* រដ្ឋមន្ត្រីការបរទេសចិន កម្ពុជា និងថៃ ជួបពិភាក្សាប្រកបដោយលក្ខណៈស្ថាបនា ស្តីពីការជំរុញកិច្ចសហប្រតិបត្តិការ និងការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងកម្ពុជា-ថៃ
* ថៃ៖ កំពូលចេតិយនៅវត្ត Mai Nong Hoi ក្នុងខេត្ត Chiang Mai ស្រាប់តែបាក់រលំភ្លាមៗ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា កម្ពុជាធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំហ្វ្រង់កូហ្វូនី លើកទី២០ ហើយមានប្រទេស៧០ហើយបានចុះឈ្មោះចូលរួម ហើយនឹងមានប្រធានាធិបតី ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលជាង២០ប្រទេសមកចូលរួម
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា សម រង្ស៉ី ហ៊ានសរសេរសំបុត្រទៅ ប្រធានាធិបតីបារាំង ម៉ាក្រុង ស្នើមិនឱ្យមកទស្សនកិច្ចកម្ពុជា តែមិនហ៊ានសរសេរសំបុត្រ ទៅកាសែតថៃ ដែលផ្សាយសម្តីខ្លួនខុស រឿងនិយាយថា «ខ្មែរបាញ់មុន»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា សមាសភាពគណៈរដ្ឋមន្រ្តី២៣តុលា របស់ លោក សម រង្ស៉ី គឺតែងតាំងតែអ្នកពូកែជេរ តាមបណ្តាញសង្គម ជាពិសេស សម្តេចចំអកឱ្យ លោក អ៊ុំ សំអាន ដែលមិនចេះមើលផែនទី តែចេះប្រើញាណពិសេស
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ដរាបណា CPP នៅតែមានឱកាសដឹកនាំ យើងនឹងដោះស្រាយបញ្ហារបស់ប្រជាជនបន្តរហូត
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ម្សិលមិញសម្តេចបានឯកភាពលើគម្រោងប្រមាណ២៧០លានដុល្លារ រយៈពេល១៨ខែ ដែលកម្ពុជាធ្វើការជាមួយធនាគារពិភពលោក ដើម្បីធ្វើផ្លូវ ហើយប្រជាពលរដ្ឋសហគមន៍ដែលចូលរួមធ្វើផ្លូវជាមួយគម្រោងនេះ នឹងទទួលបានចំណូល
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា មកដល់ពេលនេះ រដ្ឋចំណាយប្រមាណ៦០០លានដុល្លារហើយ ដើម្បីទប់ទល់នឹងការកើនឡើងតម្លៃប្រេងឥន្ធនៈ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចែកពូជស្រូវ និងស្បៀង ជូនប្រជាពលរដ្ឋរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងនៅខេត្តពោធិសាត់ នាព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៦
* វិភាគអន្តរជាតិ៖ សង្រ្គាម ពន្ធគយ និងចិន តើជ័យជម្នះរបស់គណបក្សប្រជាធិបតេយ្យមានន័យយ៉ាងណា?
* អ៊ីរ៉ង់ ព្រមានពង្រីកការវាយប្រហារហួសពីមូលដ្ឋានទ័ពអាមេរិក ប្រសិនបើប្រទេសឈូងសមុទ្រអនុញ្ញាតឱ្យអាមេរិកប្រើទឹកដីវាយប្រហារខ្លួន
* មេដឹកនាំកំពូលអ៊ីរ៉ង់៖ ភាពអរិភាពរបស់អាមេរិកនឹងនៅតែបន្ត មិនថាគណបក្សណាកាន់អំណាចឡើយ
* តំណាងពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ កោតសរសើរកម្ពុជាលើការអនុវត្តផែនការសកម្មភាពជាតិស្តីពីការបង្ការ និងការឆ្លើយតបចំពោះអំពើហិង្សាលើកុមារ
* នារីចិនម្នាក់បាត់ខ្លួន ក្រោយទៅដល់ប្រទេសថៃ ដើម្បីជួបបុរសស្គាល់គ្នាតាមអនឡាញដែលសន្យាឲ្យទូរស័ព្ទ iPhone 18
* អ៉ីរ៉ង់៖ ប្រជាជនអាមេរិក បានបោះឆ្នោតឆ្លើយថា «ទេចំពោះសង្គ្រាម»
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

