* ប្រធានាធិបតីមីយ៉ាន់ម៉ា អញ្ជើញមកដល់ប្រទេសកម្ពុជា ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋពីរថ្ងៃ
* នាវាហ្វឹកហ្វឺនយោធារុស្ស៊ី Perekop ចូលចតនៅកម្ពុជា ដេីម្បីបំពេញទស្សនកិច្ច និងពង្រឹងកិច្ចសហប្រតិបត្តិការ
* វិភាគអន្តរជាតិ៖ តើអាចមានទេ រាត្រីទឹកឃ្មុំរវាងចិន និងឥណ្ឌា?
* ឥណ្ឌា ធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូល BRICS ចំពេលសង្គ្រាមនៅអ៉ីរ៉ង់ កំពុងសាកល្បងការរួបរួមរបស់ប្លុក
* ក្រុមហ៊ុនអាមេរិក ចង់វិនិយោគនៅកម្ពុជា លើវិស័យភស្តុភារកម្ម កសិកម្ម និងគ្រឿងសង្ហារឹម
* ជួបសម្តេចមហាបវរធិបតី, សមាគមជប៉ុន-កម្ពុជា បង្ហាញការតាំងចិត្ត ជួយហៅជប៉ុន មកវិនិយោគនៅកម្ពុជា
* ក្នុងជំនួបជាមួយសម្តេចមហាបវរធិបតី, ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
* បច្ចុប្បន្នភាពប្រាសាទព្រះវិហារ! ទាហានថៃទម្លាក់គ្រាប់បែក និងបាញ់ប្រហារ ៥០១គោលដៅលើតួប្រាសាទបង្កឲ្យខូចខាតជាង ៥៦០កន្លែង
* អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជិត៥០នាក់ ទៅយកព័ត៌មាននៅតំបន់ព្រំដែនខេត្តព្រះវិហារ ដើម្បីបង្ហាញផលប៉ះពាល់ដោយសង្គ្រាមឈ្លានពានរបស់យោធាថៃ
* ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ អះអាងថា សង្រ្គាមជាមួយអ៉ីរ៉ង់ នឹងចប់ភ្លាមៗក្រោយការបោះឆ្នោតសភាពាក់កណ្តាលអាណត្តិ នៅប៉ុន្មានខែខាងមុខ
* វិបត្តិជំងឺកញ្រ្ជឹលនៅបង់ក្លាដែស ផ្តាច់ជីវិតកុមារដល់លើស១០០០នាក់ ខណៈជំងឺគ្រុនឈាម ក៏កំពុងកើនឡើងខ្លាំង
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

ស្ថានភាពទឹកស្ទឹងសង្កែ ហក់ឡើងជិតកម្រិតប្រកាសអាសន្ន សូមប្រជាពលរដ្ឋត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់

15-07-2026 15:58

(បាត់ដំបង)៖ ស្ថានភាពទឹកស្ទឹងសង្កែក្នុងខេត្តបាត់ដំបង បានបន្តហក់ឡើងលើសពី ១៣ម៉ែត្រហើយ ខណៈកម្រិតប្រកាសអាសន្នបណ្តោះអាសន្នគឺ ១៣,៧០ម៉ែត្រ។ លោក ខៃ សុដា ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង បានប្រកាសថា កម្ពស់ទឹកអាចនឹងបន្តកើនឡើងរហូតដល់ ១៣,៥០ ម៉ែត្រ ដែលជិតដល់កម្រិតត្រូវប្រកាសអាសន្ន។

ការកើនឡើងនៃកម្ពស់ទឹកនេះ ក្រោយមន្ត្រីជំនាញបានសម្រេចបើកទ្វារទឹកនៅទំនប់ពហុបំណងសេកសក ទំនប់ស្ទាក់ទឹកកង្ហត និងទំនប់ស្ទាក់ទឹកសាលាតាអន ដើម្បីបង្ហៀរទឹកដែលច្រាលនៅក្នុងស្ទឹង ទម្លាក់ទៅកាន់បឹងទន្លេសាប។ សកម្មភាពនេះបានធ្វើឲ្យទឹកស្ទឹងសង្កែមានការស្ទុះឡើងយ៉ាងខ្លាំង។

ជាមួយគ្នានេះ លោកប្រធានមន្ទីរ ក៏បានអំពាវនាវបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយដងស្ទឹងសង្កែប៉ែកខាងក្រោម ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់បំផុតចំពោះសុវត្ថិភាពមនុស្សចាស់ កុមារតូចៗ ក៏ដូចជាម៉ាស៊ីនបូមទឹក ទូក សត្វពាហនៈ និងឧបករណ៍ប្រើប្រាស់ផ្សេងៗទៀត។ ការអំពាវនាវនេះធ្វើឡើងដោយសារតែកំសួលទឹកនឹងរុញច្រានខ្លាំង មុននឹងទឹកចាប់ផ្តើមស្រកចុះវិញ។

អាជ្ញាធរខេត្តបាត់ដំបងនឹងបន្តតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះស្ថានភាពទឹកនេះ ដើម្បីធានាសុវត្ថិភាពជូនប្រជាពលរដ្ឋ៕