះហៅកូនបំណុល មកសាកសួរអំពីការអនុវត្តដីកាសម្រេចរក្សាការពារដោយស្ម័គ្រចិត្តចំនួន ២លើក (ដោយលើកទី១ នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ និងលើកទី២ នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦) ហើយកូនបំណុល បានទទួលដីកាកោះហៅ និងដឹងអំពីខ្លឹមសារនៃការអនុវត្តរួចហើយ ប៉ុន្តែនៅតែស្នើសុំពន្យាពេលចូលឆ្លើយរហូត។

អាស្រ័យហេតុនេះហើយទើបតុលាការអនុវត្តរក្សាការពារចេញដីកាសម្រេចអនុវត្តជំនួសលេខ១១៥ (ង) ចុះថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៦ ដែលអនុញ្ញាតឱ្យអាជ្ញាសាលាអនុវត្តជំនួសតាមខ្លឹមសារដីកាសម្រេចចាត់ចែងជាបណ្តោះអាសន្នខាងលើ ស្របតាមមាត្រា ៥២៧ កថាខណ្ឌទី៣ នៃក្រមនីតិវិធីរដ្ឋប្បវេណី។

យោងតាមមាត្រា ៥៦២ កថាខណ្ឌទី៣ នៃក្រមនីតិវិធីរដ្ឋប្បវេណី បានចែងថា «ទោះបីនៅមុនពេល ដែលដីកាសម្រេចរក្សាការពារត្រូវបានបញ្ចូនទៅកូនបំណុលក៏ដោយ ក៏ការអនុវត្តរក្សាការពារអាចធ្វើបានដែរ…»។

ទោះបីជាបញ្ញត្តិច្បាប់មិនតម្រូវឱ្យបញ្ជូនដីកាសម្រេចរក្សាការពារទៅកូនបំណុលមុនការអនុវត្តរក្សាការពារ ក៏ដោយ ក៏អាជ្ញាសាលានៅតែបានធ្វើការជូនដំណឹងទៅមេធាវីតំណាងដោយអាណត្តិរបស់កូនបំណុលនៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦ មុនពេលចុះទៅអនុវត្តផងដែរ។
[07/14/2026 10:03 PM] PRIVACY007: នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ ពេលចុះដល់ទីតាំងនៃការអនុវត្ត អាជ្ញាសាលាបានអនុវត្តជំនួស តាមខ្លឹមសារនៃដីកាសម្រេចអនុវត្តជំនួសខាងលើ ដោយប្រើប្រាស់វិធានការរដ្ឋបាល និងស្នើសុំការសហការពីកូនបំណុលដោយសន្តិវិធី។

អាជ្ញាសាលាបានធ្វើការវាស់វែងទំហំផ្ទៃដី ដែលជាកម្មវត្ថុត្រូវអនុវត្ត អាជ្ញាសាលា បានអនុញ្ញាតឱ្យកម្លាំងកម្មករធ្វើសកម្មភាពគាស់ដើមឈើគ្រប់ប្រភេទ លើដីសេវភាព ទំហំទទឹង ៣,៨២ម៉ែត្រ និងបណ្ដោយ ៤៧,៧៧ម៉ែត្រ និងបានធ្វើកំណត់ហេតុស្ដីពីការអនុវត្ដចុះថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ ត្រឹមត្រូវតាមនីតិវិធីច្បាប់។

ក្នុងការអនុវត្តដីកាសម្រេចរក្សាការពារខាងលើនេះ ម្ចាស់បំណុលយល់ព្រមទទួលខុសត្រូវលើរាល់ការខូចខាត ព្យសនកម្ម រួមទាំងសំណងទាំងអស់ ដែលកើតឡើងពីការអនុវត្តនេះ ករណីដែលមានការប្រែប្រួលក្នុងសេចក្តីសម្រេចរបស់តុលាការគ្រប់ជាន់ថ្នាក់នាពេលខាងមុខ (មានក្នុងកំណត់ហេតុ)។

ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង ៤ និង១០នាទីរសៀល តុលាការអនុវត្តបានទទួលពាក្យ សុំតវ៉ាចំពោះការអនុវត្ត និងការផ្អាកការអនុវត្ត ចុះថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦ របស់កូនបំណុល ហើយតុលាការអនុវត្តកំណត់កាលបរិច្ឆេទសាកសួរនៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង ២ និង០០នាទីរសៀល ខាងមុខនេះ ដើម្បីសម្រេចលើពាក្យសុំតវ៉ានេះ។

អ្នកនាំពាក្យសាលាដំបូងខេត្តសៀមរាប សូមធ្វើការគូសបញ្ជាក់បន្ថែមថា សាលាដំបូងខេត្តសៀមរាប បានទទួលចាត់ការបណ្ដឹងអង្គសេចក្ដីដែលមានដើមចោទឈ្មោះ យូរ ស្រេង ភេទប្រុស និងសហចុងចម្លើយឈ្មោះ ទេង ខេង ភេទស្រី, ឈ្មោះ ផែង មិគ្គារកា ភេទស្រី, ឈ្មោះ ផែង សុវណ្ណា ភេទប្រុស, ឈ្មោះ ផែង សុវណ្ណី ភេទប្រុស ឈ្មោះ ផែង វណ្ណៈ ភេទប្រុស និងឈ្មោះ ផែង សិលា ភេទប្រុស ក្នុងសំណុំរឿង រដ្ឋប្បវេណីលេខ២៣០ ចុះថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៨ និងបានចេញសាលក្រមរដ្ឋប្បវេណីលេខ៦២ (ឈ)/៤០៥ ចុះថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ដោយបានសម្រេចសេចក្តីមានខ្លឹមសារសង្ខេបជារួមគឺ៖ បង្គាប់ឱ្យសហចុងចម្លើយបើកផ្លូវសេវភាពលើដីខាងលើ និងរុះរើសម្ភារៈផ្សេងៗ កាប់គាស់ដើមឈើគ្រប់ប្រភេទ និងសំណង់ផ្សេងៗចេញពីដីសេវភាពនេះដែរ។

សហចុងចម្លើយ មិនសុខចិត្តនឹងសេចក្ដីសម្រេចខាងលើនេះក៏បានប្តឹងឧទ្ធរណ៍ទៅនឹងសាលក្រមរបស់សាលាដំបូងខេត្តសៀមរាប ទាំងមូលហើយសាលាឧទ្ធរណ៍បាត់ដំបង ក៏បានចេញសាលដីកាលេខ១៤៥(ជ) ចុះថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥ ដោយបានសម្រេចតម្កល់សាលក្រម របស់សាលាដំបូងខេត្តសៀមរាបទុកជាបានការដដែល។

សហចុងចម្លើយនៅតែមិនសុខចិត្តទៅនឹងសេចក្ដីសម្រេចរបស់សាលាឧទ្ធរណ៍បាត់ដំបង ក៏បានប្តឹងសារទុក្ខទៅតុលាការកំពូលបន្តទៀត។

តុលាការកំពូលបានចេញសាលដីកាលេខ១២៣ (ធ) ចុះថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ ដោយបានសម្រេចបញ្ជូនសំណុំរឿងទៅ សាលាឧទ្ធរណ៍បាត់ដំបង ដើម្បីទាញហេតុផលដោយផ្ទាល់មាត់ជាថ្មីឡើងវិញ៕