* មេស៉ីម៉ាក់៖ សម្រែករកយុត្តិធម៌សម្រាប់ប្រាសាទព្រះវិហារ ដែលត្រូវទាហ៊ានថៃទម្លាក់គ្រាប់បែក និងបាញ់ប្រហារចំនួន ៥០១គោលដៅ ត្រូវបានលាតត្រដាងជាបណ្តេីរៗហេីយ!
* នាយករដ្ឋមន្ត្រីន័រវែស៖ យន្ដហោះរបស់លោក ហ្សេលេនស្គី ប៊ិះត្រូវបានវាយប្រហារដោយដ្រូន ពេលហោះឆ្ពោះទៅកាន់ទីក្រុង Oslo
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យគណៈប្រតិភូសភាពាណិជ្ជកម្មអាមេរិក-កម្ពុជា ជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចមហាបវរធិបតី អនុញ្ញាតឱ្យប្រធានសមាគមជប៉ុន-កម្ពុជា ជួបសម្តែងការគួរសម
* ឆេះស្រឡាងនៅហ្វីលីពីន ផ្ដាច់ជីវិតមនុស្ស ៥នាក់ និង៨៧នាក់បាត់ខ្លួន
* Apple ប្រកាសបង្ហាញ iPhone អេក្រង់បត់ជាលើកដំបូង
* វិមានក្រឹមឡាំង៖ រុស្ស៉ី នៅតែបើកចំហទំនាក់ទំនងជាមួយហុងគ្រី បើទោះបីជាមានការបណ្តេញអ្នកការទូត
* រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលអះអាងថា គ្មានផែនការបណ្តេញពលរដ្ឋប៉ាឡេស្ទីនចេញពីតំបន់ហ្គាហ្សាឡើយ
* គម្រោងវិនិយោគចំនួន៣៧ ក្នុងទំហំទុនវិនិយោគសរុប២៣៣លានដុល្លារ ត្រូវបានចុះបញ្ជីនៅកម្ពុជា
* សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកគុនខ្មែរ ដែលបានឈ្នះមេដាយ៧១គ្រឿង ក្នុងព្រឹត្តិការណ៍ជើងឯកគុនខ្មែរទ្វីបអាស៊ី លើកទី១ នៅប្រទេសវៀតណាម
* សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យ ឯកអគ្គរដ្ឋទូតអុីរ៉ង់ ចូលជួបសម្ដែងការគួរសម និងប្រគល់សារតាំង
* វឌ្ឍនភាពព្រែកជីកហ្វូណន, ក្រុមហ៊ុនហ្វូណនតេជោ និងធនាគារ China Exim Bank ចុះកិច្ចព្រមព្រៀងហិរញ្ញប្បទានជិត ១ពាន់លានដុល្លារ សម្រាប់សាងសង់ព្រែកជីកហ្វូណនតេជោ
* អនុក្រឹត្យស្តីពីការរៀបចំ និងប្រព្រឹត្តទៅ នៃគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ, កម្លាំងទាហានលែងស្ថិតក្រោមគណៈបញ្ជាការឯកភាពរាជធានី-ខេត្តទៀតហើយ
* ក្នុងសន្និសីទអនាគតនៃការវិនិយោគឆ្នាំ២០២៦ នៅចិន, ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ថា ភាគីចិន គឺជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់ និងមិនអាចខ្វះបានរបស់កម្ពុជា
* ក្រសួងវប្បធម៌៖ របាយការណ៍ ស្តីពីការខូចខាតប្រាសាទព្រះវិហារ ត្រូវបានផ្សព្វផ្សាយជាផ្លូវការ លើគេហទំព័ររបស់មជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោក
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

អ្នកនាំពាក្យក្រសួងព័ត៌មាន ជំរុញដល់ប្រព័ន្ធផ្សព្វផ្សាយ ចូលរួមផ្សព្វផ្សាយលើកទឹកចិត្តឱ្យពលរដ្ឋគ្រប់អាយុទៅធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ

