* សម្តេចមហាបវរធិបតី អនុញ្ញាតឱ្យប្រធានសមាគមជប៉ុន-កម្ពុជា ជួបសម្តែងការគួរសម
* ឆេះស្រឡាងនៅហ្វីលីពីន ផ្ដាច់ជីវិតមនុស្ស ៥នាក់ និង៨៧នាក់បាត់ខ្លួន
* Apple ប្រកាសបង្ហាញ iPhone អេក្រង់បត់ជាលើកដំបូង
* វិមានក្រឹមឡាំង៖ រុស្ស៉ី នៅតែបើកចំហទំនាក់ទំនងជាមួយហុងគ្រី បើទោះបីជាមានការបណ្តេញអ្នកការទូត
* រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលអះអាងថា គ្មានផែនការបណ្តេញពលរដ្ឋប៉ាឡេស្ទីនចេញពីតំបន់ហ្គាហ្សាឡើយ
* គម្រោងវិនិយោគចំនួន៣៧ ក្នុងទំហំទុនវិនិយោគសរុប២៣៣លានដុល្លារ ត្រូវបានចុះបញ្ជីនៅកម្ពុជា
* សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកគុនខ្មែរ ដែលបានឈ្នះមេដាយ៧១គ្រឿង ក្នុងព្រឹត្តិការណ៍ជើងឯកគុនខ្មែរទ្វីបអាស៊ី លើកទី១ នៅប្រទេសវៀតណាម
* សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យ ឯកអគ្គរដ្ឋទូតអុីរ៉ង់ ចូលជួបសម្ដែងការគួរសម និងប្រគល់សារតាំង
* វឌ្ឍនភាពព្រែកជីកហ្វូណន, ក្រុមហ៊ុនហ្វូណនតេជោ និងធនាគារ China Exim Bank ចុះកិច្ចព្រមព្រៀងហិរញ្ញប្បទានជិត ១ពាន់លានដុល្លារ សម្រាប់សាងសង់ព្រែកជីកហ្វូណនតេជោ
* អនុក្រឹត្យស្តីពីការរៀបចំ និងប្រព្រឹត្តទៅ នៃគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ, កម្លាំងទាហានលែងស្ថិតក្រោមគណៈបញ្ជាការឯកភាពរាជធានី-ខេត្តទៀតហើយ
* ក្នុងសន្និសីទអនាគតនៃការវិនិយោគឆ្នាំ២០២៦ នៅចិន, ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ថា ភាគីចិន គឺជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់ និងមិនអាចខ្វះបានរបស់កម្ពុជា
* ក្រសួងវប្បធម៌៖ របាយការណ៍ ស្តីពីការខូចខាតប្រាសាទព្រះវិហារ ត្រូវបានផ្សព្វផ្សាយជាផ្លូវការ លើគេហទំព័ររបស់មជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោក
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

⁨ឧកញ៉ា តែ តាំងប៉ ដឹកនាំ FASMEC ចូលរួមកិច្ចប្រជុំគណៈកម្មាធិការដឹកនាំតំបន់ នៃភាពជាដៃគូត្រៀមបម្រុងអាស៊ី លើកទី១០ នៅកម្ពុជា

15-07-2026 13:47

(ភ្នំពេញ)៖ ឧកញ៉ា តែ តាំងប៉ ប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) បានអញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការដឹកនាំតំបន់ នៃភាពជាដៃគូត្រៀមបម្រុងអាស៊ី លើកទី១០ (The 10th Asian Preparedness Partnership Regional Steering Committee Meeting - 10th APP RSC) ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ នៅសណ្ឋាគារ Sun & Moon រាជធានីភ្នំពេញ។

កិច្ចប្រជុំថ្នាក់តំបន់នេះ ប្រព្រឹត្តទៅរយៈពេលពីរថ្ងៃ គឺចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ ដោយមានការចូលរួមពីតំណាងប្រទេសសមាជិកចំនួន៧ រួមមាន កម្ពុជា ឡាវ នេប៉ាល់ ប៉ាគីស្ថាន ហ្វីលីពីន ស្រីលង្កា និងមីយ៉ាន់ម៉ា សរុបប្រមាណ៧០រូប ដើម្បីពិភាក្សា និងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការលើកកម្ពស់ការត្រៀមបម្រុង និងភាពធន់ក្នុងការឆ្លើយតបនឹងហានិភ័យ និងគ្រោះមហន្តរាយនៅក្នុងតំបន់អាស៊ី។

កិច្ចប្រជុំនេះ ផ្តោតលើគោលបំណងសំខាន់ៗ រួមមាន ការពិនិត្យវឌ្ឍនភាពនៃការអនុវត្តសកម្មភាពរបស់ភាពជាដៃគូត្រៀមបម្រុងថ្នាក់ជាតិ ការពង្រឹងនិរន្តរភាពនៃកិច្ចសហប្រតិបត្តិការ ដើម្បីគាំទ្រដល់ការអនុវត្តគម្រោងប្រកបដោយប្រសិទ្ធភាព និងការកំណត់ទិសដៅយុទ្ធសាស្ត្រសម្រាប់ដំណាក់កាលបន្ទាប់ ដើម្បីលើកកម្ពស់ការត្រៀមបម្រុង និងភាពធន់របស់សហគមន៍ និងមូលដ្ឋានឱ្យកាន់តែមានប្រសិទ្ធភាព។

ការចូលរួមរបស់ឧកញ៉ា តែ តាំងប៉ ក្នុងនាមជាប្រធាន FASMEC បានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់សម្ព័ន្ធសមាគម ក្នុងការចូលរួមជាមួយដៃគូជាតិ និងអន្តរជាតិ ដើម្បីលើកកម្ពស់ភាពធន់របស់វិស័យសហគ្រាសធុនតូច និងមធ្យម (SMEs) និងពង្រឹងការត្រៀមខ្លួនឆ្លើយតបចំពោះបញ្ហាប្រឈមនានា សំដៅរួមចំណែកដល់ការអភិវឌ្ឍប្រកបដោយចីរភាពរបស់កម្ពុជា និងតំបន់៕⁩