រដ្ឋមន្រ្តី ប៉េង ពោធិ៍នា ដឹកនាំកិច្ចប្រជុំកម្រិតក្រសួងស្ថាប័នដើម្បីពិនិត្យ ពិភាក្សាពីបញ្ហាប្រឈម សំណូមពរ និងដំណោះស្រាយនានានៃក្រុមការងារ «ច» ផ្នែកដឹកជញ្ជូន និងហេដ្ឋារចនាសម្ព័ន្ធ
15-07-2026 12:22
(ភ្នំពេញ)៖ លោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន នាព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំកម្រិតក្រសួងស្ថាប័ន ដើម្បីពិនិត្យ ពិភាក្សាស្តីពីបញ្ហាប្រឈម សំណូមពរ និងដំណោះស្រាយនានា នៃក្រុមការងារ «ច» ផ្នែកដឹកជញ្ជូន និងហេដ្ឋារចនាសម្ព័ន្ធ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ និងមន្រ្តីពាក់ព័ន្ធជាច្រើនរូប។
អង្គប្រជុំនាពេលនេះ មានគោលបំណងដើម្បីពិនិត្យ ពិភាក្សាលើបញ្ហាប្រឈម សំណូមពរ តាមដានវឌ្ឍនភាពការងារ និងដំណោះស្រាយឆ្លើយតបទៅនឹងការលើកឡើងនានាពីផ្នែកឯកជនជាកង្វល់ ដែលសភាពាណិជ្ជកម្មកម្ពុជា បានស្នើមកក្រសួងសាធារណការ និងដឹកជញ្ជូន រួមទាំងផ្តល់ដំណោះស្រាយស្របតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការសម្រួលធុរកិច្ច ជំរុញលើកកម្ពស់កំណើនសេដ្ឋកិច្ចជាតិ និងទាក់ទាញវិនិយោគិនទាំងក្នុង និងក្រៅប្រទេស៕






















