* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យគណៈប្រតិភូសភាពាណិជ្ជកម្មអាមេរិក-កម្ពុជា ជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចមហាបវរធិបតី អនុញ្ញាតឱ្យប្រធានសមាគមជប៉ុន-កម្ពុជា ជួបសម្តែងការគួរសម
* ឆេះស្រឡាងនៅហ្វីលីពីន ផ្ដាច់ជីវិតមនុស្ស ៥នាក់ និង៨៧នាក់បាត់ខ្លួន
* Apple ប្រកាសបង្ហាញ iPhone អេក្រង់បត់ជាលើកដំបូង
* វិមានក្រឹមឡាំង៖ រុស្ស៉ី នៅតែបើកចំហទំនាក់ទំនងជាមួយហុងគ្រី បើទោះបីជាមានការបណ្តេញអ្នកការទូត
* រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលអះអាងថា គ្មានផែនការបណ្តេញពលរដ្ឋប៉ាឡេស្ទីនចេញពីតំបន់ហ្គាហ្សាឡើយ
* គម្រោងវិនិយោគចំនួន៣៧ ក្នុងទំហំទុនវិនិយោគសរុប២៣៣លានដុល្លារ ត្រូវបានចុះបញ្ជីនៅកម្ពុជា
* សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកគុនខ្មែរ ដែលបានឈ្នះមេដាយ៧១គ្រឿង ក្នុងព្រឹត្តិការណ៍ជើងឯកគុនខ្មែរទ្វីបអាស៊ី លើកទី១ នៅប្រទេសវៀតណាម
* សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យ ឯកអគ្គរដ្ឋទូតអុីរ៉ង់ ចូលជួបសម្ដែងការគួរសម និងប្រគល់សារតាំង
* វឌ្ឍនភាពព្រែកជីកហ្វូណន, ក្រុមហ៊ុនហ្វូណនតេជោ និងធនាគារ China Exim Bank ចុះកិច្ចព្រមព្រៀងហិរញ្ញប្បទានជិត ១ពាន់លានដុល្លារ សម្រាប់សាងសង់ព្រែកជីកហ្វូណនតេជោ
* អនុក្រឹត្យស្តីពីការរៀបចំ និងប្រព្រឹត្តទៅ នៃគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ, កម្លាំងទាហានលែងស្ថិតក្រោមគណៈបញ្ជាការឯកភាពរាជធានី-ខេត្តទៀតហើយ
* ក្នុងសន្និសីទអនាគតនៃការវិនិយោគឆ្នាំ២០២៦ នៅចិន, ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ថា ភាគីចិន គឺជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់ និងមិនអាចខ្វះបានរបស់កម្ពុជា
* ក្រសួងវប្បធម៌៖ របាយការណ៍ ស្តីពីការខូចខាតប្រាសាទព្រះវិហារ ត្រូវបានផ្សព្វផ្សាយជាផ្លូវការ លើគេហទំព័ររបស់មជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោក
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

រដ្ឋមន្រ្តីសុខាភិបាល៖ ការបម្រើសេវាសុខាភិបាលដោយបេះដូង ជាកត្តាកំណត់គុណភាពមូលដ្ឋានសុខាភិបាល

15-07-2026 10:24

(ភ្នំពេញ)៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានគូសរម្លឹកថា ការបម្រើសេវាសុខាភិបាល ដោយបេះដូងជាកត្តាកំណត់គុណភាពមូលដ្ឋានសុខាភិបាល។

ការថ្លែងយ៉ាងដូច្នេះរបស់លោកសាស្ត្រាចារ្យ ក្នុងឱកាសបានដឹកនាំវគ្គភាពជាអ្នកដឹកនាំ និងនវានុវត្តន៍លើកទី១២៣ ដែលមានមន្រ្តីសុខាភិបាលគ្រប់ឋានានុក្រម ក្រោមឱវាទក្រសួងសុខាភិបាល ចូលរួមតាមប្រព័ន្ធវីដេអូសន្និសីទ (Zoom) សរុបចំនួន ២៨៩៣នាក់ នារសៀលថ្ងៃអង្គារ ១៥រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ ចាប់ពីម៉ោង ២៖០០នាទីរសៀល។

នាឱកាសនោះលោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានចូលរួមអបអរសាទរដល់មណ្ឌលសុខភាពទាំង១០ ដែលជាម្ចាស់ជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យសុខាភិបាលឆ្នាំ២០២៥ និងបានសង្កត់ធ្ងន់ថាជ័យលាភីនេះ ជាជ័យលាភីរបស់មណ្ឌលសុខភាពទាំងអស់នៅទូទាំងប្រទេសក្នុងការទាក់ទាញទំនុកចិត្តរបស់ប្រជាជន ដោយផ្តោតសំខាន់លើ «អភិបាលកិច្ច និងភាពជាអ្នកដឹកនាំ»

លោកសាស្រ្តាចារ្យក៏មានប្រសាសន៍ផ្តាំផ្ញើឱ្យថ្នាក់ដឹកនាំ និងមន្ត្រីសុខាភិបាលទាំងអស់ រក្សាឱ្យបាននូវកិតិ្តយស និងកេរ្តិ៍ឈ្មោះដែលបានមកពីការខិតខំប្រឹងប្រែងបម្រើសេវាដោយប្រើបេះដូង។

ជាកិច្ចបន្តលោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានលើកយកប្រធានបទទាក់ទងនឹងភាពជាអ្នកដឹកនាំ ក្នុងវិស័យសុខាភិបាលមកចែករំលែក និងបានសម្កែងការកោតសរសើដល់ថ្នាក់ដឹកនាំគ្រប់កម្រិត ដែលបានប្រើប្រាស់ភាពជាអ្នកដឹកនាំ ក្នុងការធ្វើយុទ្ធនាការទប់ស្កាត់ការរាតត្បាតជំងឺគ្រុនឈាម និងត្រៀមខ្លួនក្នុងការឆ្លើយតបគ្រោះធម្មជាតិ ដែលអាចកើតមាននៅក្នុងរដូវវស្សានេះ។

ជាមួយគ្នានេះ មណ្ឌលសុខភាពវាលដេញ ក៏បានធ្វើបទបង្ហាញពីដំណោះស្រាយសម្រាប់កាត់បន្ថយការរង់ចាំរបស់អ្នកជំងឺ ក្នុងការមកទទួលសេវានៅមណ្ឌលសុខភាពតាមរយៈ ការបង្កើនការតាំងចិត្តរបស់បុគ្គលិក ការបង្តើតប្រព័ន្ធចែកលេខ និងលំហូរអ្នកជំងឺ៕