* សម្តេចមហាបវរធិបតី អនុញ្ញាតឱ្យប្រធានសមាគមជប៉ុន-កម្ពុជា ជួបសម្តែងការគួរសម
* ឆេះស្រឡាងនៅហ្វីលីពីន ផ្ដាច់ជីវិតមនុស្ស ៥នាក់ និង៨៧នាក់បាត់ខ្លួន
* Apple ប្រកាសបង្ហាញ iPhone អេក្រង់បត់ជាលើកដំបូង
* វិមានក្រឹមឡាំង៖ រុស្ស៉ី នៅតែបើកចំហទំនាក់ទំនងជាមួយហុងគ្រី បើទោះបីជាមានការបណ្តេញអ្នកការទូត
* រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលអះអាងថា គ្មានផែនការបណ្តេញពលរដ្ឋប៉ាឡេស្ទីនចេញពីតំបន់ហ្គាហ្សាឡើយ
* គម្រោងវិនិយោគចំនួន៣៧ ក្នុងទំហំទុនវិនិយោគសរុប២៣៣លានដុល្លារ ត្រូវបានចុះបញ្ជីនៅកម្ពុជា
* សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកគុនខ្មែរ ដែលបានឈ្នះមេដាយ៧១គ្រឿង ក្នុងព្រឹត្តិការណ៍ជើងឯកគុនខ្មែរទ្វីបអាស៊ី លើកទី១ នៅប្រទេសវៀតណាម
* សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យ ឯកអគ្គរដ្ឋទូតអុីរ៉ង់ ចូលជួបសម្ដែងការគួរសម និងប្រគល់សារតាំង
* វឌ្ឍនភាពព្រែកជីកហ្វូណន, ក្រុមហ៊ុនហ្វូណនតេជោ និងធនាគារ China Exim Bank ចុះកិច្ចព្រមព្រៀងហិរញ្ញប្បទានជិត ១ពាន់លានដុល្លារ សម្រាប់សាងសង់ព្រែកជីកហ្វូណនតេជោ
* អនុក្រឹត្យស្តីពីការរៀបចំ និងប្រព្រឹត្តទៅ នៃគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ, កម្លាំងទាហានលែងស្ថិតក្រោមគណៈបញ្ជាការឯកភាពរាជធានី-ខេត្តទៀតហើយ
* ក្នុងសន្និសីទអនាគតនៃការវិនិយោគឆ្នាំ២០២៦ នៅចិន, ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ថា ភាគីចិន គឺជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់ និងមិនអាចខ្វះបានរបស់កម្ពុជា
* ក្រសួងវប្បធម៌៖ របាយការណ៍ ស្តីពីការខូចខាតប្រាសាទព្រះវិហារ ត្រូវបានផ្សព្វផ្សាយជាផ្លូវការ លើគេហទំព័ររបស់មជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោក
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

បង្ក្រាបទីតាំងសង្ស័យឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឃាត់ខ្លួនជនសង្ស័យ ៣នាក់នៅក្រុងបាវិត

15-07-2026 15:06

(ស្វាយរៀង)៖ កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តស្វាយរៀង ដឹកនាំដោយលោក ម៉ែន អេង អភិបាលរងខេត្ត បានសហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងបាវិត ចុះត្រួតពិនិត្យរដ្ឋបាលចំហ និងបង្ក្រាបទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅចំណុចបុរី ឈុនស៊ីង ស៊ីធី ក្នុងភូមិបាវិតលើ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។
ប្រតិបត្តិការនេះមានការសម្របសម្រួលនីតិវិធីដោយផ្ទាល់ពីលោក ខាំ សុផារី ព្រះរាជអាជ្ញា និងលោកស្រី ពៅ ទេវី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង។

ជាលទ្ធផល នៅក្នុងកិច្ចប្រតិបត្តិការត្រួតពិនិត្យរដ្ឋបាលចំហលើផ្ទះល្វែងចំនួន ៦ខ្នង អាជ្ញាធរបានរកឃើញជនបរទេសសរុបចំនួន ១៧ នាក់ ដែលមានជនជាតិចិនចំនួន ១៥ នាក់ និងជនជាតិវៀតណាមចំនួន ២ នាក់ ដោយពួកគេសុទ្ធតែមានលិខិតឆ្លងដែន និងទិដ្ឋាការស្នាក់នៅត្រឹមត្រូវតាមផ្លូវច្បាប់។

ជាមួយគ្នានេះ សមត្ថកិច្ចក៏បានបង្ក្រាបទីតាំងផ្ទះលេខ DL06 ដែលជាទីតាំងសង្ស័យខ្លាំងក្នុងការប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយបានឃាត់ខ្លួនមនុស្សចំនួន ៣ នាក់ រួមមានជនជាតិចិន ១ នាក់ និងស្ត្រីជនជាតិខ្មែរ ២ នាក់។

ក្រុមការងារបានដកហូតវត្ថុតាងមួយចំនួន រួមមានកុំព្យូទ័រយួរដៃចំនួន ៤ គ្រឿង ទូរសព្ទដៃផ្ទាល់ខ្លួនចំនួន ៦ គ្រឿង ទូរសព្ទដៃចម្រុះចំនួន ១៣ គ្រឿង ម៉ូតូម៉ាក Honda Scoopy ចំនួន ២ គ្រឿង និងលិខិតឆ្លងដែនចំនួន ១ ក្បាល។ បច្ចុប្បន្ន ជនសង្ស័យទាំង ៣នាក់ រួមនិងវត្ថុតាង ត្រូវបានបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ដើម្បីធ្វើការសាកសួរ និងបន្តអនុវត្តនីតិវិធីតាមផ្លូវច្បាប់។

ចំណែកទីតាំងកើតហេតុខាងលើត្រូវបានក្រុមការងារចម្រុះសម្រេចបិទជាបណ្តោះអាសន្ន ដើម្បីសម្របសម្រួលតាមចំណាត់ការច្បាប់។ ប្រតិបត្តិការនេះបង្ហាញពីការប្តេជ្ញាចិត្តរបស់អាជ្ញាធរក្នុងការទប់ស្កាត់បទល្មើសបច្ចេកវិទ្យា និងរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ៕