* សម្តេចមហាបវរធិបតី អនុញ្ញាតឱ្យប្រធានសមាគមជប៉ុន-កម្ពុជា ជួបសម្តែងការគួរសម
* ឆេះស្រឡាងនៅហ្វីលីពីន ផ្ដាច់ជីវិតមនុស្ស ៥នាក់ និង៨៧នាក់បាត់ខ្លួន
* Apple ប្រកាសបង្ហាញ iPhone អេក្រង់បត់ជាលើកដំបូង
* វិមានក្រឹមឡាំង៖ រុស្ស៉ី នៅតែបើកចំហទំនាក់ទំនងជាមួយហុងគ្រី បើទោះបីជាមានការបណ្តេញអ្នកការទូត
* រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលអះអាងថា គ្មានផែនការបណ្តេញពលរដ្ឋប៉ាឡេស្ទីនចេញពីតំបន់ហ្គាហ្សាឡើយ
* គម្រោងវិនិយោគចំនួន៣៧ ក្នុងទំហំទុនវិនិយោគសរុប២៣៣លានដុល្លារ ត្រូវបានចុះបញ្ជីនៅកម្ពុជា
* សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកគុនខ្មែរ ដែលបានឈ្នះមេដាយ៧១គ្រឿង ក្នុងព្រឹត្តិការណ៍ជើងឯកគុនខ្មែរទ្វីបអាស៊ី លើកទី១ នៅប្រទេសវៀតណាម
* សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យ ឯកអគ្គរដ្ឋទូតអុីរ៉ង់ ចូលជួបសម្ដែងការគួរសម និងប្រគល់សារតាំង
* វឌ្ឍនភាពព្រែកជីកហ្វូណន, ក្រុមហ៊ុនហ្វូណនតេជោ និងធនាគារ China Exim Bank ចុះកិច្ចព្រមព្រៀងហិរញ្ញប្បទានជិត ១ពាន់លានដុល្លារ សម្រាប់សាងសង់ព្រែកជីកហ្វូណនតេជោ
* អនុក្រឹត្យស្តីពីការរៀបចំ និងប្រព្រឹត្តទៅ នៃគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ, កម្លាំងទាហានលែងស្ថិតក្រោមគណៈបញ្ជាការឯកភាពរាជធានី-ខេត្តទៀតហើយ
* ក្នុងសន្និសីទអនាគតនៃការវិនិយោគឆ្នាំ២០២៦ នៅចិន, ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ថា ភាគីចិន គឺជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់ និងមិនអាចខ្វះបានរបស់កម្ពុជា
* ក្រសួងវប្បធម៌៖ របាយការណ៍ ស្តីពីការខូចខាតប្រាសាទព្រះវិហារ ត្រូវបានផ្សព្វផ្សាយជាផ្លូវការ លើគេហទំព័ររបស់មជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោក
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

ប្រជាពលរដ្ឋជាង ៣០០នាក់ នៅខេត្តតាកែវស្នើអន្តរាគមន៍អភិបាលខេត្ត ដើម្បីចេញប័ណ្ណកម្មសិទ្ធិដីធ្លី

15-07-2026 15:01

(តាកែវ)៖ ប្រជាពលរដ្ឋជាង ៣០០នាក់ ដែលរស់នៅក្នុងស្រុកអង្គបូរី និងស្រុកព្រៃកប្បាស ខេត្តតាកែវ បាននាំគ្នាឡើងមកកាន់សាលាខេត្តតាកែវ នៅព្រឹកថ្ងៃពុធ ទី១៥ ខែកកក្កដា ឆ្នាំ២០២៦ ដើម្បីស្នើសុំអន្តរាគមន៍ ពីអភិបាលខេត្តតាកែវ ក្នុងការចេញប័ណ្ណកម្មសិទ្ធិលើដីអាស្រ័យផលរបស់ពួកគាត់ ដែលបានកាន់កាប់អស់រយៈពេលជាច្រើនឆ្នាំមកហើយ។

យោងតាមការលើកឡើងរបស់ប្រជាពលរដ្ឋ ដីអាស្រ័យផលរបស់ពួកគាត់ស្ថិតនៅក្នុងដែនសហគមន៍នេសាទបាស្រែ ដែលពួកគាត់បានគ្រប់គ្រងជាយូរមកហើយ។ ពួកគាត់បានដាក់ពាក្យស្នើសុំចុះបញ្ជីក្បាលដី និងធ្វើប័ណ្ណកម្មសិទ្ធិពីអាជ្ញាធរខេត្តតាកែវ តាំងពីខែមីនា ឆ្នាំ២០២៦ ប៉ុន្តែរហូតមកដល់ពេលនេះ ពួកគាត់មិនទាន់ទទួលបានដំណឹងអ្វីនៅឡើយទេ។ ហេតុដូច្នេះហើយ ទើបពួកគាត់សម្រេចចិត្តឡើងមកកាន់សាលាខេត្ត ដើម្បីស្វែងរកដំណោះស្រាយ។

លោក នួន សុធា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តតាកែវ បានបញ្ជាក់ថា ពាក់ព័ន្ធនឹងដីសហគមន៍នេសាទបាស្រែមួយផ្នែកក្នុងឃុំបាស្រែ ស្រុកអង្គរបុរី ដែលប្រជាពលរដ្ឋបានស្នើសុំចុះបញ្ជី និងធ្វើប័ណ្ណកម្មសិទ្ធិនេះ រដ្ឋបាលខេត្តតាកែវបានណែនាំដល់រដ្ឋបាលស្រុកអង្គបូរី ឲ្យចុះធ្វើអត្តសញ្ញាណកម្ម និងធ្វើរបាយការណ៍មកកាន់រដ្ឋបាលខេត្ត ដើម្បីបន្តនីតិវិធីស្នើសុំ ស.ជ.ណ ពីរាជរដ្ឋាភិបាល។

លោក ប៊ុន សម្បត្តិ នាយកទីចាត់ការអន្តរវិស័យរបស់រដ្ឋបាលខេត្តតាកែវ ដែលបានចេញមកជួបប្រជាពលរដ្ឋ បានថ្លែងថា រដ្ឋបាលខេត្តមិនបានព្រងើយកន្តើយចំពោះករណីនេះឡើយ ជាពិសេសលោកអភិបាលខេត្តតាកែវ បានយកចិត្តទុកដាក់ខ្ពស់ និងបានលើកឡើងនៅក្នុងកិច្ចប្រជុំកាលពីពេលថ្មីៗនេះ ដោយបានបញ្ជូនសំណើរបស់ប្រជាពលរដ្ឋទៅរាជរដ្ឋាភិបាលដើម្បីចេញ ស.ជ.ណ។

លោកបានបន្ថែមថា ការងារនេះអាចនឹងចាប់ផ្ដើមចុះវាស់វែង និងចេញប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋនៅដើមឆ្នាំ២០២៧ ខាងមុខ។ ការប្តេជ្ញាចិត្តនេះបង្ហាញពីការយកចិត្តទុកដាក់របស់អាជ្ញាធរខេត្ត ក្នុងការដោះស្រាយបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋ ដើម្បីធានាបាននូវសិទ្ធិស្របច្បាប់លើដីធ្លីរបស់ពួកគាត់៕