កងពលតូចដឹកជញ្ជូនលេខ៩៩ ត្រៀមលក្ខណៈជួយសង្គ្រោះប្រជាពលរដ្ឋពីគ្រោះទឹកជំនន់

15-07-2026 07:47

(ភ្នំពេញ)៖ អនុវត្តតាមបទបញ្ជាដឹកនាំដ៏ម៉ឺងម៉ាត់របស់ឧត្តមសេនីយ៍ឯក ម៉ឹង ពន្លក អគ្គនាយក អគ្គនាយកដ្ឋានភស្តុភារ-ហិរញ្ញវត្ថុ ក្រសួងការពារជាតិ ក្នុងការត្រៀមលក្ខណៈអន្តរាគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋពីគ្រោះមហន្តរាយធម្មជាតិ ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជាការ កងពលតូចដឹកជញ្ជូនលេខ៩៩ បានចាត់តាំងរៀបចំ និងពិនិត្យកម្លាំងអន្តរាគមន៍ ព្រមទាំងសម្ភារៈមធ្យោបាយសង្គ្រោះគ្រប់ប្រភេទ ឱ្យស្ថិតក្នុងស្ថានភាពត្រៀមខ្លួន ១០០% ជានិច្ច។

ការត្រៀមលក្ខណៈនេះ គឺដើម្បីឆ្លើយតប និងសង្គ្រោះបន្ទាន់ ក្នុងករណីមានគ្រោះមហន្តរាយទឹកជំនន់កើតឡើងជាយថាហេតុ តាមបណ្តាខេត្តនានា។ អង្គភាពបានរៀបចំយ៉ាងហ្មត់ចត់នូវកម្លាំងអន្តរាគមន៍ ដែលមានស្មារតីមុតមាំ វិន័យខ្ពស់ និងហ្វឹកហ្វឺនជំនាញសង្គ្រោះច្បាស់លាស់។ ជាមួយគ្នានេះ មធ្យោបាយនិងសម្ភារៈសង្គ្រោះ រួមមានរថយន្តដឹកជញ្ជូនកងទ័ពធុនធ្ងន់ អូរប័រសង្គ្រោះ ម៉ាស៊ីនអូរប័រ អាវពោង និងឧបករណ៍ភស្តុភារបំរុងចាំបាច់នានា ក៏ត្រូវបានត្រួតពិនិត្យបច្ចេកទេសយ៉ាងហ្មត់ចត់ ដើម្បីធានាការចល័តកម្លាំងបានលឿន និងទាន់ពេលវេលា។

ឧត្តមសេនីយ៍ទោ មេបញ្ជាការ បានសង្កត់ធ្ងន់ និងដាក់បទបញ្ជាដល់កម្លាំងអន្តរាគមន៍ទាំងអស់ ត្រូវក្តាប់ជាប់ស្មារតីទទួលខុសត្រូវខ្ពស់ ស្មោះត្រង់ និងត្រៀមលក្ខណៈចេញប្រតិបត្តិការទូទាំងប្រទេស ២៤ម៉ោង លើ២៤ម៉ោង ដោយយកសុវត្ថិភាព និងអាយុជីវិតរបស់ប្រជាពលរដ្ឋជាអាទិភាពចម្បងបំផុត។

នេះគឺស្របតាមពាក្យស្លោក «កងទ័ពកើតចេញពីប្រជាជន ធ្វើដើម្បីប្រជាជន និងនៅក្បែរប្រជាជនគ្រប់គ្រាលំបាក» ដែលជាបេសកកម្មដ៏សំខាន់របស់កងយោធពលខេមរភូមិន្ទ។