15-07-2026 08:34

(កំពង់ស្ពឺ)៖ លោក ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានជំរុញដល់ប្រព័ន្ធផ្សព្វផ្សាយជាតិនៅរាជធានី-ខេត្តចូលរួមផ្សព្វផ្សាយបានទូលំទូលាយ និងលើកទឹកចិត្តឱ្យប្រជាពលរដ្ឋគ្រប់អាយុទៅធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគ្រប់ៗគ្នាដើម្បីអាចមានសិទ្ធិចូលរួមបោះឆ្នោតបានស្របតាមច្បាប់កំណត់។

ការជំរុញនេះបានធ្វើឡើងក្នុងកិច្ចប្រជុំតម្រង់ទិសស្តីពី «ការងារព័ត៌មានសាធារណមតិ ដល់មន្ត្រីរាជការនៃមន្ទីរព័ត៌មានខេត្តកំពង់ស្ពឺកាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦។

ក្នុងឱកាសនោះ លោក ទេព អស្នារិទ្ធ បានណែនាំដល់មន្ទីរព័ត៌មានរាជធានី-ខេត្តទាំងអស់ ជាពិសេសមន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ ឱ្យយកចិត្តទុកដាក់ផលិត និងផ្សព្វផ្សាយមាតិកាឱ្យបានកាន់តែទូលំទូលាយ អំពីសារៈសំខាន់នៃការធ្វើអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ។

លោកបានគូសបញ្ជាក់ថា អត្តសញ្ញាណបណ្ណ គឺជាឯកសារមួយដ៏ចាំបាច់សម្រាប់ប្រជាពលរដ្ឋគ្រប់រូប ក្នុងការប្រើប្រាស់សម្រាប់សេវាសាធារណៈ ការចុះឈ្មោះបោះឆ្នោត ក៏ដូចជាការបំពេញបែបបទក្នុងកិច្ចការនានាស្របតាមច្បាប់កំណត់។ ក្រៅពីនេះ ក៏ត្រូវចូលរួមផ្សព្វផ្សាយជាការរំលឹកដល់ពលរដ្ឋដែលអត្តសញ្ញាណប័ណ្ណជិតហួសកំណត់ ឬហួសកំណត់ ឱ្យរួសរាន់ទៅធ្វើថ្មី ដើម្បីកុំឱ្យប៉ះពាល់ដល់ការប្រើប្រាស់ប្រចាំថ្ងៃ។

ក្រសួងមហាផ្ទៃធ្លាប់បានជូមដំណឹងថា សម្រាប់ពលរដ្ឋដែលត្រូវធ្វើអត្តសញ្ញាណប័ណ្ណលើកដំបូង ត្រូវមានអាយុចាប់ពី ១៥ ឆ្នាំឡើងទៅត្រូវមានឯកសារដោយភ្ជាប់មកជាមួយសេចក្តីចម្លងសំបុត្រកំណើត ឬសេចក្តីចម្លងសំបុត្របញ្ជាក់កំណើត។ សៀវភៅស្នាក់នៅ ឬសៀវភៅគ្រួសារ (ច្បាប់ដើម ឬច្បាប់ថតចម្លងដែលមានការបញ្ជាក់ត្រឹមត្រូវ)។ ‎

សម្រាប់ករណីអស់សុពលភាព (ហួសកំណត់ ១០ឆ្នាំ) ឬខូច/បាត់ ត្រូវយកអត្តសញ្ញាណប័ណ្ណចាស់ដែលហួសកំណត់ ឬខូចទៅបង្ហាញមន្ត្រីជំនាញ។ ‎ករណីបាត់ ត្រូវមានលិខិតបញ្ជាក់ការបាត់បង់ពីអាជ្ញាធរមានសមត្ថកិច្ច (ប៉ុស្តិ៍នគរបាលរដ្ឋបាល)។ ‎ ‎

ប្រជាពលរដ្ឋអាចទៅធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរបាននៅ ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ ឬ អធិការដ្ឋាននគរបាលក្រុង ស្រុក ខណ្ឌ នៃលំនៅឋានអចិន្ត្រៃយ៍របស់ខ្លួន ឬនៅតាមស្នងការដ្ឋាននគរបាលរាជធានី ខេត្ត។ នាយកដ្ឋានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងផ្សារទំនើប អ៉ីអន២ ជាដើម៕